រដ្ឋាភិបាល

​បញ្ជី​ផ្លាស់​ប្តូរ​គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​រៀបចំ​អនុម័ត​

​រដ្ឋាភិបាល​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​សម្រាប់​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​ដែល​ស្នើ​ឡើង​សម្រាប់​រដ្ឋសភា​ដើម្បី​អនុម័ត​ក្នុង​សម័យប្រជុំ​ពេញអង្គ​ពិសេស​នៅ​ស​ប្តា​ហ៍​ក្រោយ​។​ ...

ស៊ុន មេសា
https://www.khmertimeskh.com/50698713/cabinet-reshuffle-list-sent-to-national-assembly-for-approval

អតីត​ប្រធាន​នាយកដ្ឋាន​ដែនដី​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​បន្ទាប់​ពី​មានការ​ចាប់ខ្លួន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

​កាលពី​ម្សិលមិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដាក់​អតីត​ប្រធាន​មន្ទីរ​គ្រប់គ្រង​ដីធ្លី​ខេត្ត​ព្រះ​សីហ​នុ​ ឲ្យ​ ឃុំខ្លួន​បណ្តោះអាសន្ន​បន្ទាប់​ពី​លោក​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចោទប្រកាន់​ពី​បទ​រំលោភ​អំណាច​និង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុងអំឡុងពេល​កាន់​តំណែង​រយៈពេល​ ២​ ឆ្នាំ ...

ស៊ុន មេសា
https://www.khmertimeskh.com/50698582/former-land-director-in-pre-trial-detention-following-acu-arrest

​វិធាន​ការណ៍​កាត់​បន្ថយ​ការ​ស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

​កាលពី​ម្សិលមិញ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​ជំរុញ​ឱ្យ​សាធារណជន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​រួម​គ្នា​ក្នុង​ការ​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ព្រះរាជាណាចក្រ​ក្នុង​គោលបំណង​ដើម្បី​ឆ្លើយ​តប​នឹង​របៀបវារៈ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ពិភពលោក​ឆ្នាំ ...

សែន ដាវិដ
https://www.khmertimeskh.com/50698665/countermeasures-to-reduce-road-deaths-injuries

​រដ្ឋសភា​ពិភាក្សា​អំពី​សន្ធិសញ្ញា​ផ្លាស់​ប្តូរ​ទណ្ឌិត​ជាមួយ​វៀតណាម​

​សេចក្តីព្រាងច្បាប់​ស្តី​ពី​សន្ធិសញ្ញា​រវាង​កម្ពុជា​និង​វៀតណាម​ស្តី​ពី​ការ​ការ​ផ្ទេរ​ទណ្ឌិត​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​នឹង​ត្រូវ​ពិភាក្សា​នៅ​ឯ​វិមាន​រដ្ឋសភា​ពិសេស​នៅ​ស​ប្តា​ហ៍​ក្រោយ​ដែល​ជា​សន្ធិសញ្ញា​ដំបូង​បង្អស់​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ជាមួយ​បរទេស​។​ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50698749/national-assembly-to-discuss-vietnam-prisoner-exchange-treaty

​វីរុស​កូ​វី​ដ​១៩៖​ រដ្ឋាភិបាល​នឹង​បង្កើត​វិធាន​ការណ៍​សេដ្ឋកិច្ច​ថ្មីៗ​

​ទោះបី​ពុំ​មាន​ករណី​ថ្មី​នៃ​របាយការណ៍​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ខែមករា​ក្តី​ រដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការ​និង​វិធាន​សេដ្ឋ​កិច្ចការ​ថ្មីៗ​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​វីរុស​កូ​វី​ដ​១៩​ដែល​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50698578/covid-19-govt-to-set-up-new-economic-measures

​កាលបរិច្ឆេទ​ប្រតិបត្តិការ​របស់​ធនាគារ​ធុន​តូច​និង​មធ្យម​ត្រូវ​បាន​ព​ន្លឿ​ន​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​

​កាលពី​ម្សិលមិញ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​របស់​រដ្ឋ​ត្រូវ​បាន​បញ្ជាក់​ថា​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​របស់​ខ្លួន​នៅ​ដើមឆ្នាំ​នេះ​លឿន​ជាង​ផែនការ​ដែល​បាន​គ្រោងទុក​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50698611/sme-bank-operation-date-accelerated-to-counter-sectors-economic-headwinds

កម្ពុជា​ដាក់​មនុស្ស​ចំនួន​៤៤​នាក់​ដែល​បាន​ទាក់ទង​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​ដែល​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នៅ​ដាច់​ពី​គេ​

​យោង​តាម​សេចក្ដី​ដំណឹង​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បានអោយ​ដឹង​ថា​ អាជ្ញាធរ​សុខាភិបាល​កម្ពុជា​បាន​ដាក់​មនុស្ស​ចំនួន​ ៤៤​ នាក់​ដែល​ទាក់ទង​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​នៅ​ដាច់ ...

