ភ្នំពេញប៉ុស្តិ៍
កម្ពុជាត្រៀមធ្វើហេដ្ឋារចនាសម័្ពន្ធបើកច្រកស្ទឹងបត់
កម្ពុជាត្រៀមសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបើកច្រកទ្វារអន្តរជាតិស្ទឹងបត់ បន្ថែមពីលើច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃ ខេត្តបន្ទាយមានជ័យ ភ្ជាប់ទៅប្រទេសថៃ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីការសិក្សាប្លង់មេលើហេដ្ឋារចនាសម្ព័ន្ធត្រូវបានបញ្ចប់។ នេះបើ ...
ចាន់ មុយហុង
http://bit.ly/1M2Etfk
ក្រសួងថា ឆ្នាំ២០១៤ បានដោះស្រាយជម្លោះដីធ្លី ៣៣០ ករណី
ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានដោះស្រាយវិវាទដីធ្លីបញ្ចប់សរុប ៣៣០ ករណី ស្មើនឹងផ្ទៃដីទំហំ ១៥៩៨ ហិកតា មានពលរដ្ឋពាក់ព័ន្ធ ២៤៣២ គ្រួសារដែលផ្ទុយទៅនឹងការលើកឡើងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានអះអាងថា អត្រាពលរដ្ឋរងផលប៉ះពាល់ដោយសារជម្លោះ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1M2Dmfv
ខ្យល់ព្យុះនៅក្នុងខេត្តចំនួន ២ បានបណ្តាលឲ្យខូចផ្ទះ ៦០ខ្នង
យ៉ាងហោចណាស់មានផ្ទះជាង ៦០ ខ្នងបានទទួលរងការខូចខាត និងមនុស្សពីរនាក់បានរងរបួសដោយខ្យល់ព្យុះក្នុងខេត្តចំនួនពីរគឺខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍កន្លងទៅបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹង ...
មុំ គន្ធា
http://bit.ly/1F3Swz2
CRF ជំរុញឲ្យអនុវត្តក្រមសីលធម៌អង្ករឲ្យបានតឹងរ៉ឹង
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានជំរុញឲ្យមានការអនុវត្តពេញលេញនូវក្រមសីលធម៌ ដែលរារាំងក្រុមហ៊ុនកម្ពុជាមិនឲ្យនាំចេញអង្ករមានតម្លៃទាបពីបណ្ដាប្រទេសជិតខាងស្ថិតក្រោមឈ្មោះកម្ពុជានោះទេ។ ក្រមសីលធម៌នេះជាការស្វែងរកការធានាដល់ ...
Charles Rollet
http://bit.ly/1wUHXJY
មូលនិធិដើម្បីកែលម្អអនាម័យក្នុងទីក្រុង
រដ្ឋាភិបាលនឹងបង្កើតមូលនិធិ ៥លានដុល្លារ ដើម្បីអនុញ្ញាតឱ្យខេត្តក្រុងចំនួន២៦របស់កម្ពុជា ទទួលខុសត្រូវលើការគ្រប់គ្រងសំរាមនៅក្នុងខេត្តក្រុង។ ដោយផ្តោតលើការគ្រប់គ្រងសំរាម ការផ្តួចផ្តើមវិមជ្ឈការ ដែលបានបង្ហាញនៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃ ...
Shaun Turton
http://www.phnompenhpost.com/fund-intended-improve-countrys-urban-sanitation
ផែនការដោះលែងអ្នកទោសបានដាក់ចេញ ខណៈដែលបញ្ហាមួយចំនួននៅតែមិនទាន់បានអើពើ
កាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ បានកោតសរសើរចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការដោះលែងស្ត្រីដែលជាប់ឃុំ កំពុងមានផ្ទៃពោះ ឬមានកូនជាប់ឃុំជាមួយនៅក្នុងពន្ធនាគារ នៅក្នុងសប្តាហ៍ក្រោយ ប៉ុន្តែលីកាដូបាននិយាយថាការធ្វើ ...
