ព័ត៌មាន​

សាលាដំបូង​ខេត្តមណ្ឌលគិរី ​កោះហៅ​ជនជាតិដើម​ភាគតិច​ ១២ ​នាក់ ឱ្យចូល​បំភ្លឺ​រឿង​ហិង្សា និង​បំផ្លាញ​អចលនវត្ថុ

តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កោះហៅ​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​ ១២ នាក់ ​ឱ្យចូល​បំភ្លឺ​ករណី​ប្រើ​ហិង្សា បំពាន​បំផ្លាញ​អចលនវត្ថុ​អ្នកដទៃ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២១ តាម​បណ្តឹង​របស់​ឈ្មោះ​ ញ៉ុង ឆាយ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-25-1452-236915.html

កសិករ​ខេត្ត​បន្ទាយមានជ័យ​ កំពុង​បង្កើន​ការដាំដុះ​ស្រូវ​ពង្រោះ

ប្រជាកសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ​កំពុង​បង្កើន​ការដាំដុះ​ស្រូវពង្រោះ​យ៉ាង​សស្រោកសស្រាំ​ បើទោះ​ជា​មាន​ផលប៉ះពាល់ និង​ខូចខាត​មួយចំនួន ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ដើម​រដូវវស្សា​នេះ​យ៉ាងណាក្តី​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-26-1109-236972.html

បន្ទប់សម្រាប់ពិគ្រោះយោបល់រវាងមេធាវី ជាមួយកូនក្តីនៅតាមពន្ធនាគារទូទាំងប្រទេសត្រូវបានប្រើប្រាស់ បន្ទាប់ពីសាងសង់រួចរាល់កាលពីខែកញ្ញា ឆ្នាំ ២០២០

បន្ទប់សម្រាប់ពិគ្រោះយោបល់រវាងមេធាវី ជាមួយកូនក្តី នៅតាមពន្ធនាគារទូទាំងប្រទេសកំពុងត្រូវបានមេធាវីប្រើប្រាស់យ៉ាងទូលំទូលាយបន្ទាប់ពីសាងសង់រួចរាល់កាលពីខែកញ្ញា ឆ្នាំ ២០២០ ដោយគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវចំណាយថវិកាជាង ១៦ ម៉ឺនដុល្លារលើការសាងសង់។ ...

គឹម សារុំ
https://www.postkhmer.com/national/2022-05-26-1514-236984.html

កម្ពុជា​ប្រារព្ធ​ទិវា​អន្តរ​ជាតិ ​ដើម្បី​រំឭក​គោរព​វិញ្ញា​ណក្ខន្ធ​កម្លាំង​រក្សា​សន្តិភាព ​UN ដែល​បាន​ពលី​ជីវិត

មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាពនៅ​ព្រឹក​ថ្ងៃទី ​២៦​ ខែ ឧសភា ឆ្នាំ​ ២០​២២ បាន​ប្រារព្ធ​ទិវា​អន្តរ​ជាតិ​រំឭក​គោរព​វិញ្ញា​ណក្ខន្ធ​កង​កម្លាំង​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​សន្តិ​ភាព​ក្នុង​បេសក​កម្ម​ចំនួន​ ៧២​ គិត​ចាប់ពី​ ឆ្នាំ​ ១៩៤៨ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-26-1827-236993.html

CMAC និង APOPO ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការបោសសម្អាតមីន

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងអង្គការ APOPO ជាអង្គការមិនរកប្រាក់ចំណេញ ដែលបង្ហាត់សត្វកណ្ដុរយក្សនៅទ្វីបអាហ្រ្វិក ដើម្បីសង្គ្រោះជីវិតដោយការរកគ្រាប់មីន ស្ថាប័នទាំងពីរបានឈានដល់កិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3aqqzwh