បុគ្កលិកខ្មែរថាមស៏
https://www.khmertimeskh.com/50698739/cambodia-puts-44-people-under-quarantine-for-contact-with-covid-19-infected-japanese-man

អ្នក​ប្រ់ើប្រាស់​អ៊ិ​ន​ធឺ​ណិ​ត​នៅ​កម្ពុជា​កើនឡើង​២០​ភាគរយ​ដល់​១៦,១​លាន​នាក់​នៅ​ឆ្នាំ​២០១៩

​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ (TRC)​ បាន​ឲ្យ​ដឹង​ថា​ប្រជាជន​ប្រមាណ​១៦,១​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចុះ​ឈ្មោះ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ឆ្នាំ​ ២០១៩​ ។​ ចំនួន​នេះ​កើនឡើង​ ២០​ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​ ...

បុគ្គលិកខ្មែរថាមស៏
https://www.khmertimeskh.com/50698943/internet-subscribers-in-cambodia-grows-20-percent-to-16-1-million-in-2019

ធនាគារជាតិ​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​បន្ត​ផ្តល់​កម្ចី​ និង​ពន្យារ​ការ​សង​

​ធនាគារជាតិ​នៃ​កម្ពុជា​អំពាវនាវ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បន្ត​ផ្តល់​ប្រាក់​កម្ចី​ និង​រិះរក​វិធី​ពន្យារ​ការ​សង​ត្រឡប់​សម្រាប់​ប្រភេទ​អាជីវកម្ម​ក្នុង​វិស័យ​ខ្លះ​ដែល​ទំនង​កំពុង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងដំណំ​ដោយសារ​ការ​រីក​រាលដាល​នៃ​វីរុស​ Covid-19​ ខណៈ​ធនាគារឯកជន​បាន ...

ម៉ៃ គុណមករា
http://bit.ly/2VV8wVP

កម្ពុជា​និង​បង់​ក្លា​ដែ​ស​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ហោះហើរ​ដោយ​ផ្ទាល់​

​ក្រសួងការបរទេស​ជាមួយ​បង់​ក្លា​ដែ​សបាន​ប្រកាស​ផែនការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​ផ្តល់​ការ​ណែនាំ​ការ​ហោះហើរ​ដោយ​ផ្ទាល់​ពី​ដា​កា​មក​ភ្នំពេញ​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​និង​ទេសចរណ៍​។​ ...

ស៊ុន មេសា
https://www.khmertimeskh.com/50698143/cambodia-bangladesh-to-sign-agreement-on-direct-air-linkages

​លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​រាល់​គម្រោង​សាងសង់​ដែល​ប្រើប្រាស់​ថវិការដ្ឋ​ចាំបាច់​ត្រូវ​ផ្អាក​សិន​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​រដ្ឋាភិបាល​នឹង​ពន្យា​ពេល​រាល់​គម្រោង​សាងសង់​ទាំងអស់​ក្នុង​គោលបំណង​បង្វែរ​ថវិកា​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វុី​ដ​-១៩​ ។​ ...

ស៊ុន មេសា
https://www.khmertimeskh.com/50698242/all-government-funded-construction-projects-need-to-be-put-off-pm-says

ជំហរ​របស់​សហរដ្ឋអាមេរិក​“​ សកម្មភាព​វិជ្ជមាន​ក្នុង​ការ​កសាង​ទំនុកចិត្ត​និង​ភាព​ជឿជាក់​”

ការ​អត្ថាធិប្បាយ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ Patrick​ Murphy​ ដែល​និយាយ​ថា​ដែល​ថា​សហរដ្ឋអាមេរិក​មិន​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របប​នៅ​កម្ពុជា​ គឺជា​សារ​ដ៏​មាន​សំខាន់​មួយ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50698241/us-stance-a-positive-move-in-building-trust-and-confidence