Alice Cuddy និង ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/release-plan-ignores-issue-org
រដ្ឋាភិបាលគ្រោងបង្កើតសហព័ន្ធដំឡូងមី
បន្ទាប់ពីបង្កើតសហព័ន្ធស្រូវ-អង្ករកម្ពុជាបានជាងមួយឆ្នាំ រដ្ឋាភិបាលកំពុងរៀបចំបង្កើតសហព័ន្ធដំឡូងមីកម្ពុជាឲ្យបានឆាប់ៗ ដែលវានឹងក្លាយជាស្ថាប័នឯកជនតំណាងថ្នាក់ជាតិក្នុងការបង្កើនផលិតកម្ម និងការនាំចេញដំឡូងមីកម្ពុជា។ នេះបើតាមតំណាងក្រសួងពាណិជ្ជកម្មកម្ពុជាពី ...
ហ៊ គឹមសាយ
http://bit.ly/1F3SYx1
គរុនិស្សិតដាក់ញត្តិទាមទារប្រាក់អាហារូបករណ៍ ដែលបាត់ ៨ខែ
គរុនិស្សិត ក្នុង ឆ្នាំសិក្សា២០១៣-២០១៤ នៅវិទ្យាស្ថានជាតិអប់រំ ពីម្សិលមិញបានដាក់ញត្តិទៅក្រសួងអប់រំសុំអន្តរាគមន៍ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យផ្តល់ប្រាក់អាហារូបករណ៍ដល់គរុនិស្សិតចំនួន ៤៦១នាក់ ដែលមិនបានទទួលចំនួន ៨ ខែផ្ទុយពីអនុក្រឹត្យ។ ...
សែន ដាវីត និង Sarah Taguiam
http://bit.ly/1ATmJ4e
កម្ពុជារកមេធាវីការពារពលរដ្ឋបីនាក់ដែលថៃបាញ់របួស
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានចាត់តាំងមេធាវី ការពារក្តីដល់ពលរដ្ឋខ្មែរបីនាក់ ដែលម្នាក់ត្រូវទាហានថៃបាញ់របួសជើង និងពីរនាក់ទៀតកំពុងជាប់ឃុំពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែនទៅ ...
តាំង វីដា
http://bit.ly/18I6rAK
គម្រោងតភ្ជាប់បណ្តាញអគ្គិសនីជូនប្រជាជន១៥០,០០០នាក់
គ្រួសារថ្មីចំនួន៣១,០០០ ជាមួយនឹងប្រជាជន១៥០,០០០នាក់ នៅក្នុងខេត្តបីភាគខាងលិច នឹងទទួលបានអគ្គិសនីដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យមកប្រើ ប្រាស់ បន្ទាប់ពីគម្រោងវិនិយោគក្នុងតម្លៃ២៣.៩លានដុល្លារអាមេរិចដែល បង្ហាញពីថ្ងៃ ...
ម៉ៃ គុណមករា
http://www.phnompenhpost.com/project-connect-150000-grid
ថៃបាញ់ពលរដ្ឋខ្មែររបួសម្នាក់ ចាប់ខ្លួន ២ នាក់ទាក់ទងគ្រឿងញៀន
ពលរដ្ឋខ្មែរម្នាក់ ត្រូវបានទាហានថៃបាញ់របួសជើង ចំណែកពីរនាក់ទៀតត្រូវបានចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនប្រមាណ ២០០ គ្រាប់នៅក្នុងប្រតិបត្តិការបង្ក្រាបរបស់ទាហានថៃ ក្នុងស្រុកគោកស្យ៊ូង ខេត្តស្រះកែវ ប្រទេសថៃ ឈម ...
តាំង វីដា
http://bit.ly/18DHR47
គ្រូបង្រៀននឹងទទួលបានការតម្លើងប្រាក់បៀវត្សរ៍
គ្រូបង្រៀននៅកម្រិតបឋមសិក្សា និងវិទ្យាល័យ នឹងទទួលបានការតម្លើង២៥ដុល្លារបន្ថែម ទៅប្រាក់បៀវត្សរ៍នៅចុងខែឧសភានេះ យោងតាមការបង្ហាញពីរដ្ឋាភិបាលកាលពីថ្ងៃចន្ទ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតម្លើងប្រាក់បៀវត្សរ៍នេះ នៅក្នុងឱកាសបើកយុទ្ធនាការ ...
