ភ្នំពេញប៉ុស្តិ៍
ដាក់សម្ពោធបទដ្ឋានស្តង់ដារនៃការថែទាំជនរងគ្រោះពីការជួញដូរនិងរំលោភ
ក្រសួងសង្គមកិច្ច អង្គការទស្សនពិភពលោក និងអង្គការពាក់ព័ន្ធ កាលពីម្សិលមិញ បានផ្សព្វផ្សាយបទដ្ឋានអប្បបរមា សម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលស្នាក់ក្នុងមជ្ឈមណ្ឌលឲ្យមានកម្រិតស្តង់ដារសម្រាប់ធានាសុវត្ថិភាពដល់ជនរងគ្រោះ។ ស្រប ...
សែន ដាវីត
http://bit.ly/1uvHX3o
ក្រសួងបញ្ឈប់ទិញឈើពីក្រុមហ៊ុនសម្បទាន ៦
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ឈប់ការទិញឈើអារពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ៦ នៅក្នុង ខេត្តព្រះវិហារ និង ឧត្តរមានជ័យ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងជា ប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលរៀបចំនិងអនុវត្តគម្រោងអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនទិសខាង ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1orS306
បន្ទាប់ពីការបណ្ដេញកម្មករចោលយ៉ាងច្រើន សហជីពពិចារណាធ្វើការតវ៉ាសាជាថ្មី
តំណាងសហជីពមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា កម្មករជាង១០០នាក់ដែលត្រូវបានរោងចក្រកាត់ដេរគ្រប់គ្រងដោយជនជាតិចិនតៃវ៉ាន់ បណ្ដេញចេញពីការងារនៅក្នុងសប្ដាហ៍នេះ ដោយសារការធ្វើកូដកម្មជុំវិញការទាមទារ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/19304/
ថៃនឹងកាត់ផ្តាច់ការអប់រំកូនពលករចំណាកស្រុក
គម្រោងរបស់ថៃ ដែលនឹងកាត់ផ្តាច់ការអប់រំនៅសាលារដ្ឋទៅដល់កូនៗរបស់ពលករចំណាកស្រុក បានធ្វើឲ្យមានការខឹងសម្បាពីអង្គការសង្គមស៊ីវិលដែលនិយាយថា ក្មេងៗជនជាតិកម្ពុជា រាប់ពាន់នាក់អាចនឹងមិនត្រូវបានផ្តល់ឲ្យនូវសិទ្ធិជា ...
Alice Cuddy និង ផាក់ ស៊ាងលី
http://bit.ly/WSpRfE
បើកទំនប់នៅចិនធ្វើឲ្យបារម្ភមានទឹកជំនន់
ទំនប់ធំនៅចិន បានចាប់ផ្តើមបញ្ចេញទឹកចេញពីអាងកាលពីថ្ងៃសុក្រ ជាហេតុធ្វើឲ្យប្រទេសជិតខាងនៅខ្សែទឹកខាងក្រោម មានការព្រួយបារម្ភចំពោះគ្រោះទឹកជំនន់ដែលនឹងអាចកើតឡើង។ ...
Laignee Barron
http://bit.ly/1qL0szg
រោងចក្រ ស៊ីងហ្វាង គ្រោងលុបឈ្មោះកម្មករជាង ១០០ នាក់
មន្រ្តីរោងចក្រ ស៊ីងហ្វាង ដែលកម្មករធ្វើការតវ៉ាជិតមួយខែមកហើយបានប្រកាសថា នឹងធ្វើការលុបឈ្មោះកម្មករជាង ១០០ នាក់ចេញពីបញ្ជីក្រុមហ៊ុនរបស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញនេះដោយសារកម្មករមិនបានគោរពតាមដីការបស់តុលាការ និងការ ...
មុំ គន្ធា
http://bit.ly/1wfQ6JA
លោក កឹម សុខា ប្រកាសលុបបំបាត់អ្នកពុករលួយនៅជុំវិញនាយករដ្ឋមន្ត្រី
លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង និងជាអនុប្រធាន ទី១ រដ្ឋសភា បានប្រកាសលុបបំបាត់អ្នកពុករលួយនៅជុំវិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសហការជាមួយនឹងតំណាងរាស្រ្តគណបក្សកាន់អំណាច ដើម្បីបោះឆ្នោតប្រឆាំងនឹងរដ្ឋមន្រ្តីមួយចំនួនដែលបានកាន់តំណែងយូរមកហើយ។ ...
