សេដ្ឋកិច្ច និងពាណិជ្ជកម្ម

កម្ពុជា​បាន​ចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​ប្រមាណ​ ៨​ ពាន់​ម៉ាក​ក្នុង​ឆ្នាំ​ ២០២០

​ការ​ចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម​នៅ​ក្រសួងពាណិជ្ជកម្ម​បាន​ចំនួន​ជិត​ ៨​ ០០០​ ម៉ាក​ កាលពី​ឆ្នាំ​ ២០២០​ កើនឡើង​ ៣០​ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៩​។​ នេះ​បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០២០​ និង​ទិស​ដៅ​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ​ ២០២១​។​ ...

ធូ វិរៈ
https://bit.ly/3gl1VOs

កម្ពុជា​នៅ​តែ​បន្ត​រក្សា​កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​កូរ៉េ​

ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ​ខាងត្បូង​ ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០២១​ មាន​តម្លៃ​ជិត​ ១០០​ លាន​ដុល្លារ​ កើន​ជាង​ ៥​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០២០​។​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម ...

ហ៊ឹន ពិសី
https://bit.ly/32toVm9

​រដ្ឋាភិបាល​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​ ១,៦​ ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ត្រីមាស​ទី​មួយ​

​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ចំណូល​ប្រមាណ​ជា​ ១,៦​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ត្រីមាស​ទី​ ១​ ឆ្នាំ​ ២០២១​ ពី​គយ​និង​រដ្ឋាករ​។​ តួលេខ​នេះ​តំណាង​ឱ្យ​ការ​កើនឡើង​ជិត​ ២៥​ ភាគរយ​បើ​ប្រៀបធៀប​នឹង​ប្រាក់​ចំណូល​ដែល​សម្រេច​បាន​ក្នុង ...

ជា វណ្ឌ​យុទ្ធ
https://bit.ly/3dZDnaR

តម្លៃ​នាំ​ចូល​រថយន្ត​ធ្លាក់​ចុះ​ជាង​ ៣៦​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២០

​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​ ១៩​ បាន​ធ្វើ​ឱ្យ​ទឹកប្រាក់​នៃ​ការ​នាំ​ចូល​រថយន្ត​ពី​បរទេស​មក​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០​ មាន​តម្លៃ​ប្រមាណ​ជិត​ ១,១​ ពាន់​លាន​ដុល្លារ​ ធ្លាក់​ចុះ​ជាង​ ៣៦​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ...

ហ៊ឹន ពិសី
https://bit.ly/3e07u28

​ហាង​ Papa​ John's​ របស់​អា​មេ​រិ​ក​ប្តេជ្ញា​ពង្រីក​វត្តមាន​អាជីវកម្ម​នៅ​កម្ពុជា​

​ក្រុមហ៊ុន​ Papa​ John’s​ International​ ដែល​មាន​មូលដ្ឋាន​ដើម​នៅ​សហរដ្ឋអាមេរិក​ជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ម្ហូបអាហារ​ទាន់​ចិត្តបាន​អះអាង​ពី​ការ​ពង្រីក​វត្តមាន​ហាង​របស់​ខ្លួន​រហូត​ដល់​ ១៥​ ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ខាង​មុខ​នៅ​កម្ពុជា​ ស្រប​ពេល​ហាង​តំណាង​មួយ​បាន​បើក​ដំណើរការ ...

ធូ វិរៈ
https://bit.ly/3depXJe

​តំបន់​អង្គរ​ត្រូវ​បាន​រំពឹង​ថា​ អាច​នឹង​បើក​ទូលាយ​ជាង​មុន​ដល់​ភ្ញៀវ​បរទេស​នៅ​ត្រីមាស​ទី​៤

​វិស័យ​ឯកជន​រំពឹង​ថា​ កម្ពុជា​នឹង​បើកទ្វារ​ទូលាយ​ជាង​មុន​ក្នុង​ការ​ទទួល​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់​ទៅ​តំបន់​សៀមរាប​អង្គរ​ ចាប់ពី​ត្រីមាស​ទី​ ៤​ ឆ្នាំ​ ២០២១​ តទៅ​ ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើក​សំណើ​នេះ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី ...