ក្រុមហ៊ុនចំនួនពីរសហការគ្នាផលិតអ៊ីដ្រូសែនពីវារីអគ្គិសនីនៅកម្ពុជា និងម៉ាឡេស៊ី

ក្រុមហ៊ុន PESTECH International Berhad និង Hydrogene De France SA បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីសហការផលិតអ៊ីដ្រូសែនបៃតងពីរោងចក្រវារីអគ្គីសនីនៅកម្ពុជា និងនៅម៉ាឡេស៊ី។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/38QqBNu

ក្រសួង​រៀបចំ​សិក្ខា​សាលា​វគ្គទី២ ​ដើម្បី​​ចែក​រំលែក​ចំណេះ​ដឹង​ពី​វិស័យ​ភ័ស្តុ​ភារ​កម្ម

ក្រសួង​សាធា​រណ​ការនិង​ដឹក​ជញ្ជូន​បាន​និង​កំពុង​រៀបចំ​សិក្ខា​សា​លាវគ្គទី២​ ដើម្បី​​ចែក​រំលែក​ចំណេះ​ដឹង​ក្នុង​ការ​កសាង​សមត្ថ​ភា​ព និង​ពង្រឹង​ស្ថា​ប័ន​ ដើម្បី​រៀបចំ​ក្រប​ខ័ណ្ឌ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​វិស័យ​ភ័ស្តុ​ភារ​កម្ម​ និង​ទិន្ន​ន័យ​ភ័ស្តុ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-26-1544-236986.html

គម្រោង​វិនិយោគ​ចំនួន​បួន​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​ជាង ៨ លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​ដោយ CDC

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤ ដែលមានដើមទុនសរុប ៨,៤ លានដុល្លារ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3wQFs3F

មន្ត្រី៖ អ្នកជំងឺ​អុតស្វា ក៏អាច​បណ្តាល​ឱ្យ​ស្លាប់​ផងដែរ ​ដោយ​សារ​ការ​វិវត្ត​នៃដំបៅ​ពងទឹក

អ្នក​នាំពាក្យ​​​ក្រសួង​សុខាភិបាល លោក​ស្រី ឱ វណ្ណឌីន បាន​ឱ្យ​ដឹងនៅ​ថ្ងៃទី​ ២៦ ខែឧសភា ថា អ្នកជំងឺ​អុតស្វា ឬ​ Monkeypox ក៏អាច​បណ្តាល​ឱ្យ​ស្លាប់​ផងដែរ ​ដោយ​សារ​ការ​វិវត្ត​នៃដំបៅ​ពងទឹក​​ នៅលើរាងកាយ​របស់​អ្នក​ជំងឺ​ដែល​អាច​វិវត្ត​ជា​រោគ​និង​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-05-26-1536-236985.html

កម្ពុជា-វៀតណាម កសាងព្រំដែនសន្តិភាព និងមិត្តភាព

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់កាលពីថ្ងៃទី ២៦ ឧសភាថា ការបញ្ចប់ការកំណត់ និងបោះបង្គោលព្រំដែនគោករវាងវៀតណាម និងកម្ពុជា ដើម្បីកសាងខ្សែព្រំដែនរួមនៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព គឺជាសេចក្តីប្រាថ្នាពិតប្រាកដរបស់ប្រជាជននៃប្រទេសទាំងពីរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3NEHLfL

អតីត​បុគ្គលិក​ណាហ្គាវើលដ៍​ ៥ នាក់​ទៀត ​ក្នុង​ចំណោម ៤០០ នាក់ ​ដែលត្រូវបាន​បញ្ឈប់ពីការងារ ព្រម​​ទទួល​ប្រាក់​បំណាច់

ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈប្រកាសថា ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍​ ចំនួន​ ៥ នាក់​បន្ថែម​ទៀត ​ក្នុង​ចំណោម​ ៤០០ នាក់ ​ដែលត្រូវបាន​បញ្ឈប់​ពី​ការងារ ​បានមក​ទទួល​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា ​រីឯ​ខាង​ក្រសួង​ក៏​កំពុង​ស្វែងរក​ឱកាស​ការងារ​ថ្មី​ជូន​ដល់​អ្នក​ទាំង​នោះ​ផង​ដែរ។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-26-1441-236983.html