មាស សុខជា
http://bit.ly/1xx6tpv
អង្គការយល់ពីកម្ពុជាផ្តល់ឱកាសឲ្យកូនកំព្រារៀនដល់ថ្នាក់ឧត្តម
អង្គការយល់ពីកម្ពុជា (Awareness Cambodian) បានសម្ពោធគម្រោងអគារសិក្សាដ៏ធំមួយស្ថិតនៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីម្សិលមិញដើម្បីផ្តល់កន្លែងស្នាក់នៅដល់កុមារកំព្រាដើម្បីទទួលបានការសិក្សារហូតដល់ថ្នាក់បរិញ្ញាបត្រ។ អគារថ្មីដែលមានកម្ពស់ ៤ ជាន់ត្រូវបានគេ ...
សែន ដាវីត
http://bit.ly/WEkgcO
ប្រាក់ចំណេញរបស់រដ្ឋាករទឹកកើនឡើងបន្តិចវិញ
រដ្ឋាករទឹកស្វ័យយ័ត ក្រុងភ្នំពេញ (PPWSA) បានបង្ហាញពីប្រាក់ចំណេញកើនឡើងបន្តិចវិញនៅត្រីមាសទីពីរឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះខ្លាំងកាលពីត្រីមាសទីមួយ។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ PPWSA ដែលទើបចេញផ្សាយនៅលើគេហទំព័រផ្ទាល់ខ្លួនកាលពីពេល ...
ហ៊ គឹមសាយ
http://bit.ly/1w71aLK
ជីវិតអ្នកចូលព្រៃកាប់ឈើលក់ឲ្យក្រុមហ៊ុន ទ្រីភាព នៅភ្នំក្រវាញ
អង្គុយក្នុងតង់ខៀវនៅក្នុងចំណោមតង់ជាច្រើននៅក្រោមដើមឫស្សីជាប់មាត់ស្ទឹង ស្ថិតនៅ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទើបតែមកតាំងនៅថ្មីប្រមាណ ២ខែ តាមរយៈមេការលោក ញៀន (ឈ្មោះដាក់ឲ្យ) បានធ្វើដំណើរពី ខេត្តកំពង់ស្ពឺ ដោយបានចំណាយពេលជាច្រើនឆ្នាំក្នុងការ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xxnhfW
សហគមន៍ខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មជាថ្មីប្រឆាំងវៀតណាម
សហគមន៍ខ្មែរកម្ពុជាក្រោម គ្រោងធ្វើបាតុកម្មជាថ្មីប្រឆាំងនឹងវៀតណាម ជុំវិញការបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម នៅដើម ខែតុលា ខាងមុខដោយដាក់ញត្តិទៅកាន់សភាជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារឲ្យកោះហៅមន្ត្រីការទូតកម្ពុជា ទៅឆ្លើយបំភ្លឺក្នុងសភា និងទាមទារ ...
ប៉ិច សុធារី
http://bit.ly/1q5Tozq
ក្រសួងការបរទេសច្រានចោលរបាយការណ៍ថាមិនបានជួយស្ត្រីខ្មែររងគ្រោះនៅចិន
ក្រសួងការបរទេស បានច្រានចោលរបាយការណ៍បញ្ជាក់មួយថា ស្ថានទូតនិងស្ថានអគ្គកុងស៊ុលកម្ពុជា នៅបរទេសមិនបានខិតខំជួយសង្គ្រោះស្រ្តីដែលគេជួញដូររៀបការនៅ ប្រទេសចិន និងបុគ្គលិកខ្មែរផ្សេងទៀតនៅប្រទេសផ្សេង។ នេះបើតាមរបាយការណ៍របស់ក្រសួងដែលគេ ...
