ច្បាប់ និងប្រព័ន្ធតុលាការ

ឧក្រិដ្ឋកម្ម និងការអនុវត្តច្បាប់

មេធាវី​របស់​តំណាងរាស្ត្រ​ស្នើ​សុំ​តុលាការ​កុំឱ្យ​ចេញ​សាលក្រម​

មេធាវី​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្នើ​សុំ​សាលាដំបូង​ខេត្តកណ្ដាល​កុំឱ្យ​ចេញ​សាលក្រម​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ស្នើ​ឱ្យ​តុលាការ​ឈប់​ចោទប្រកាន់​កូនក្ដី​ខ្លួន​ពី​បទ​សមគំនិត​។ ​​ ...

ឃួន ណារិម
https://www.cambodiadaily.com/news/lawmakers-lawyers-ask-court-not-to-issue-verdict-79680/

តុលាការ​កំពូល​បដិសេធ​សំណើ​សុំនៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ និង​មន្ត្រី​គណបក្ស​ប្រឆាំង​

កាលពី​ម្សិលមិញ តុលាការ​កំពូល​បាន​តម្កល់​សេចក្ដី​សម្រេច​លើកមុនៗ​ ដែល​បដិសេធ​​សំណើ​សុំ​​នៅ​ក្រៅឃុំ​របស់​លោក មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​បញ្ជូនទៅ​ពន្ធនាគារ​កាលពី​ខែ​វិច្ឆិកា ពីបទ​កុបកម្ម​​​ដោយ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​កាលពីខែកក្កដា ដែល​ដឹកនាំ​ដោយ​គណបក្ស ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/23361/

សាលា​ដំបូង​ខេត្ត​កោះ​កុង​ពន្យារ​ពេល​សាកសួរ​​សកម្ម​ជន​ប្រឆាំង​គម្រោង​ សាងសង់​ទំនប់​វារី​អគ្គិសនី

សាលា​ដំបូង​ខេត្ត​កោះ​កុង​បាន​យល់​ព្រម​ចំពោះ​សំណើ​សុំពន្យារពេល​​សាកសួរ ​សកម្ម​ជន​ប្រឆាំង​គម្រោង​​សាង​សង់​ទំនប់​​វារី​អគ្គិសនី ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​កាប់​ឈើ​ខុស​ច្បាប់​យក​ទៅ​សាង​សង់​មជ្ឈ​មណ្ឌល​សហគមន៍​នៅ​ក្នុង​តំបន់​ ជ្រលង​អារ៉ែង។ លោក វ៉ែន វ៉ន ជនជាតិ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/23368/

មេដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ប្តេជ្ញា​បន្ត​សកម្មភាព​កូដកម្ម​

មេដឹកនាំ​សហជីព​ម្នាក់​ដែល​​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ សប្ដាហ៍​មុន ដែល​រង់ចាំ​សវនាការ​ជំនុំជម្រះ​តាម​ការ​ចោទ​ប្រកាន់បី​បទ​គំរាម​ទារ​ប្រាក់​ និង​​ធ្វើ​ការ​គំរាម​កំហែង​អំឡុង​ការ​ធ្វើ​កូដកម្ម​កាល​ពីខែមុន​នោះ​ បាន​សន្យា​កាលពី​ថ្ងៃ​ម្សិលមិញ​ថា នឹង ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/23376/

ក្រសួង​សាធារណការ​នឹង​ស្នើ​ឲ្យ​ដាក់​ច្បាប់​ចរាចរណ៍​ថ្មី​ក្នុង​កម្មវិធី​សិក្សា

ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន គ្រោង​នឹង​ធ្វើ​ការ​ពិភាក្សា ជាមួយ​ក្រសួង​អប់រំ ដើម្បី​ដាក់​បញ្ចូល​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា សម្រាប់​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ ក្នុង​គោល​បំណង​បញ្ច្រាប​ការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍ ខណៈ​ដែល​អត្រា​នៃ​ការ​ស្លាប់ និង​រង​របួស​ដោយ​សារ​គ្រោះ ...

