ព័ត៌មាន​

រដ្ឋមន្ត្រី​កសិកម្ម​ណែនាំ​និស្សិត​ធុរកិច្ច​គួរ​បើកចំហ​ចិត្ត​គិតគូរ​វិស័យ​កសិកម្ម​ផងដែរ

លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​និស្សិត​ដែល​កំពុង​រៀន​ផ្នែក​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ធុរកិច្ច ខេ​ម​អេ​ដ (CamEd) ឱ្យ​បើកចំហ​ចិត្តគំនិត និង​បេះដូង​ចំពោះ​ជំនាញ​ផ្សេងៗ​។ ជំនាញ​ផ្សេង​ដែល​លោក​សំដៅ​លើកទឹកចិត្ត​ដល់​និស្សិត​ទាំងនោះ​គិតគូរ​ដល់​វិស័យ​កសិកម្ម​ដែល​លោក​កំពុង​ដឹកនាំ​នេះ​។ ...

រ៉ាន់ រើយ
https://www.postkhmer.com/business/2023-02-10-0925-246837.html

កម្ពុជា​ស្នើឱ្យ​អង់គ្លេស​ចូលមក​វិនិយោគ និង​បង្កើន​ការទិញ​ទំនិញ​

ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយិកា​បច្ចេកទេស​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) លោកស្រី ជា សិរី​ បានស្នើ​ចក្រភព​អង់គ្លេស ឱ្យ​ជំរុញ​ការ វិនិយោគ និង​បង្កើន​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា​ដើម្បី​ជួយ​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច ពិសេស​ចូលរួមចំណែក​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចកម្ពុជា​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​បញ្ហា ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-10-1003-246829.html

ពលរដ្ឋជិត៥០០គ្រួសារនៅខេត្តកណ្ដាល បារម្ភពីការបណ្ដេញចេញទាំងបង្ខំក្រោមហេតុផលអភិវឌ្ឍន៍

ពលរដ្ឋជិត៥០០គ្រួសារ រស់នៅតំបន់ទំនប់៩៤ ក្នុងខេត្តកណ្ដាល បារម្ភពីការបណ្ដេញចេញទាំងបង្ខំ ក្រោយអាជ្ញាធរថាពួកគេកំពុងរស់នៅក្នុងសំណង់អនាធិបតេយ្យ និងខុសច្បាប់ ខណៈអះអាងថា ពួកគេរស់នៅតំបន់នោះជាង៣០ឆ្នាំ និងមានឯកសារស្នាក់នៅត្រឹមត្រូវ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2023/02/07/families-in-kandal-province-concerned-over-forced-evictions/

ក្រសួងមហាផ្ទៃបញ្ជាទៅអភិបាលខេត្តត្បូងឃ្មុំ ឱ្យដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋជាង២០០គ្រួសារ

ក្រសួងមហាផ្ទៃ បានបញ្ជាទៅអភិបាលខេត្តត្បូងឃ្មុំ ឱ្យដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោយពីពលរដ្ឋទាំងនោះមានជម្លោះជាមួយក្រុមហ៊ុនឯកជន និងអាជ្ញាធរ ជាង១០ឆ្នាំ ហើយបានរកកិច្ចអន្តរាគមន៍ពីក្រសួងមួយនេះ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2023/02/09/ministry-of-interior-orders-tbong-khmum-provincial-governor-to-resolve-land/

អ្នកភូមិថាអាជ្ញាធរខេត្តកោះកុងគំរាមចាប់ខ្លួនពលរដ្ឋ និងចុះឈូសឆាយខ្ទមចម្ការជាង១០០ខ្នង

អ្នកភូមិបានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុងបានគំរាមចាប់ខ្លួនពលរដ្ឋ និងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចចោលខ្ទមចម្ការជាង១០០ខ្នងរបស់ពួកគេផងដែរ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2023/02/08/villagers-say-koh-kong-authorities-threaten-to-arrest-residents/

អង្គការសង្គមស៊ីវិលយល់ឃើញថាដីរដ្ឋគួរដកហូតមកវិញក្រោយកម្ទេចរបងនៅឆ្នេរអូរឈើទាល

ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលត្រូវនិរាករចោលនូវប្លង់កម្មសិទ្ធិដែលទ​​ទួ​​​​​ល​​បានភាពស្របច្បាប់ ក្នុងនាមជានីតិបុគ្គល ទៅលើផ្ទៃដីមួយប្លង់ដែលមានទំហំជាង ៨ពាន់​​ម៉ែ​​ត្រ​​​​កា​​រ៉េ ដែលគេចាត់ទុកថា ការអនុវត្តបែបនេះ ​វាជាការ​បំពានទៅនឹងគោលការណ៍ច្បាប់ ហើ​​យធ្វើ​​ឱ្យ​​ប៉ះ​​ពាល់ដល់សោភ័ណភាពតំបន់ឆ្នេរសមុទ្រថែមទៀតផង។ ...

