ព័ត៌មាន​

ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធប្រារព្ធទិវាតំបន់ដីសើមក្នុងខេត្តបាត់ដំបង

ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធបានប្រារព្ធទិវាតំបន់ដីសើមថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីអប់រំផ្សព្វផ្សាយពីគុណតម្លៃ តួនាទីនៃតំបន់ដីសើម និងស្ថានភាពតំបន់ដីសើមនាពេលបច្ចុប្បន្នដល់សាធារណជន ប្រជាសហគមន៍ និងសិស្សានុសិស្ស ជាពិសេសអ្នករៀបចំផែនការអភិវឌ្ឍមូលដ្ឋាន និងអ្នករៀបចំគោលនយោបាយគ្រប់គ្រងតំបន់ដីសើម។ ក្នុងឱកាសធ្វើជាអធិបតីក្នុងទិវាតំបន់ដីសើមពិភពលោកក្នុងខេត្តបាត់ដំបង លោកស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការបាត់បង់តំបន់ដីសើម គឺកើតឡើងតាមរយៈការប្រើប្រាស់តំបន់ដីសើមសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្ស ការកែប្រែ តំបន់ដីសើម ដើម្បីបម្រើដល់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការស្រោចស្រព ការលុប ឬចាក់បំពេញតំបន់ដីសើម សម្រាប់ការអភិវឌ្ឍនិងការសាងសង់លំនៅឋាន និងសំណង់ផ្សេងៗ ការបំពុល និងប្រមូលផលពីតំបន់ដីសើមហួសកម្រិត រួមជាមួយវត្តមានប្រភេទរាតត្បាតនិងកត្តាចង្រៃ កំពុងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-03-0256-246598.html

​ការ​ស្តារ​ឡើង​វិញ​ដី​សើម​ ដែល​ជា​ជម្រក​ដល់​ទៅ​ ៤០​ ភាគរយ​នៃ​ជីវចម្រុះ​ទាំងអស់​

​ទោះបីជា​តំបន់ដីសើម​តាម​ឆ្នេរសមុទ្រ​ និង​ទឹកសាប​មាន​ផ្ទុក​ប្រមាណ​ ៤០​ ភាគរយ​នៃ​ចំនួន​ប្រភេទ​រុក្ខជាតិ​ និង​សត្វ​ទាំងអស់​ក៏​ដោយ​-​ដូច​ជា​វាលភក់​ ព្រៃកោងកាង​-​ ភាគច្រើន​ត្រូវ​បាន​បំពុល​ ឬ​រិច​រិល​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​អភិវឌ្ឍន៍​របស់​មនុស្ស​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501232119/revive-and-restore-wetlands-home-to-40-percent-of-all-biodiversity/

​គណៈកម្មការ​អន្តរក្រសួង​នឹង​បង្កើត​ “​ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​”​ ដើម្បី​តាមដាន​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​

​ដើម្បី​លុប​បំបាត់​ការ​នេសាទ​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​ គណៈកម្មការ​អន្តរក្រសួង​ បាន​សម្រេច​បង្កើត​បណ្តាញទូរស័ព្ទ​បន្ទាន់​ ដើម្បី​តាមដាន​រាល់​បទល្មើស​នេសាទ​នៅ​បឹង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501231547/inter-ministerial-commission-to-set-up-hotline-to-track-fishing-crimes-in-tonle-sap/

​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ខេត្តក្រចេះ​

​មន្ត្រី​ខេត្តក្រចេះ​ ពង្រឹង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ និង​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501231598/crackdown-on-illegal-fishing-crime-in-kratie/

​នគរបាល​ពង្រឹង​ការ​ចុះ​ល្បាត​បឹង​ទន្លេសាប​

​មន្ត្រីខេត្ត​កំពង់ឆ្នាំង​ បង្កើន​ការ​ចុះ​ល្បាត​ និង​ត្រួតពិនិត្យ​ការ​នេសាទ​ខុសច្បាប់​ក្នុង​រដូវ​បង្កាត់​ពូជ​ឆ្នាំ​នេះ​។​ មន្ត្រី​បាន​និយាយ​ថា​ ពួក​គេ​ទទួល​បាន​ជោគជ័យ​នៅ​បឹង​ទន្លេសាប​។​ ...

