ព័ត៌មាន​

អាជ្ញាធរ​កម្ពុជា​ បដិសេធ​វៀតណាម ស្នើសុំ​សាងសង់​ខ្លោងទ្វារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​នៅ​ស្រុក​អូរយ៉

អាជ្ញាធរខេត្តរតនគិរីបានបដិសេធសំណើរបស់ភាគីវៀតណាមដែលសុំសាងសង់ខ្លោងទ្វារច្រកទ្វារព្រំដែនអន្តរជាតិស្រុកដាក់កឺខេត្តយ៉ាឡាយជាប់នឹងច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវខេត្តរតនគិរីខណៈទាហានវៀតណាម កំពុងបន្តសាងសង់ប៉ុស្តិ៍មួយកន្លែងនៅក្នុងតំបន់សហាមឃាត់ នៅក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ រំលោភទៅលើកិច្ចព្រមព្រៀងថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2bG4QRm

​រដ្ឋាភិបាលនឹង​ចាត់​តាំង​មន្ត្រី​បំភ្លឺ​រឿង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​កងទ័ព​វៀតណាម

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសម្រេចថានឹងចាត់បញ្ជូនមន្ត្រីរដ្ឋាភិបាលទៅឆ្លើយបំភ្លឺផ្ទាល់មាត់នៅមន្ទីររដ្ឋសភាជូនតំណាងរាស្ត្របក្សប្រឆាំងលោកអ៊ុំសំអានដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារពាក់ព័ន្ធសំណើសុំការបំភ្លឺ ជុំវិញការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចរបស់កងទ័ពប្រជាជនវៀតណាម នៅខេត្តរតនគិរី។ ...

តាំង វីដា
http://bit.ly/1TR0kfG

នគរបាល​បិទ​សិក្ខា​សាលា​របស់​អង្គការ​​​សម្រាប់​ជន​ជាតិ​ដើម​ភាគតិច​

កាលពី​ម្សិលមិញ នគរ​បាល​ខេត្ត​រតនគិរី​​បាន​​បញ្ជា​ឲ្យ​អង្គការ​សិទ្ធិ​ មនុស្ស​អាដហុក​លុប​ចោល​សិក្ខាសាលា​ដែល​បាន​គ្រោង​ទុក​​ ក្នុង​គោល​​បំណង​ ជម្រាបជូន​​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មូលដ្ឋានអំពី​សិទ្ធិ​របស់​ពួកគាត់​ ដោយអះអាង​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​​​នេះ​មិន ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/30595/

គ្រួសារ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្តរតនគិរី​ដាក់​បណ្តឹង​ទៅ​លើ​បញ្ហា​ដី​សម្បទាន​

កាលពី​ម្សិលមិញ​ គ្រួសារ​ជនជាតិ​ដើម​ទំពួន​ចំនួន​២២០​នាក់​ក្នុងស្រុក​លំ​ផាត​ ខេត្តរតនគិរី​បាន​ដាក់​បណ្តឹង​ទៅ​កាន់​ក្រុម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ជុំវិញ​បញ្ហា​ជម្លោះដីធ្លី​ចំនួន​២០០០​ហិច​តា​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង​។​​ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/families-ratanakkiri-file-elc-complaint

រដ្ឋាភិបាល​ផ្លាស់​ប្តូរ​ឥរិយាបថ​ទាំងស្រុង​ចំពោះ​បញ្ហា​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​

​រដ្ឋាភិបាល​បាន​ថយ​ខ្លួន​ចេញពី​កាលបរិច្ឆេទ​ដែល​ខិត​ជិត​មក​ដល់​សម្រាប់​ នារ​ទេស​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​ចំនួន​១០០​នាក់​ដែល​បច្ចុប្បន្ន​កំពុង​ ស្នើរ​សុំ​សិទ្ធិ​ជ្រោក​កោន​នៅ​ប្រទេស​កម្ពុជា​ ដោយ​សន្យា​នឹង​ពន្លៀន​ដំណើរការ​ដើម្បី​ឱ្យ​ជន​ទាំងនេះ​ឆាប់​ទទួល​បាន ...

