រដ្ឋាភិបាល

ការបោះឆ្នោត

គជប ​អនុម័ត​ក្រម​សីលធម៌ ​សម្រាប់​​ប្រព័ន្ធ​ផ្សព្វផ្សាយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​បាន​អនុម័ត​ក្រម​សីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​សប្តាហ៍​មុន​ជា​អ្វី​ដែល​ខ្លួន​អះអាង​ថា ដើម្បី​លើក​កម្ពស់​នូវ​សិទ្ធិ​នៃ​ការផ្សព្វផ្សាយ​អំពី​ការបោះឆ្នោត​ប្រកប​ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​ និង​តម្លាភាព​ស្រប​ពេល​ដែល​ស្ថាប័ន​នេះ​ក៏​បាន​កំណត់ ...

សុទ្ធ គឹមសឿន
https://bit.ly/2sjYQ6v

បក្ស​ចូលរួម​បោះឆ្នោត​បង្ហាញ​ពី​ថវិកា​ និង​ជំហរ​ ខណៈ​មាន​ការ​រិះគន់​ថា ពួកគេ​ចូលរួម​បោះឆ្នោត​គ្រាន់​តែ​កំដរ​បក្ស​កាន់​អំណាច

ស្រប​ពេល​ដែល​កំពុង​មាន​ការ​រិះគន់​ថា គណបក្ស​នយោបាយ​ចំនួន​ ២០ ​ដែល​ក្នុង​នោះ​បក្ស​ចំនួន​ ១៩ ​ត្រូវ​បាន​គេ​លើក​ឡើង​ថា បង្កើត​ឡើង​ដោយ​មាន​ការ​ផ្ចុងផ្តើម​ពី​អ្នក​មាន​អំណាច​ដើម្បី​ឲ្យ​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត គ្រាន់​កំដរ​បក្ស​កាន់​អំណាច​របស់​លោក ...

មាស សុខជា និង បែន សុខហ៊ាន
https://bit.ly/2IIyw18

លោក​ ហ៊ុន​ សែន​ ហៅ​គណបក្ស​ដែល​មានឈ្មោះ​ជា​បក្ស​ប្រឆាំង​ពិត​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​អង្គារ​ បាន​បដិសេធ​ថា​ គណបក្ស​នយោបាយ​ ២០​ តូចៗ​ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ នៅ​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ខាង​មុខ​នេះ​ បាន​បង្កើត​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក ...

Richard Finney
https://www.rfa.org/english/news/cambodia/parties-05222018161010.html

​តើ​មាន​អ្វី​បាត់បង់​ពី​ប្រជាធិបតេយ្យ​របស់​កម្ពុជា​?

​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ជាតិ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP)​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ប្រកាស​ថា​ «​រដ្ឋាភិបាល​នឹង​ប្តេជ្ញា​ការពារ​កិច្ចការ​នយោបាយ​ពហុបក្ស​»​។​ ​ជាក់ស្តែង​មាន​គណបក្ស​ចំនួន​ ២០​ បាន​ដាក់​ពាក្យសុំ​ចូលរួម ...

Andrew Nachemson
https://thediplomat.com/2018/05/whats-missing-from-cambodias-democracy/

​គ​.​ជ​.​ប​ ចេញផ្សាយ​ក្រមសីលធម៌​សម្រាប់​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​

​កាលពី​ម្សិលមិញ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បាន​ចេញ​ក្រមសីលធម៌​សម្រាប់​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ខាង​មុខ​នេះ​។​ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ គ​.​ជ​.​ប​ បានឱ្យ​ដឹង​ថា ...

Xinhua
http://www.xinhuanet.com/english/2018-05/21/c_137195723.htm

បក្ស​ប្រជាជន​ដាក់​មន្ត្រី​យោធា​ និង​នគរបាល​ជាន់ខ្ពស់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​

បើ​ទោះបីជា​គ្មាន​គណបក្សប្រឆាំង​ ដែល​ជា​គូប្រជែង​ដ៏​ស្រួចស្រាល់​របស់​ខ្លួន​ចូលរួម​ប្រកួត​ នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ នា​ខែកក្កដា​ខាង​មុខ​ក៏​ដោយ​ ក៏​គណបក្សកាន់អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់​បញ្ចូល​មន្ត្រី​យោធា​ជាន់ខ្ពស់​ និង​មន្ត្រី​នគរបាល​ ដែល​មាន​ឥទ្ធិពល​ឱ្យ​ឈរឈ្មោះ ...

