ព័ត៌មាន​

ស្ថានទូតឥណ្ឌូណេស៊ី រៀបចំសិក្ខាសាលាស្តីពីបាទីក គ្រឿងអលង្ការនៅខេត្តសៀមរាប

ស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា បានរៀបចំសិក្ខាសាលាធំៗចំនួនពីរនៅខេត្តសៀមរាបដោយបានបង្ហាញពីសិល្បៈនៃការផលិតបាទីក (Batik)និងរចនាបទនៃគ្រឿងអលង្ការឥណ្ឌូនេស៊ី។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3PyVI0D

កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ទី៦៤ នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ នៅ​អាល្លឺម៉ង់

រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​ចំនួន ៦៣ ប្រទេស​នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ (ITF) បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ជាសមាជិក​ទី​៦៤ នៃ ITF នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ទីក្រុង Leipzig (ឡាពហ្សិក) ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៩ ខែឧសភា។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-21-1627-236747.html

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ថ្មីៗ​នេះ កម្ពុជា​-​វៀតណាម បាន​ឯកភាពគ្នា​លើ​ខ្សែ​បន្ទាន់​ព្រំដែន​ចំនួន​ ៦​ ភាគរយ​ទៀត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ថ្មីៗ​នេះ កម្ពុជា​-​វៀតណាម បាន​ឯកភាពគ្នា​លើ​ខ្សែ​បន្ទាន់​ព្រំដែន​ចំនួន​៦​ភាគរយ​ទៀត ដែល​ធ្វើឱ្យ​ការបោះបង្គោល​ព្រំដែន​នឹង​សម្រេចបាន ៩០​ភាគរយ នាពេល​ខាងមុខនេះ​ស្របពេល​កម្ពុជា​កំពុង​ព​ន្លឿ​ន​បញ្ចប់​ការបោះបង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-22-1759-236754.html

កម្ពុជា​-​សិង្ហបុរី​ប្តេជ្ញា​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម

កម្ពុជា-​សិង្ហបុរី​បាន​ប្តេជ្ញា​នឹង​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់តែខ្លាំង​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​សកម្ម និង​មាន​ទំហំ​កាន់តែ​ធំ ខណៈ​ក្នុង​ឆ្នាំ ​២០២១ កន្លងមក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ សម្រេចបាន​ជាង ៥,២ ​ពាន់​លាន​ដុល្លារ កើន​ជិត ៥០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-05-20-1116-236702.html

កម្ពុជា​-​មីយ៉ាន់ម៉ា កំពុង​ពន្លឿន​ការរៀបចំ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​ចំនួន ២ ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី

កម្ពុជា​-​មីយ៉ាន់ម៉ា បាននិង​កំពុង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយគ្នា​ឱ្យបាន​កាន់តែខ្លាំង តាមរយៈ​ការរៀបចំ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន ២ ដើម្បី​អាចឈាន​ដល់​ការចុះហត្ថលេខា​នាពេល​ខាងមុខ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-05-21-1205-236744.html

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ​កម្ពុជា​-​ម៉ាឡេស៊ី មាន​តម្លៃ​ជាង ២០៥ ​លាន​ដុល្លារ

ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​ក្នុង​រយៈពេល ៤​ ខែ​ដំបូង​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ប្រមាណ​ជាង ២០៥ ​លាន​ដុល្លារ កើន​ជាង ៣៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-05-21-1250-236745.html

អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ប្រារព្ធ​ទិវា​សត្វក្រៀល ដើម្បី​អភិរក្ស​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ឈាន​ទៅ​ផុត​ពូជ

អង្គការ​ដែល​ធ្វើការ​អភិរក្ស​សត្វស្លាប និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​សហគមន៍ សាធារណជន និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ជាង​ ៣០០នាក់ នៃ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាល​ពី​ថ្ងៃទី១៩ ខែ​ឧសភា បាន​ប្រារព្ធ​ទិវា​សត្វក្រៀល​លើក​ទី​៥​ នៅ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​អភិរក្ស​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ឈាន​ទៅ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-21-1617-236746.html

គ្រាប់មីន​បង្ក​ការ​គំរាម​កំហែង​ដល់​មនុស្ស​ជាង​មួយ​លាន​នាក់​នៅ​កម្ពុជា

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សជាងមួយលាននាក់នៅក្នុងប្រទេសកម្ពុជានៅតែរស់នៅក្នុងភាពភ័យខ្លាច និងធ្វើការនៅក្នុងតំបន់ដែលមានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LDpDBt

កម្ពុជា-សិង្ហបុរី ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

កម្ពុជា​និង​សិង្ហបុរី​បាន​ព្រមព្រៀង​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់​តែ​ខ្លាំង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Gha5CA

CDC អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ពីរ​ដែល​មាន​តម្លៃ​ជាង​៦​លាន​ដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ២ ដែលមានដើមទុនសរុប ៦,១ លានដុល្លារនៅខេត្តតាកែវ និងកំពង់ស្ពឺ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LwNhzC

អាស៊ានយល់ព្រមលើកិច្ចព្រមព្រៀងធ្វើដំណើរចាក់វ៉ាក់សាំង

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៥​ បាន​ប្រព្រឹត្ត​ទៅ​នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ រយៈពេល​៥​ថ្ងៃ​ ក្រោម​ប្រធានបទ​ “​ជំរុញ​សមិទ្ធិ​ផល​នៃ​ការ​អភិវឌ្ឍន៍​សុខភាព​អាស៊ាន​”​។​ មាន​លទ្ធផល​បឋម​ចំនួន​ប្រាំពី​កិច្ចប្រជុំ​ ដែល​រួម​មាន​កិច្ចព្រមព្រៀង​ស្តី​ពី ...

