រដ្ឋាភិបាល

លោក​ ហ៊ុន សែន ​ស្នើ​សហរដ្ឋអាមេរិក​បន្ត​គាំទ្រ​ដល់​អាស៊ាន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ ​និង​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​សហរដ្ឋ​អាមេរិក​បន្ត​គាំទ្រ​ដល់​អាស៊ាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ ​និង​ស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ ខណៈ​សហរដ្ឋអាមេរិក​ប្តេជ្ញា​បញ្ចប់​ការរាតត្បាត​ជំងឺ​កូវីដ​-១៩ និង​ធ្វើឱ្យ​មាន​វ៉ាក់សាំង​ជាង​ ៤០ ​លានដូស និង​ថវិកា​ជាង ២០០ ​លាន​ដុល្លារ ដល់​រដ្ឋ​សមាជិក​អាស៊ាន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​-១៩ ...

រី សុចាន់
https://www.postkhmer.com/national/2021-10-28-0952-225834.html

គម្រោង​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប​ដើម្បី​គាំទ្រ​ដល់​សហគមន៍​នេសាទ​នៅ​បឹង​ទន្លេសាប និង​ខេត្ត​ជាប់​មាត់​សមុទ្រ​បាន​ចាប់​ផ្ដើម​ដំណើរការ

គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៧ ខែតុលា នូវគម្រោងចំនួនបួនដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់កំណើនបៃតង ការបង្កើតការងារ សេវាសង្គម និងការការពារធនធានធម្មជាតិអោយកាន់តែប្រសើរឡើងសម្រាប់សហគមន៍នេសាទ ក្នុង​តំបន់​បម្រុង​ជីវមណ្ឌល​ទន្លេសាបចំនួន១០ និង​ខេត្ត​ជាប់​មាត់សមុទ្រ​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2Zt7mV8

នាយករដ្ឋមន្ត្រីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី១

លោក ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ត្រាលីលើកទី១ ហើយទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី ខណៈដែលកម្ពុជានឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3BsQTOg

គិត​ត្រឹម​ថ្ងៃ​ ២៤ ​តុលា រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ៦៧ ​ម៉ឺន​នាក់

គិត​ត្រឹម​ថ្ងៃទី​ ២៤ តុលា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច បានបញ្ចប់​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន ៦៧ ​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​ជុំ​ទី​ ៦ លើក​ទី​ ៣ អំឡុងពេល​ប្រយុទ្ធ​នឹង​កូវីដ​ ១៩ ដែលមាន​ទឹកប្រាក់​ចំនួន​ជាង ១២០ ​ប៊ីលាន​រៀល និង​ចាប់ផ្តើម​ជុំ​ទី​ ៧ លើក​ទី​ ១ ពីថ្ងៃ​ទី​ ២៣ ​តុលា ដល់​ថ្ងៃទី ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-10-27-0944-225760.html

កម្ពុជា-កូរ៉េខាងត្បូង យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានអនុម័តកាលពីថ្ងៃទី ២៦ ខែតុលា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំងពីរ ដើម្បីបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/cambodia-south-korea-endorse-fta

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជាមួយកូរ៉េខាងត្បូង

កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដោយកាត់បន្ថយពន្ធនាំចូលជាង ៩០ ភាគរយ។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ​ខាង​​ត្បូងនៅក្នុងសន្និសិវីដេអូកាលពីម្សិលមិញ។ ...

មីឆែល ហ្វឹន
https://bit.ly/3Enk5rx

អាស៊ាន​ដើរ​លើ​មាគ៌ា​យ៉ាង​មុតមាំ​ក្នុង​ការ​ឈាន​ទៅ​រក​យុគសម័យ​ក្រោយ​ការ​ស្តារ​ជំងឺ​កូវីដ៖ នាយករដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអូសបន្លាយរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺជារយៈពេលដ៏លំបាកសម្រាប់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ាន ប៉ុន្តែអ្វីដែលលោកយល់ថាជិតដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយសារតែជើងរបស់អាស៊ានឥឡូវនេះត្រូវបានដាំយ៉ាងរឹងមាំ នៅលើផ្លូវដែលនាំទៅរកយុគសម័យនៃការស្តារឡើងវិញក្រោយជំងឺរាតត្បាត។   ...