បែន សុខហ៊ាន
https://bit.ly/2KJSmFP

​គ​.​ជ​.​ប​ បាន​ពន្យារពេល​សម្រាប់​គណបក្ស​ចំនួន​ ៤​ ដែល​នៅ​សល់​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ម្សិលមិញ​ បាន​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន​ ១៦​ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោតជាតិ​នា​ពេល​ខាង​មុខ​ ស្រប​ពេល​ដែល​បាន​ពន្យារពេល​ ៥​ ថ្ងៃ​ ដើម្បី​ពិនិត្យ​ឯកសារ​ពី​គណបក្ស​ចំនួន​ ៤​ ផ្សេង​ទៀត​។​ ​ ...

ឃួន ណារីម
https://www.khmertimeskh.com/50492134/nec-extends-window-for-remaining-four-parties/

គ.ជ.ប ទទួល​ស្គាល់​បក្ស​ចុះបញ្ជី​ចំនួន​ ១៥

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ គណបក្ស​នយោបាយ​ចំនួន ១៥ ហើយ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន ២០ ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​។ ...

បែន សុខហ៊ាន
https://bit.ly/2KHrExC

គណៈកម្មការ​សភា​អាមេរិក នឹង​បើក​សវនាការ​រឿង​ប្រជាធិបតេយ្យ​និង​ទណ្ឌកម្ម​លើ​មេដឹកនាំ​កម្ពុជា​ថ្ងៃ​នេះ

ក្រុម​សមាជិក​សភា​អាមេរិកាំង​ក្នុងគណៈ​កម្មការការ​បរទេស នឹង​បើក​សវនាការ​មួយ ដើម្បី​ពិភាក្សា​លើ​សេចក្តី​ស្នើ​ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ឬ ហៅ​ថា H.R. 5754, Cambodia ​Democracy Act រួម​នឹង​វិសោធនកម្ម​ផងដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដោយ ផ្តោត​ទៅ​លើ​ការ​ដាក់ទណ្ឌកម្ម​នានា​ប្រឆាំងនឹង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង​ក្រុម​មន្ត្រី ​ដែល​មាន​ជាប់ពាក់ព័ន្ធ ...

សុខ ខេមរា
https://khmer.voanews.com/a/us-congressional-hearing-on-cambodia-democracy-and-possible-sanctions/4397105.html

គ.ជ.ប ស្នើ​ឲ្យ​ចាត់ការ​លោក​ សម រង្ស៊ី ​ដែល​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បា​នស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​តាម​ច្បាប់ ចំពោះ​សកម្មភាព​របស់​លោក សម រង្ស៊ី ដែល​នៅតែ​បន្ត​ធ្វើការ​ឃោសនា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា ដែល គ.ជ.ប ថា​ការ​ឃោសនា​របស់​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ «​ធ្វើឲ្យ​ប៉ះពាល់​ដល់​​ការបោះឆ្នោត​» ...

បែន សុខហ៊ាន
https://bit.ly/2rSEr8s

អង្គការ​ល្បី​ឈ្មោះ​ ២ ​ប្រកាស​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ក្រោយ​រង​ការព្រមាន ស្រប​ពេល​លោក​ ហ៊ុន សែន ហៅ​អ្នក​ប្រាប់​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត​ជា​ជន​អគតិ​

អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​ចំនួន​ ២ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ដ៏ល្បី​មាន​ជំនាញ​ខាង​សង្កេតការណ៍​លើ​ដំណើរការ​បោះឆ្នោត​គឺ​អង្គការ Comfrel និង Nicfec បាន​ប្រកាស​ពី​ម្សិលមិញ​ថា មិន​ចូលរួម​សង្កេតការណ៍​សម្រាប់​ការបោះឆ្នោត​ជាតិ​ខែ កក្កដា ខាង​មុខ​ទេ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហៅ​អ្នក​ដែល​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត​ថា ...

ម៉ិច ដារ៉ា
https://bit.ly/2L6Gejh

អតីត​ CNRP​ និង​បក្ស​១​ទៀត​ប្រកាស​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​ ខណៈ​បក្ស​កាន់​អំណាច​ថា​ ជា​ការ​ឈ្នានីស​

អតីត​គណបក្សប្រឆាំង​ និង​គណបក្ស​មួយទៀត​ដែល​តាំងខ្លួន​ជា​អ្នកប្រឆាំង​ដែរ​នោះ​ បាន​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ និង​មិន​ចូលរួម​ឈរឈ្មោះ​បោះ​ឆ្នោត​ នា​ខែកក្កដា​ខាង​មុខ​នេះ​ទេ​ ដោយ​ចាត់ទុកជា​«​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​»​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ ...

បែន សុខហ៊ាន
https://bit.ly/2wJja6X

ប្រធាន ​គជប ​​ចំអក​ឱ្យ អតីត ​CNRP តែ​អ្នក​វិភាគ​ថា​ជា​រឿង​មិន​គួរ​ធ្វើ​

ប្រធាន​គណៈ​កម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ.ជ.ប លោក ស៊ិ​ក ប៊ុន​ហុក ​នៅ​ថ្ងៃ​ទី៩​ ខែ​ឧសភា​នេះ​ បាន​ចំអក​ឲ្យ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្ម​នុញ្ញ ទើប​បាន​ជា​រលាយ​ខ្លួន​បែប​នេះ ខណៈ​ដែល​សង្គម​ស៊ីវិលនិង ...

