ព័ត៌មាន​

ប្រទះ​ឃើញ​សត្វ​ផ្សោត ពេញ​វ័យ​ទម្ងន់ ៩៣​គីឡូក្រាម ១​ក្បាល​ងាប់​នៅ​ប៉ែក​ខាង​ក្រោម​នៃ​អន្លង់​សត្វផ្សោត​កាំពី

សត្វផ្សោត​ពេញ​វ័យ​មួយ​ក្បាល​មាន​ទម្ងន់ ៩៣ គីឡូក្រាម ប្រវែង ២១៥ សង់ទីម៉ែត្រ​ត្រូវ​បាន​គេ​ប្រទះ​ងាប់​អណ្តែត​ទឹក​នៅចម្ងាយ​ប្រមាណ ៣៦ គីឡូម៉ែត្រ ពី​ប៉ែក​ខាង​ក្រោម​នៃ​អន្លង់​សត្វ​ផ្សោត​កាំពី ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ម្សិលមិញ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-14-1540-236424.html

​មេដឹកនាំ​អាស៊ាន​-​អាមេរិក​ ប្ដេជ្ញា​កសាង​ទំនាក់ទំនង​ជាមួយគ្នា​យូរអង្វែង​ ដើម្បី​វិបុលភាព​ក្នុង​តំបន់​

មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន និង​សហរដ្ឋអាមេរិក​បញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​រួមគ្នា ក្នុងការ​ពង្រឹង​និង​កសាង​ទំនាក់ទំនង​យូរអង្វែង​រវាង​អាមេរិក និង​អាស៊ាន​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដើម្បី​បន្ត​លើកកម្ពស់ និង​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-14-1024-236414.html

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន – គ្រួសារគឺជាគ្រឹះនៃសន្តិភាព និងការរីកចម្រើន

លោកនាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់សារៈសំខាន់អំពីការរួមចំណែកមិនអាចកាត់ផ្តាច់បានរបស់គ្រួសារ និងសហគមន៍ ដើម្បីសន្តិភាព និងការរីកចម្រើនរបស់ប្រទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3lbiptR

អាជ្ញាធរ​មីន ​ប្រកាស​ខេត្តព្រៃវែង​ជា​ខេត្ត​អស់​មីន​

អាជ្ញាធរ​មីន​បានប្រកាស​ខេត្តព្រៃវែង​ជា​ខេត្ត​អស់​មីន បន្ទាប់ពី​ខេត្ត​កែប ប៉ុន្តែ​ខេត្តព្រៃវែង​នេះ​នៅ​ទទួលរង​គ្រោះ​ដោយសារ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ជាច្រើន​ទៀត​។​ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-13-1622-236405.html

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​ស្នើ​អភិបាលខេត្ត​កោះកុង​ពិនិត្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាង​ ៥ ​ហិកតា

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មហាផ្ទៃ​បានចេញ​លិខិត​មួយ​ស្នើ​ទៅ​លោកស្រី មិថុនា ភូថង អភិបាលខេត្ដ​កោះកុង​ចាត់ចែង​ឱ្យមាន​ការចុះពិនិត្យ​ស្រាវជ្រាវ និង​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ទំហំ​ជាង ៥ ហិកតា​រវាង​ប្រជាពលរដ្ឋ និង​នាយក​ឧទ្យាន​ជាតិ​បទុមសាគរ ក្រោយ​មានការ​ស្នើសុំ​អន្តរាគមន៍​ពី​អង្គការ​មួយ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-12-0940-236285.html

ពលរដ្ឋ​ជនជាតិ​ភាគតិច​ព្នង​ ៣​ នាក់​ ត្រូវបាន​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​កោះហៅ​ឱ្យចូល​បំភ្លឺ ករណី​ទំនាស់​ដីធ្លី

អាវុធហត្ថ​ខេត្តមណ្ឌលគិរី​កោះហៅ​ជនជាតិដើម​ភាគតិច​ព្នង​ ៣ ​នាក់ នៅ​ភូមិ​ឡោកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ​ ឱ្យចូល​បំភ្លឺ​នៅ​អង្គភាព​កងរាជ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​នា​ថ្ងៃទី ​១៩ ឧសភា ពាក់ព័ន្ធ​ច្រើន​ករណី ដូចជា​មិន​គោរព​ដីកា​សម្រេច និង​ប្រើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ជាដើម​។ ក្នុង​រឿងនេះ​ជនជាតិដើម​ភាគតិច​អះអាងថា ទង្វើ​នេះ​ជា​រឿង​អយុត្តិធម៌ ជា​ការគំរាម​កំហែង និង ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-12-1342-236282.html