ហ៊ឹន ពិសី
https://bit.ly/329pAcn

​ក្រសួង​ស្វែងរក​ហិរញ្ញប្បទាន​ជិត​ $១០០​ លាន​ពី​ AFD​ ដើម្បី​ជំរុញ​ខ្សែ​ចង្វាក់​តម្លៃ​ផលិតកម្ម​កសិកម្ម​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​នឹង​ស្វែងរក​ហិរញ្ញប្បទាន​ប្រហែល​ ៨០​ លាន​អឺ​រ៉ូ​ (៩៥​ លាន​ដុល្លារ​)​ ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD)​ សម្រាប់​គម្រោង​ចំនួន​ ២​ ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា​។​ ...

ធូ វិរៈ
https://bit.ly/3g7ISqD

នាយក​ IMF៖​ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នឹង​នាំ​កំណើនសេដ្ឋកិច្ច​សកល​ រួម​ទាំង​កម្ពុជា​

​លោកស្រី​ Kristalina​ Georgieva​ នាយក​គ្រប់គ្រង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា​ ការ​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​ ១៩​ បាន​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ដល់​ ៦​ ភាគរយ​សម្រាប់ ...

ម៉ៃ គុណមករា
https://bit.ly/3g7S7au

ការ​នាំ​ចេញ​អាហារ​នៅ​ត្រីមាស​ទី​ ១​ មាន​បញ្ហា​

​តួលេខ​ថ្មី​បង្ហាញ​ពី​រូបភាព​មិនល្អ​នៃ​ការ​នាំ​ចេញ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​បង្ហាញ​ពី​ផល​ប៉ះពាល់​លើ​វិស័យ​ពាណិជ្ជកម្ម​សេរី​ ដោយសារ​កូ​វី​ដ​-១៩​។​ ហេតុផល​មួយ​គឺ​ការ​កើនឡើង​យ៉ាង​ខ្លាំង​រហូត​ដល់​ទៅ​ប្រាំ​ដង​នៃ​ថ្លៃដើម​នៃ​ការ ...

Mark Hughes
https://www.khmertimeskh.com/50835793/first-quarter-food-exports-suffering/

ធនាគារ​ជជែក​អំពី​ការ​ផ្តល់​ជំនួយ​កម្ចី​ដើម្បី​សង្គ្រោះ​ដល់​កសិករ​

​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ​កសិកម្ម​ (ARDB)​ និង​ប្រធាន​ធនាគារ​អេ​ស៊ី​លី​ដា​បាន​ជួប​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​រួម​គ្នា​ដែល​នឹង​ពង្រីក​ការ​គាំទ្រ​ដល់​កសិករ​នៅ​ក្នុង​ប្រទេស​។​ ...

Brian Badzmierowski
https://www.khmertimeskh.com/50835722/banks-talk-about-relief-to-farmers/

វិធាន​ការណ៍​កាត់​បន្ថយ​សម្ពាធ​បំណុល​ចំនួន​ ៦​ ចំណុច​

​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA)​ នៅ​ថ្ងៃ​ទី​ ៧​ ខែមេសា​បាន​បញ្ជា​ឱ្យ​សមាជិក​ទាំងអស់​អនុម័ត​នូវ​វិធានការ​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន​ ៦​ ចំណុច​ដោយសារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ និង​ប្រាក់​ចំណូល​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​សហគមន៍​នៃ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/abc-cma-set-out-six-debt-relief-measures

​ដំណាំ​ស្រូវប្រាំង​មាន​កំណើន​ខ្ពស់​ក្នុង​ត្រីមាស​ទី​ ១​ ការ​នាំ​ចេញ​ថយ​ចុះ​ ៣៣​ ភាគរយ​

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បានឱ្យ​ដឹង​ថា​ទិន្នផល​សម្រាប់​រដូវប្រាំង​ឆ្នាំ​នេះ​ជា​ពិសេស​ស្រូវ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ត្រីមាស​ទី​ ១​ ឆ្នាំ​ ២០២១​ ទោះបីជា​ការ​នាំ​ចេញ​ថយ​ចុះបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ក៏​ដោយ​។​ ...