រី សូចាន់
https://www.phnompenhpost.com/national-politics/asean-feet-firmly-path-post-covid-recovery-era-pm

​អា​ស៊ាន​ ​និង​សហរដ្ឋអាមេរិក​ ​កោត​ស​សើ​រ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ពួក​គ​

​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​និង​សហរដ្ឋអាមេរិក​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ ​និង​សមិទ្ធិ​ផល​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ពួកគេ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3mjBwmG

កម្ពុជា​នឹង​បរិច្ចាគ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ចំនួន ២០០,០០០ ដូស ដល់​ប្រទេស​វៀតណាម

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២០០,០០០ ដូស ដល់ប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50959945/cambodia-to-donate-200000-doses-of-covid-19-vaccine-to-vietnam/

​ក្រសួងទេសចរណ៍​គ្រោង​ធ្វើ​អេកូ​ទេសចរណ៍ធម្មជាតិ​នៅ​បូកគោ​

​កាលពី​ថ្ងៃ​ច័ន្ទ​ ក្រសួងបរិស្ថាន​បាន​អនុម័ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាត​តូច​ចំនួន​ប្រាំ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​។​ គម្រោង​ទេសចរណ៍ធម្មជាតិ​ថ្មី​ទាំងនេះ​នៅ​ក្នុង​ឃុំ​ព្រែក​ត្នោត​ ខេត្តកំពត​ នឹង​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ផ្តល់​ការ​ចិញ្ចឹមជីវិត ...

សុន មិនា
https://www.khmertimeskh.com/50959591/moe-plans-bokor-eco-tourism/

មេដឹកនាំអាស៊ាន-ចិន អនុម័តឯកសារសំខាន់ៗចំនួនបី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយនឹងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានផ្សេងទៀត និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង Li Keqiang បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ តាមរយៈប្រព័ន្ធវីដេអូ កាលពីរសៀលម្សិលមិញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2XRE6XQ

លោក​នាយក​រដ្ឋមន្ត្រីបង្ហាញ​សុទិដ្ឋិនិយម​​សម្រាប់​ការ​ងើប​ឡើង​វិញ​នៃសេដ្ឋកិច្ច-សង្គម ​ពេល​ខាង​មុខ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថារដ្ឋាភិបាល​បាន​កំណត់​ដំណាក់កាល​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ និង​ការវិល​ទៅរក​ភាព​ប្រក្រតី​ថ្មី​នៅ​មុន​ដំណាច់​ឆ្នាំនេះ បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​ចំនួនពីរដង​ដោយ​ជោគជ័យ​លើ​ប្រជាជន​ជាង ៨៥ ភាគរយ​។ កម្ពុជានឹងប្រើប្រាស់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ដើម្បីជួយប្រទេសក្នុងតំបន់ឲ្យងើបឡើងវិញនៃសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត។ ...

មីឆែល ហ្វឹន
https://bit.ly/3vU6c1i

រដ្ឋមន្ត្រី​កម្ពុជានិង​អូស្ត្រាលី​​ពិភាក្សា​ការជំរុញ​ពាណិជ្ជកម្មនិង​វិនិយោគ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបជាមួយសមភាគីអូស្ត្រាលី ដើម្បីពិភាក្សាអំពីឱកាស និងមធ្យោបាយនានាដែលអាចជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2XSmsmF

អាជ្ញាធរ​មីន​ និង​សមាគម​ចិន ចុះ​អនុស្សរណៈកៀរគរ​ធនធាន​មក​ដោះមីន​នៅ​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​មីន និង​សមាគម​ជួយសង្គ្រោះ​ប្រជាជន​នៅ​កម្ពុជា​នៃ​ប្រទេស​ចិន នៅ​ថ្ងៃទី​ ២៥ តុលា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​កៀរគរ​ធនធាន​ពី​អ្នកវិនិយោគ​ជនជាតិ​ចិន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​ឱ្យ​អស់ពី​ខេត្ត​ព្រះសីហនុ ខណៈ​រាជរដ្ឋាភិបាល បានកំណត់​ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​នេះ ជា ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-10-26-0838-225670.html

រដ្ឋសភាអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ សម្រាប់​មេដឹកនាំ​ស្ថាប័ន​ជាតិ​កំពូល​ទាំង​ ៤

រដ្ឋសភា​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ ​សម្រាប់​ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ច្បាប់​មួយចំនួនទៀត ដោយមាន​ការចូលរួម​ពី​សមាជិក​ចំនួន​ ១១១ ​រូប​នា​ថ្ងៃទី​ ២៥ តុលា​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-10-26-0915-225675.html

កម្ពុជា​ប្រកាស​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៨​ និង​ ៣៩

ក្រសួងការបរទេស​កម្ពុជា​បាន​និយាយ​ថា​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​នៃ​ប្រទេស​នេះ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៨​ និង​ទី​ ៣៩​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​តាម​ការ​អញ្ជើញ​របស់​ស្តេច​ប្រ៊ុ​យ​ណេ​ Haji​ Hassanal​ Bolkiah​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/959047/cambodia-announce-participation-in-38th-39th-asean-summits/

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ លើក​ឡើង​ពី​តួនាទី​របស់​វិស័យ​ឯកជន​ក្នុង​ការ​រួមចំណែក​សម្រេច​បាន​នូវ​ការងារ​ជា​អាទិភាព​របស់​អាស៊ាន​

