ភ្នំពេញប៉ុស្តិ៍

សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ព័ត៌មាន​មិន​កំណត់​ឲ្យ​ច្បាស់

ព័ត៌មាន​ណា​ក៏ដោយ​ដែល​ធ្វើឲ្យ​ខូចខាត​ដល់​សន្តិសុខ​ផ្ទៃក្នុង ឬ​សណ្តាប់ធ្នាប់​សាធារណៈ ប៉ះពាល់​ដល់​ទំនាក់ទំនង​​​កម្ពុជា​ និង​​ប្រទេស​ដទៃៗ​ទៀត​ ឬ​​គំរាមកំហែង​ដល់​សេដ្ឋកិច្ច ឬ​ហិរញ្ញវត្ថុ​​​កម្ពុជា​អាច​​នឹង​ត្រូវ​ដក​ចេញ ​ក្រោម​សេចក្តី​​ព្រាង​ច្បាប់​​ដែល​នឹង​គ្រប់គ្រង ...

Shaun Turton
http://bit.ly/1B4YF0l

ក្រុមហ៊ុន​ច្បាប់​របស់​ថៃ​នឹង​មក​បើក​ការិយាល័យ​នៅ​កម្ពុជា​ឆាប់ៗ​នេះ

ក្រុមហ៊ុន​ច្បាប់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ពង្រីក​មក​ប្រទេស​កម្ពុជា​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ ទោះបីជា​គណៈ​មេធាវី​កម្ពុជា​បាន​និង​កំពុង​ធ្វើ​ការ​រឹត​បន្តឹង​លើ​ការ​ប្រកប​វិជ្ជាជីវៈ​របស់​មេធាវី​បរទេស​ដែល​កំពុង​តែ​ប្រតិបត្តិការ ...

Charles Rollet
http://bit.ly/1GxJ5gd

ទីតាំងអាជីវកម្ម​រ៉ែ​មាស​ពីរ​កន្លែង​ត្រូវ​បាន​បង្ក្រាប

ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​ជនជាតិ​ចិន​បី​នាក់ រួម​នឹង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ម្នាក់​ផង​នោះ​ត្រូវ​បាន​បង្ក្រាប​បន្ទាប់ពី​ដំណើរការ​ដោយ​ខុស​ច្បាប់​អស់​រយៈពេល​ជាង ២០ ​ឆ្នាំ​មក​ហើយ​។ កម្លាំង​នគរបាល​ខេត្ត ...

ផាក់ ស៊ាងលី
http://bit.ly/1JDXhVN

អ្នក​ឆ្លង​អេដស៍​នៅ​ឃុំ​រកា​អំពាវនាវ​ឲ្យ​ព្យាបាល​ជំងឺ​ដោយ​មិន​គិត​ថ្លៃ

អ្នក​​ឆ្លង​​មេរោគ​អេដសន៍​នៅ​ឃុំ​រកា ស្រុក​សង្កែ បាន​អំពាវនាវ​​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ផ្តល់​ប័ណ្ណ​ពិនិត្យ​ជំងឺ​ទូទៅ​​ឥត​គិត​ថ្លៃ​ដល់​គ្រួសារ​ពួកគេ​​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​​ជា​ការ​លើក​ទឹកចិត្ត​​ និង​ជួយ​សម្រាល​ជីវភាព​ដល់​ពួកគេ​ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1IEacXA

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​កើន​ខ្លាំង​ក្នុង​ត្រី​មាស​ទី១

ជាមួយ​នឹង​លំហូរ​ចូល​ការ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មក​កម្ពុជា ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ចំណាត់​ថ្នាក់​ទី៣ របស់​ពិភពលោក​បាន​កើន​ឡើង​ខ្លាំង​នៅ​ត្រីមាស​ទី១​ឆ្នាំ ...

ម៉ៃ គុណមករា
http://bit.ly/1GcvNmd

សង្គ្រោះ​ជាតិ​គ្រោង​ស្នើ​ឲ្យ​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​ ២០០៥

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​គ្រោង​ស្នើ​ឲ្យ​រដ្ឋសភា​ លុប​ចោល​នូវ​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ឆ្នាំ​ ២០០៥ ដែល​បាន​ចុះ​ដោយ​រដ្ឋាភិបាល​ កម្ពុជា‑វៀតណាម តាមរយៈ​ការ​​អនុម័ត​ដោយ​សំឡេង ៥០%+១ ខណៈ​ដែល​មជ្ឈដ្ឋាន​ជាច្រើន​សង្ស័យ​ថា​សន្ធិសញ្ញា​នេះ បាន​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​យ៉ាង​ច្រើន​ទៅ​វៀតណាម​។ លោក សំអាន ក៏​បាន​បញ្ជាក់ ...