ម៉ម មុនីរតន៍
https://www.vodkhmer.news/2023/02/09/cso-seeing-that-the-goverment-should-take-back-on-state-land-to-control-in-hand/

របងសង់លើឆ្នេរអូរឈើទាលត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចក្រោយសារព័ត៌មានផ្សព្វផ្សាយ

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ទីតាំងរបងដែលសង់លើ​​ឆ្នេ​​រអូរឈើទាល ត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចចោលជាស្ថាពរហើយ ក្រោយរងការរិះគន់ និងមានការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មាន។ ...

ម៉ម មុនីរតន៍
https://www.vodkhmer.news/2023/02/09/fences-built-on-ochheuteal-beach-were-demolished-by-provincial-authorities-after-media-reports/

អាជ្ញាធរមូលដ្ឋានជួយរោងចក្រផលិតសម្លៀកបំពាក់យីហោ Puma ដែលធ្វើឱ្យសហជីពចុះខ្សោយ

កាល​ពី​ខែតុលា ឆ្នាំ២០២២ លោក បូរ៉ា ជឿថា ការបង្កើតសហជីពនៅរោងចក្រស្បែក​ជើងក្នុង​ខេត្តតាកែវ នឹងជួយលោក​និងសហការីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរឡើង។ ...

Jack Brook សុវណ្ណ ស្រីពេជ្រ និងភិន រតនា
https://khmer.cambojanews.com/authorities-aided-alleged-union-busting-at-puma-supplying-factory/

CRF ដាក់​គោលដៅ​នាំចេញ​អង្ករ​ចំនួន ៧៥ ​ម៉ឺន​តោន​

កម្ពុជា​បានកំណត់​គោលដៅ​នាំចេញ​អង្ករ​ឱ្យបាន ៧៥ ​ម៉ឺន​តោន ​ក្នុង​ឆ្នាំ​ ២០២៣ និង ១​ លាន​តោន​ក្នុង​ឆ្នាំ​ ២០២៥ ខណៈ​កាលពី​ឆ្នាំ​ ២០២២ កន្លងមក ការនាំចេញ​អង្ករ​សម្រេចបាន ៦៣៧ ០០៤ តោន​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​(CRF)​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-09-1001-246791.html

CP Bank ទទួលបាន​កម្ចី $១០​ ​លាន ពី ADB

ធនាគារ​ប្រៃសណីយ៍​កម្ពុជា ​(CP Bank) និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់ប្រាក់​កម្ចី​ចំនួន ១០ ​លាន​ដុល្លារ ដើម្បី​ផ្តល់ឱ្យ សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ​(MSMEs) ក្នុងន័យ​គាំទ្រ​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​ពី​វិបត្តិ​សុខភាព ដែល​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​អស់​រយៈពេល​ជាង ​២​ ឆ្នាំកន្លងមក​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-09-0918-246785.html

រដ្ឋមន្ត្រី​កសិកម្ម ស្នើឱ្យ​ជប៉ុន​ពិចារណា​លទ្ធភាព​កែច្នៃ​សម្បក​គ្រាប់ស្វាយចន្ទី​

លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ស្នើឱ្យ​ក្រុមហ៊ុន​ជប៉ុន Top Planning Japan Co.,LTD ដែល​កំពុង​នាំចេញ​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​ពិចារណា​ពី​ការកែច្នៃ​សម្បក​គ្រាប់ស្វាយចន្ទី​ឱ្យទៅជា​ប្រេងឥន្ធនៈ ក៏ដូចជា​លទ្ធភាព​កែច្នៃ​ទៅជា​ផលិតផល​ម្ហូបអាហារ ឬ​ជី​កសិកម្ម​ដែល​កម្ពុជា​កំពុងមាន​តម្រូវការ​ខ្ពស់​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-09-1045-246786.html

