ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​ កំពុង​បង្ក​ក្តី​បារម្ភ​ដល់ទី​ផ្សារ

ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នៅ​ខេត្ត​សៀមរាប​បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ខ្លះៗ​អំពី​ការ​ផ្គត់​ផ្គង់​សាច់​ជ្រូក​ពី​សំណាក់​អាជីវករ ខណៈ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នឹង​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ ប៉ុន្តែ​ក្រុម​មន្ត្រី​នៅ​ទាន់​មិន​ចាត់​ទុក​ថា​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ។

យោង​តាម​របាយការណ៍​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជំងឺ​ជ្រូក​ត្រចៀក​ខៀវ បាន​សម្លាប់​សត្វ​ជ្រូក​ជាង ​១ ២០០ ​ក្បាល និង​ប្រហែល ៣ ២០០ ​ក្បាល​ឆ្លង​ជំងឺ​នៅ​ក្នុង​ស្រុក​បី​ក្នុង​ខេត្ត​សៀមរាប​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ ខែ​សីហា។ …

ស ច័ន្ទដារ៉ា
http://bit.ly/1QlxIsz