ព័ត៌មាន
សិស្សប្រឡងបាក់ឌុបឆ្នាំនេះធ្លាក់ចុះ
ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ចំនួនបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានការធ្លាក់ចុះបើធៀបនឹងឆ្នាំ ២០១៤ ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកាលពីថ្ងៃពុធបង្ហាញថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡងថ្ងៃទី ២៤ ...
សែន ដាវីត
http://bit.ly/1GvOyin
ដោះលែងជនជាប់ចោទ ១០ នាក់បន្ទាប់ពីដាក់គុកជាង ១ ឆ្នាំ
នៅទីបំផុត សាលាដំបូងរាជធានីកាលពីព្រឹកម្សិលមិញ បានប្រកាសសាលក្រម លើកចោលសំណុំរឿងព្រហ្មទណ្ឌជាប់ទាក់ទងនឹងការចោទប្រកាន់ពីបទប្លន់ប្រដាប់អាវុធ យុវជនមួយក្រុមមានគ្នា ១០ នាក់ដោយសារតែពុំមានភ័ស្តុតាងដាក់បន្ទុក បន្ទាប់ពី ...
ប៊ុត រស្មីគង្គា
http://bit.ly/1djIGAw
លោក សុន ឆ័យ នឹងស្នើលោក សុខ អាន បកស្រាយទៅលើសារាចរថ្មីស្តីពីអំពើពុករលួយ
នៅថ្ងៃនេះ តំណាងរាស្ត្រគណបក្សប្រឆាំង ឯកឧត្តម សុន ឆ័យ ត្រូវបានគេរំពឹងថា លោកនឹងធ្វើការស្នើសុំ ឯកឧត្តម សុខ អាន ដែលជាប្រធាននៃទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យចូលបង្ហាញខ្លួននៅរដ្ឋសភា ដើម្បីពន្យល់អំពីសារាចរថ្មីមួយ ដែលហាមប្រាមមន្ត្រីសាធារណៈ ពីការ ...
Shaun Turton
http://www.phnompenhpost.com/national/son-chhay-call-sok-over-corruption-order
រដ្ឋាភិបាលបញ្ជាឲ្យធ្វើការស៊ើបអង្កេតករណីសម្លាប់មេដឹកនាំសហជីពឡើងវិញ
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលទទួលបានកាលពីម្សិលមិញបានឲ្យ ដឹងថា គណៈកម្មការអន្តរក្រសួងត្រូវបានបង្កើតឡើងជាថ្មីម្ដងទៀត ដើម្បីស៊ើបអង្កេតការធ្វើឃាតលោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត មេដឹកនាំសហជីពសេរីកម្មករពីឆ្នាំ២០០៤ដល់ឆ្នាំ២០០៧។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/26086/
កោះហៅមន្ត្រីនគរបាលខេត្តម្នាក់ពាក់ព័ន្ធឲ្យវៀតណាមចូលជីករ៉ែខុសច្បាប់
មន្ត្រីស្នងការដ្ឋាននគរបាលខេត្ត រតនគិរីម្នាក់ត្រូវបានហៅទៅសួរនាំកាលពីម្សិលមិញ បន្ទាប់ពីរងការចោទប្រកាន់ថា គ្រួសារគាត់បានធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ជាមួយនឹងជនជាតិវៀតណាមនៅក្នុងដីក្រុមហ៊ុនអូស្ត្រាលីក្នុងស្រុកលំផាត់។ អាជ្ញាធរមានសមត្ថកិច្ចដែលរួមមានទាំង ...
ផាក់ ស៊ាងលី
http://bit.ly/1BFPNyG
ស្ត្រីប្រធានអង្គការម្នាក់ត្រូវដោះលែងបន្ទាប់ពីឃាត់ខ្លួនមួយថ្ងៃ
ប្រធានអង្គការកុមារ ដែលរងការចោទប្រកាន់ពីម្ចាស់ជំនួយថា បានប្រើហិង្សា និងបង្អត់អាហារកុមារ ត្រូវបានដោះលែងវិញកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនសាកសួរមួយថ្ងៃ ហើយរកមិនឃើញភ័ស្តុតាងដាក់បន្ទុក។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1KeOcRV
ការឆ្មក់ចូលតំបន់ស្តុកសម្ភារអេតចាយបង្ហាញឲ្យឃើញពីភាពរើសអើងជនអន្តោប្រវេសន៍
កាលពីម្សិលមិញ នគរបាលមកពីអគ្គនាយកដ្ឋាន អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានចាប់ខ្លួន ...
ម៉ិច ដារ៉ា និង ម៉ាតត៍ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/26084/
រដ្ឋាភិបាលបង្កើតគណៈកម្មការថ្មីស៊ើបអង្កេតលើករណីឃាតកម្មលោក ជា វិជ្ជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មការអន្តរក្រសួងពិសេសថ្មីមួយដើម្បីធ្វើការស៊ើបអង្កេតករណីឃាតកម្មលោក ជា វិជ្ជា អតីតមេដឹកនាំសហជីពដ៏ល្បីល្បាញ និងមេដឹកនាំសហជីពពីរនាក់ទៀតដែលត្រូវបានគេសម្លាប់កាលពីជាង ១០ ឆ្នាំមុន។ មជ្ឈដ្ឋានសង្គមទូទៅ មិនបានដឹងពីមូលហេតុដែលរដ្ឋាភិបាលទើប ...