មាស សុខជា
http://bit.ly/1TaiIQY

កម្ពុជា​ចំណាយ​ជាង $៤០ លាន​ទៅ​លើ​ទូរទស្សន៍

កម្ពុជា​បាន​ចំណាយ​ប្រាក់​ជាង ៤០ លាន​ដុល្លារ​អាមេរិក​លើ​ទូរទស្សន៍​អេក្រង់​សំប៉ែត​ក្នុង​រយៈ​ពេល​ ១១​ ខែ កើន​ឡើង​ជាង​ ២០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ពី​ឆ្នាំ​ទៅ។ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ Gfk មាន​មូលដ្ឋាន​នៅ​សិង្ហបុរី។ យោងតាម​ក្រុមហ៊ុន Gfk ដែល​តាម​ដាន​ចំណុច​លក់​នៅ ...

ម៉ៃ គុណមករា
http://bit.ly/1dZiTi8

ខ្យល់ព្យុះ​សម្លាប់​មនុស្ស​អស់​បី​នាក់​

កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ខ្យល់ព្យុះ​បាន​សម្លាប់​ជីវិត​មនុស្ស​បី​នាក់​ និង​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​ខេត្តស្វាយរៀង​ កំពង់ឆ្នាំង​ និង​ខេត្ត​ព្រះ​សីហ​នុ​។​ ​ ...

មុំ គន្ធារ
http://www.phnompenhpost.com/national/storms-kill-three-people-weekend

ស៊ុយអែត និង​ស្វ៊ីស​ផ្តល់​ប្រាក់​ជាង $ ១៥​លាន

រដ្ឋាភិបាល​ស៊ុយអែត និង​រដ្ឋាភិបាល​ស្វ៊ីស បាន​ចុះហត្ថលេខា​ផ្តល់​ហិរញ្ញប្បទាន​សរុប​ជាង​ ១៥ លាន​ដុល្លារ ដល់​កម្ពុជា ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​កំណែ​ទម្រង់​តម្រូវការ​សេវា​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ និង​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ សម្រាប់​រយៈពេល​បី​ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៧។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1AYYtQy

កសិករ​នឹង​ទទួល​បាន​ពូជ​ធន់​នឹង​អាកាសធាតុ

ខណៈ​ការ​បម្រែ​បម្រួល​អាកាសធាតុ​ជំរុញ​ឲ្យ​មាន​ភាព​រាំង​ស្ងួត និង​ទឹក​ជំនន់​នៅ​ទូទាំង​ប្រទេស​កម្ពុជា កសិករ​កំពុង​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​ទទួល​បាន​ពូជ​ស្រូវ​ផ្សេងៗ​ដែល​ធន់​នឹង​អាកាសធាតុ​បាន។ វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវ​អន្តរជាតិ (IRRI) មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន បាន​សាកល្បង​គម្រោង​នេះ ដោយ​ចាប់​ផ្ដើម ...

ឃុត សុភចរិយា និង Charles Rollet
http://bit.ly/1T8nVZL

ឈ្មួញ​អង្ករ​ម្នាក់​ បោកប្រាស់​ដៃគូ​រកស៊ី​ អស់​៣​ម៉ឺន​ដុល្លារ​

កាលពី​ម្សិលមិញ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទប្រកាន់​ឈ្មួញ​អង្ករ​មួយ​រូប​  បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​សង្ស័យ​ពី​បទ​បោកប្រាស់​ដៃគូ​ជំនួញ​របស់​ខ្លួន​អស់​ជាង​ ៣០,០០០​ ដុល្លារ​ កាលពី​ឆ្នាំ​២០១៤​។​ ​ ...

ប៊ុត រស្មីគង្គា
http://www.phnompenhpost.com/national/rice-dealer-cheated-partner-out-30k

នាយករដ្ឋ​មន្ត្រី​តម្រូវ​ឲ្យ​សមត្ថកិច្ច​ចុះ​ជួយ​ជនរងគ្រោះ​ភ្លាមៗ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​តម្រូវ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ត្រូវ​ចុះ​អន្តរាគមន៍​ភា្លមៗ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ ទៅកាន់​តំបន់​ដែល​មាន​គ្រោះ​មហន្តរាយ​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ។ ការ​ប្រកាស​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឡើង​ក្នុង​បទ​អន្តរាគមន៍​របស់​លោក​កាលពី​ម្សិលមិញ​នេះ ...

តាំង វីដា
http://bit.ly/1F5qmS2

ជនជាតិ​ម៉ុងតាញ៉ា​សម្រុក​មក​ភ្នំពេញ​កើន​ដល់ ១០៩ ​នាក់​ហើយ

ជន​សុំ​សិទ្ធិ​ជ្រកកោន​ជនជាតិ​ម៉ុងតាញ៉ា​មកពី​ប្រទេស​វៀតណាម​បន្ថែម​ទៀត បាន​មក​ដល់​រាជធានី​ភ្នំពេញ​កាលពី​ចុងសប្តាហ៍​មុន ដោយ​ធ្វើឲ្យ​អ្នក​រង់ចាំ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​កើនឡើង​ដល់​ ១០៩ ​​នាក់​។ ​នេះ​បើ​តាម​អង្គការ​សហប្រជា​ជាតិ​។ ...