ការនាំចេញកើនឡើង ប៉ុន្តែកម្មករព្រួយបារម្ភពីរោងចក្របិទទ្វារ

 អ្នកស្រី​ ផុន ទូច និង​អ្នកស្រី ទៀង ស្រីតូច​ បាន​ធ្វើការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។ ប៉ុន្តែ​ឥឡូវ​នេះ អ្នកទាំងពីរ​ព្រួយបារម្ភ​ថា ​អាច​បាត់បង់​ការងារ​ដូច​កម្មករ​រាប់ពាន់​នាក់​​ទៀត​​នៅ​ក្នុង​វិស័យ​កាត់ដេរ ដោយ​មិនមាន​សំណងសមរម្យ។​ ...

ស៊ន សារ៉ាត
https://khmer.cambojanews.com/garment-exports-up-but-workers-worried-about-factory-closures/

ពលរដ្ឋកម្ពុជាមួយចំនួនរងគ្រោះពីការបោកប្រាស់នៃការទិញទំនិញអនឡាញ

នៅ​កម្ពុជា​បច្ចុប្បន្ន​ការ​ទិញ​ទំនិញ​អនឡាញតាម​រយៈ​ទូរសព្ទ​ដៃ ឬ​ថេប្លេត (tablets) កំពុង​តែ​មាន​ការ​ពេញ​និយម ដោយសារតែ​​ភាព​ងាយ​ស្រួល​របស់​សេវា​មួយ​នេះ។ យ៉ាងណា ក៏​មាន​​បញ្ហា​កើត​​ឡើង​សម្រាប់​អ្នក​មិនសូវ​ចេះ​ច្បាស់​ពី​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាមួយ​នេះ​នៅ​ពេល​ទិញ ...

ទ្រី ថានី
https://khmer.cambojanews.com/cambodians-report-scams-in-online-shopping-experiences/

ប្រទេសចិនសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការក្នុងកិច្ចប្រជុំអាស៊ានបូក៣

មន្ត្រីម្នាក់បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុជាក់ស្តែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមនៃកំណើនពិភពលោក និងជំរុញកំណើនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3L9N8lq

អាមេរិកមិនអាចបង្ខំអាស៊ានឲ្យជួយទប់ទល់ចិននោះទេ

​ក្នុងនាម​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​សម្រាប់​ឆ្នាំ​២​០​២​២​ ​កម្ពុជា​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​ ​១​៨​ ​ខែ​មេសា​ថា​ ​អា​ស៊ាន​ ​និង​សហរដ្ឋអាមេរិក​នឹង​បើក​កិច្ចប្រជុំ​កំពូល​ពិសេស​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3l2sAAS

ក្រុមហ៊ុន PR Qorvis Communications សន្យានាំយកព័ត៌មានពិតអំពីប្រទេសកម្ពុជាទៅកាន់ពិភពលោក

ក្រុមហ៊ុន PR Firm Qorvis Communications បានសន្យាបន្តជួយកម្ពុជាក្នុងការនាំយកព័ត៌មានពិតអំពីវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LabsDT

រដ្ឋសភា​ច្រានចោល​សេចក្ដី​សម្រេច​​សភា​អឺរ៉ុប ​ស្ដីពី​ការបង្ក្រាប​ក្រុមប្រឆាំង

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​ការខកចិត្ត​ជាខ្លាំង ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ស្តីពី «​ការបង្ក្រាប​ជា​បន្តបន្ទាប់​ទៅលើ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​នៅ​កម្ពុជា​» ដែល​បានអនុម័ត​នៅ​ថ្ងៃទី​ ៥ ខែឧសភា ឆ្នាំ​ ២០២២ និង​ប្រកាស​ច្រានចោល​សេចក្តី​សម្រេច​នេះ​ទាំងស្រុង​។ យោងតាម​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែឧសភា​នេះ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-11-1011-236218.html

ក្រសួង​ចុះ​អនុស្សរណៈ​ជាមួយ​សួន​រុក្ខឧទ្យាន​អង់គ្លេស​ ដើម្បី​បន្ត​អភិរក្ស​ជីវចម្រុះ​​និង​ស្រាវជ្រាវ​កេសរកូល​ព្រៃ​នៅ​កម្ពុជា