សែន ដាវីត
http://bit.ly/1NMGSyf

អ្នកថតរូប​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​តាម​​​ការ​​​បញ្ជា​​​របស់​​​មន្ត្រី​​​នគរ​​​បាល

ក្រុម​មន្ត្រី​បាន​និយាយ​កាល​​​ពី​ម្សិលមិញ​ថា អ្នក​ថត​រូប​​ឲ្យ​ទូរទស្សន៍​ជាតិ​​​កម្ពុជា​​​ម្នាក់​​​​ត្រូវ​បាន​ចាប់​ ខ្លួន​កាលពី​ថ្ងៃសៅរ៍ តាម​​​ការ​​​​បញ្ជា​ផ្ទាល់​​របស់​លោក ម៉ក់​ ជីតូ អគ្គ​​ ...

សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/23263/

ចុះ​បង្ក្រាប​គ្រឿងញៀន​ ចាប់​បានកូន​ប្រុស​វរសេនីយ៍ទោ​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​

​កាលពី​ថ្ងៃ​សុក្រ​ ព្រះរាជអាជ្ញា​មួយ​រូប​បានអោយ​ដឹង​ថា​ ប៉ូ​លី​ស​ចាប់ខ្លួន​មនុស្ស​បួន​នាក់​ ក្នុង​ពេល​បង្ក្រាប​ការ​ជួញដូរ​ថ្នាំ​ញៀន​មួយ​នៅ​ខេត្តកំពង់ធំ​ ដែល​ក្នុង​នោះ​មានកូន​ប្រុស​របស់​លោក​វរសេនីយ៍ទោ​ម្នាក់​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់​ កំពុង​ជាប់​ឃុំ​។ ...

កង សុធា
https://www.cambodiadaily.com/news/drug-sting-snares-policemans-son-commune-council-member-79248/

ឪពុក​ម្តាយ ថោង សារ៉ាត់ គ្រោង​ដាក់​បុរី​តម្លៃ​ជាង $១០០ លាន​ធានា​នៅ​ក្រៅ​ឃុំ

ឪពុក​ម្តាយ​របស់ ថោង សារ៉ាត់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស គ្រោង​នឹង​ដាក់​បុរី ៩៩៩ ដែល​មាន​តម្លៃ​ជាង ១០០ លាន​ដុល្លារ ដើម្បី​ធានា​សុំ​នៅ​ក្រៅ​ឃុំ​ជាថ្មី ទៅ​កាន់​សាលា​ដំបូង​រាជធានី ខណៈ​សុខភាព​ឪពុក​លោក ថោង សារ៉ាត់ កំពុង​ចុះ​ខ្សោយ​ខ្លាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មេធាវី។ ...

តាំង វីដា
http://bit.ly/1wZnaok

លីកាដូ​បង្ខំ​ចិត្ត​លុប​ចោល​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ក្នុង​គុក

ដោយ​សារ​តែ​មាន​ការ​រឹត​ត្បិត​ខ្លាំង​ពេក​ពី​រដ្ឋាភិបាល អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​មាន​ភាព​ល្បី​ល្បាញ បាន​បង្ខំ​ចិត្ត​លុប​ចោល​កម្មវិធី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ជាមួយ​ស្ត្រី​ក្នុង​ពន្ធនាគារ ដែល​តែង​តែ​ធ្វើ​ឡើង​ចំនួន ១៥ ឆ្នាំ​មក​ហើយ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល ...

ឆាយ ច័ន្ទនីដា
http://bit.ly/1zRYb6B

ក្រោយ​​​​ត្រឡប់​ពី​វៀតណាម​ បុរស​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ប្ដេជ្ញា​​នៅ​តែ​ការ​ពារ​​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​

ខណៈ​នគរ​បាល​ចូល​កាន់​តែ​កៀក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ភាគ​តិច ​ម៉ុងតាញ៉ា ដែល​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ខេត្ត​រតនគិរី​​កាលពី​សប្ដាហ៍​មុន លោក ខ្លាន​ ហុឺន អាយុ​៤២​ឆ្នាំ​​ បាន​លើកឡើង​ថា គាត់​ត្រូវ​តែ​យ៉ាង​ហោច​ណាស់​ព្យាយាម​ជួយ​ដឹកនាំ​ក្រុម​នេះ ...