មុំ គន្ធា
https://www.phnompenhpost.com/national/asean-agrees-vaccines-travel-deal

នាយករដ្ឋមន្ត្រី​នឹង​និយាយ​ពី​ផែនការ​អាស៊ាន​ក្រោយ​កូវីដ​ក្នុង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ថ្លែង​សុន្ទរកថា​ស្តី​ពី​ទស្សនវិស័យ​យុទ្ធសាស្ត្រ​របស់​អាស៊ាន​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​ស្វី​ស​។​ ​ ...

រី សូចាន់
https://www.phnompenhpost.com/national-politics/pm-talk-post-covid-asean-plans-wef-meet

ក្រសួងអប់រំ ចាប់ផ្តើមយុទ្ធនាការប្រឆាំងថ្នាំជក់

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ សហការ​ជាមួយ​អង្គការ​ដៃគូ​ បាន​ចាប់ផ្តើម​យុទ្ធនាការ​ជំរុញ​ការ​ហាមឃាត់​ការ​ផ្សាយពាណិជ្ជកម្ម​ និង​ការ​លក់​ផលិតផល​ថ្នាំជក់​នៅ​តាម​គ្រឹះស្ថាន​អប់រំ​សាធារណៈ​ និង​ឯកជន​។​ ​ ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national/education-ministry-starts-anti-tobacco-campaign

គ.ជ.ប អំពាវនាវ​ឲ្យ​បង្កើន​សន្តិសុខ​នៅ​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ណែនាំ​ដល់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ពង្រឹង​សន្តិសុខ​ និង​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ...

នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/nec-calls-heightened-security-upcoming-commune-elections

ក្រុមហ៊ុន​មួយ​ស្នើ​ជួល​ដី​រដ្ឋ​ជាង ៣០០ ​ហិកតា​ ដើម្បី​វិនិយោគ​វិស័យ​ទេសចរណ៍

ក្រុមហ៊ុន​វិស័យ​ឯកជន​មួយ​បាន​ស្នើសុំ​ជួល​ដី​មួយកន្លែង​ទំហំ ៣០៨ ​ហិកតា​នៅក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ជួរ​ភ្នំ​ក្រវាញ ក្នុង​ភូមិសាស្ត្រ​ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល ខេត្ត​កោះកុង​ ដើម្បី​វិនិយោគ​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ ក៏ដូចជា​ចូលរួម​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន និង​អភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ​នៅក្នុង​ខេត្ត​ ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-05-19-1108-236626.html

រដ្ឋមន្ត្រី​មហាផ្ទៃ​សរសើរ​កងកម្លាំង​ឈរជើង​តាម​ព្រំដែន​កម្ពុជា​-​ឡាវ បំពេញ​ការងារ​បានល្អ

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ កងកម្លាំង​ដែល​ឈរ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ឡាវ បាន​បំពេញ​ការងារ​ប្រកប​ដោយ​ជោគជ័យ ហើយ​លោក​ក៏​បង្ហាញ​ក្តី​រំពឹងថា ភាគី​ទាំង​ ២​ នឹង​បន្ត​ទំនាក់ទំនង​សហប្រតិបត្តិការ​កសាង​សន្តិភាព និង​រួមគ្នា​ទប់ស្កាត់​បទល្មើស​នៅតាម​ព្រំដែន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។   ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-19-1104-236620.html

ក្រុម​ឧត្តមមន្ត្រី​ការពារជាតិ​អាស៊ាន​ សម្រេច​ឱ្យមាន​លំហាត់​លម្ហ​សមុទ្រ​អាស៊ាន​-​ឥណ្ឌា ដើម្បី​លើកកម្ពស់​វិស័យ​សន្តិសុខ

ក្រុម​ឧត្តម​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​បានសម្រេច​ឱ្យមាន​លំហាត់​លម្ហ​សមុទ្រ​អាស៊ាន​-​ឥណ្ឌា​ ដើម្បី​លើក​កម្ពស់​វិស័យ​សន្តិសុខ​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ជាមួយ​ឥណ្ឌា​ក្នុង​ទិសដៅ​ជំរុញ​សាមគ្គីភាព​ជាមួយគ្នា​ និង​បានសម្រេច​លើ​ឯកសារ​មួយ​​ចំនួន​ទៀត ដើម្បី​ដាក់ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ...