ក្រសួងបរិស្ថាន​បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ចំនួន​ ២ ​ជាមួយ​សួន​រុក្ខ​ឧទ្យាន​ KEW ​នៃ​ចក្រភព​អង់គ្លេស​ និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ដើម្បី​បន្ត​អភិរក្ស​ជីវចម្រុះ​ក៏​ដូចជា ស្រាវជ្រាវ​ប្រភេទ​រុក្ខជាតិ​កេសរកូល​ព្រៃ​នៅ​កម្ពុជា​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-12-0915-236278.html

អេស៊ីលីដា រាយការណ៍ពីប្រាក់ចំណេញសុទ្ធតិចជាង ២០% នៅក្នុងត្រីមាសទី១

ប្រាក់​ចំណេញ​សុទ្ធ​របស់​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ សម្រាប់​ត្រីមាស​ទី​ ១​ បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​ ៣១​ ខែមីនា​ បាន​ធ្លាក់​ចុះ​ ២០ ភាគរយ​ មក​នៅ​ត្រឹម​ ៣៥.៣៦​ លាន​ដុល្លារ​ពី​ ៤៤.១០​ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​ ដែល​ជា​លទ្ធផល​នៃ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/acleda-reports-20-less-net-profit-q1

ការនាំចេញខែមករាដល់ខែមីនាទៅកាណាដាកើនឡើង ៨% នៅពេលដែលការិយាល័យសភាពាណិជ្ជកម្មកម្ពុជាបើកដំណើរការ

យោង​តាម​គយ​បានឱ្យ​ដឹង​ថា​ កម្ពុជា​ទទួល​បាន​ប្រាក់សុទ្ធ​ចំនួន​ ២៤១,៤១​ លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កា​ណា​ដា​ក្នុង​ត្រីមាស​ទី​ ១​ ឆ្នាំ​ ២០២២​ កើនឡើង​ ៨,១​ ភាគរយ​ពី​ឆ្នាំ​មុន​ ពី​ ២២៣,២៣​ លាន​ដុល្លារ​ និង​ស្មើនឹង​ ៩៨,២​ ភាគរយ​នៃ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/jan-mar-canada-exports-rise-8-ccc-eyes-office-launch

លោក​ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​ និង​គ្រោង​ជួប​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយចំនួន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​ ១០ ឧសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃទី​ ១២-១៣ ខែឧសភា ដោយ​លោក​បញ្ជាក់ថា នឹង​ជួប​ជាមួយ​មេដឹកនាំ​សំខាន់ៗ មួយចំនួន​ផងដែរ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-11-0921-236205.html

​ច្បាប់​គណៈ​អភិបាល និង​ច្បាប់អាហារត្រូវបាន​អនុម័ត

រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ និង​វិសោធនកម្ម​មួយ​ចំនួន​ទាក់ទង​នឹង​ចំនួន​សមាជិក​ក្នុង​គណៈ​អភិបាលខេត្ត​ សុវត្ថិភាព​ចំណីអាហារ​ និង​អ្នក​ស្នង​តំណែង​ជា​ប្រធាន​គណៈកម្មការ​ទី​៤​ នៃ​រដ្ឋសភា​ ដើម្បី​ជំនួស​តំណែង​លោក​ ហ៊ុន​ ណេ​ង​។​ ​ ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national/food-governor-board-laws-passed

អាជ្ញាធរ​ធ្វើ​របាំង​ដែក​ហាម​ឆ្លង​កន្លែង​បាក់​ច្រាំង​ស្ទឹង​ព្រែកត្នោត

ក្រុមការងារ​នៃ​អាជ្ញាធរ​ខេត្តកណ្តាល​បានសម្រេច​ធ្វើ​របង​ដែក​ឃាំង​មិនឱ្យ​មាន​ការឆ្លងកាត់​កន្លែង​បាក់ស្រុត​ច្រាំង​មាត់​ស្ទឹង​ព្រែកត្នោត​ចាប់ពី​ស្ពានថ្ម​តាខ្មៅ​រហូតដល់​វិហារ សាថៃជឺ​ប្រវែង ២១០ ​ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​តាខ្មៅ ក្នុង​ក្រុង​តាខ្មៅ និង​អាច​ផ្អាក​ទីតាំង​ដេប៉ូ​ខ្សាច់​ ១​ កន្លែង​នៅក្បែរនោះ​ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកណ្តាល​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-11-1041-236221.html