​សាលាឧទ្ធរណ៍​តំបន់​ចំនួន​ ៣​ នឹង​ចាប់ផ្តើម​ដំណើរការ​ជំនុំជម្រះ​រឿង​ក្តី​នៅ​ថ្ងៃ​ទី​ ១​ ខែមេសា​

​សាលាឧទ្ធរណ៍​តំបន់​ចំនួន​ ៣​ ស្ថិត​នៅ​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ ខេត្ដបាត់ដំបង​ និង​ខេត្ដ​ត្បូងឃ្មុំ​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដាក់​ឲ្យ​បើក​ដំណើ​ការ​ជំនុំជម្រះ​រឿង​ក្ដី​ចាប់ពី​ថ្ងៃ​ទី​ ១​ ខែ​ មេ​សា​ ឆ្នាំ​ ២០២០​ តទៅ​ដែល​ការ​បង្កើត​សាលាឧទ្ធរណ៍​តំបន់​នេះ ...

វ៉ន ដារ៉ា
http://bit.ly/2PNqhlL

​ការ​កែសម្រួល​ច្រក​ទ្វារ​ព្រំដែន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ផែនការ​កែ​លម្អ​មធ្យោបាយ​នានា​នៅ​ច្រកព្រំដែន​ជាមួយ​ថៃ​និង​វៀតណាម​ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​និង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​។​ ...

បុគ្គលិកខ្មែរថាមស៏
https://www.khmertimeskh.com/50698427/border-gate-improvements-planned-to-boost-trade

ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​កើន​ដល់​ ៧,៦៦​ ពាន់​លាន​ដុល្លារ​

នៅ​ក្នុង​ឆ្នាំ​២០១៩​ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​សកល​បាន​បន្ត​រីក​រាលដាល​ដែល​ការ​នាំ​ចូល​មាន​ចំនួន​ ៧,៦៦​ ពាន់​លាន​ដុល្លារ​ច្រើន​ជាង​ការ​នាំ​ចេញ​ ដែល​ក្នុង​ឆ្នាំ​២០១៨​ ឱនភាព​ពាណិជ្ជកម្ម​មាន​៤,៨៣​ ពាន់​លាន​ដុល្លារ​ដែល​នេះ​តំណាង ...

ជា វណ្ណៈ
https://www.khmertimeskh.com/50698301/cambodias-trade-deficit-widens-to-7-66-billion

​អំពាវនាវ​ជា​ថ្មី​ឲ្យ​ពលរដ្ឋ​បញ្ឈប់​បរិភោគ​សត្វព្រៃ​ ហើយ​ងាក​មក​ការពារ​ធនធានធម្មជាតិ​

​ក្រសួងបរិស្ថាន​ និង​អង្គការ​ World​ Wide​ Fund(WWF)​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​បន្ត​អំពាវនាវ​ និង​ធ្វើ​យុទ្ធនាការ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​អភិរក្ស​សត្វព្រៃ​ និង​ធនធានធម្មជាតិ​ បញ្ឈប់​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ ខណៈ​ពិភពលោក​ប្រារព្ធ​ទិវា​សត្វព្រៃ​ពិភពលោក​ថ្ងៃ​ទី​ ៣​ មីនា​ក្រោម​ប្រធានបទ​ « ...

វ៉ន ដារ៉ា
http://bit.ly/2uZIRQI

​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ជួយ​សម្រេច​គោលដៅ​ទឹក​ស្អាត​

​ការ​ប្រើប្រាស់​ទឹក​ស្អាត​បាន​កើនឡើង​ដល់​៣៣១​លាន​ម៉ែត្រគូប​ក្នុង​ឆ្នាំ​ ២០១៩​ ខណៈ​ដែល​គោលដៅ​របស់​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ឲ្យ​គ្រួសារ​ទាំងអស់​នៅ​តំបន់​ទីក្រុង​មានទឹក​ស្អាត​ប្រើប្រាស់​នៅ​ ២០២៥​ ។​ ​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50697722/calls-on-private-sector-to-help-achieve-clean-water-targets

​ក្រសួង​អប់រំ​នឹង​បង្កើត​កន្លែង​អនាម័យ​ក្នុង​សាលារៀន​បន្ថែម​ទៀត​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​អំពាវនាវ​ដល់​សាលារៀន​នានា​ឲ្យ​តំឡើង​បង្គន់​អនាម័យ​និង​គ្រឿង​បរិក្ខារ​លាងដៃ​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​អនាម័យ​ល្អ​ក្នុង​ចំណោម​កុមារ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺឆ្លង​ផ្សេងៗ​។​ ...