ឡុង គីមម៉ារីតា
https://www.phnompenhpost.com/national/dry-season-rice-crops-have-bumper-q1-exports-decrease-33-cent

សមាគម​សហគ្រិន​ស្ដ្រី​កម្ពុជា​តែងតាំង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី​

​លោកស្រី​ កែវ​ មុំ​ អគ្គ​នាយិកា​ក្រុមហ៊ុន​លី​លី​ ផលិត​នំ​ស្រួយ​ ត្រូវ​បាន​ជ្រើស​ជា​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (CWEA)​ សម្រាប់​អាណត្តិ​ថ្មី​ ទី​៤​ (២០២១-២០២៤)​។​ លោកស្រី​ថ្លែង​ថា​ លោកស្រី​ប្តេជ្ញា​ចិត្ត​ដើម្បី​នាំ​សហគ្រិន​ស្ត្រី​ឱ្យ​ចូលរួម​ក្នុង​សមាគម​និង​បង្កើត ...

សុខ ចាន់
https://bit.ly/3dBxS24

​ស្ថាប័នហិរញ្ញវត្ថុ​ចំនួន​ ៣​ ចេញ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​

​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​ចំនួន​ ៣​ ដែល​រួម​មាន​ធនាគារ​ ហត្ថា​ ធនាគារ​ ភ្នំពេញ​ ពាណិជ្ជ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ បាន​ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​ខ្លួន​ ដែល​បាន​បង្ហាញ​យ៉ាង​ទូលំទូលាយ​អំពី​របៀប​ដែល​វិស័យ​នេះ​មាន​ឥទ្ធិពល​ជា​ទូទៅ​ក្នុង​ដំណាក់កាល​នៃ​ជំងឺ​រាតត្បាត​ក្នុង ...

Husain Haider និង William Nygren
https://bit.ly/3sYapi4

​កម្ពុជា​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​

ក្រសួងពាណិជ្ជកម្ម​កំពុង​តែ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​គោលបំណង​លើកកម្ពស់​ផលិតផល​កម្ពុជា​និង​ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។​ ...

ជា វណ្ឌ​យុទ្ធ
https://bit.ly/3rXWxTq

កំណែទម្រង់​ធ្វើ​ឱ្យ​ចំណូល​ក្រសួង​ធ្លាក់​ចុះ​ជាង​ ៥០%

ការ​ធ្វើ​កំណែទម្រង់​បាន​ធ្វើ​ឱ្យប្រាក់​ចំណូល​ប្រចាំឆ្នាំ​ ២០២០​ របស់​ក្រសួងពាណិជ្ជកម្ម​ធា្ល​ក់​ចុះ​ជាង​ ៥០​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។​ នេះ​បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​។​ ...

ធូ វិរៈ
https://bit.ly/3cWim1x

​រដ្ឋាភិបាល​ជំរុញ​ និង​លើកទឹកចិត្ត​ឱ្យ​បង្កើន​ការ​ប្រើប្រាស់​ផលិតផល​នៅ​ក្នុងស្រុក​បន្ថែម​

​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​ផលិតផល​ខ្មែរ​លើក​ទី​៤​ ឆ្នាំ​ ២០២១​ រដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ​ក្នុងស្រុក​ឱ្យ​បន្ត​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​នៅ​ក្នុងស្រុក​ ដើម្បី​កាត់​បន្ថយ​អ​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​។​   ...

ធូ វិរៈ
https://bit.ly/39MIlXu

កម្ពុជា​នាំ​ចេញ​សម្ភារ​អគ្គិសនី​កើន​ជាង​ ៣១​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០

​ប្រាក់​ចំណូល​ដែល​កម្ពុជា​ទទួល​បាន​ពី​ការ​នាំ​ចេញ​ម៉ាស៊ីន​បរិ​ធាន​ (Electrical​ Equipment)​ និង​សម្ភារ​អគ្គិសនី​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២០​ កើនឡើង​ជាង​ ៣១​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។​ ...