មាស សុខជា
http://bit.ly/1GvNw63
សកម្មជននិងបុគ្គលិកសិទ្ធិមនុស្សត្រូវបានឃាត់ខ្លួនអំឡុងការប៉ុនប៉ងហែក្បួន
សកម្មជនបីនាក់មកពី អង្គការមាតាធម្មជាតិជា អង្គការមិនមែនរដ្ឋាភិបាលការពារ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/26080/
ខ្យល់ព្យុះខ្លាំងនៅកំពង់ធំ
ខ្យល់ព្យុះក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅសប្តាហ៍នេះ បានបណ្តាលឱ្យមានមនុស្សរងរបួស ៤នាក់ និងខូចខាតផ្ទះចំនួន ៥៥ ខ្នង។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានកាលពីម្សិលមិញ។ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/raging-storm-hits-kampong-thom
មន្ត្រីនគរបាលម្នាក់ត្រូវមេខ្លោងចែកចាយថ្នាំញៀនកាប់នឹងដាវសាមូរ៉ៃ អំឡុងការចុះឆ្មក់ចាប់ថ្នាំញៀន
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា មន្ត្រីប្រឆាំងគ្រឿងញៀនម្នាក់ត្រូវបានកាប់មួយដាវសាមូរ៉ៃកាលពី ល្ងាចថ្ងៃពុធ ខណៈចុះទៅចាប់ខ្លួនបុរសពីរនាក់ដែលគេជឿថា ជាមេខ្លោងចែកចាយថ្នាំ ...
សាំង សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/26089/
សកម្មជនមាតាធម្មជាតិ ៣ នាក់ និងអាដហុកម្នាក់ត្រូវឃាត់ខ្លួន
ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន ៣ នាក់ និងមន្ត្រីអង្គការសង្គមស៊ីវិលម្នាក់ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ និងខណ្ឌចំការមនជិត ១០០ នាក់ឃាត់ខ្លួនអស់ជាង ២ ម៉ោងខណៈពួកគេប្រមូលផ្តុំដាក់ញត្តិនៅរដ្ឋសភាឲ្យ ...
ប៉ិច សុធារី
http://bit.ly/1GvMnva
ប្រទេសកម្ពុជាបញ្ជូនពលករ១១,៥២៩នាក់ទៅបរទេស ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៥នេះ
យោងទៅតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ប្រទេសកម្ពុជា បានបញ្ជូនពលករចំនួន ១១,៥២៩នាក់ ទៅប្រទេសចំនួន៥ នៅក្នុងរយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០១៥នេះ។ ...
បុគ្គលិកសារព័ត៌មាន Khmer Times
http://www.khmertimeskh.com/news/12574/cambodia-sends-11-529-laborers-abroad-in-first-half-of-2015/
ហ៊ុន សែន បញ្ជាឲ្យបើកសំណុំរឿងមនុស្សឃាតលើតំណាងសហជីព៣ករណីសារជាថ្មី
នាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាឲ្យបង្កើតគណៈកម្មការពិសេសសុើបអង្កេតករណី ឃាតកម្មអាថ៍កំបាំង លើមេដឹកនាំសហជីពជាច្រើនរូប។ ករណីសម្លាប់លេចធ្លោបំផុតលើប្រធានសហជីព ជា វិជ្ជា បានកើតឡើងនៅក្នុងខែមករា ឆ្នាំ២០០៤។ មេដឹកនាំ ហុី វុឌ្ឍី និង ...
នៅ វណ្ណារិន
http://www.voacambodia.com/content/hun-sen-orders-reopening-of-threeunion-murder-cases/2836787.html
ហ៊ុន សែន និង សម រង្សុី អះអាងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ
នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងគូប្រជែងផ្នែកនយោបាយរបស់លោក បានអះអាងបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់ពួកគេ សំដៅបន្តអនុវត្តវប្បធម៌សន្ទនា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/hun-sen-sam-rainsy-reaffirm-good-cooperation-8714
ប្រទេសជប៉ុនចូលរួមចំណែកជាមួយអាស៊ាននិងប្រទេសឥណ្ឌា ក្នុងវិស័យលក់ចែកចាយ និង ផ្លូវដែក
ផ្សារទំនើប អុីអនម៉ល ជាសាខារបស់ក្រុមហ៊ុនលក់ចែកចាយដ៏ធំផុតរបស់ប្រទេសជប៉ុន អុីអន បានបើកឲ្យប្រើហើយនូវផ្សារទី១របស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេ ស៊ី។ រដ្ឋាភិបាលនៃប្រទេសជប៉ុន ក៏បានសម្រេចផ្តល់ជំនួយ ...