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ពី​តួនាទី​ដែល​វិស័យ​ឯកជន​អាច​ដើរ​បាន​ដើម្បី​រួមចំណែក​ក្នុង​ការ​សម្រេច​បាន​នូវ​ការងារ​ជា​អាទិភាព​ និង​ផែនការ​ការងារ​របស់​អាស៊ាន​នៅ​ឆ្នាំ​២០២២​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50958980/pm-hun-sen-highlights-private-sectors-role-in-contributing-to-achieving-aseans-priority-works/

លោក​នាយក​រដ្ឋមន្ត្រី នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ចាប់​ពី​ថ្ងៃទី ២៦ ដល់ ២៨ តុលា តាម​ប្រព័ន្ធ​វីដេអូ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៣៨ និង ៣៩ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ចាប់​ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី ២៨ ខែ​តុលា តាម​ប្រព័ន្ធ​វីដេអូ ដែល​ប្រទេស​ព្រុយណេ ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ...

រី សុចាន់
https://www.postkhmer.com/national/2021-10-25-1227-225643.html

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន៖ ទោះ​បី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ឆ្នាំ​១៩៩១ សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​នៅ​តែ​បន្ត ប៉ុន្តែ​ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់​លោក សង្រ្គាម​ស៊ីវិល​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​នៅ​ឆ្នាំ ១៩៩៨

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា ទោះ​បី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ឆ្នាំ​១៩៩១ សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​នៅ​តែ​បន្ត ក្រោម​នយោបាយ ឈ្នះ-ឈ្នះ របស់​លោក សង្រ្គាម​ស៊ីវិល​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​នៅ​ឆ្នាំ ១៩៩៨។ ...

រី សុចាន់
https://www.postkhmer.com/national/2021-10-23-1018-225570.html

គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​ចំណាយ​ថ្នាក់ជាតិ​ឆ្នាំ​ ២០២២ ​ចំនួន​ជាង ៨,៧ ​ពាន់​លាន​ដុល្លារ កើនឡើង ៦,៨%

ស្របពេល​ប្រទេស​កម្ពុជា ​កំពុង​ស្ថិតនៅ​កណ្តាល​នៃ​វិបត្តិ​កូវីដ​ ១៩ បន្ទាប់ពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ឆ្នាំ​ ២០២១ និង​ការបន្ត​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា​បំប្លែង​ថ្មី​ជា​បន្តបន្ទាប់​ ដែល​បណ្តាលឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សង្គម សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​កញ្ចប់​ថវិកា​ថ្នាក់ជាតិ​ឆ្នាំ​ ២០២២ ចំនួន​ជាង ៨,៧ ​ពាន់​លាន​ដុល្លារ​កើនឡើង ៦,៨ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-10-25-1045-225634.html

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឈាន​ចូល​វ័យ​៣០​ឆ្នាំ

ទន្ទឹមនឹងការរំលឹកខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែតុលា រដ្ឋាភិបាលបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការឱបក្រសោបនិងការពារឯករាជ្យភាព អធិបតេយ្យភាព អព្យាក្រឹតភាព និងបូរណភាពទឹកដីរបស់ប្រទេសដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងនិងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស។   ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/national-politics/paris-peace-agreements-turn-30-pm-reflects

រដ្ឋាភិបាល​អនុម័ត​សេចក្តី​ព្រាង​ថវិកា​ចំនួន​ ៧,៩៩៣​ លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​

​រដ្ឋាភិបាល​ថ្ងៃនេះ​បាន​អនុម័ត​សេចក្តី​ព្រាង​ថវិកា​ចំនួន​ 7,993​ លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​ដែល​កើនឡើង​ 6.8​ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​នេះ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/50957204/government-approves-draft-budget-of-7993-million-for-its-expenditure-next-year/

រដ្ឋាភិបាលអនុម័តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាចំនួន ៣២.៥៧៦.៩ ពាន់ពាន់លានរៀល (ប្រមាណ ៨.០១៣ ពាន់លានដុល្លារ) សម្រាប់ចំណាយសម្រាប់ឆ្នាំ ២០២២ ជាមួយនឹងចំណូលជាតិកំណត់ចំនួន ២៣.៤៦២.៦ ពាន់ពាន់លានរៀល (ប្រមាណ ៥.៧៧១ ពាន់លានដុល្លារ)។ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/3Bhq3bD

បញ្ហា​ជំងឺ​កូវីដ និង​គ្រោះទឹកជំនន់​ បាន​ធ្វើឱ្យ​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​តិច

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) បាននិង​កំពុង​ដំណើរការ​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ នៅតាម​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស​រយៈពេល ៥០ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១២ ​តុលា ដល់​ថ្ងៃទី​ ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត សម្រាប់​យក​ទៅ​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-10-22-0919-225491.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6b4SG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!