តាត ឧត្តម
http://www.phnompenhpost.com/teachers-get-wage-hike
អ្នកជំនាញនិយាយថាហានិភ័យនៃការបាត់បង់ការស្តាប់កើនឡើង
កាលពីម្សិលមិញ អ្នកជំនាញសុខភាពបាននិយាយថាការកើនឡើងការប៉ះពាល់ទៅនឹងកម្រិតបំផ្លាញសម្លេងនៅក្នុងតំបន់កំសាន្ត និងការប្រើប្រាស់គ្មានសុវត្ថិភាពនៃឧបករណ៍ស្តាប់សម្លេងផ្ទាល់ខ្លួនត្រូវ បានកំពុងធ្វើឲ្យប្រជាជនកម្ពុជា ជាពិសេសក្មេងជំទង់ និងមនុស្សពេញវ័យ មានហានិភ័យខ្ពស់នៃ ...
Sarah Taguiam
http://www.phnompenhpost.com/risk-hearing-loss-increasing-experts
អង្គភាពទទួលស្គាល់ពីការបោះជំហានគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយ
ក្រុមការងារអន្តររដ្ឋាភិបាលប្រឆាំងនឹងការលាងលុយកខ្វក់ បានឈប់តាមដានប្រទេសកម្ពុជា បន្ទាប់ពីក្រុមនេះបាននិយាយថា ព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យមានការរីកចម្រើនដ៏សំខាន់ ឈ្ពោះទៅរកការប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ ...
Daniel Pye
http://www.phnompenhpost.com/body-notes-significant-anti-laundering-strides
សភាបង្កើតក្រុមតាក់តែងច្បាប់គ្រប់គ្រងផ្ទះជួល
រដ្ឋសភា បានបង្កើតក្រុមការងារមួយដើម្បីរៀបចំតាក់តែងសេចក្តីស្នើច្បាប់ ស្តីពីភតិសន្យាពិសេស ឬកិច្ចសន្យាជួលផ្ទះ សម្រាប់វិស័យសង្គមកិច្ច ដែលច្បាប់នេះនឹងធានាដល់ផលប្រយោជន៍រវាងម្ចាស់ផ្ទះនិងអ្នកជួល ព្រមទាំងបញ្ចៀសនូវការដំឡើងថ្លៃជួលផ្ទះផង។ យោងតាមសេចក្តីសម្រេច ...
ប៉ិច សុធារី
http://bit.ly/1zEq9me
ជំនាញវិជ្ជាជីវៈនឹងត្រូវបន្ថែមទៅក្នុងកម្មវិធីសិក្សាថ្នាក់វិទ្យាល័យ
ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា ជំនាញវិជ្ជាជីវៈនឹងត្រូវបន្ថែមទៅក្នុងកម្មវិធីសិក្សារដ្ឋនៅ ឆ្នាំក្រោយ ក្នុងគោលបំណងបង្កើនលទ្ធភាពទទួលបានការងារធ្វើរបស់សិស្សបញ្ចប់ការ សិក្សានៅវិទ្យាល័យ។ ...
ពេជ្រ សុធារី
http://www.phnompenhpost.com/vocational-skills-join-high-school-curriculum
ចាប់ម៉ុងតាញ៉ា ៣៦ នាក់បញ្ជូនទៅវៀតណាមវិញ តែបាត់ខ្លួនអ្នកជួយម្នាក់
នគរបាលកម្ពុជានិងវៀតណាម ប្រមាណ ៣០ នាក់បានសហការគ្នាចាប់បញ្ជូនជនម៉ុងតាញ៉ាវៀតណាម ទាំង ៣៦នាក់ ទៅវៀតណាមវិញ ដោយប្រើប្រាស់កម្លាំងបង្កប់ រីឯជនជាតិដើមដែលជួយក្រុមនោះម្នាក់បាននិងកំពុងបាត់ខ្លួនចំនួន ៥ថ្ងៃ មកហើយ។ ដោយសារការលាក់ខ្លួនក្នុងព្រៃនៅ ស្រុកអូរយ៉ាដាវ និងលំផាត់ គ្មាន ...
ផាក់ ស៊ាងលី
http://bit.ly/1CtGnpm
និស្សិតពេទ្យចោទប្រកាន់សាកលវិទ្យាល័យប្រព្រឹត្តអំពើពុករលួយ
កាលពីម្សិលមិញ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានច្រានចោលការចោទប្រកាន់ពីបុគ្គលិក និងនិស្សិត ថាការគ្រប់គ្រងរបស់សាលាប្រព្រឹត្តការបន្លំលួចប្រាក់ពីការប្រលងថ្នាក់ជាតិ។ កាលពីថ្ងៃអង្គារ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចោទប្រកាន់សាលាថា ...