Alice Cuddy និង ផាក់ ស៊ាងលី
http://bit.ly/1BVrpUy

គ្លីនិក​ពិនិត្យ​ឈាម​គ្មាន​អាជ្ញាប័ណ្ណ​នៅ​សៀមរាប​ ត្រូវ​បាន​បិទ​

មន្ទីរពិសោធន៍​ការ​ធ្វើតេស្ត​ឈាម​មួយ​កន្លែង​ក្នុង​ខេត្តសៀមរាប​ ត្រូវ​បាន​បិទ​កាលពី​ព្រឹក​ម្សិលមិញ​ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា​ គ្លីនិក​នេះ​បាន​បើក​ដំណើរការ​ ដោយ​គ្មាន​អាជ្ញាប័ណ្ណ​។​ ​ ...

ធិក កល្យាណ
http://www.phnompenhpost.com/national/unlicensed-blood-test-clinic-shuttered-sr

សកម្មជន​ព្រៃឡង់​បំបួស​ដើមឈើ​ធំៗ​ដែល​នៅ​សេសសល់

សកម្មជន​ព្រៃឡង់​បាន​ចាប់​ដក​ហូត​ម៉ាស៊ីន​អារឈើ និង​ឈើ​ពី​ជន​អ្នក​លួច​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ស្រុក​សណ្តាន់ ហើយ​បន្ត​បំបួស​ដើមឈើ​ធំៗ​ដែល​នៅ​សេសសល់​ពី​ការ​បំផ្លាញ​។ បណ្តាញ​សហគមន៍​ព្រៃឡង់​ចំនួន​ ២១ ​នាក់​បាន​ចុះ​ល្បាត​ព្រៃឡង់​កាលពី​ថ្ងៃ​អាទិត្យ​​ និង ...

ផាក់ ស៊ាងលី
http://bit.ly/1MjTuub

ប្រទេស​អាស៊ាន ៤ ឯកភាព​បង្កើត​ផ្លូវ​អាកាស​ថ្មី​មួយ

ប្រទេស​កម្ពុជា​ ឡាវ ​ថៃ​ និង​វៀតណាម​បាន​យល់​ព្រម​ថា​នឹង​ចាប់​ផ្ដើម​ផ្លូវ​អាកាស​ថ្មី​មួយ​ក្នុង​បំណង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រេង​ឥន្ធនៈ ​និង​សន្សំ​ពេលវេលា​សម្រាប់​ការ​ដឹក​ជញ្ជូន​ផ្នែក​អាកាស​ចរណ៍​ក្នុង​ចំណោម​ប្រទេស​ទាំង​នេះ​។ នេះ​បើ​តាម​អ្នក ...

ចាន់ មុយហុង
http://bit.ly/1Gkk5Hk

ជន​ដែល​គេ​កាប់​ដោយ​ចោទ​ថា​ចេះ​ធ្មប់​ក្លាយ​ជាជន​ពិការ​

ជនរង​គ្រោះ​ដែល​ត្រូវបាន​គេ​លួ​ច​កាប់​ដោយ​ចោទថា​ ចេះ​អំពើ​អាប​ធ្មប់​ ក្នុង​ស្រុក​កូន​មុំ​នោះ​បាន​ក្លាយ​ជា​ជន​ពិការ ហើយ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ ៣ ម៉ឺន​ដុល្លារ​ពី​ជន​សង្ស័យ​ទាំង​បួន​នាក់។ លោក សុខ សោ​ អាយុ ៥៧ ឆ្នាំ រួម​នឹង​ប្រពន្ធ​ឈ្មោះ​លាង ស៊ន​ ត្រូវបាន​បុរស​បួន ...

ផាក់ ស៊ាងលី
http://bit.ly/1KVMxSQ

និស្សិត​សាកលវិទ្យាល័យ​អន្តរជាតិ​តវ៉ា​រឿង​សញ្ញាបត្រ

និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​ហៅ​កាត់​ថា​ IU ជិត​ ២០០ ​នាក់​បាន​ប្រមូល​ផ្តុំ​តវ៉ា​នៅ មុខ​សាកល​វិទ្យាល័យ​កាលពី​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​ភាគី​ខាង​សាលា​ដោះស្រាយ​រឿង​សញ្ញាបត្រ​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​អាច​សុំ​សិទ្ធិ​ប្រឡង​ក្របខ័ណ្ឌ​រដ្ឋ​បាន​ទាន់​ពេលវេលា​។ ...