បុគ្គលិកសារព័ត៌មាន The Financial Express
http://bit.ly/1IgT4FZ
នគរបាលកម្ពុជាឃាត់ខ្លួនសកម្មជន និងអ្នកតាមដានសិទ្ធិមនុស្ស នៅពេលតវ៉ានឹងការបូមខ្សាច់
កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនភ្លាមៗនូវសកម្មជន៣នាក់ ដែលតវ៉ានៅមុខរដ្ឋសភា និងមន្ត្រីអង្គការសិទ្ធិមនុស្សម្នាក់ ដែលបានតាម ដានមើលការធ្វើបាតុកម្មនោះ ដោយទាមទាររដ្ឋាភិបាលឲ្យបញ្ឈប់ក្រុមហ៊ុនបូមខ្សាច់វៀតណាម ពីការបំពុលបរិស្ថាន នៅក្នុងខេត្តកោះកុង ...
អ៊ុំ ង្ស៊ី
http://www.rfa.org/english/news/cambodia/detention-06252015181117.html
អ្នកជំនាញខាងភាសាព្រមាននឹង "បរទេសតូបនីយកម្ម" នៅក្នុងសម័យសកលភាវូបនីយកម្ម
ខណៈ ពេលដែលប្រទេសកម្ពុជាក្នុងតែធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ច តំបន់ និង សកលលោក អ្នកជំនាញភាសាម្នាក់ព្រមានពីការពឹងផ្អែកពេកទៅលើអត្តសញ្ញាណ និងភាសាបរទេស។ ចាន់ វីរៈ និស្សិតថ្នាក់បណ្ឌិតផ្នែកវប្បធម៌ អក្សរសិល្ប៍ និងភាសានៅសាកលវិទ្យាល័យ ថេកសាស ...
អេស៊ីលីដាចាក់បញ្ចូលទុនបន្ថែមជាង $៤០លាន
ធនាគារអេស៊ីលីដាដែលជាធនាគារនាំមុខមួយនៅកម្ពុជា បានបង្កើនដើមទុនចុះបញ្ជីជាង៤០លានដុល្លារបន្ថែមលើដើមទុនដែលបានចុះបញ្ជីនាពេលបច្ចុប្បន្នប្រមាណ២២៦លានដុល្លារសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងស្រុក និងនៅបរទេស ...
ម៉ៃ គុណមករា
http://bit.ly/1fDeh1U
លោក ហោ ណាំហុង ជួបពិភាក្សាជាមួយមន្ត្រីវៀតណាមជុំវិញបញ្ហាព្រំដែន
កាលពីថ្ងៃអង្គារ លោក Le Hoai Trung អនុរដ្ឋមន្ត្រីការ បរទេសវៀតណាមបានជួបពិភាក្សាជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ដោយជម្រាបលោក ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/26043/
ការសិក្សានិយាយថា គម្រោងធនាគារពិភពលោកសម្រាប់អ្នកភូមិគ្មានដីធ្លីកំពុងទទួលបរាជ័យ
យោងតាមការសិក្សាថ្មីមួយឲ្យដឹងថា គម្រោងរយៈពេល៧ ឆ្នាំ ដែលផ្តល់ថវិកាដោយ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/26033/
វៀតណាមចូលជីករ៉ែខុសច្បាប់នៅរតនគិរី
អាជ្ញាធរកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនជាតិវៀតណាម ៤ នាក់ និងមេខ្លោងដែលជាមន្ត្រីរាជការម្នាក់បន្ទាប់ពីពួកគេបានឃុបឃិតគ្នាជីករ៉ែមាសខុសច្បាប់នៅដីចម្ការមួយកន្លែងក្នុងស្រុកលំផាត់។ បុរសជនជាតិវៀតណាមចំនួនបួននាក់បានធ្វើសកម្មភាពជីក ...
ផាក់ ស៊ាងលី
http://bit.ly/1QR6ePw
មន្ត្រី៣៨រូបត្រូវបានតែងតាំងជាទីប្រឹក្សាលោក សាយ ឈុំ
យោងតាមព្រះរាជក្រឹត្យដែលទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា មនុស្ស៣៨នាក់រួមទាំងអតីតមន្ត្រីក្រសួងសុខាភិបាលម្នាក់ ដែលកំពុងត្រូវបានស៊ើបអង្កេតដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ពីបទទទួលប្រាក់សំណូកជាង៣៥០.០០០ដុល្លារ ផងនោះ នៅសប្ដាហ៍នេះ ...
សាំង សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/26041/
បេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជាបញ្ជាក់ថា ការបោះឆ្នោតជាកិច្ចការអាទិភាពរបស់លោក
បេក្ខជនឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងទៅកាន់គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃ ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះថា ការបោះឆ្នោតដោយយុត្តិធម៌គឺជាកិច្ចការអាទិភាពរបស់លោក ខណៈអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និយាយ ...
ខូលីន ម៉ីយន៍
http://www.cambodiadailykhmer.com/news/26037/