ភ្នំពេញប៉ុស្តិ៍

កម្មករ​ជិត ៤ ពាន់​នាក់​នៅ​រោងចក្រ​ពីរ​បន្ត​ធ្វើ​កូដកម្ម

ខណៈ​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​កម្មករ​ជិត ៤ ពាន់​នាក់​ធ្វើ​ការ​នៅ​រោងចក្រ​ពីរ​ក្នុង ខេត្ត​កំពង់ចាម និង កំពង់ស្ពឺ កាល​ពី​ម្សិល​មិញ បាន​បន្ត​ធ្វើ​កូដកម្ម​ដោយ​មាន​ការ​ចាក់​ធុង​បាស់​នៅ​មុខ​រោងចក្រ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដោះ​ស្រាយ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន និង​ទាមទារ ...

ប៉ិច សុធារី
http://bit.ly/Z7G8if

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ផ្តើម​ហោះ​លើ​ផ្លូវ​អាកាស​កម្ពុជា

ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀតណាម ពីរ​ត្រូវ​បាន​រាយការណ៍​ថា បាន​ចាប់​ផ្ដើម​ហោះ​ហើរ​សាក​ល្បង​លើ​ដែន​អាកាស​កម្ពុជា ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​រវាង​ទីក្រុង​សំខាន់ៗ​ពីរ​របស់​វៀតណាម គឺ ទីក្រុង​ហាណូយ និង ទីក្រុង​ហូជីមិញ។ ...

Eddie Morton
http://bit.ly/1CrY06V

តុលាការ​ព្រម​ពន្យារ​ពេល​ការ​ចូល​បំភ្លឺ​របស់ មាជ សុវណ្ណារ៉ា

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ​បាន​យល់​ព្រម​ពន្យារ​ពេល​ការ​ចូល​បំភ្លឺ​របស់​ប្រធាន​ផ្នែក​ព័ត៌មាន​របស់​គណបក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ​ក្នុង​ការ​តវ៉ា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ ទី១៥ ខែ​កក្កដា។ ...

មាស សុខជា
http://bit.ly/1rbfnUt

ពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​មក​តវ៉ា​មុខ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជា​ថ្មី

ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ៥០​នាក់ បាន​មក​ផ្ដុំ​គ្នា​នៅ​មុខ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់ ADB ដើម្បី​ទាម​ទារ​ឲ្យ​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត ទាក់​ទង​នឹង​ការ​ទុក​ដី​ចំណី​ផ្លូវ​ដែក​នៅ​តំបន់​ទី​ប្រជុំជន​ក្នុង​រាជធានី។ ...

ឃុត សុភចរិយា
http://bit.ly/1rKiSDP

ជនជាតិ​វៀតណាម ៦ នាក់​ត្រូវ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ

ជនជាតិ​វៀតណាម ៦​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ បន្ទាប់​ពី​អាជ្ញាធរ ខេត្ត​រតនគិរី បាន​ធ្វើ​ជំរឿន​ទៅ​លើ​ជន​បរទេស​ហើយ​បាន​រក​ឃើញ​ថា ពួក​គេ​ទាំង​នោះ បាន​លួច​ឆ្លង​ដែន​មក​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់។ នគរបាល​អន្តោ​ប្រវេស៍ ខេត្ត​រតនគិរី និង​ស្ថាប័ន​ពាក់​ព័ន្ធ ...

ផាក់ ស៊ាងលី
http://bit.ly/1qkWnCI

ក្រសួង​មហាផ្ទៃ​យក​អគារ​ថ្មី​របស់​ក្រសួង​បរិស្ថាន​ដែល​បោះ​បង់​ចោល

ក្រសួង​មហា​ផ្ទៃ បាន​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ដូរ​យក​ទីតាំង​ស្នាក់ការ​ថ្មី របស់​ក្រសួង​បរិស្ថាន ដែល​មាន​តម្លៃ ១ លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ក្នុង សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ធ្វើ​ជា​ទីតាំង អគ្គ​នាយកដ្ឋាន​ពីរ​ដែល​ទើប​បង្កើត​ថ្មី។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1rKdH6Y

រថយន្ត​ក្រុង ១៩ គ្រឿង​ត្រូវ​ដាក់​ដំណើរការ

សាលា​រាជធានី​កាល​ពី​ម្សិល​មិញ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​រថយន្ត​ក្រុង​ខ្សែ ទី១ ដែល​មាន​រថយន្ត ១៩ គ្រឿង​ខណៈ​រថយន្ត​ក្រុង​ពីរ​ខ្សែ​ទៀត នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី ...