កម្ពុជា​រក​ចំណូល​បាន​ ៩២​ លាន​ដុល្លារ​ក្នុង​ការ​នាំ​ចេញ​អង្ករ​ក្នុង​ខែមករា​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​និយាយ​ថា​ ការ​នាំ​ចេញ​អង្ករ​ចំនួន​ ៣៦,៩០០​ តោន​ ឬ​មាន​តម្លៃ​ ២៨,៨៣​ លាន​ដុល្លារ​ ត្រូវ​បាន​កត់ត្រា​ក្នុង​ខែមករា​ ដោយ​កត់​សម្គាល់ថា​ ៤១​ ភាគរយ​នៃ​ចំនួន​នោះ​ ឬ​ ១៥,០៤៥​ តោន​មាន​តម្លៃ​ ១១,៧៧​ លាន​ដុល្លារ​បាន​នាំ​ចេញ ...

Sangeetha Amarthalingam
https://kiripost.com/stories/cambodia-earns-92m-in-rice-exports-in-january

លោក​រដ្ឋមន្ដ្រី​បរិស្ថាន ​ជំរុញឱ្យមាន​កិច្ចសហការ​ជាស​កល​ ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​ក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា លោក សាយ សំ​អាល់ បាន​ជំរុញ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​អាស៊ី ប៉ាស៊ីហ្វិក និង​ដៃគូ​ឱ្យមាន​កិច្ចសហការ​ជាស​កល​ក្នុងការ​ដោះស្រាយ​បញ្ហា​កាកសំណល់​ជាពិសេស​សំណល់​ប្លា​ស្ទិ​ក​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ផ្ទេរ​បច្ចេកទេស​ពី​ប្រទេស​ជឿនលឿន​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-02-09-1000-246793.html

កម្មករ​កម្ពុជា​គ្មាន​ឯកសារ​ជិត​កន្លះ​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​

​មាន​ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​គ្មាន​ឯកសារ​ជិត​កន្លះ​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​កំពុង​ស្វែងរក​ប្រាក់ខែ​កាន់តែ​ប្រសើរ​គិត​ត្រឹម​ឆ្នាំ​២០២២​ នេះ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​។​ ...

ឆន រស្មី
https://kiripost.com/stories/almost-half-a-million-undocumented-cambodian-workers-worldwide

ចិន​សង្ឃឹម​ពី​ការជំរុញ​ឱ្យមាន​ការរីក​ចម្រើន​បន្ថែមទៀត ​ក្នុង​ការកសាង​សហគមន៍​វាសនា​រួម​ចិន​កម្ពុជា​

ប្រទេស​ចិន​សង្ឃឹមថា នឹង​ចាប់យក​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ​ដើម្បី​ជំរុញឱ្យមាន​ការរីកចម្រើន​បន្ថែមទៀត ក្នុង​ការកសាង​សហគមន៍​វាសនា​រួម​ចិន​កម្ពុជា និង​បន្ត​មិត្តភាព​ចិន​កម្ពុជា​ពី​ ១ ​ជំនាន់​ទៅ​ ១ ​ជំនាន់​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-02-10-0859-246834.html

កម្ពុជា​ និង​ជប៉ុន​ ពិចារណា​ចាប់​ដៃគូ​ផលិត​សរសៃសូត្រ​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​សមាគម​ជប៉ុន​-​កម្ពុជា​ និង​វិនិយោគិន​ជប៉ុន​នៅ​កម្ពុជា​ កំពុង​ពិចារណា​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចាប់​ដៃគូ​គ្នា​ផលិត​សរសៃសូត្រ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.ac/79pc1

រថភ្លើង​ថ្មី​បង្កើន​ប្រសិទ្ធភាព​សម្រាប់​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​

​រថភ្លើង​ទៅ​មក​ចិន​-​ឡាវ​-​ថៃ​ ដែល​ជា​ការ​ពង្រីក​បន្ថែម​នៃ​ផ្លូវដែក​ចិន​-​ឡាវ​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​អង្គារ​។​ បណ្តាញ​ខ្សែ​ច្រ​វ៉ា​ក់​ត្រជាក់​ដ៏​មាន​ប្រសិទ្ធភាព​ និង​ស្ថិរភាព​ថ្មី​នេះ​ ត្រូវ​បាន ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.ac/79pc0

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ EU​ កើនឡើង​ ២៥%​ ដល់​ ៤.០៤៥​ ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០២២

​យោង​តាម​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ (EU)​ កាលពី​ឆ្នាំ​មុន​មាន​តម្លៃ​ ៤.០៤៥​ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ជាង​ ២៥​ភាគរយ​ ពី​ ៣.២២៩​ ពាន់​លាន​ដុល្លារ​ដែល​បាន​ចុះបញ្ជី​ក្នុង​ឆ្នាំ​២០២១​។​ ពាណិជ្ជកម្ម ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.ac/79pbz

