សេចក្តីព្រាងច្បាប់ចម្រូងចម្រាស់សំដៅគ្រប់គ្រងសហជីពត្រូវបានអនុម័តសម្រាប់ការពិភាក្សានៅរដ្ឋសភា
កាលពីថ្ងៃសុក្រ គណៈរដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានផ្តល់ភ្លើងខៀវឱ្យច្បាប់ចម្រូងចម្រាស់មួយ ដែលមេដឹកនាំសហជីពអះអាងថា នឹងបង្ករឱ្យមានការលំបាកក្នុងការបង្កើតសហជីព និងទាមទារជារួម។
ឥឡូវនេះ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវលើកមកពិភាក្សានៅក្នុងរដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា មានសំឡេងភាគច្រើន និងទំនងជាអនុម័តសេចក្តីព្រាងច្បាប់នេះ។…