រដ្ឋាភិបាល

ក្រសួងអប់រំសហការជាមួយក្រសួងស្ថាប័នចំនួន៦ ជំរុញការប្រឡងបាក់ឌុបដោយរលូន និងតម្លាភាព

ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៦ ដើម្បីជំរុញការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាពសម្រាប់បេក្ខជន ១៤៦ ៧២០នាក់ នៅទូទាំងប្រទេស។ ...

ហង្ស ពណ្ណរាយ
https://shorturl.at/8BhMP

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ផ្ញើ​លិខិត​ជំទាស់​​ទៅ​ភាគី​ថៃ​ក្នុង​ករណី​ដែល​ថៃ​​សន្យា​ផ្ដល់​កម្មសិទ្ធិដីធ្លី​ដល់​ពលរដ្ឋ​របស់​ខ្លួន​លើ​ដី​ខ្មែរ

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុំ រាត្រី បាន​ផ្ញើ​រ​លិខិត​ទៅ​អភិបាល​ខេត្ត​ស្រះកែវ របស់​ថៃ ពាក់​ព័ន្ធ​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ ដោយ​បញ្ជាក់​ថា ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​សម្រាប់​ពលរដ្ឋ​ថៃ មិន​អាច​ធ្វើ​បាន​ទេ​នៅ​លើ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជួយ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-25-1622-263058

ពហិការ​ផលិតផល​ថៃ ​ធ្វើ​ឱ្យទំហំ​​ពាណិជ្ជកម្ម​កម្ពុជា-ថៃ ធ្លាក់​ចុះ​ជាបន្ត​បន្ទាប់​

ការ​បង្ក​សង្គ្រាម​ឈ្លាន​ពាន​មក​លើ​បូរណភាព​ទឹក​ដីកម្ពុជា​​ពីសំណាក់​យោធាថៃ បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​​​​ប្រកាស​​ធ្វើ​​​ពហិការ​ឈប់​ប្រើ​​ផលិតផល​ថៃ​ ខណៈ​​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្មធំៗមួយ​ចំនួន​នៅ​ប្រទេស​ថៃ គិត​ថា​ទំនោរ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-22-186-263043

កម្ពុជា និងថៃ ប្ដេជ្ញាធ្វើឱ្យស្ថានការណ៍ព្រំដែនមានភាពប្រក្រតីឡើងវិញ

កម្ពុជា និងថៃបានព្រមព្រៀងគ្នាលើជំហានថ្មីមួយដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការយោធាកាន់តែប្រសើរឡើង ដោយប្តេជ្ញារក្សាទំនាក់ទំនងជាប្រចាំ និងដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី។ ក្រៅពីនេះ ប្រជាជាតិទាំងពីរប្តេជ្ញាកសាងទំនុកចិត្តឡើងវិញ និងធានាឱ្យមានការវិលទៅរកទំនាក់ទំនងជាធម្មតារវាងប្រទេសទាំងពីរ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-thailand-vow-to-normalise-the-border-situation

ខេត្តក្វាងស៊ីនឹងជួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យបញ្ញាសិប្បនិម្មិត

រដ្ឋបាលខេត្តក្វាងស៊ីនៃចិននឹងគាំទ្រកម្ពុជា និងស្ថាប័នអប់រំក្នុងការអភិវឌ្ឍវិស័យបញ្ញាសិប្បនិមិ្មត (AI) រួមជាមួយនឹងការទទួលយកបច្ចេកវិទ្យាដែលកំពុងរីកចម្រើនជឿនលឿនផ្សេងទៀត។ ...