Daniel de Carteret and Chhay Channyda
http://www.phnompenhpost.com/national/govt-u-turn-montagnard-refugees

រដ្ឋាភិបាល​កាត់​បន្ថយ​ដីសម្បទាន​ពី​ក្រុមហ៊ុនវៀតណាម

ដីសម្បទាន​សេដ្ឋកិច្ច ៤ ក្រុមហ៊ុន​ទំហំ​ជាង ៣ ម៉ឺន​ហិកតា​ដែល​មាន​ភាគហ៊ុន​របស់​កងទ័ព​វៀតណាម​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច ​កាត់​ចេញ និង​បន្ថយ​រយៈពេល​វិនិយោគ​មក​នៅ​ត្រឹម​ ៥០ ឆ្នាំ​វិញ​ខណៈ​ដែល​មាន​ការ​រិះគន់​កាន់តែ​ច្រើន​ឡើងៗ​ចំពោះ​ការ​​ផ្តល់​ ដីសម្បទាន​សេដ្ឋកិច្ច​នៅ​តាម​ព្រំដែន​ទៅ​ឲ្យ​ក្រុមហ៊ុន ...

ផាក់ ស៊ាងលី
http://goo.gl/cqMUR3

ប្រទេសវៀតណាមបង្អាកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតំបន់ក្បែរព្រំដែនខេត្តកំពត

មន្ត្រីប៉ូលីសព្រំដែនបានឱ្យដឹងថា ប្រទេសវៀតណាមបង្អាកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នៅតំបន់ក្បែរព្រំដែនខេត្តកំពត បន្ទាប់ពីមន្ត្រីកម្ពុជាបានរិះគន់ថាគម្រោងសាងសង់ របស់ពួកគាត់ ឲបានខិតមកជិតនឹងបន្ទាត់ព្រំដែនពេក ។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/vietnam-halts-road-work-at-kampot-border-89847/

ជនជាតិ​ភាគតិច​ដេញ​ចាប់​ឈើ​ពី​ជនជាតិ​វៀតណាម

ក្រុម​ជនជាតិ​ភាគតិច​នៅ​​តាម​ព្រំដែន​ បាន​ចាប់​ដកហូត​ឈើ​ខុសច្បាប់ ពី​ជនជាតិ​វៀតណាម​​​ចំនួន ៦ កំណាត់​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ ​ខណៈ​ដែល​ជនជាតិ​វៀតណាម​ទាំងនោះ​ ដែល​គេ​សង្ស័យ​ថា​ ត្រូវ​បាន​មន្រ្តី​ព្រំដែន​ជា​អ្នក​បើក​ដៃ​ឲ្យ​ចូល​បាន​រត់​គេច​ខ្លួន ...

ផាក់ ស៊ាងលី
http://bit.ly/1HKn8ZJ

ក្រោយ​​​​ត្រឡប់​ពី​វៀតណាម​ បុរស​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ប្ដេជ្ញា​​នៅ​តែ​ការ​ពារ​​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​

ខណៈ​នគរ​បាល​ចូល​កាន់​តែ​កៀក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ភាគ​តិច ​ម៉ុងតាញ៉ា ដែល​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ខេត្ត​រតនគិរី​​កាលពី​សប្ដាហ៍​មុន លោក ខ្លាន​ ហុឺន អាយុ​៤២​ឆ្នាំ​​ បាន​លើកឡើង​ថា គាត់​ត្រូវ​តែ​យ៉ាង​ហោច​ណាស់​ព្យាយាម​ជួយ​ដឹកនាំ​ក្រុម​នេះ ...

គ្រិស ម៉ូល្លឺរ និង អូន ភាព
http://www.cambodiadailykhmer.com/news/23172/

ប្រទេស​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​ម៉ុង​តា​ញ៉ា​ចំនួន​ ១៣​នាក់​ សម្រាប់​ស្ថានភាព​ជនភៀសខ្លួន​

ម៉ុងតា​ញ៉ា​វៀតណាម​ ចំនួន​ ១៣​នាក់​ ត្រូវ​បាន​ផ្តល់​អនុសាសន៍​ សម្រាប់​ស្ថានភាព​ជន​ភៀសខ្លួន​ ដោយ​អាជ្ញាធរ​កម្ពុជា​ ប៉ុន្តែ​នៅ​រង់ចាំ​ការ​យល់ព្រម​ពី​រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ​។​ ​ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​បន្ថែម​ទៀត​ថា​ ស្ថានភាព​ជនភៀសខ្លួន​សម្រាប់​ម៉ុង​តា​ញ៉ា​ដែល​នៅ ...