រី សុចាន់
https://www.postkhmer.com/national/2022-05-19-1031-236617.html

ការបើកសណ្ឋាគារ​ក្នុង​ខេត្ត​សៀមរាប​​នៅ​តែ​មាន​ភាព​យឺតយ៉ាវ​បន្ទាប់​ពី​ការបីទដោយសារកូវីដ-១៩

សណ្ឋាគារ​ក្នុង​ខេត្ត​សៀមរាប​​តែ​២០%​ប៉ុណ្ណោះ​បាន​បើក​ដំណើរការ​វិញ​បន្ទាប់​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩​ក្នុង​ខេត្ត​នេះ​បាន​ធូរ​ស្រាល ឯសណ្ឋាគារ​ផ្សេង​ទៀត​ភាគ​ច្រើន​ត្រូវ​បិទ ​ឬ​ បិទ​ជា​បណ្ដោះ​អាសន្ន ខណៈ​សណ្ឋាគារ​ខ្លះ​ទៀត​នឹង​បើក​វិញ​នៅ​ពេល​ក្រោយ​ពេល ...

ឈុ​ន​ ស៊ុន​លី​
https://www.khmertimeskh.com/501078675/sr-hotel-reopenings-still-sluggish-after-c-19-closures/

នាយករដ្ឋមន្ត្រី​ឥណ្ឌា សាទរ​កម្ពុជាដែល​គ្មាន​ការរកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​ជាង​ ១០ ​ថ្ងៃ​មកនេះ

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ ណារិន ដ្រា ម៉ូឌី​ (Narendra Modi) បានបង្ហាញ​ក្តីសប្បាយ​រីករាយ និង​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​ប្រទេស​នេះ​មិនមាន​ការរកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ រយៈពេល​ជាង​ ១០ ​ថ្ងៃ​កន្លងមកនេះ​។   ...

មុំ គន្ធា
https://www.postkhmer.com/national/2022-05-20-1004-236679.html

កម្ពុជា​កំណត់​គោលដៅ​ភ្ញៀវ​ទេសចរ​មួយ​លាន​នាក់​ក្នុង​ឆ្នាំ​នេះ

ក្រសួងទេសចរណ៍ដាក់គោលដៅទេសចរណ៍បរទេសយ៉ាងហោចណាស់មួយលាននាក់នៅឆ្នាំនេះ ដោយគូសបញ្ជាក់ទីផ្សារទេសចរណ៍សំខាន់ៗដូចជាអាស៊ាន បណ្តាប្រទេសអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស។ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501078728/cambodia-targets-one-million-tourists-this-year/

ការ​បើក​សាលា​ក្រោយ​កូវីដ​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ​សិស្ស​ត្រឡប់​មក​វិញ

សាលាបាននិយាយថា ភាពក្រីក្រកំពុងរារាំងសិស្សមួយចំនួនមិនអោយត្រឡប់ទៅសាលារៀនវិញក្រោយកូវីដ។ ជំងឺរាតត្បាតបានប៉ះពាល់ដល់គ្រួសាររាប់លាននៅទូទាំងប្រទេស ប៉ុន្តែកុមាររងគ្រោះខ្លាំងជាងគេ។ ...

យឹម ស្រីលីន
https://www.khmertimeskh.com/501078735/post-covid-school-reopenings-see-drop-in-returning-students/

សហភាពអឺរ៉ុបផ្តល់ថវិកាចំនួន ១,៥ ពាន់លានដុល្លារសម្រាប់កម្ពុជា

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានត្រៀមថវិកាចំនួន ១,៥ ពាន់លានដុល្លារ ដើម្បីអនុវត្តយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រួមគ្នាសម្រាប់កម្ពុជា ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៧។ ...

កង សុធា
https://www.khmertimeskh.com/501078755/eu-allocates-1-5-billion-for-cambodia/

នាយករដ្ឋមន្ត្រីឥណ្ឌា​និង​កម្ពុជា​ពិភាក្សាគ្នា​អំពី​បញ្ហា​ទ្វេភាគី​តាម​អ៊ី​ន​ធឺ​ណិ​ត​

​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ឥណ្ឌា​ ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ ​លោក​ ​ណា​រិន​ដ្រា ម៉ូ​ឌី​ ​បាន​ទាក់ទង​ទៅ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ហើយ​បាន​បើក​កិច្ចប្រជុំ​អន​ឡា​ញ​មួយ​កាល​ពីម្សិលមិញ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/385nS2o

លោក ហ៊ុន សែន ជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយសមភាគីឥណ្ឌា ពិភាក្សាអំពីភាពជាដៃគូអភិវឌ្ឍន៍ គម្រោងផលប៉ះពាល់រហ័ស

លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) បានជួបប្រជុំតាមប្រព័ន្ធនិម្មិតជាមួយសមភាគីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃពុធ ដែលបានពិភាក្សាអំពីបញ្ហាទ្វេភាគីជាច្រើន រួមទាំងកម្មវិធីពង្រឹងសមត្ថភាព និងគម្រោងផលប៉ះពាល់រហ័សក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (Mekong-Ganga Cooperation) ។  ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3NuPcGp

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JtETv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!