ក្រសួងសុខាភិបាលព្រមានចាត់វិធានការឱសថស្ថានដែលមិនចុះបញ្ជី
ក្រសួងសុខាភិបាលនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងលើឱសថស្ថានទាំងឡាយណាដែលមិនបានចុះបញ្ជីផលិតផលថ្នាំពេទ្យនៅក្រសួង។ នេះបើយោងតាមអនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល។
នៅក្នុងសិក្ខាសាលាស្តីពីការរៀបចំពិព័រណ៍ថ្នាំពេទ្យ បរិក្ខារពេទ្យ និងឱសថស្ថានកម្ពុជាឆ្នាំ២០១៥ កាលពីថ្ងៃសុក្រ លោកស្រី នៅ ផល្លា បានថ្លែងថា ក្រសួងសុខាភិបាលនឹងបិទទ្វារគ្រប់ឱសថស្ថានដែលលក់ឱសថក្លែងក្លាយ និងខុសច្បាប់ នឹងផាកពិន័យដល់ឱសថស្ថានណា ដែលមិនបានចុះបញ្ជីផលិតផលថ្នាំពេទ្យនៅក្នុងនាយកដ្ឋានឱសថនៃក្រសួងសុខាភិបាល។ …
សុខ ចាន់
http://bit.ly/1LZYjen