ទីតាំង​ ៤ ​នៅ​ខេត្តកោះកុង ត្រូវ​បាន​កំណត់សម្រាប់​កន្លែង​ដំឡើង​ផ្ទាំង​ប៉ាណូ មានន័យ​ «​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​»

អាជ្ញាធរ​ខេត្តកោះកុង​កំណត់​យក​ទីតាំង​សំខាន់ៗ​ចំនួន​ ៤ ​សម្រាប់​ដំឡើង​ផ្ទាំង​ប៉ាណូ ក្រោម​ប្រធានបទ “​តំបន់​គ្មាន​ការប្រើប្រាស់​ប្លាស្ទិក​” សំដៅ​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណជន​ឱ្យ​មាន​ការយល់ដឹង​ពី​ការទប់ស្កាត់ និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​។ នេះ​បើតាម​លោក​ សុខ សុទ្ធី អភិបាលរង​ខេត្តកោះកុង​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-26-1451-236961.html

ក្រុមហ៊ុនចិនគ្រោងនឹងវិនិយោគ ៣០០លានដុល្លារចូលទៅក្នុងរោងចក្រសំបកកង់ធំជាងគេរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ក្រុមហ៊ុន​ចិន​ “Jiangsu​ General​ Science​ Technology​ Co​ Ltd”​ បាន​វិនិយោគ​ជិត​ ៣០០​ លាន​ដុល្លារ​ ដើម្បី​សាងសង់​រោងចក្រ​ផលិត​សំបក​កង់​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ (SSEZ)​ នេះ​បើ​យោង​តាម​ស្ថានទូត​របស់​ទីក្រុង​ប៉េ​កាំ​ង​នៅ​ទីក្រុង​ភ្នំពេញ​។​ ​ ...

ហំ ផាណែត
https://www.phnompenhpost.com/business/chinese-firm-set-invest-300m-sville-sezs-largest-tyre-plant

កម្ពុជាសម្លឹងមើលការសហការគ្នាសម្រាប់ដំណើរការរស់ឡើងវិញនៃសេដ្ឋកិច្ចសង្គម

កម្ពុជា​បាន​ប្រកាស​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ដើម្បី​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ឡើង​វិញ​ និង​លើកកម្ពស់​វិបុលភាព​ក្នុង​សម័យប្រជុំ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គម​នៃ​អង្គការសហប្រជាជាតិ​សម្រាប់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក​ (UN​ ESCAP)​ លើក​ទី​ ៧៨​ នៅ​ទីក្រុង ...

រី សូចាន់
https://www.phnompenhpost.com/national-politics/kingdom-eyes-intl-co-op-socio-economic-revival-process

អនុប្រធានអង្គការសហប្រជាជាតិ៖ ការការពារគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យមានសារៈសំខាន់ចំពោះអនាគតប្រកបដោយនិរន្តរភាព

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohammed បាននិយាយនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធថា ពិភពលោកនឹងជួបប្រទះគ្រោះមហន្តរាយពី ១.៥ ខ្នាតមធ្យម និងទ្រង់ទ្រាយធំ ជារៀងរាល់ថ្ងៃ រហូតដល់ចុងទសវត្សរ៍នេះ លុះត្រាតែប្រទេសនានា បង្កើនសកម្មភាពលើការការពារ និងកាត់បន្ថយហានិភ័យ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501082711/disaster-prevention-risk-reduction-critical-to-sustainable-future-un-deputy-chief/

រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​កម្មករ និយោជិត​ឈប់​សម្រាក​ ២ ​ថ្ងៃ​ ដើម្បី​ទៅ​បោះឆ្នោតឃុំ-សង្កាត់

រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​កម្មករ​និយោជិត​ឈប់សម្រាក​រយៈពេល​ ២ ​ថ្ងៃ ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ​៥ ខែមិថុនា ឆ្នាំ​ ២០២២ ដោយ​ម្ចាស់​រោងចក្រ សហគ្រាស​ត្រូវ​រក្សា​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដដែល​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-05-25-0921-236901.html

គណបក្ស​ ១០​ ប្តេជ្ញា​បង្ការ និង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ការប្រើ​គ្រឿង​ស្រវឹង បើ​ខ្លួន​ជាប់ឆ្នោត

គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី៥ ចំនួន​ ១០ ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន ១៧ នៅ​ថ្ងៃទី​ ២៤ ខែឧសភា ​បាន​ចុះ​ហត្ថលេខា ប្តេជ្ញាចិត្ត ក្នុង​ការចេញ​ដីកា ដើម្បី​បង្ការ និង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ និង​ដីកា​លើកកម្ពស់ សហគ្រិន​នារី​វ័យក្មេង នៅពេល​ដែល​ជាប់ឆ្នោត​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-25-1016-236912.html

គ.ជ.ប អនុញ្ញាតឱ្យ 'ភ្ញៀវពិសេស' តាមដានការបោះឆ្នោតក្នុងស្រុក

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតជាផ្លូវការនូវ “ភ្ញៀវពិសេស” ចូលរួមឃ្លាំមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501082087/nec-allows-special-guests-to-monitor-local-election/

ពន្ធដារ​រកចំណូលបាន​ជាង $១,៥ ​ពាន់​លាន ស្មើនឹង​ជាង ៥៣% នៃ​ផែនការ

កម្ពុជា​រកចំណូល​បាន​ជាង ១ ៥០០​ លាន​ដុល្លារ​ពី​ការប្រមូល​ពន្ធ-អាករ​ក្នុង​រយៈពេល​ ៤ ​ខែ​ឆ្នាំ​ ២០២២ កើនឡើង​ជាង ២៩ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែល​ឆ្លុះបញ្ចាំង​អំពី​ការ​ងើប​ឡើងវិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច​បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​សេដ្ឋកិច្ច​ឡើងវិញ​កាលពី​ដើមខែ​វិច្ឆិកា កន្លងមក​។   ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-05-25-1116-236926.html

គ.ជ.ប ជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជ្រើសរើសមន្ត្រីចំនួន ១៤១.៦១២ នាក់ ដើម្បីបម្រើការងារនៅការិយាល័យបោះឆ្នោតចំនួន ២៣.៦០២ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ប៉ុន្តែនឹងប្រកាសចំនួនចុងក្រោយក្នុងរយៈពេលបីថ្ងៃទៀត នៅពេលដែលបេក្ខជនបានប្រឡងជាប់។ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501082209/nec-recruits-polling-station-officials/

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចក្ខុវិស័យ និងគោលដៅអាស៊ាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកា ឆ្នាំនេះ ប្រព័ន្ធផ្សព្វផ្សាយដូចជា ប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយថ្មី កំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងការយល់ដឹងរបស់អាស៊ានដល់សាធារណជន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501082451/cambodian-media-plays-important-role-in-promoting-asean-vision-and-goals/

លោកនាយក​រដ្ឋមន្ត្រី​កោតសរសើរពី​ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោត​ថាមានភាពរលូន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់អំពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅដោយរលូន និងមិនមានអំពើហឹង្សា ចាប់តាំងពីត្រូវបានចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3wW3wRI

នាយករដ្ឋមន្ត្រីកម្ពុជា ព្រមានពីវិបត្តិស្បៀងអាហារពិភពលោកនៅឆ្នាំ២០២៣

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក​នៅ​ឆ្នាំក្រោយ​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LO96L2

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង៖ បង្កើនសក្តានុពលសម្រាប់វិស័យពាណិជ្ជកម្ម

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង អាចជួយជំរុញការនាំចេញសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើងរបស់កម្ពុជាទៅកាន់កូរ៉េខាងត្បូង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/39YOKSl

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VpLed
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!