ស៊ុន មិនា
https://www.khmertimeskh.com/501231719/police-step-up-patrol-of-tonle-sap-lake/

​កម្ពុជា​ និង​ មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម​បន្ត​ភាព​ជា​ដៃគូ​ល្អ​

​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​កោតសរសើរ​ពី​ភាព​ជា​ដៃគូ​ដ៏​ល្អ​រវាង​កម្ពុជា​ និង​មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​កសិកម្ម​ (IFAD)​ សម្រាប់​រយៈពេល​ ៣០​ឆ្នាំ​ កន្លង​មក​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://bit.ly/40uiJHE

​កម្ពុជា​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នៅ​ប្រទេស​ចិន​

​ក្រសួងពាណិជ្ជកម្ម​បាន​នឹង​កំពុង​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​ចំនួន​៥​នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​នៃ​ប្រទេស​ចិន​ក្នុង​គោលបំណង​ជំរុញ​ការ​លក់​ផលិតផល​កម្ពុជា​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://bit.ly/3HsLD21

កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ពី​៣​ទៅ​៤​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សង្ឃឹមថា​ នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចន្លោះ​ពី​បី​ទៅ​បួន​លាន​នាក់​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://bit.ly/3wQfqg3

ភរិយារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទទួលបានដីរដ្ឋនៅកែវសីមាសម្រាប់ទេសចរណ៍ធម្មជាតិ

តំបន់ការពារក្នុងឧទ្យានជាតិគីរីរម្យ និងដែនជម្រកសត្វព្រៃកែវសីមា កំពុងត្រូវបានធ្វើឯកជនភាវូបនីយកម្មសម្រាប់ក្រុមហ៊ុនដែលគ្រប់គ្រងដោយសមាជិកគ្រួសាររបស់ឧកញ៉ាដ៏ល្បីឈ្មោះ ឈឿង សុភាព ព្រមទាំងភរិយារបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស។ ...

ស៊ើង និមល់
https://vodenglish.news/finance-ministers-wife-gets-state-land-in-keo-seima-for-ecotourism/

ស្ថានភាព​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​នៅ​តែ​ខ្ពស់​ ទោះបី​ពិន្ទុ​ល្អ​ជាង​ឆ្នាំ​កន្លង​ទៅ​បន្តិច​ក៏​ដោយ​

ពិន្ទុ​ស​ន្ទ​ស្សន៍​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២​ បាន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​បន្តិច​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​តម្លាភាព​កម្ពុជា​ ប៉ុន្តែ​ថា​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ក្នុង ...

ឃួន ណារីម​
https://khmer.cambojanews.com/cambodia-perceived-as-highly-corrupt-despite-incremental-improvement/

សកម្មជនហែធម្មយាត្រាឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ អំពាវនាវឱ្យដោះលែងអ្នកទោសនយោបាយ និងមេដឹកនាំសហជីព

សកម្មជន​ប្រមាណ​៣០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​​វត្តភ្នំ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ មុន​នឹង​បន្ត​ដំណើរ​​តាម​ផ្លូវជាតិ​លេខ​៥​សម្រាប់​​ធម្មយាត្រា​​ជាង​២០០​គីឡូម៉ែត្រ​ដោយ​ថ្មើរ​ជើង​ទៅ​ខេត្ត​ពោធិ៍សាត់ ​ដើម្បី​លើក​កម្ពស់​យុត្តិធម៌​និង​សីលធម៌ ...

សុវណ្ណ ស្រីពេជ្រ និង ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/activist-march-to-pursat-for-calling-to-release-political-prisoners-and-union-leaders/

កម្ពុជា​រកចំណូលបាន​ជាង​ $១៥ ​លាន​ពី​ធនធាន​រ៉ែ​មាស គិត​ត្រឹម​ដំណាច់ឆ្នាំ ​២០២២

កម្ពុជា​រកចំណូលបាន​ជាង​​ ១៥​ លាន​ដុល្លារ​ពី​ធនធាន​រ៉ែ​មាស ​ដែល​ក្រុមហ៊ុន​ចម្រាញ់​បាន​ប្រមាណ​ជាង ​៥,៣ ពាន់​តោន​គិត​ត្រឹម​ដំណាច់ ឆ្នាំ​ ២០២២ បន្ទាប់ពី​អាជីវកម្ម​រុករក​នេះ​ត្រូវបាន​ចាប់ផ្តើម​លើកដំបូង​កាលពី​ខែមិថុនា ឆ្នាំ ២០២១​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-31-0930-246466.html

