រដ្ឋាភិបាល​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​បញ្ចុះ​តម្លៃ​ប្រេង​សាំង

កាល​ពី​ម្សិល​មិញ ​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ក្នុង​ស្រុក​ស្វែង​រក​មើល​លទ្ធភាព​ទម្លាក់​ថ្លៃ​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ប្រទេស​ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​ធ្លាក់​ថ្លៃ​តម្លៃ​ប្រេង​ក្នុង​ពិភព​លោក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ក្នុង​កិច្ច​ប្រជុំ​មួយ​ដែល​មាន​លោក​ ឈួន ​ដារ៉ា រ​ដ្ឋ​លេខា​ធិការ​ក្រសួ​ង​ពាណិជ្ជកម្ម​ជា​ប្រធាន ក្រុម​ហ៊ុន​ប្រេង​នានា​ត្រូ​វ​បាន​ផ្តល់​ពេល​វេលា​ឲ្យ​រយៈ​ពេល​​មួ​យ​សប្តាហ៍​ ដើម្បី​រាយ​ការណ៍​អំពី​យន្ត​ការ​ដែល​ខ្លួន​នឹង​​ប្រើ​ប្រាស់​សម្រាប់​ការ​ទម្លាក់​ថ្លៃ​ប្រេង​ ប៉ុន្តែ​ក្រុម​ហ៊ុន​ទាំង​នោះ​ត្រូ​វជូន​ដំណឹង​ថា ប្រសិន​បើមិ​ន​​អាច​ទម្លាក់​ថ្លៃ​បាន ក្រុម​ហ៊ុន​ទាំង​នោះ​នឹង​ត្រូវ​កោះ​ប្រជុំ​មួយ​ម្តង​ទៀត។ …

 

ស ច័ន្ទដារ៉ា
http://bit.ly/1FmWTVi