ហ៊ឹន ពិសី
https://bit.ly/2Rdzzv8

​ក្រសួង​បដិសេធ​វត្តមាន​តំណាង​ចែកចាយ​រថយន្ត​ TESLA​ នៅ​កម្ពុជា​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក​ ប៉ែន​ សុ​វិជាតិ​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អង្គា​រថា​ ក្រសួង​ពុំ​ទាន់​បាន​ទទួល​ការ​ស្នើ​សុំ​ណាមួយ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ TESLA​ របស់​អា​មេ​រិ​ក​បោះទីតាំង​នៅ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​។​ ...

ម៉ៃ គុណមករា
https://bit.ly/3unYgDg

សង្គម​ស៊ី​វិល​ជាង​ ១០០​ ស្នើ​ឱ្យ​រដ្ឋ​ធ្វើ​អន្តរាគមន៍​ដល់​គ្រឹះ​សា្ថ​ន​ហិរញ្ញវត្ថុ​

​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ជាង​ ១០០​ បាន​ស្នើ​សុំ​ជា​ថ្មី​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ណែនាំ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឱ្យ​ផ្អាក​ការ​បង់ប្រាក់​កម្ចី​ និង​ការ​ប្រាក់​យ៉ាងតិច​ ៣​ ខែ​ដល់​អ្នក​ខ្ចី​ក្នុងអំឡុងពេល​រីក​រាលដាល​ជំងឺ​កូ​វី​ដ-១៩ ...

ធូ វិរៈ
https://bit.ly/2RablSl

«​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​»​ នឹង​មាន​ទីផ្សារ​កាន់តែ​ធំ​ បន្ទាប់​ពី​ទទួល​បានការ​ចុះបញ្ជី​ GI

​បើ​ទោះបី​ផែនការ​ប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ផ្លូវការ​នៃ​ទំនិញ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ «​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​»​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ត្រូវ​ពន្យារពេល​ ប៉ុន្តែ​ការ​ទទួល​បាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ (GI)​ ពី​ក្រសួងពាណិជ្ជកម្ម​បាន​និង​កំពុង​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ផលិតផល​មួយ​នេះ ...

ហ៊ឹន ពិសី
https://bit.ly/3wxHZh5

អាជ្ញាធរ​ជំរុញ​ PIG​ ឱ្យ​យកចិត្តទុកដាក់​ទៅ​លើ​អេកូ​ទេសចរណ៍​

​គម្រោង​វិនិយោគ​ព្រ​លាន​យន្តហោះ​ថ្មី​ខ្នាត​តំបន់​នៅ​ខេត្តមណ្ឌលគិរី​មាន​តម្លៃ​ ៨០​ លាន​ដុល្លារ​ កំពុង​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍​។​ ...

ធូ វិរៈ
https://bit.ly/3sLOA5b

តម្លៃ​ដឹក​ជញ្ជូន​ខ្ពស់​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​ជាង​ ៣៣%

​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ក្នុង​បរិមាណ​ជាង​ ១៥​ ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០២១​ ធ្លាក់​ចុះ​ជាង​ ៣៣​ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​១​ ឆ្នាំ​មុន​ ដោយសារ​តែ​បញ្ហា​កង្វះ​កុងតឺន័រ​ដែល​នាំ​ឱ្យ​តម្លៃ​ដឹក​ជញ្ជូន ...

ធូ វិរៈ
https://bit.ly/3wsD68Y

​គម្រោង​នាំ​ចេញ​ទឹកមាត់​ត្រចៀកកាំ​ទៅ​ទីផ្សារ​ចិន​ នៅ​មាន​បញ្ហា​ប្រឈម​ច្រើន​

​ការ​អូស​បន្លាយពេល​នៃ​ការ​ឆ្លង​រាលដាល​កូ​វី​ដ​ ១៩​ និង​ឧបសគ្គ​ចម្បងៗ​ចំនួន​ ២​ កំពុង​ធ្វើ​ឱ្យ​ក្តី​សង្ឃឹម​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន​ ជា​ផ្លូវការ​នឹង​ត្រូវ​បន្ត​អូស​បន្លាយពេល​បន្ថែម​ទៀត​។ ...

ហ៊ឹន ពិសី
https://bit.ly/3fEdoIJ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NBg3U
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!