សិស្សនិទ្ទេស A B និង C ត្រូវជាប់គ្រូដោយស្វ័យប្រវត្តិ
រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបេក្ខជននិទ្ទេស A, B និង C ដែលបានដាក់ពាក្យធ្វើជាគ្រូបង្រៀនបឋម និងមត្តេយ្យសិក្សាចំនួន ១២៤៧ នាក់ជាប់ជាស្វ័យប្រវត្តិដោយពុំចាំបាច់ប្រឡងឡើយ។
រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានដាក់លិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារដោយលើកឡើងថាក្នុងឆ្នាំ ២០១៥ នេះក្រសួងបានចេញលិខិតណែនាំស្តីពីការជ្រើសរើសគ្រូបឋមសិក្សាចំនួន ១៦៥០ នាក់ និងមតេ្តយ្យ ២០០ នាក់ដោយបានកំណត់លក្ខខណ្ឌឲ្យបេក្ខជននិទ្ទេស A B និង C ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៤ និង ២០១៥ ដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡងជ្រើសរើសក្នុងរាជធានីខេត្តដែលខ្លួនរស់នៅមានអាទិភាពជាប់ដោយស្វ័យប្រវត្តិដោយពុំចាំបាច់ធ្វើការប្រឡងឡើយ។ …
ប៉ិច សុធារី
http://bit.ly/206LZPY