គង់ សុឋានរិទ្ធិ
http://www.voanews.com/content/cambodia-recommends-13-montagnards-for-refugee-status/2664867.html

នគរ​បាល​និរទេស​ម៉ុងតាញ៉ា​​៣៦​នាក់ បន្ទាប់ពី​ពួកគេ​ប៉ុនប៉ងធ្វើដំណើរមកភ្នំពេញ

អង្គការ​សហប្រជាជាតិ​ និង​អ្នកភូមិ​មូលដ្ឋាន​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ចំនួន​៣៦​នាក់ ដែល​បាត់​ខ្លួន​កាលពី​សប្ដាហ៍​មុន​ បន្ទាប់ពី​ពួកគេ​បាន​ចាក​ចេញ​ពី​កន្លែង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ខេត្ត​ រតនគិរី ត្រូវ​បាន​ចាប់ ...

អូន ភាព
http://www.cambodiadailykhmer.com/news/23053/

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​គំរាម​ប្តឹង​សកម្មជន​អាដហុក​នៅ​រតនគិរី

នាយឧត្តមសេនីយ៍​ផ្កាយ​មាស​៤ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​គំរាម​ប្តឹង​សកម្មជន​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​រតនគិរី​ទៅ​តុលាការ ទាក់ទិន​នឹង​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត អំពី​រឿង​ជន​ភៀសខ្លួន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា វៀតណាម​។ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ជាមួយ​នឹង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ចាក់ផ្សាយ​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា​៖ «អត់ មាន​ជន​ម៉ុងតាញ៉ា​ទេ។ សុំ​ឲ្យ ...

ផាក់ ស៊ាងលី
http://bit.ly/1KtARSD

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដាក់​សម្ពាធ​លើ​កម្ពុជា​ឲ្យ​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ម៉ុង​តា​ញ៉ា​

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​បាន​ស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​បញ្ឈប់​ការ​យាយី​ទៅ​លើ​ពួក​ម៉ុង​តា​ញ៉ា​កាន់សាសនា​គ្រី​ស្ទា​ន​ មក​ពី​ប្រទេស​វៀតណាម​ ដែល​កំពុង​តែ​ស្វែងរក​ស្ថានភាព​ជា​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ បន្ទាប់​ពី​ការ​ឃាត់ខ្លួន ...

បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/montagnard-family-arrested-02022015144411.html

អាជីវកម្ម​បូម​ខ្សាច់​គ្មាន​អាជ្ញា​ប័ណ្ណ​នៅ​តែ​បន្ត​ធ្វើ​អាជីវកម្ម​នៅ​រតនគិរី

អង្គការ​សង្គម​ស៊ីវិល បាន​រក​ឃើញ​ថា​ អាជីវកម្ម​បូម​ខ្សាច់​​គ្មាន​អាជ្ញាប័ណ្ណ ចំនួន​ប្រាំ​ទីតាំង​ បាន​និង​​កំពុង​​ធ្វើ​សកម្មភាព​អស់​រយៈ​ពេល​​រាប់​ឆ្នាំ​មក​ហើយ​ ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូល​​ដ្ឋាន​ក្នុង​នោះ​ ក៏​មាន​​ទី​តាំង ...

ផាក់ ស៊ាងលី
http://bit.ly/15t1Tfv

កម្ពុជា​ជា​ប្រទេស​និទ្ទណ្ឌភាព​ចំពោះ​អ្នក​សម្លាប់​អ្នក​កាសែត

របាយ​ការណ៍​ពី​គណៈ​កម្មាធិការ​ការពារ​អ្នក​កាសែត (CPJ) បាន​រិះគន់​ការ​សម្លាប់​អ្នក​កាសែត​ដែល​មិន​មាន​ការ​យក​ជន​ល្មើស​ទៅ​កាត់​ទោស ដែល​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ដែល​អ្នក​កាសែត​ត្រូវ​បាន​សម្លាប់ «ជាមួយ​និទ្ទណ្ឌភាព​ទាំង ...

