សេចក្តីប្រកាស

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ស្តីពីការអញ្ជើញគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលចូលជួបពិភាក្សាដោយផ្ទាល់ អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

នៅថ្ងៃទី ២៨​​ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងយុត្តិធម៌ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអញ្ជើញគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលចូលជួបពិភាក្សាដោយផ្ទាល់ អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។  បើតាមសេចក្តីប្រកាស ការអញ្ជើញនេះមានគោលបំណងជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានាជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ។  ...

ក្រសួងយុត្តិធម៌

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​ ១០

នៅ​ថ្ងៃ​ទី​ ២៧​ ខែកក្កដា​ ឆ្នាំ​២០២២​ អង្គការ​សង្គម​ស៊ី​វិល​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​ ១០​។​​អង្គការ​មិនមែន​រដ្ឋាភិបាល​ សហភាព​ សហព័ន្ធ​សហជីព​ សមាគម​ និង​សហគមន៍​ ដូច​មាន​រាយ​នាម​ សូម​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ...

អង្គការ​សង្គម​ស៊ី​វិល​

ទាញយក៖ pdf

​សេចក្តី​ថ្លែង​គោល​ជំហរ​ និង​ធាតុ​ចូល​សំខាន់ៗ​របស់​ក្រុមការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ លើ​ការ​កសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​ ២០២៣

នៅ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២២​ ក្រុមការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​សរុប​ចំនួន​ ២០​ បាន​ចេញ​សេចក្តី​ថ្លែង​គោល​ជំហរ​ និង​ធាតុ​ចូល​សំខាន់ៗ​លើ​ការ​កសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី ...

ក្រុមការងារ​ថវិកា​នៃ​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត

នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។បើយោងទៅតាមសេចក្តីជូនដំណឹង ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និងឧបករណ៍ពង្រីកសេវាបានបង្កការឆ្លងរំខាន និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កំរិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីណែនាំក្រើនរំលឹក ស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានដាក់ចេញនូវសេចក្តីណែនាំក្រើនរំលឹកស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox) នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។ ខណៈដែលអង្គការសុខភាពពិភពលោកបានប្រកាសដាក់ភាពអាសន្នសុខភាពសាធារណៈនៃជំងឺអុតស្វា (Monkeypox) នៅលើសកលលោក ក្រសួងសុខាភិបាលបានដាក់ចេញនូវការណែនាំ និងវិធានការពារសម្រាប់ករណីឆ្លង ឬសង្ស័យ សម្រាប់ប្រជាជនទូទៅ សម្រាប់គ្រូពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល  និងសម្រាប់អ្នកធ្វើដំណើរចេញចូលអន្តរជាតិ។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

លទ្ធផល​នៃ​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូរ​វាង​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ ដា​តូ​ អ៉ី​រី​វ៉ា​ន់​ ពើ​ហ៊ី​ន​ យូ​ស៊ូ​ហ៍​ រដ្ឋមន្ត្រី​ការ​បរទេស​ទី​ ២​ នៃ​ព្រុយ​ណេ​ដា​រ៉ូ​ស្សាឡា​ម​

​នៅ​ថ្ងៃ​ទី​ ២១​ ខែកក្កដា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​លទ្ធផល​នៃ​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូរ​វាង​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ ដា​តូ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​បង់​ក្លា​ដែ​ស​ នៅ​កម្ពុជា

នៅ​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​បង់​ក្លា​ដែ​ស​ នៅ​កម្ពុជា​ ពី​ថ្ងៃ​ទី​ ១៤-១៦​ ខែកក្កដា​ ឆ្នាំ​២០២២​។​​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​ គឺ​ដើម្បី​ពិនិត្យ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​សមាគម​អា​ដ​ហុ​ក​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ដើម្បី​កសាង​ការ​យល់​ដឹង​រួម​និង​លើកកម្ពស់​សិទ្ធិ​ក្នុង​ការ​បង្កើត​សមាគម​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២០​ ខែកក្កដា​ ឆ្នាំ​២០២២​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ជា​បន្ទាន់​មួយ​ស្តី​ពី​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​និង​សមាគម​អា​ដ​ហុ​ក​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ដើម្បី​កសាង​ការ​យល់​ដឹង​រួម​និង​លើកកម្ពស់​សិទ្ធិ​ក្នុង ...

សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់

នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំការត្រៀម និងឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួន។ សេចក្តីណែនាំនេះបានដាក់ចេញនូវវិធានការឆ្លើយតបគ្រោះអាសន្នមុនពេលទឹកជំនន់ កំឡុងពេលពេលទឹកជំនន់ និងក្រោយពេលទឹកជំនន់  ដើម្បីកាត់បន្ថយជនរងគ្រោះ និងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងសង្គម។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពី សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍។ យោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋាភិបាលបានសម្រេចបន្តការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែមសម្រាប់សណ្ឋាគារ ផ្ទះសំណាក់ និងទីភ្នាក់ងារទេសចរណ៍សម្រាប់រយៈពេល ៣ ខែទៀត ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ ...

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឯកឧត្តម​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ Daniel​ Kritenbrink

នៅ​ថ្ងៃ​ទី​ ១២​ ខែកក្កដា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឯកឧត្តម​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ Daniel​ Kritenbrink​។​​ឯកឧត្តម​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ Daniel​ Kritenbrink​ បាន​ជម្រាប ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តីណែនាំក្រើនរំលឹកស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំក្រើនរំលឹកស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។បន្ទាប់ពីការកើនឡើងនៃករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជា និងការរកឃើញមេរោគកូវីដ-១៩ ប្រភេទថ្មី BA.4 និង BA.5 ក្រសួងសុខាភិបាលបានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការសុខភាពផ្លូវការយ៉ាងតឹងរ៉ឹង (៣ការពារ និង ៣កុំ) និងអំំពាវនាវប្រជាពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងកូវីដ-១៩អោយបានពេញលេញ ដើម្បីការពារ និងកាត់បន្ថយការរីករាលដាលនៃសហគមន៍។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​ ១៤​ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ (JCBC)​ កម្ពុជា​-​ឡាវ​

​នៅ​ថ្ងៃ​ទី​ ៧​ ខែកក្កដា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​ ១៤​ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ (JCBC)​ កម្ពុជា​-​ឡាវ​ នៅ​ថ្ងៃ​ទី​ ៧​ ខែកក្កដា​ ឆ្នាំ​២០២២​ នៅ​រាជធានី​ភ្នំពេញ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ

នៅថ្ងៃទី ៨​ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ។ បើយោងទៅតាមសេចក្តីប្រកាសនេះ អ្នកដំណើរមកពីបរទេសទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ មិនតម្រូវអោយធ្វើចត្តាឡីស័កឡើយ ប៉ុន្តែតម្រូវអោយយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវិដ-១៩​ ដោយមន្រ្តីសុខាភិបាល នៅតាមច្រកទ្វាចេញចូលប្រទេស។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ ណា​ហ្គា​វើ​ល​ដ៍​ ថ្ងៃ​ទី​ ៦ ខែកក្កដា ឆ្នាំ​២០២២​

នៅ​ថ្ងៃ​ទី​ ៦​ ខែកក្កដា ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ ណា​ហ្គា​វើ​ល​ដ៍​ ថ្ងៃ​ទី​ ៦ ខែកក្កដា ឆ្នាំ​២០២២​។​​ ភាគី​តំណាង​កម្មករនិយោជិត​ និង​ភាគី​តំណាង​ក្រុមហ៊ុន​ ណា​ហ្គា ...

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf

ពិព័រណ៍​ផលិតផល​ខ្មែរ​ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​កម្ពុជា​ លើក​ទី​ ១៥

​នៅ​ថ្ងៃ​ទី​ ២៧​ ខែមិថុនា​ ឆ្នាំ​២០២២​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តី​ជូនដំណឹង​ ស្តី​ពី​ពិព័រណ៍​ផលិតផល​ខ្មែរ​ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​កម្ពុជា​ លើក​ទី​ ១៥​។​​ក្រសួងពាណិជ្ជកម្ម​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទូទៅ​ឱ្យ​បាន ...