ការងារ​ជួសជុល​ប្រាសាទតុប​ខាងលិច​គ្រោង​នឹង​បញ្ចប់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​

​អាជ្ញាធរ​ជាតិ​អប្សរា​ សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ណា​រ៉ា​ប្រទេស​ជប៉ុន​ កំពុង​ជំរុញ​ការងារ​ជួសជុល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទតុប​ខាងលិច​ ឱ្យ​រួចរាល់​ក្នុងអំឡុងពេល​៤​ ឫ​៥​ខែ​ខាង​មុខ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​កាលពី​ព្រឹក​ម្សិលមិញ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://shorturl.ac/79pbx

កម្ពុជា​-​បារាំង​ ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​

​កម្ពុជា​ និង​បារាំង​បាន​ព្រមព្រៀង​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​។​ កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ និង​លោក​ Bertrand​ Lortholary​ នាយក​ប្រចាំ​តំបន់​អាស៊ី​ និង​អូ​សេ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501236354/cambodia-france-promote-bilateral-collaboration-in-all-fields/

ក្រសួងយុត្តិធម៌​ និង​ UNODC​ ពិភាក្សា​អំពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​យុត្តិធម៌​

​ក្រសួងយុត្តិធម៌​ និង​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ (UNODC)​ បាន​ពិភាក្សា​អំពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​យុត្តិធម៌​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/40MMbZi

មូលហេតុនៅពីក្រោយនៃការធ្វើរបងលើដីឆ្នេរអូរឈើទាលនៅតែស្ថិតក្នុងអាថ៌កំបាំង

មកដល់ពេលនេះ រឿងដែលថាតើរបងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ ជាកម្មសិទ្ធិរ​​បស់អ្នក​​ណា​​​​​នោះ ហាក់លែងជាប្រធានបទដែលគេចង់ដឹងចង់​ឮទៀតទៅហើយ ដោយជំនួសមក​​វិញ​​ ថាតើ​​មា​ន​​​​មូល​​ហេតុអ្វីដែលនៅពីក្រោយនៃការបិទបាំងព័ត៌មានអំពីម្ចាស់កម្មសិទ្ធិ ដែលទទួលបានវាស​​នា​​​​ល្អជាង​​គេ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៦លាននាក់ ដែលអាចសាងសង់របងដ៏ស្កឹមស្កៃស្ទើរ​​ចូល​​ទៅ​​​​ក្នុង​​​​សមុទ្រដោយគ្មានឧបសគ្គបែបនេះ។ ...

ម៉ម មុនីរតន៍
https://www.vodkhmer.news/2023/02/07/behind-the-reason-of-building-the-fence-along-beach-at-sihanouk-ville/

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ខេត្តកណ្ដាល​ ដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញពី​តំបន់​ព្រ​លាន​យន្តហោះ​ថ្មី​ ស្នើ​សុំ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​

​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​រស់នៅ​លើ​ទំនប់​៩៤​ ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញពី​តំបន់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ព្រ​លាន​យន្តហោះ​ថ្មី​ ក្នុង​ខេត្តកណ្ដាល​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ឲ្យ​ពួក​គេ​ ដើម្បី​អាច​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ និង​បញ្ឈប់​ការ ...

ស៊ន សារ៉ាត និងផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/kandal-families-slated-for-eviction-from-airport-site-renew-requests-for-land-titles/

លោក វង សូត ​ប្រាប់​តំណាង​ UN​ ថា ​ក្រសួង​កំពុង​ជំរុញ​ការ​គ្រប់​គ្រង​មណ្ឌល​ព្រៃ​ស្ពឺ​ឱ្យ​ប្រសើរ​ជាង​មុន​

រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច លោក ​វង សូត​ បានប្រាប់​តំណាង​ឧ​ត្ត​ម​ស្នងការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ថា​ ក្រសួង​កំពុង​យក​ចិត្ត​ទុក​ដាក់​ជំរុញ​វិធាន​ការ​គ្រប់គ្រង​មជ្ឈ​មណ្ឌល​សំចត​សង្គម​កិច្ច​រាជធានី​ភ្នំពេញ ហៅ​មណ្ឌល​ព្រៃ​ស្ពឺ ​ឱ្យ​មាន​ភាព ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-08-1829-246775.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PHKxh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!