សែន ដាវីត
http://bit.ly/1dpEYpa

ការ​សិក្សា​មួយ​ បង្ហាញ​ពី​ការ​គាំទ្រ​ថ្នាក់​មូលដ្ឋាន

ការ​សិក្សា​ថ្មី​មួយ​ ដែល​ធ្វើការ​តស៊ូ​មតិ​លើ​វិធីសាស្ត្រ​ពីក្រោម​ឡើង​ទៅ​លើ​ (bottom-up)​ នៃ​ទិដ្ឋភាព​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​កម្ពុជា​។​ ការ​សិក្សា​នេះ​ ធ្វើ​ឡើង​ដើម្បី​អំពាវនាវ​ឱ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​ ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ការ​គាំទ្រ​របស់​ខ្លួន​ និង​ជម្រុញ​ឯករាជ្យ​ភាព ...

Sarah Taguiam
http://www.phnompenhpost.com/national/support-grassroots-study

ថៃ​បញ្ជូន​ពលរដ្ឋ​កម្ពុជា​ឆ្លង​ដែន​កាប់​ឈើ​មក​វិញ

ពលរដ្ឋ​ខ្មែរ​ ៧ ​នាក់ ដែល​បាន​លួច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ហើយ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ តាម​ច្រក​អន្តរជាតិ​ជាំ ខេត្ត​ឧត្តរមានជ័យ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ ...

ឃុត សុភចរិយា
http://bit.ly/1eXfq41

ឃុំ​ខ្លួន​ ៧ ​នាក់​ពី​បទ​ឆបោក​តាម​រូបភាព​ដាក់​បញ្ញើ​បាន​ការប្រាក់​ខ្ពស់

មាន​ស្ត្រី​យ៉ាង​ហោច​​ណាស់​​ពីរ​នាក់​ និង​ប្រុស​​ប្រាំ​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​​នគរបាល​ខេត្ត​សៀមរាប បន្ទាប់ពី​នគរបាល​រកឃើញ​ថា​ពួកគេ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់​របស់​​ពលរដ្ឋ​តាមរយៈ​រូបភាព​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ទទួល​បាន​អត្រា​ការប្រាក់ ...

ធិក កល្យាណ
http://bit.ly/1G5tYqZ

សភា​គ្រោង​បន្ត​សួរ​រឿង​សង់​រូប​សំណាក​សាសនា​វៀតណាម

គណៈកម្មការ​ទី​ ៧ នៃ​រដ្ឋសភា​គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ទៅ​សាកសួរ​ជុំវិញ​ករណី​ជនជាតិ​វៀតណាម​សង់​រូប​សំណាក​បែប​សាសនា​ដោយ​លួចលាក់​នៅ​ភូមិ​ផ្ចិតជ្រំ ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប បន្ទាប់ពី​បាន​ស្រាវជ្រាវ​រកឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន បើ​ទោះ​ជា​អាជ្ញាធរ​បាន​កម្ទេច​រូប​សំណាក ...

ប៉ិច សុធារី
http://bit.ly/1RWPwvn

EBA ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​បន្ទាប់​ពី​មាន​បញ្ហា​ពាណិជ្ជកម្ម​កង់

សហភាព​អឺរ៉ុប​កំពុង​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ចំពោះ​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA)» ជាមួយ​ប្រទេស​កម្ពុជា។ នៅ​ក្នុង​វិស័យ​អង្ករ​របស់​កម្ពុជា មាន​ការ​បារម្ភ​ថា មាន​អង្ករ​តម្លៃ​ទាប​ពី​ប្រទេស​ជិត​ខាង​ត្រូវ​បាន​លាយ​បញ្ចូល​គ្នា​ជាមួយ​អង្ករ​កម្ពុជា​ដើម្បី ...

Charles Rollet
http://bit.ly/1HVu6HC

លក់​អស់​ទ្រព្យ​សម្បត្តិ​ដើម្បី​ស្វែងរក​យុត្តិធម៌​ក្នុង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ស្ករស

អ្នកស្រី ហុយ ម៉ៃ បាន​បាត់បង់​គ្រប់​យ៉ាង ដោយសារ​តែ​តម្រូវការ​លើ​ពិភពលោក​ដែល​ត្រូវការ​ស្ករ​ និង​​ជីវឥន្ធនៈ​តម្លៃ​ថោក​។ ស្រ្តី​​អាយុ ៥៤ ឆ្នាំ មាន​កូន ៨ នាក់​រូប​នេះ បាន​ខិតខំ​តស៊ូ​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន Mitre Phol ដែល​ជា​ក្រុមហ៊ុន​ស្ករស​ដ៏ធំ​បំផុត​​នៅ​​អាស៊ី និង​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​​មួយ​ក្នុង​​ចំណោម ...

ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://bit.ly/1G5VNj0

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PsGGB
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!