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf

លទ្ធផល​នៃ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ស្ដី​ពី​មី​យ៉ា​ន់​ម៉ា​ទៅ​កាន់​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ ពី​ថ្ងៃ​ទី​ ៣០​ ខែមិថុនា​-​ថ្ងៃ​ទី​ ០២​ ខែកក្កដា​ ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​ ៤​ ខែកក្កដា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​លទ្ធផល​នៃ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ស្ដី​ពី​មី​យ៉ា​ន់​ម៉ា​ទៅ​កាន់​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ ពី ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ឯកឧត្តម​ ឯក​ផាប់​ ផា​ន់​ថា​វង្ស​ ព្រមទាំង​ ឯកឧត្តម​ ឆិ​ន​ ហៃ​ បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​អំណោយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩​ របស់​រដ្ឋាភិបាល​ចិន​ជូន​ដល់​អាស៊ាន​សម្រាប់​មី​យ៉ា​ន់​ម៉ា​ នៅ​ទីក្រុង​យ៉ាង​ហ្គូ​ន​ នៅ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​ ៣០​ ខែមិថុនា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ឯកឧត្តម​ ឯក​ផាប់​ ផា​ន់​ថា​វង្ស​ ព្រមទាំង​ ឯកឧត្តម​ ឆិ​ន​ ហៃ​ បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​អំណោយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ QGIS

នៅ​ថ្ងៃ​ទី​ ០១​ ខែសីហា​ ឆ្នាំ​២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ QGIS​។​​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​សោមនស្ស ...

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន ស្ដីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ២០២៣

នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសមួយ ស្តីពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួន។ យោងតាមសេចក្តីប្រកាស កាលបរិច្ឆេទជ្រើសរើសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

ការ​ជំរុញ​នីតិវិធី​នៃ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់

នៅ​ថ្ងៃ​ទី​ ២៩​ ខែមិថុនា​ ឆ្នាំ​២០២២​ ក្រសួងយុត្តិធម៌​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ​ស្តី​ពី​ការ​ជំរុញ​នីតិវិធី​នៃ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់​ នៅ​ថ្ងៃ​ទី​ ២៨​ ខែមិថុនា​ ឆ្នាំ​២០២២​។​ កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ និង​ជំរុញ​ការ ...

ក្រសួងយុត្តិធម៌​

ទាញយក៖ pdf

​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ ណា​ហ្គា​វើ​ល​ដ៍​ ថ្ងៃ​ទី​ ២២ ខែមិថុនា ឆ្នាំ​២០២២​

នៅ​ថ្ងៃ​ទី​ ២២​ ខែមិថុនា ឆ្នាំ​២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ ណា​ហ្គា​វើ​ល​ដ៍​ ថ្ងៃ​ទី​ ២២ ខែមិថុនា ឆ្នាំ​២០២២​។​​ ភាគី​តំណាង​កម្មករនិយោជិត​ និង​ភាគី​តំណាង​ក្រុមហ៊ុន​ ណា​ហ្គា ...

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf

ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​គ្រឿងអលង្ការ​ និង​ត្បូង​មាន​តម្លៃ​ បាងកក​ លើក​ទី​៦៧​ “The​ 67th​ Bangkok​ Gems​ &​ Jewelry​ Fair”​ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​ IMPACT​ ទីក្រុង​បាងកក​ ប្រទេស​ថៃ​ឡង់​ដ៍​

​នៅ​ថ្ងៃ​ទី​ ២៤​ ខែមិថុនា​ ឆ្នាំ​២០២២​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​គ្រឿងអលង្ការ​ និង​ត្បូង​មាន​តម្លៃ​ បាងកក​ លើក​ទី​៦៧​ “The​ 67th​ Bangkok​ Gems​ &​ Jewelry​ Fair”​ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​ IMPACT​ ទីក្រុង​បាងកក​ ប្រទេស​ថៃ​ឡង់​ដ៍​។ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៨៣)

នៅ​ថ្ងៃ​ទី​ ២៤ ខែមិថុនា ឆ្នាំ២០២២​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ (​លើក​ទី​៨៣)​។​រដ្ឋាភិបាល​នឹង​បើក​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ (​លើក​ទី​៨៣)​ ជូន​បងប្អូន​កម្មករនិយោជិត​សរុប​ចំនួន​ ៣ ៨៤៤ នាក់​ នៅ​សហគ្រាស​ចំនួន​ ៣៥​ ក្នុង ...

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zHrUN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!