សុទ្ធ គឹមសឿន
https://bit.ly/2ryVTQ7

សមាជិក​ព្រឹទ្ធសភា អាមេរិក​ប្រកាស​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា

សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតោន​លោក Doug Ericksen កាលពី​ថ្ងៃ​ពុធ​បាន​សម្ដែង​ឆន្ទៈ​ត្រឡប់​មក​ប្រទេស​កម្ពុជា​ធ្វើ​ជា​អ្នក​សង្កេតការណ៍​ម្នាក់​ក្នុង​អំឡុង​ការបោះឆ្នោត​ជាតិ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដែល​មជ្ឈដ្ឋាន​សហគមន៍​អន្តរជាតិ​ខ្លះ​មាន​ក្តីបារម្ភ​អំពី​បរិយាកាស​បោះឆ្នោត​នា​ពេល​ខាង ...

ម៉ិច ដារ៉ា
https://bit.ly/2KRrX9R

អ្នក​ច្បាប់​ និង អង្គការ​អះអាង​ថា​ ពលរដ្ឋ​មាន​សិទ្ធិ​ទៅ​ ឬ​ មិន​ទៅបោះ​ឆ្នោត​ខែ​កក្កដា

​អ្នក​ច្បាប់​ និង​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​ប្រតិកម្ម​ជាមួយ​នឹង​សារ​នយោបាយ​របស់​មន្ត្រី​គណបក្ស​ កាន់​អំណាច ​ដែល​ចាត់​ទុក​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​ថា ​ជា​អ្នក​គាំ​ទ្រ​ពួក​ក្បត់ជាតិ ប្រសិន​ណា​ជា​គ្មាន​ស្នាម​ប្រឡាក់​ទឹកខ្មៅ​នៅ​លើ​ម្រាម ...

នៀម ឆេង
https://bit.ly/2I7KVHA

លោក​ ហ៊ុន សែន បញ្ជា​ឲ្យ​មន្ត្រី​សម្រួល​ដល់​បក្សនយោបាយ ទើប​តែ​បង្កើត​ថ្មី និង​ចំអក​ដាក់​អតីត​មេបក្ស​ប្រឆាំង​ដែល​តែង​លើក​ពី​សម្ពាធ​សហគមន៍​អន្តរជាតិ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​ «​សម្រួល​» ​និង​ «​បង្ក​លក្ខណសម្បត្តិ​» ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ​ទើប​តែ​បង្កើត​ថ្មី​ដែល​មាន​បំណង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ ហើយ​ក៏​ហាក់​ដូចជា​ចំអក​ដាក់​អតីត ...

បែន សុខហ៊ាន
https://bit.ly/2FUFSIr

​គណបក្ស​ចុះ​ឈ្មោះ​នៅ​ គ​.​ជ​.​ប​ ជា​ថ្ងៃ​ចុង​ក្រោយ​

​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប​បាន​និយាយ​កាលពី​ល្ងាចម្សិលមិញ​ថា​ គណបក្ស​នយោបាយ​ចំនួន​ ៨​ បន្ថែម​ទៀត​បាន​ទទួល​ពាក្យសុំ​របស់​ខ្លួន​សម្រាប់​បេក្ខជន​ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា​។​ មន្ត្រី​រូប​នោះ​ក៏​បាន​និយាយ​ផង​ដែរ​ថា ...

មុំ សុភ័ណ
https://www.khmertimeskh.com/50487390/parties-register-with-nec-as-deadline-looms/

គណបក្ស​បង្កើត​ថ្មី​បើក​ការវាយ​ប្រហារ​លោក ​សម រង្ស៊ី

គណបក្ស​ឆន្ទៈខ្មែរ​របស់​លោក​ គង់ មុនីកា​ កូន​ប្រុស​ពៅ​របស់​លោក​ គង់ គាំ​និង​គណបក្ស​មាតុភូមិ​យើង​របស់​លោក​ ​ច័ន្ទ ប៊ុនហន​ ​បង្ហាញជំហរ​បញ្ច្រាស​គ្នា​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ ដឹក​នាំ​ដោយ​ ​លោក​ ទាវ វណ្ណុល អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង។​ ​នេះបើ​យោងតាម​សេចក្តីថ្លែង​របស់​គណបក្ស​ទាំងពីរ​ដែល ...