តំណាង​សង្គម​ស៊ីវិល និង​យុវជន​ ២៥ ​នាក់ ជិះ​កង់​ចម្ងាយ​ប្រមាណ​ ៦០០ ​គីឡូ សម្រាប់​ទិវា​បរិស្ថាន

តំណាង​អង្គការ​សង្គម​ស៊ីវិល​សហគមន៍​មូលដ្ឋាន និង​ក្រុមយុវជន​ចំនួន​ ២៥ ​នាក់ មកពី​ ១៥ ​ស្ថាប័ន ជិះ​កង់​ចម្ងាយ​ប្រមាណ​ ៦០០ ​គីឡូម៉ែត្រ ដែលជា​ព្រឹត្តិការណ៍​ ១ ប្រើពេល​ ១១​ ថ្ងៃ និង​ព្រឹត្ដិការណ៍​ ១ ​ទៀត គឺ ​«​តោះ​ជិះ​កង់​នៅ​ជុំវិញ​បឹងតាមោក​»​ រាជធានី​ភ្នំពេញ​រយៈចម្ងាយ​ជិត ដោយ​ប្រើពេល​ ១ ​ថ្ងៃ​ ដើម្បី​ទិវា​បរិស្ថាន​ពិភពលោក ឆ្នាំ​ ២០២២​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-11-1349-236219.html

ទីតាំង​ឡ​ដុតធ្យូង ​និង​រោង​ខុសច្បាប់​ជាង ​២០ កន្លែង ​ត្រូវបានសមត្ថកិច្ច​រុះរើ ​និង​កម្ទេចចោល​នៅ​ភ្នំ​ឱរ៉ាល់

ក្រុម​សកម្មជន​បរិស្ថាន​និយាយថា ​ទីតាំង​ឡ​ដុតធ្យូង ​និង​រោងខ្ទម​ខុសច្បាប់​ជាង​ ២០ កន្លែង ​ត្រូវបាន​កម្លាំង​​មន្ត្រី​ឧទ្យា​នុរក្ស​នៃ​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​រុះរើ ​និង​កម្ទេចចោល​ បន្ទាប់​ពី​ម្ចាស់​ទីតាំង​ឡ​ដុតធ្យូង​ទាំងនោះ ​មិន​អនុវត្ត​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ​ដែល​តម្រូវឱ្យ​បញ្ឈប់​ជាបន្ទាន់ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2022-05-11-1830-236270.html

រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ម្លេ​ច ខេត្តកំពត បើកសម្ពោធឱ្យប្រើប្រាស់

រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ម្លេ​ច ខេត្តកំពត ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ២​ពាន់​ម៉ែត​គុប​ក្នុង​មួយថ្ងៃ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ថែមទាំង​ផ្គត់ផ្គង់​ដល់​ភូមិសាស្ត្រ​ខេត្តតាកែវ​ដែល​នៅក្បែរនោះ​ផងដែរ​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-05-11-1744-236269.html

បារាំងសន្យាផ្តល់ជំនួយជាង ៣០០លានអឺរ៉ូ ដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានប្តេជ្ញាផ្តល់ជំនួយជាង ៣០០ លានអឺរ៉ូ (៣១៦ លានដុល្លារ) ដល់កម្ពុជា ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍រយៈពេល ៣ ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ytMgWf

គម្រោង​វិនិយោគ​ជិត ១៤​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយ​បង្កើត​ការងារ​បាន​ជិត ៣០០០​កន្លែង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤ ដែលមានទំហំទឹកប្រាក់សរុប ១៣,៩ លានដុល្លារ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3l5UsEd

ទំនាក់ទំនងកម្ពុជា-អាមេរិកឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៧២ឆ្នាំកន្លងមក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងជំនួបជាមួយលោក Donald M. Benton អតីតសមាជិកព្រឹទ្ធសភាអាមេរិកនៅក្រៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅទីក្រុងវ៉ាស៊ីងតោន ឌីស៊ី នាព្រឹកថ្ងៃទី ១១ ឧសភា (ម៉ោងនៅទីក្រុងវ៉ាស៊ីងតោន ឌីស៊ី) ថា ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៧២ ឆ្នាំកន្លងមកនេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3MjYgNS

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

GC5dw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!