Sreekanth Ravindran
https://shorturl.at/MFHHk

ក្រសួងអប់រំឧបត្ថម្ភថវិកាជាង៦ម៉ឺនដុល្លារ ដល់បេក្ខជនប្រឡងបាក់ឌុបដែលរងគ្រោះពីសង្រ្គាមឈ្លានពាន

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នឹង​ធ្វើការ​ឧបត្ថម្ភ​ថវិកា​ជាង​៦​ម៉ឺន​ដុល្លារ​ដល់​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​នៅ​ខេត្តឧត្តរមានជ័យ​ និង​ព្រះ​វិហារ​ជាង​៣​ពាន់​នាក់​ ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ឈ្លានពាន​ទឹកដី​។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-22-1710-263041

ក្រសួងអប់រំផ្ដល់លទ្ធភាពពិសេសសម្រាប់បេក្ខជនប្រឡងបាក់ឌុបក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ

ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញវិធានការពិសេសជួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងខេត្តឧត្តរមានជ័យ និង ព្រះវិហារ ដែលរងគ្រោះដោយសារការឈ្លានពានរបស់ភាគីថៃនៅតាមព្រំដែន។ ...

ហង្ស ពណ្ណរាយ
https://shorturl.at/8wQfK

ប្រធានបទ​សំខាន់ៗ​ចំនួន ៧ ត្រូវ​បាន​លើក​ឡើង​ក្នុង​សន្និសីទធនាគារនៅកម្ពុជា លើកទី៤

សមាគម​ធនាគារ​នៅ​កម្ពុជា​(ABC)​ ដោយ​មានការ​គាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​(NBC)​ និង​សមាគម​ធនាគារ​អាស៊ាន​(ABA)​ បាន​រៀបចំ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ លើក​ទី​៤​ ក្រោម​ប្រធានបទ​៖​ «​ការ​លើកកម្ពស់​កំណើន​ប្រកបដោយ​បរិ​យា​បន្ន​៖​ នវានុវត្តន៍​ឌី​ជី​ថ​ល​ និង ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-22-102-263030

ខេត្តប៉ៃលិន នឹងរៀបចំកិច្ចប្រជុំលេខាធិការដ្ឋាន RBC នៅថ្ងៃស្អែក

​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ​(RBC)​ រវាង​យោធភូមិ​ភាគ​ទី​៥​ របស់​កម្ពុជា​ និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ចាន់​បុរី​-​ត្រា​ត​ របស់​ប្រទេស​ថៃ​។ ...

បុគ្គលិកខ្មែរថាមស៍
https://shorturl.fm/UGOQW

ភូមិភាគ៥​កម្ពុជា​និង​ភូមិភាគ១​ថៃ ជួប​គ្នា​ពិភាក្សា​ការ​បញ្ចៀស​ការ​ប៉ះទង្គិច ការ​រាយ​បន្លា​លួស បទ​ល្មើស​ឆបោក និង​បង្កើត​ក្រុម​ទំនាក់​ទំនង

ភូមិភាគ​ទី​៥​កម្ពុជា​ និង​ភូមិភាគ​ទី​១​ថៃ​ បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ថា្ន​ក់ភូមិ​ភាគ​ (RBC)​ ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ បញ្ចៀស​ការ​ប៉ះទង្គិច​គ្នា​ បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​និង​បទល្មើស​ផ្សេង​ទៀត​ និង​ការ​រាយ​លួស ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-22-1554-263039

គម្រោង​រោងចក្រ​អាលុយមីញ៉ូម​តម្លៃ ៦០​លាន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​រំពឹង​ថា​គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ច្រើន​ រួម​ទាំង​ការងារ​ ការ​ផ្ទេរ​ជំនាញ​ដល់​កម្មករ​ក្នុងស្រុក​ និង​បរិយាកាស​វិនិយោគ​ដ៏​រឹង​មាំ​ដែល​នឹង​រួមចំណែក​ដល់​កំណើន​របស់​ខេត្ត​។​ ...

ស៊ុំ ម៉ាណេត
https://shorturl.at/Ige6Y

ទេសចរ​ថៃ​ធ្លាក់ចុះជាង​៩០ភាគរយ​ ខណៈ​ភ្ញៀវ​​ចិន​កើនឡើង​ក្នុង​ខែកក្កដា​នៅ​កម្ពុជា

យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ វិស័យ​ទេសចរណ៍​របស់​កម្ពុជា​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខែកក្កដា​ ដោយសារ​ទេសចរ​ពី​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​ ខណៈ​ដែល​ចំនួន​ភ្ញៀវ​ចិន​បាន​កើនឡើង​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-22-1133-263035