គ្រិស ម៉ូល្លឺរ និង អូន ភាព
http://www.cambodiadailykhmer.com/news/23172/

គណបក្សប្រឆាំង​​​​​​មាន​​​សុ​​​ទិដ្ឋិ​​​និយម​​​ថា មន្ត្រី​​​របស់​​​ខ្លួន​​​នឹង​​​ត្រូវ​​​ដោះលែង​​​

បន្ទាប់ពី​​សវនាការ​ជំនុំជម្រះ​នៅ​ក្រៅ​ឃុំ​របស់​លោក មាជ សុវណ្ណារ៉ា ប្រធាន​ផ្នែក​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តុលាការ​កំពូល​កាលពី​ ម្សិលមិញ អ្នក​នាំ​​​ពាក្យ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​សុទិដ្ឋិនិយម​ថា តុលាការ​នឹង​សម្រេច​ដោះលែង​មន្ត្រី​រូប​នេះ​នៅ​ពេល​តុលាការ​ប្រកាស​​ ...

ឃី សុវុឌ្ឍី និង អ៊ួច សូនី
http://www.cambodiadailykhmer.com/news/23158/

មាន​ករណី​វាយ​ប្រហារ​ដ៏សាហាវ​​មួយ​ទៀត​​​ជុំ​វិញ​ការ​នេសាទ​នៅ​លើ​បឹង​ទន្លេ​សាប

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា សាក​សព​​បុរស​នេ​សាទម្នាក់​​ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​នៅ​​​បឹង​ទន្លេ​សាប ក្នុង​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង ​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​​មាន​ករណី​​វាយ​ប្រហារ​​ទូក ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/23162/

ផែនការ​ដោះ​លែង​អ្នកទោស​បាន​ដាក់​ចេញ​ ខណៈ​ដែល​បញ្ហា​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​បានអើពើ​

កាលពី​ម្សិលមិញ​ អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​ លី​កាដូ​ បាន​កោតសរសើរ​ចំពោះ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​លែង​ស្ត្រី​ដែល​ជាប់​ឃុំ​ កំពុង​មាន​ផ្ទៃពោះ​ ឬ​មានកូន​ជាប់​ឃុំ​ជាមួយ​នៅ​ក្នុង​ពន្ធនាគារ​ នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​ ប៉ុន្តែ​លី​កាដូ​បាន​និយាយ​ថា​ការ​ធ្វើ ...

Alice Cuddy និង ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/release-plan-ignores-issue-org

កម្ពុជា​រក​មេធាវី​ការពារ​ពលរដ្ឋ​បី​នាក់​ដែល​ថៃ​បាញ់​របួស

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ចាត់​តាំង​មេធាវី ការពារ​ក្តី​ដល់​ពលរដ្ឋ​ខ្មែរ​បី​នាក់ ដែល​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​របួស​ជើង និង​ពីរ​នាក់​ទៀត​កំពុង​ជាប់​ឃុំ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ទៅ ...

តាំង វីដា
http://bit.ly/18I6rAK

នគរ​បាល​និរទេស​ម៉ុងតាញ៉ា​​៣៦​នាក់ បន្ទាប់ពី​ពួកគេ​ប៉ុនប៉ងធ្វើដំណើរមកភ្នំពេញ

អង្គការ​សហប្រជាជាតិ​ និង​អ្នកភូមិ​មូលដ្ឋាន​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ចំនួន​៣៦​នាក់ ដែល​បាត់​ខ្លួន​កាលពី​សប្ដាហ៍​មុន​ បន្ទាប់ពី​ពួកគេ​បាន​ចាក​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ខេត្ត​ រតនគិរី ត្រូវ​បាន​ចាប់ ...

អូន ភាព
http://www.cambodiadailykhmer.com/news/23053/

អង្គភាព​ទទួលស្គាល់​ពី​ការ​បោះ​ជំហាន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​

ក្រុមការងារ​អន្តររដ្ឋាភិបាល​ប្រឆាំង​នឹង​ការ​លាងលុយកខ្វក់​ បាន​ឈប់​តាមដាន​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ក្រុម​នេះ​បាន​និយាយ​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ដ៏​សំខាន់ ​ឈ្ពោះ​ទៅ​រក​ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​។​ ...

Daniel Pye
http://www.phnompenhpost.com/body-notes-significant-anti-laundering-strides

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

munD3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!