GDT ក្លាយជា​ស្ថាប័ន​គំរូ​ដែល​រក​ថវិកា​ចូលជាតិ​បាន​ច្រើន​នៅក្នុង​ឆ្នាំ ​២០២២

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សាទរ​ចំពោះ​ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ​​ (GDT)​ ដែល​ប្រមូល​ចំណូល​បាន​ដល់ ១២២,៥៤​ ភាគរយ​នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២២ ខណៈ​ស្ថាប័ន​នេះ​នឹង​ធ្វើជា​គំរូ​សម្រាប់​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងទៀត​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-02-1120-246548.html

​គម្រោង​ជីក​ព្រែក​ត​ភ្ជាប់​ពី​ទន្លេបាសាក់​ទៅ​កំពង់ផែ​សមុទ្រ ខេត្តកំពត នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​

អ្នក​នៅក្នុង​វិស័យ​ដឹកជញ្ជូន បាន​អះអាងថា គម្រោង​ជីក​ព្រែក​ត​ភ្ជាប់​ពី​ទន្លេបាសាក់ ទៅកាន់​កំពង់ផែ​សមុទ្រ​នៃ​ខេត្តកំពត ដែល​រាជរដ្ឋាភិបាល​ទើប​បញ្ចប់​ការសិក្សា​លម្អិត និង​អាច​ចាប់ផ្តើម​អភិវឌ្ឍ​នាពេលខាងមុខ នឹង​ផ្តល់​ផលចំណេញ​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-02-0950-246555.html

CBC ចុះ MoU ជាមួយ IDI ដើម្បី​ទាក់ទាញ​វិនិយោគិន

ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា (CBC) និង​សមាគម​វិនិយោគិន​នវានុវត្តន៍ និង​អភិវឌ្ឍន៍​ (IDI) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU)​ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ និង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​តំបន់ និង​ពិភពលោក​ឱ្យបាន​កាន់តែច្រើន​។​ MoU ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក សរ សារិន អនុប្រធាន CBC និង​លោក ហោ សេរី​វឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សាភិបាល IDI នា​ថ្ងៃទី​ ១ ខែកុម្ភៈ នៅ​ការិយាល័យ IDI​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-02-0930-246549.html

គម្រោង​វិនិយោគ​ចំនួន ​១០ ត្រូវបាន CDC អនុម័ត​ក្នុង​ខែមករា​

រយៈពេល​ពេល​ ១ ​ខែ​ដើមឆ្នាំ​ ២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បានអនុម័ត​លើ​គម្រោង​វិនិយោគ​សរុប​ចំនួន ​១០ ដែលមាន​ទុនវិនិយោគ​ជិត ១០០​ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ២១ ១៧៣​ កន្លែង ដោយ​ក្នុងនោះ ៨០ ភាគរយ ​ជា​ប្រភេទ​រោងចក្រ​វាយ​ន​ភណ្ឌ​។​ ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2023-02-01-0844-246526.html

អគ្គិសនី​កម្ពុជា​ទទួល​បាន​ដី​បឹង​តា​មោក​៧០​ហិ​កតា​

​រដ្ឋាភិបាល​បាន​បន្ត​និន្នាការ​ផ្តល់​ឱ្យ​ស្ថាប័នរដ្ឋ​ និង​បុគ្គល​ឯកជន​ធ្វើ​កម្មសិទ្ធិ​ដីធ្លី​នៅ​បឹង​តា​មោក​ រាជធានី​ភ្នំពេញ​ ដោយ​ប្រគល់​ផ្ទៃដី​ជាង​ ៧០​ ហិ​កតា​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា​។​ ​ ...

ស៊ើង និមល់
https://vodenglish.news/electricite-du-cambodge-gets-70-hectares-of-boeng-tamok/

កាកបាទក្រហមកម្ពុជា-​ហ្វាំ​ង​ឡង់​ ចុះ​កិច្ចព្រមព្រៀង​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌​

កិច្ចព្រមព្រៀង​ ​“​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខភាព​សហគមន៍​” ត្រូវបាន​កាកបាទក្រហម​កម្ពុជា ចុះហត្ថលេខា​ជាមួយ​កាកបាទក្រហម​ហ្វាំ​ង​ឡង់ ប្រចាំ​តំបន់​អាស៊ី ស្តីពី​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខភាព​សហគមន៍​ក្នុង​ខេត្ត​ចំនួន ៤​។​ ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2023-02-01-0945-246495.html