តាំង វីដា
http://bit.ly/1lFHZ8r

អភិបាល ខេត្ត​កោះកុង សន្យា​នឹង​ដោះស្រាយ​ពលរដ្ឋ​មាន​ជម្លោះ​ដីជា​មួយ​ក្រុម​ហ៊ុន​ចិន

អភិបាល ខេត្ត​កោះកុង លោក ប៊ុន លើត កាល​ពី​ម្សិល​មិញ​បាន​ចុះ​ទៅ​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ជាង ៣០០ នាក់​នៅ ឃុំ​តានួន ស្រុក​បុទុម​សាគរ ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ហ៊ុន​ចិន ញូនៀន ឌឺវើលុបមិន គ្រុប បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​គណៈ​អភិបាល​គ្រប់​ខេត្ត​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​រឿង​ជម្លោះ​ដី​ធ្លី ...

សែន ដាវីត
http://bit.ly/1sUopUn

កម្ពុជា​ចុះ​ MOU ​នាំ​ផលិតផល​កសិកម្ម​ទៅ ​រុស្ស៊ី

មន្ត្រី​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​(MOU)​ស្ដីពី​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​រុស្ស៊ី​។ លោក កែន រដ្ឋា អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​មិន​បាន​បង្ហាញ​ពេលវេលា​ពិតប្រាកដ​ពី​ការ​ចុះហត្ថលេខា​លើ MOU នេះ​ទេ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​ប្រទេស​រុស្ស៊ី​កំពុង ...

ចាន់ មុយហុង
http://bit.ly/1pzFLbn

JICA បង្ហាញ​គម្រោង​ផ្លូវ​រថភ្លើង​សម្រាប់​រាជធានី

នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ពុធ ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដែល​ជា​អង្គការ​ជំនួយ​បរទេស​របស់​ជប៉ុន​ បាន​បង្ហាញ​អំពី​ប្រព័ន្ធ​ផ្លូវ​ដែក​ទំនើប​មួយ​សម្រាប់​រាជធានី​ភ្នំពេញ ដែល​អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ ឆ្នាំ​២០២៣ ជា​ផ្នែក​មួយ​នៃ​ផែនការ​មេ​នៃ​ការ​ដឹក​ជញ្ជូន​ក្នុង ...

Charles Rollet
http://bit.ly/1pODacH

ស្មាត​បង្ហាញ​ពី​ដំណើរការ​ល្អ​ក្នុង​ទីផ្សារ

ក្រុម​ហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ស្មាត​បាន​ដំណើរ​ការ​យ៉ាង​ល្អ​នៅ​កម្ពុជា។ នេះ​បើ​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុ​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន​មេ ម៉ាឡេស៊ី។ ...

Eddie Morton
http://bit.ly/1u7vRx6

កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​ចុង​ឆ្នាំ

កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​សន្និសីទ​ស្តី​អំពី​ស្រូវ​អង្ករ​ពិភពលោក​នៅ​ពាក់​កណ្តាល ខែ​វិច្ឆិកា ខាង​មុខ​នេះ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា។ សន្និសីទ​ស្តី​ពី​ស្រូវ​អង្ករ​ពិភពលោក​នេះ​គឺ​ត្រូវ ...

ចាន់ មុយហុង
http://bit.ly/1nkyPJC

TRC ព្រមាន​ដក​ហូត​លេខ​កូដ VoIP ពី​ក្រុមហ៊ុន ១៥

បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ប្រកាស​ព្រមាន​ដក​ហូត​លេខ​កូដ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​តាម​អ៊ីនធឺណិត VoIP ពី​ក្រុម​ហ៊ុន​ឯកជន ១៥ ដោយ​សារ​ខក​ខាន​មិន​បង់​កម្រៃ​ប្រើ​ប្រាស់​កាល​ពី ឆ្នាំ​២០១៣ ដោយ​ទុក​កាល​កំណត់​ត្រូវ​បង់​ចុង​ក្រោយ​ត្រឹម​ថ្ងៃ ទី​៣០ សីហា នេះ។ សេចក្តី​ជូន​ដំណឹង​របស់ TRC កាល​ពី​ថ្ងៃ ទី២២ សីហា ដោយ​មាន ...

