ការជីករ៉ែដំណើរការដោយរលូន «ក្នុងព្រៃមាស»
មុននេះសហគមន៍ជីករ៉ែខុសច្បាប់ក្នុងភូមិពូទុងដែលជាភូមិដាច់ស្រយាលមួយក្នុងស្រុកកែវសីមាបានធ្វើការជីករ៉ែដោយប្រឈមទៅនឹងការចាប់ខ្លួន។ ប៉ុន្តែសហគមន៍នេះបានក្លាយជាសហគមន៍ទី ១ នៅកម្ពុជាដែលបានទទួលអាជ្ញាប័ណ្ណជីករ៉ែជាផ្លូវការ។ ទោះបីជាយ៉ាងណាដំណើរការជីករ៉ែស្របច្បាប់នេះនៅតែប្រឈមនឹងបញ្ហាផងដែរ។
កាលពីមួយខែមុនភូមិពូទុងគឺជាសហគមន៍មួយដែលធ្វើអាជីវកម្មរ៉ែខុសច្បាប់ស្ថិតនៅក្នុងព្រៃធំនៅឃុំចុងផ្លាស់។ ភូមិដ៏តូចមួយនេះគឺជាកន្លែងឯកោទាំងស្រុងគឺត្រូវជិះម៉ូតូលើផ្លូវដ៏ពិបាករហូតដល់ ៥ ម៉ោងពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
បើទោះបីខ្វះសេវាកម្មជាច្រើនក៏ដោយ ក៏ប៉ុន្តែអ្នកភូមិភាគច្រើនមកពីកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជាដែលអ្នកទាំងអស់នោះត្រូវបានធ្វើឲ្យគេចាប់អារម្មណ៍លើរឿងមួយនោះគឺភាពសម្បូរបែប និងមានបានដ៏លាក់បាំងមួយគឺរ៉ែមាស។ …
Alice Cuddy និង ផាក់ ស៊ាងលី
http://bit.ly/1IV2qcn