​កម្ពុជា​-ឥណ្ឌា ​រួមគ្នា​ដាំ​ដើមឈើ​រំឭក​ខួប​ ៧០ ​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​

ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​ក្រសួងបរិស្ថាន​និង​ការបរទេស​ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ បាន​ដាំ​ដើមឈើ​ចំនួន​​ ៧០​ ​ដើម នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន នរោត្តម ភ្នំ​គូលែន​ខេត្តសៀមរាប ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧០ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​និង​ឥណ្ឌា​ក៏ដូចជា​បំផុសស្មារតី​ពលរដ្ឋ​ឱ្យ​ចូលរួម​ថែរក្សា​ព្រៃឈើ​ផងដែរ​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-02-01-0911-246500.html

ឆ្នាំនេះអន្ដរក្រសួង​ដាក់ចេញ​យន្ដការ​ ៥ ​ចំណុច​ ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​នៅតាម​បឹង​ទន្លេសាប​

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កិច្ចប្រជុំ​គណ​:​កម្ម​ការ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នៅ​ថ្ងៃទី​ ​៣០ ខែមករា ឆ្នាំ ​២០២៣ ដោយ​ដាក់ចេញ​នូវ​យន្តការ​ ៥ ​ចំណុច​សម្រាប់​ទប់ស្កាត់​បទល្មើស​នេសាទ​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​។ ...

រ៉ាន់ រើយ
https://www.postkhmer.com/national/2023-02-01-0903-246501.html

ក្រសួង​អប់រំ​តម្រូវឱ្យ​សិស្ស​ជាប់​និទ្ទេស ​A ធ្វើតេស្ត​​រក​មេរោគ​កូ​វីដ​ ១៩​ មុន​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ដ្រី​

​ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា​បាន​ណែនាំ​ឱ្យ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (​បាក់​ឌុប​) និង​សញ្ញា​បត្រ​បច្ចេក​ទេស​និង​វិ​ជ្ជាជីវៈ​កម្រិត​ ៣ ​ដែល​ទទួល​បាន​និទ្ទេស​Aត្រូវ​ធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩​ ដើម្បី ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-02-01-1517-246525.html

អគ្គនាយកដ្ឋាន​កៅស៊ូ​ ណែ​នាំឱ្យ​ប្រុងប្រយ័ត្ន​ភ្លើង​ឆេះ​កៅស៊ូ​ក្នុង​រដូវ​ស្លឹក​កៅស៊ូ​ជ្រុះ​

អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានដាក់​ចេញ​វិធានការ​ណែនាំ ៤​ ចំណុច ដល់​ម្ចាស់​ចម្ការកៅស៊ូ​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​សម្អាត និង​ធ្វើ​ផ្លូវ ព្រមទាំង​ប្រុងប្រយ័ត្ន​ការដុត​ភ្លើង​ក្នុង​ចម្ការកៅស៊ូ ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ​ដែល​នឹង​អាច​កើតមាន​ជាយថាហេតុ​នៅក្នុង​ចម្ការកៅស៊ូ​។​ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2023-02-02-1002-246546.html

​គ្រឹះស្ថាន​អប់រំ​ឯកជន​ទទួល​បានការ​លើកលែង​ពន្ធ​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សម្រេច​មិន​ប្រមូល​ពន្ធ​ពី​គ្រឹះស្ថានសិក្សា​ឯកជន​រយៈពេល​៥​ឆ្នាំ​ទៀត​ ចាប់ពី​ឆ្នាំ​២០២៤​ ដល់​ឆ្នាំ​២០២៨​។​  ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501230920/private-educational-institutions-get-tax-exemptions-for-another-five-years/

​កម្ពុជា​សម្លឹង​ការ​នាំ​ចេញ​អង្ករ​១​លាន​តោន​នៅ​ឆ្នាំ​២០២៥

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​កំណត់​គោលដៅ​ប្រកបដោយ​ម​ហិ​ច្ឆិ​តា​ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​មួយ​លាន​តោន​នៅ​ឆ្នាំ​២០២៥​ ដែល​កើនឡើង​ជាង​៥០​ភាគរយ​ បើ​ធៀប​នឹង​តួលេខ​នាំ​ចេញ​នៅ​ឆ្នាំ​២០២២​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501230991/cambodia-eyes-exporting-1-million-tons-milled-rice-by-2025/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jF2B5
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!