ហ៊ គឹមសាយ
http://bit.ly/1wFIe7V

SME ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រឆាំង​អំពើ​ពុក​រលួយ

សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​រយៈ​ការ​បង្កើត​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​ស្ថាប័ន​របស់​ខ្លួន​ដើម្បី​កែ​លម្អ​បរិយាកាស​ពាណិជ្ជកម្ម​នៅ​ក្នុង ប្រទេស​កម្ពុជា។ អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) កាល​ពី​ម្សិល ...

ចាន់ មុយហុង
http://bit.ly/1rBsnFq

គំរូ​ប្លង់​ថ្មី​នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី សាយ៉ាប៊ូរី នៅ​តែ​ជា​អាថ៌កំបាំង

នៅ​ចំ​ពេល​មាន​បណ្តឹង​និង​ការ​រួម​គ្នា​រវាង​ក្រុម​អ្នក​ប្រឆាំង ខាង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​គម្រោង​ទំនប់​វារី​អគ្គិសនី សាយ៉ាប៊ូរី បាន​ដាក់​ចេញ​នូវ​ផែនការ​រចនា​ប្លង់​ឡើង​វិញ លើ​គម្រោង​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ខណៈ​ក្រុម​សង្គម​ស៊ីវិល​ចង់​ឲ្យ​មាន​ការ​រៀបចំ​ឡើង ...

Laignee Barron
http://bit.ly/VRHhbz

ត្រី​ផ្សោត ខេត្ត​ក្រចេះ ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​នៅ ប្រទេស​វៀតណាម

ត្រី​ផ្សោត​កម្រ​មួយ​ក្បាល​ដែល​វង្វេង​ពី ខេត្ត​ក្រចេះ មក ខេត្ត​តាកែវ ត្រូវ​បាន​ប្រទះ​ឃើញ​ងាប់​នៅ ប្រទេស​វៀតណាម កាល​ពី​ម្សិល​មិញ ហើយ​ត្រូវ​រដ្ឋបាល​ជលផល​កម្ពុជា ស្នើ​សុំ​បញ្ជូន​ត្រឡប់​មក​វិញ ដើម្បី​ពិនិត្យ​រក​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​វា​ងាប់។ លោក អ៊ឹម ផាត នាយ​រង​រដ្ឋបាល​ជលផល ស្រុក​អង្គរបុរី ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ត្រី ...

សែន ដាវីត
http://bit.ly/1oqfh67

អតីត​បុគ្គលិក​ក្រុម​ហ៊ុន​សូរិយា​មក​តវ៉ា​រង​របួស ៤​នាក់

អតីត​បុគ្គលិក​បើក​បរ​រថយន្ត​ក្រុង​នៅ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ភ្នំពេញ​សូរិយា​បួន​នាក់​ក្នុង​ចំណោម​បុគ្គលិក ១៧​នាក់ ដែល​បាន​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ក្រុម​ហ៊ុន​ស្ថិត​ក្នុង ខណ្ឌ​ដូនពេញ បាន​រង​របួស​ស្រាល​កាល​ម្សិល​មិញ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​នឹង​កង​សន្តិសុខ។ លោក វន សម្បត្តិ ប្រធាន​សហជីព ...

មុំ គន្ធា
http://bit.ly/1C4yRz5

ព័ត៌​មាន​ពី​ជំរឿន​​ជន​បរទេស​ធ្វើ​ឲ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​បារម្ភ

 នៅ​ពេល​លេច​ឮ​អំពី​ការ​ធ្វើ​ជំរឿន​ជន​បរទេស ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ក្រុម អ្នក​សង្កេត​ការណ៍​ជឿ​ថា ​នឹង​ផ្តោត​ទៅ​លើ​អន្តោ​ប្រវេសន៍​ជាតិ​វៀតណាម​ខុស​ច្បាប់ បុរស​ជាតិ​វៀតណាម​កើត​នៅ​ស្រុក​ខ្មែរ​ម្នាក់​បង្ហាញ​ពី​​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ការ​បណ្តេញ ...

Sean Teehan និង ផាក់ ស៊ាងលី
http://bit.ly/1mUW7Wg

NGO ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ផ្ញើ​លិខិត​ចំនួន ៣ ដាច់​ដោយ​ឡែក​ពី​គ្នា ជូន​អតីត​នាយក​រដ្ឋ​មន្រ្តី នៅ​ទស្សវត្សរ៍ ទី៨០ និង ៩០ ដោយ​ស្នើ​ជួប​ប្រជុំ នៅ​ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សា​និង​ជួយ​ធ្វើ​យុទ្ធនាការ​កំណត់​អាណតិ្ត​នាយក​រដ្ឋ​មន្រ្តី។ លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​អង្គការ ខុមហ្វ្រែល ដែល​ជា​អ្នក​រៀបចំ​កិច្ច​ប្រជុំ​តុ​មូល​កាល​ពី​សប្តាហ៍​មុន​ជាមួយ ...