វង្ស សុខេង
http://bit.ly/1qvSKKS
តម្លៃអចលនទ្រព្យនៅតំបន់សំខាន់ៗកើនឡើងច្រើន
តម្លៃដីតំបន់លំនៅឋានសំខាន់ៗក្នុងរាជធានីភ្នំពេញ ក្នុងឆមាស ទី១ ឆ្នាំ២០១៤ នេះបានកើនឡើងចំនួន ១៣,៧ ភាគរយ ខណៈដីសម្រាប់អភិវឌ្ឍអគារការិយាល័យល្អៗ បានកើនឡើងចំនួន ៧,៦ ភាគរយ។ នេះបើយោងតាមសន្ទស្សន៍នៃការអភិវឌ្ឍដីធ្លីនៅក្នុងតំបន់អាស៊ី របស់ក្រុមហ៊ុនអចលនទ្រព្យ Knight Frank។ លោក Ross Wheble ប្រធានក្រុមហ៊ុន Knight Frank ប្រចាំកម្ពុជា បានឲ្យដឹង ...
ស៊ុំ ម៉ាណេត
http://bit.ly/WECYRx
ក្រសួងតម្រូវឲ្យក្រុមហ៊ុនប្រើបុគ្គលិកបរទេសមិនលើសពី ១០%
ក្រសួងការងារ បានតម្រូវឲ្យក្រុមហ៊ុន សហគ្រាស ឬគ្រឹះស្ថាននានាត្រូវជ្រើសរើសនិយោជិត ជាជនជាតិបរទេសមិនឲ្យលើសពី ១០ ភាគរយនៃចំនួនកម្មករនិយោជិតជាជនជាតិខ្មែរសរុបនោះទេ ក្នុងគោលបំណងដើម្បីលើកកម្ពស់តម្លៃហត្ថពលកម្មជនជាតិខ្មែរជាអាទិភាព។ ...
សែន ដាវីត
http://bit.ly/1u5ZeRf
(English) No good grades? No problem
In the wake of abysmally low test results for high school seniors, some private universities are attempting to ensure at least some of the vast majority of students who didn’t pass still enrol, while others are offering associate degrees to bypass the national examination system ...
Charles Rollet and Mom Kunthear
http://phnompenhpost.com/national/no-good-grades-no-problem
កម្ពុជាធ្លាក់ចុះខាងភាពប្រកួតប្រជែងខ្លាំងបំផុត
កម្ពុជា បានជាប់ចំណាត់ថ្នាក់អន់បំផុតលើភាពប្រកួតប្រជែងនៅលើពិភពលោកខណៈការសិក្សាបង្ហាញថា អំពើពុករលួយនៅតែជាឧបសគ្គចម្បងជាងគេសម្រាប់ការធ្វើពាណិជ្ជកម្មនៅប្រទេសនេះ។ នេះបើតាមវេទិកាសេដ្ឋកិច្ចពិភពលោកសម្រាប់ ឆ្នាំ២០១៤-២០១៥។ របាយការណ៍របស់វេទិកា ...
ហ៊ គឹមសាយ
http://bit.ly/1t7Iruu
កម្ពុជាធ្វើសេចក្តីព្រាងច្បាប់អ្នកផឹកស្រាកំណត់ចាប់ពីអាយុ ២១ឆ្នាំឡើង
សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងលើការផឹកគ្រឿងស្រវឹងនៅកម្ពុជានឹងកំណត់អាយុផឹកគ្រឿងស្រវឹងចាប់ពីអាយុ ២១ ឆ្នាំឡើងទៅ។ នេះបើសិនសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត។ បើយោងតាមមន្រ្តីដែលចូលរួមក្នុងការរៀបចំសេចក្តីព្រាងច្បាប់ ...
Joe Freeman
http://bit.ly/1xjKUIV
កម្ពុជាបរាជ័យផ្គត់ផ្គង់អង្ករដល់ហ្វីលីពីន
កម្ពុជា នឹងចូលរួមជាថ្មីម្តងទៀតក្នុងការដេញថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់អង្ករទៅកាន់ ប្រទេសហ្វីលីពីន បន្ទាប់ពីអាជ្ញាធរស្បៀងជាតិរបស់ប្រទេសហ្វីលីពីន (NFA) ច្រានចោលការដេញថ្លៃជាសាធារណៈដែលប្រព្រឹត្តទៅនៅចុង ខែសីហា ខណៈតម្លៃអង្ករដែលចូលរួមដេញ ...