សែន ដាវិដ
https://www.khmertimeskh.com/50697815/education-ministry-to-create-additional-school-based-hygiene-facilities

​ក្រសួង​ការងារ​៖​ រោងចក្រ​ចំនួន​២០០​អាច​ផ្អាក​ដំណើរការ​

​អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​និយាយ​ថា​រោងចក្រ​ដល់​ទៅ​២០០​អាច​ផ្អាក​ផលិតកម្ម​របស់​ខ្លួន​នៅ​ខែ​នេះ​ដោយសារ​កង្វះ​វត្ថុធាតុដើម​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​។​ ...

ឃី សុវុទ្ធី
https://cambojanews.com/200-factories-could-suspend-operations-labor-ministry/

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​និង​ថៃ​ចុះ​កិច្ចព្រមព្រៀង​ដោះ​មីន​នៅ​តាម​ព្រំដែន​

​នៅ​ថ្ងៃ​អង្គារ​នេះ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​ស្រាវជ្រាវ​និង​បោសសំអាត​មីន​នៅ​តាម​តំបន់​ក្បែរ​ព្រំដែន​។​ ​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/cmac-tmac-ink-demining-agreements

​ថាមពលអគ្គីសនី​បន្ថែម​សំរាប់​កម្ពុជា​

ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា​ដំណាក់កាល​ទី​១​នៃ​រោងចក្រ​ថាមពល​HFO​ដែល​មាន​ទឹកប្រាក់​៣៨០​លាន​ដុល្លារ​នៅ​ស្រុក​ល្វាឯម​ខេត្តកណ្តាល​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ខែមេសា​ហើយ​អាច​ផលិត​ថាមពល​បាន​១០០​មេ​ហ្គា​វ៉ា​ត់​។​ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cambodia-powers

អង្គភាព​ប្រឆាំង​អំពើពុករលួយឃាត់ខ្លួន​អតីត​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុសង្ស័យ​ពាក់ព័ន្ធ​អំពើ​ពុករលួយ

លោក​ នួន ប៉ុក អតីត​ប្រធាន​មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ១ ​មីនា​។ ការចាប់ខ្លួន​នេះ​ដោយសារ​មាន​ការសង្ស័យថា លោក​បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​អំឡុងពេល​កំពុងកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ​ចាប់ពី​ឆ្នាំ​ ២០១៦ ​ដល់​ឆ្នាំ​ ២០១៨​។ ...

ខន សាវិ
http://bit.ly/38lfIgn

ក្រសួងសុខាភិបាល​ បង្ហាញ​លទ្ធផល​នៃ​ភាពប្រសើរ​នៃ​ការលើកកម្ពស់​សេវា​សុខាភិបាល​ឆ្នាំ​ ២០១៩

ក្រសួង​សុខាភិបាល​បានធ្វើ​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​ ៤១ កាលពី​ម្សិលមិញ​បានបង្ហាញ​ពី​លទ្ធផល​ការងារ​លើ​ការលើកកម្ពស់​វិស័យ​សុខភាព​សាធារណៈ​ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ទីប្រឹក្សា អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ទាំង​ ២៥ ស្ថាប័ន​ផ្នែក​ពាក់ព័ន្ធ និង​ដៃគូ​សុខាភិបាល​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជាង​ ៥០០ ​នាក់​ នៅ​សណ្ឋាគារ​សុខា​។ ...

ខន សាវិ
http://bit.ly/38hTBY5

​ផ្លូវ​ល្បឿន​លឿន​តំលៃ​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ក្រុងព្រះសីហនុ​រួចរាល់​បាន​២០​ភាគរយ​

​យោង​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ (MPWT)​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​រួចរាល់​បាន​២០​ភាគរយ​ហើយ​ចាប់តាំងពី​ការ​សាងសង់​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​កាលពី​ឆ្នាំ​មុន​។​ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50697727/billion-dollar-highway-to-sihanoukville-20pct-ready

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZDBBC
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!