មាស សុខជា
http://bit.ly/1tN5a0D

អ្នក​ផ្តល់​សេវា​ទូរគមនាគមន៍​នឹង​ប្រឈម​បញ្ហា

 សេចក្ដី​ព្រាង​ច្បាប់​ថ្មី​របស់​រដ្ឋា​ភិបាល​ដែល​ត្រូវ​បាន​បក​ប្រែ​ក្រៅ​ផ្លូវការ​បង្ហាញ​ថា ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត និង​ហេដ្ឋ​រចនា​សម្ព័ន្ធ​ ហើយ​សូម្បី​អ្នក​ប្រើ​ប្រាស់​ឧបកណ៍​ទូរគមនាគមន៍​អាច​ប្រឈម​នឹង​ការ​ពិន័យ​យ៉ាង​ច្រើន​ បើ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​អនុវត្ត ...

Eddie Morton
http://bit.ly/1nVEo0a

លោក សម រង្ស៊ី រិះគន់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​ខ្លួន​សកម្មជន

មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​ព្រមាន​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ នឹង​មិន​បញ្ចប់​ទេ ដរាប​ណា​គណបក្ស​កាន់​អំណាច ​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង ​កាល​ពី​ខែ​មុន រវាង​គណបក្ស​ទាំង​ពីរ ហើយ​នៅ​តែ​បន្ត​ព្យាយាម​ធ្វើ​បាប​សមាជិក​គណបក្ស​ប្រឆាំង ​តាម​រយៈ​ប្រព័ន្ធ​តុលាការ​។  លោក​សម រង្ស៊ី បាន​ថ្លែង​ទៅ ...

មាស សុខជា
http://bit.ly/1nVJoC8

រដ្ឋាភិបាល​មាន​គម្រោង​សង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ពីរ​ថ្មី​ទៀត

រដ្ឋាភិបាល​មាន​គម្រោង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ចំនួន​២​កន្លែង​បន្ថែម​ទៀត ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ពី​ទី​ជនបទ​មក​រាជធានី​ និង​ទីប្រជុំជន​ផ្សេងទៀត ​ពិសេស​សម្រួល​ដល់​ការ​ធ្វើ​ដំ​ណើ​រទៅ​មក​របស់​ប្រជាពលរដ្ឋ​ពីប​ណ្ដា​ខេត្ត​នានា​មក​កាន់​រាជធានីភ្នំពេញ។ ...

ឃុត សុភចរិយា
http://bit.ly/1t1mnD9

សហជីព​បដិសេធ​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៥​ដុល្លារ នៅ​ឆ្នាំ​ថ្មី

សហជីព ​និង​កម្ម​ករ​មិន​ពេញ​ចិត្ត​នឹង​ការ​ដំឡើង​ប្រាក់​​ឈ្នួល​ថ្មី​សម្រាប់​ឆ្នាំ​២០១៥​ដែល​សមា​គម​រោង​ចក្រ​កាត់​ដេ​រ​នៅ​កម្ពុជា​ផ្តល់​ឲ្យ​តែ​១៥​ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ​១០០​ដុល្លារ​ ដែល​ឃ្លាត​ឆ្ងាយ​ពេក​ពី​សំណើ ...

មុំ គន្ធា
http://bit.ly/1r8oEio

ចាប់​បាន​ប៉ូលិស​ជួញ​ឈើ តែ​បណ្តោយ​ឲ្យ​រត់​បាត់

អនុ​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អូរយ៉ាដាវ ខេត្ត​រតនគិរី​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាប់​ខ្លួន​ជាមួយ​រថយន្ត​ទំនើប​ដឹក​ឈើ​គ្រញូង កាល​ពី​ថ្ងៃ​ចន្ទ​ តែ​ត្រូវ​​រត់​គេច​ខ្លួន​បាត់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ធ្វើ​ឲ្យ​មន្រ្តី​សិទិ្ធ​មនុស្ស​រិះ​គន់ ...

សែន ដាវីត
http://bit.ly/1pNt9uT

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

wPxpx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!