សាលា​ដំបូង​ខេត្ត​កោះ​កុង​ពន្យារ​ពេល​សាកសួរ​​សកម្ម​ជន​ប្រឆាំង​គម្រោង​ សាងសង់​ទំនប់​វារី​អគ្គិសនី

សាលា​ដំបូង​ខេត្ត​កោះ​កុង​បាន​យល់​ព្រម​ចំពោះ​សំណើ​សុំពន្យារពេល​​សាកសួរ ​សកម្ម​ជន​ប្រឆាំង​គម្រោង​​សាង​សង់​ទំនប់​​វារី​អគ្គិសនី ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​កាប់​ឈើ​ខុស​ច្បាប់​យក​ទៅ​សាង​សង់​មជ្ឈ​មណ្ឌល​សហគមន៍​នៅ​ក្នុង​តំបន់​ ជ្រលង​អារ៉ែង។ លោក វ៉ែន វ៉ន ជនជាតិ​ដើមភាគ​តិច​ជង​ដែល​បាន​ចូលរួម​ការ​តវ៉ា​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ មាតា​ធម្មជាតិ​​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជំទាស់​ទៅ​នឹង​គម្រោង​សាង​សង់​ទំនប់​ វារីអគ្គិសនី ដែល​នឹង​ជន់​លិច​តំបន់ជ្រលង​​នេះ ហើយ​បង្ខំ​ឲ្យ​អ្នកភូមិ​ជនជាតិ​ដើមភាគ​តិច​ជង​រាប់​រយ​គ្រួសារ​ចាក​ចេញពី​ដី ​ដូន​តា​របស់​ខ្លួន​នោះ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះ​ហៅ​កាល​ពី​ដើម​ខែ​នេះ​ឲ្យ​មក​បង្ហាញ​ខ្លួន​ ដើម្បី​ធ្វើ​ការ​សាក​សួរ​កាល​ពី​ម្សិល​មិញ។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/23368/