ចាន់ មុយហុង
http://bit.ly/WmoJRm
ពលរដ្ឋមិនព្រមតាមអាជ្ញាធរក្នុងការដោះដូរដីសង់ព្រលាននៅព្រះវិហារ
អាជ្ញាធរ ខេត្តព្រះវិហារ និងមន្រ្តីរដ្ឋាភិបាលបានជួបពិភាក្សារកដំណោះស្រាយ លើផលប៉ះពាល់ដីព្រលានយន្តហោះជាមួយនឹងអ្នកភូមិ ៧៨ គ្រួសារ នៅ ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុង-ខេត្តព្រះវិហារ តែប្រជាពលរដ្ឋនៅតែមិនព្រមទទួលយកនិងចាកចេញទេ។ ...
សែន ដាវីត
http://bit.ly/1unpZ2X
ហ៊ុន សែន៖ ឯកជនជាអ្នកសូកមន្ត្រី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានការពារកេរ្តិ៍ឈ្មោះមន្ត្រីរដ្ឋាភិបាលពីការពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយដោយបានលើកឡើងថា វិស័យឯកជនជាអ្នកសូកប៉ាន់ដល់មន្ត្រីពាក់ព័ន្ធដើម្បីទទួលបានសារប្រយោជន៍ដល់ពាណិជ្ជកម្មរបស់ ...
ចាន់ មុយហុង
http://bit.ly/1w9oXYB
កម្មករជិត ៤ ពាន់នាក់នៅរោងចក្រពីរបន្តធ្វើកូដកម្ម
ខណៈដែលមិនទាន់មានដំណោះស្រាយនៅឡើយកម្មករជិត ៤ ពាន់នាក់ធ្វើការនៅរោងចក្រពីរក្នុង ខេត្តកំពង់ចាម និង កំពង់ស្ពឺ កាលពីម្សិលមិញ បានបន្តធ្វើកូដកម្មដោយមានការចាក់ធុងបាស់នៅមុខរោងចក្រទាមទារឲ្យថៅកែរោងចក្រដោះស្រាយលក្ខខណ្ឌការងារមួយចំនួន និងទាមទារ ...
ប៉ិច សុធារី
http://bit.ly/Z7G8if
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមផ្តើមហោះលើផ្លូវអាកាសកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ពីរត្រូវបានរាយការណ៍ថា បានចាប់ផ្ដើមហោះហើរសាកល្បងលើដែនអាកាសកម្ពុជា ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងសំខាន់ៗពីររបស់វៀតណាម គឺ ទីក្រុងហាណូយ និង ទីក្រុងហូជីមិញ។ ...
Eddie Morton
http://bit.ly/1CrY06V
តុលាការព្រមពន្យារពេលការចូលបំភ្លឺរបស់ មាជ សុវណ្ណារ៉ា
សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញបានយល់ព្រមពន្យារពេលការចូលបំភ្លឺរបស់ប្រធានផ្នែកព័ត៌មានរបស់គណបក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា ពាក់ព័ន្ធទៅនឹងការផ្ទុះអំពើហិង្សានៅក្នុងការតវ៉ាក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃ ទី១៥ ខែកក្កដា។ ...
មាស សុខជា
http://bit.ly/1rbfnUt
ពលរដ្ឋសហគមន៍ផ្លូវដែកមកតវ៉ាមុខធនាគារអភិវឌ្ឍន៍អាស៊ីជាថ្មី
ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវដែកក្នុងរាជធានីភ្នំពេញ ប្រមាណ ៥០នាក់ បានមកផ្ដុំគ្នានៅមុខការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB ដើម្បីទាមទារឲ្យផ្ដល់នូវព័ត៌មានលម្អិត ទាក់ទងនឹងការទុកដីចំណីផ្លូវដែកនៅតំបន់ទីប្រជុំជនក្នុងរាជធានី។ ...
ឃុត សុភចរិយា
http://bit.ly/1rKiSDP