ហ៊ុល រស្មី
https://khmer.voanews.com/a/new-parties-condemns-rainsy-call-for-election-boycott/4377617.html

GDP​ សម្រេច​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា​

ចាប់តាំងពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​កំពុង​មាន​ភាព​រីក​ចម្រើន​ បាន​ជួប​បញ្ហា​លំបាក​ និង​ភាព​រលូន​ដូច​គ្នា​។​ មនុស្ស​ជា​ច្រើន​បាន​អំពាវនាវ​ឱ្យ​ពួក​គេ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​ ដែល​លែង​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ នា ...

Andrew Nachemson និង យន់ ស៊ីនាត
https://www.phnompenhpost.com/national-post-depth-politics/middle-way-outside-shot-gdp-members-see-victory-july-election

លោក ញឹក ប៊ុនឆៃ​នឹង​គ្រង​តំណែង​ប្រធាន​បក្ស​ខ្មែរ​រួបរួម​ជាតិ​ឡើងវិញ ក្រោយ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ

លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្សខ្មែរ​រួប​រួម​ជាតិ​និង​ជា​អតីត​មេបញ្ជាការ​យោធា​របស់​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច នឹង​គ្រង​តំណែង​ប្រធាន​គណ​បក្សឡើង​វិញ​ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ក្រោយតុលាការ​សម្រេច​ដោះលែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ។ នេះ​បើ​តាម​ការ​បញ្ជាក់របស់​មន្ត្រី​ជាន់ខ្ពស់ ...

កាន់ វិច្ឆិកា
https://khmer.voanews.com/a/former-army-general-nhek-bun-chhay-to-return-to-his-political-party-after-released-on-bail/4372284.html

អ្នក​រាយការណ៍​ពិសេស​ ​អ.ស.ប.​ចាត់​ទុក​ការ​បោះឆ្នោត​ខែ​កក្កដា​ថា​ ​«មិន​ពិតប្រាកដ»​ ​បើ​គ្មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម

អ្នកស្រី រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ដែល​បាន​បន្ត​ឃ្លាំមើល​ការ​វិវត្តន៍​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​និង​នយោបាយ​កម្ពុជា​យ៉ាង​ដិតដល់​នោះ​ បានថ្លែង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​ ការ​បោះឆ្នោតនៅ​ពេល​ខាង​មុខ​ គឺជា​ការ​បោះឆ្នោត​មិន​ពិត​ប្រាកដ​ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏ ...

ហ៊ុល រស្មី
https://khmer.voanews.com/a/un-special-envoy-claims-july-election-is-not-a-genuine-election-without-opposition-party/4372098.html

គ​.​ជ​.​ប​ ចាប់ផ្តើម​ទទួលយក​បេក្ខជន​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃនេះ​ ចាប់ផ្តើម​ចុះ​ឈ្មោះ​បេក្ខជន​ពី​គណបក្ស​នយោបាយ​ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោតជាតិ​នា​ពេល​ខាង​មុខ​នេះ​ ខណៈ​ដែល​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ បាន​រំលឹក​ឡើង​វិញ​នូវ​ការ​អំពាវនាវ​របស់​លោក​ឱ្យធ្វើ ...

ឃួន ណារីម
https://www.khmertimeskh.com/50484808/nec-begins-accepting-candidates/

លោក​ សម​ រ​ង្ស៊ី​ក្នុង​នាម​ «CNRP»​ អំពាវនាវ​ឱ្យធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​

​លោក​ សម​ រ​ង្ស៊ី​ អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ ក្នុង​នាម​ «​គណបក្ស​សង្គ្រោះ​ជាតិ​»​ កាលពី​ថ្ងៃ​សៅរ៍​បាន​អំពាវនាវ​ជា​ផ្លូវការ​ឱ្យ​មានការ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​ ដែល​នេះ​បាន​ចោទ​ជា​សំណួរ​អំពី​សមត្ថកិច្ច​របស់​លោក​ក្នុង​ការ​និយាយ​ ក្នុង​នាម​ជា ...

Andrew Nachemson និង បែន សុខហ៊ាន
https://bit.ly/2HCJIvJ

លោក ស ខេង ប្រាប់​ឲ្យ​កងកម្លាំង​ប្រុង​ប្រយ័ត្ន​លើ​ចលាចល​ក្នុង​ការ​បោះឆ្នោត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ថ្លែង​ទៅ​កាន់​មន្ត្រី និង​កងកម្លាំង​នៅ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ពួកគេ​ប្រុងប្រយ័ត្ន​ក្នុង​ការបោះឆ្នោត​ជាតិ​ដែល​ចូល​មក​ដល់​ក្នុង​ខែ​កក្កដា​ខាង​មុខ​ចំពោះ​សកម្មភាព​ប្រឆាំង​ណា​មួយ​ ខណៈ​ដែល​លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ចលនា​ប្រឆាំង ...

ម៉ិច ដារ៉ា
https://bit.ly/2FloCfe

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pXcb4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!