ឃុត សុភចរិយា និង Sarah Taguiam
http://www.phnompenhpost.com/med-students-accuse-uni-graft-gouging
កម្មករធ្វើការតាមផ្ទះជំរុញឲ្យមានសិទ្ធិការពារការងារ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តាញកម្មករធ្វើការតាមផ្ទះនិងអង្គការសង្គមស៊ីវិលកាលពីម្សិលមិញបានពិគ្រោះពិភាក្សាគ្នាដើម្បីឲ្យរដ្ឋាភិបាលឈានទៅដល់ផ្តល់សច្ចាប័ននៃអនុសញ្ញា ១៨៩ ស្តីពីការងារនៅតាមផ្ទះធ្វើយ៉ាងណាឲ្យពួកគេ ...
សែន ដាវីត
http://bit.ly/1BBVsE2
សហគ្រាសកើនឡើង ១១ ភាគរយរយៈពេល ៤ឆ្នាំ
កម្ពុជាមានសហគ្រាសសរុប ៥១៣ ៧៥៩ នៅទូទាំងប្រទេសគិតត្រឹម ខែមីនា ឆ្នាំ២០១៤ កើនឡើង ១១ ភាគរយពីចំនួន ៤៦៣ ៣៦៣ កាលពី ឆ្នាំ២០១១។ នេះបើតាមលទ្ធផលអង្កេតចន្លោះជំរឿនសហគ្រាស ២០១៤ របស់ក្រសួងផែនការចេញផ្សាយជាផ្លូវការកាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/1DYL2jL
ក្រសួងនឹងកាត់បន្ថយកុមាររស់នៅក្នុងមណ្ឌលត្រឹម ៣០ ភាគរយ
ក្រសួងសង្គមកិច្ចមានផែនការកាត់បន្ថយចំនួនកុមារឲ្យមករស់នៅក្នុងមណ្ឌលចំនួន ៣០ ភាគរយក្នុងរយៈពេល ៣ឆ្នាំ ខាងមុខ ដោយចាប់ផ្តើមពី ឆ្នាំ២០១៥ ដល់ ២០១៧ ដើម្បីលើកទឹកចិត្តឲ្យកុមាររស់នៅជាមួយគ្រួសារវិញមានអនាគតនិងទទួលបានភាពកក់ក្តៅជាងរស់នៅ ...
សែន ដាវីត
http://bit.ly/1vAZA5X
នាយករដ្ឋមន្ត្រីគាំទ្រការពិនិត្យលើក្រុមហ៊ុនប្រមូលសំរាមឡើងវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានសម្តែងនូវការគាំទ្រដល់ការពិនិត្យឡើងវិញលើក្រុមហ៊ុនដឹកជញ្ជូន និងប្រមូលសំរាម បន្ទាប់ពីក្រុមហ៊ុនប្រមូលសំរាមទទួលបរាជ័យមិនអាចធ្វើឲ្យលទ្ធផលការងារ ប្រមូលសំរាមរបស់ខ្លួនបានល្អប្រសើរឡើង។ ...
វង្ស សុខេង
http://bit.ly/1EIMhCA
ចំនួនអ្នកជាប់ឃុំកើនឡើង ៣,០៧ ភាគរយនៅ ឆ្នាំ២០១៤
ចំនួនអ្នកជាប់ឃុំនៅ ឆ្នាំ២០១៤ មានជាង ១៥០០០ នាក់ ដែលចំនួននេះមានការកើនឡើងជាងឆ្នាំចាស់ ៣,០៧% ធ្វើឲ្យគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស នៅតែបន្តប្រឈមនឹងភាពចង្អៀតណែន។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ នៅក្នុងរបាយការណ៍ស្តីពីលទ្ធផលការងារ ឆ្នាំ២០១៤ និងទិសដៅ ...
ប៉ិច សុធារី
http://bit.ly/1M4qaIQ
NBC បង្កើនលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
ធនាគារជាតិនៃកម្ពុជា (NBC) កំពុងជំរុញការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដើម្បី បង្កើនការធ្វើបដិដុល្លារនីយកម្មសម្រាប់ស្ថិរភាពកំណើនសេដ្ឋកិច្ច។ យោង តាមការប្រកាសព័ត៌មាន NBC នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើក ទី២ របស់ខ្លួនស្ដីពីការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុដើម្បីរួមចំណែកលើក កម្ពស់ ...
ម៉ៃ គុណមករា
http://bit.ly/1DA1mCe