Charles Rollet និង ឆាយ ច័ន្ទនីដា
http://bit.ly/1p51atT

ជន​ជាប់​ឃុំ ៦ នាក់​រត់​ចេញ​ពី​គុក ខេត្ត​រតនគិរី

ជន​ជាប់​ចោទ ៦ រូប បាន​រត់​គេច​ខ្លួន​បាត់​និង​ម្នាក់​ត្រូវ​ប្រធាន​គុក​ចាប់​បាន​វិញ ក្រោយ​ពី​ពួក​គេ​បាន​លួច​កាត់​ចម្រឹង​ដែក​បន្ទប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ខេត្ត​រតនគិរី លួច​រត់​កាលពី​ម៉ោង ៣ ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ ទី២៣ តុលា។ នេះ​ជា​លើក ទី៤ ក្នុង​អំឡុង ២ ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​មាន​អ្នក​ទោស ...

ឆាយ ច័ន្ទនីដា
http://bit.ly/102Bfat

ជន​វៀតណាម​ខុស​ច្បាប់​កំពុង​គេច​ពី​ការ​ស្រង់​ស្ថិតិ

អ្នក​ទេសចរ​វៀតណាម បាន​ស្វះ​ស្វែង​រត់​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ខុស​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង ស្រុក​កូនមុំ ខេត្ត​រតនគិរី ខណៈ​ជន​អន្តោ​ប្រវេសន៍​វៀតណាម ខុស​ច្បាប់ នៅ​តាម​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​សង្កេត​ឃើញ​ថា បាន​ព្យាយាម​រត់​គេច​ពី​ការ​ចុះ​ស្រង់​ស្ថិតិ​របស់​នគរបាល។ លោក ភោគ បូរិទ្ធ អធិការ​នគរបាល ស្រុក​កូនមុំ បាន ...

ផាក់ ស៊ាងលី
http://bit.ly/1rXAZzF

ទាហាន​ស្រុក​លំផាត់ រារាំង​សង្គម​ស៊ីវិល​មិន​ឲ្យ​ចុះ​អង្កេត​ជម្លោះ​ដីធ្លី

អង្គការ​សង្គម​ស៊ីវិល បាន​ចោទ​ប្រកាន់​ក្រុម​ទាហាន​សឹក​រង ស្រុក​លំផាត់ ខេត្ត​រតនគិរី ថា បាន​ចាប់​ដក​ហូត​ម៉ាស៊ីន​ថត​រូប និង​រារាំង​ពួក​គេ​នៅ​ពេល​ចុះ​អង្កេត​ជម្លោះ​ដីធ្លី រវាង​ពលរដ្ឋ និង​ក្រុម​ហ៊ុន​វៀតណាម។ លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក មាន​លោក ព្រហ្ម មុនី និង ...

ផាក់ ស៊ាងលី
http://bit.ly/1wERpkJ

រក​ឃើញ​ឈើ​ប្រណីត​ជាង ៥០០ ដុំ​នៅ ស្រុក​អូរជុំ

ឈើ​ខុស​ច្បាប់​ប្រមាណ​ជា ៥០០ កំណាត់​ត្រូវ​បាន​សហគមន៍​ជន​ជាតិ​ដើម​និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​នៅ​ក្នុង ស្រុក​អូរជុំ ហើយ​ត្រូវ​បាន​គេ​អះអាង​ថា មាន​ពាក់​ព័ន្ធ​ទៅ​នឹង​មន្រ្តី​អាជ្ញាធរ​មូលដ្ឋាន។ ...

ផាក់ ស៊ាងលី
http://bit.ly/1CIihFs

ជនជាតិ​វៀតណាម ៦ នាក់​ត្រូវ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ

ជនជាតិ​វៀតណាម ៦​នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ បន្ទាប់​ពី​អាជ្ញាធរ ខេត្ត​រតនគិរី បាន​ធ្វើ​ជំរឿន​ទៅ​លើ​ជន​បរទេស​ហើយ​បាន​រក​ឃើញ​ថា ពួក​គេ​ទាំង​នោះ បាន​លួច​ឆ្លង​ដែន​មក​រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ដោយ​ខុស​ច្បាប់។ នគរបាល​អន្តោ​ប្រវេស៍ ខេត្ត​រតនគិរី និង​ស្ថាប័ន​ពាក់​ព័ន្ធ ...

ផាក់ ស៊ាងលី
http://bit.ly/1qkWnCI

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

6SPxF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!