ជន​សង្ស័យ online scam ​ប្រមាណ ៣.១៧០នាក់​ត្រូវ​បាន​ចាប់​ខ្លួនក្នុង​រយៈ​ពេល​ជិត ៦០​ថ្ងៃ

ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-21-1923-263029

កម្ពុជាកំណត់យកថ្ងៃទី១២ ឧសភា ជា​ថ្ងៃ​ប្រារ​ព្ធ​ទិវា​អ​តី​តយុ​ទ្ធ​ជ​ន និ​ងនិវត្តជនកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជា​ថ្ងៃ​ប្រារ​ព្ធ​ទិវា​អ​តី​តយុ​ទ្ធ​ជ​ន និ​ងនិវត្តជនកម្ពុជា ក្នុងគោលបំណង​លើកតម្កើងវីរភាពដ៏អង់អាច​និងគុណបំណាច់ដ៏ធំធេង​របស់​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-21-1726-263026

ចិន​បន្ត​គាំទ្រ​ការ​អនុវត្ត​បទ​ឈប់បាញ់រវាង​កម្ពុជា-ថៃ ប៉ុន្តែ​អ្នក​វិភាគ​ថា​ថៃ​អនុវត្ត​លុះត្រា​តែ​មាន​សម្ពាធ

ប្រទេស​ចិន​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​បទ​ឈប់​បាញ់​រវាង​ថៃ និង​កម្ពុជា​ និង​ការ​ឈាន​ទៅ​ដល់​ការ​ឈប់​បាញ់​ជា​ស្ថាពរ​ ដើម្បី​ឲ្យ​​ទំនាក់ទំនងទ្វេភាគីមាន​ប្រក្រតីភាព​ឡើងវិញឱ្យបានឆាប់រហ័ស។ ប៉ុន្តែ អ្នក​វិភាគ​យល់​ថា ថៃ​ព្រម​ធ្វើ​អ្វី​មួយ​ដោយ​សារ​តែ​សម្ពាធប៉ុណ្ណោះ មិនមែន ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-21-1524-263023

ថៃ​ងាក​ទៅជួលពលករស្រីលង្កា ដើម្បី​បំពេញ​កង្វះកម្លាំងពលកម្ម ​ក្រោយ​ពលករកម្ពុជាវិលមកស្រុកវិញ

ការប៉ះទង្គិចគ្នានៅតាមព្រំដែននាពេលថ្មីៗនេះ បានបង្ខំឱ្យពលករចំណាកស្រុកខ្មែរប្រមាណ ៩១០០០០នាក់ ត្រឡប់មកប្រទេសវិញ ដែលធ្វើឱ្យប្រទេសថៃប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម ជាលទ្ធផល​ ថៃប្រកាសជួលពលករពីប្រទេសនានាបន្ថែម ដែលរួមមានទាំង ពលករពីប្រទេសស្រីលង្កាផងដែរ ខណៈដែលកម្ពុជាសន្យាធ្វើសមាហរណកម្មពលករចំណាកស្រុកចូលទៅក្នុងសេដ្ឋកិច្ចរបស់ខ្លួន ទោះបីជាមានការព្រួយបារម្ភអំពីឱកាសការងារនៅមានកម្រិតក៏ដោយ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/thailand-turns-to-sri-lanka-to-plug-labour-gap-after-cambodian-exodus

អារម្មណ៍រំភើបលាយឡំការភ័យខ្លាចដក់ក្នុងចិត្តពលរដ្ឋរស់នៅក្បែររង្វង់មូលស្រអែម ទោះបានត្រឡប់ទៅផ្ទះវិញ

រង្វង់មូលស្រអែម ខេត្តព្រះវិហារ៖ ចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រពីព្រំដែនថៃ ដែលជាកន្លែងផ្ទុះអាវុធយ៉ាងសន្ធោសន្ធៅនៅសមរភូមិភ្នំទ្រព្យ និងប្រាសាទព្រះវិហារ អ្នកភូមិកំពុងវិលត្រឡប់មកផ្ទះវិញបណ្តើរៗហើយ ដើម្បីបន្តការងារ និងពិនិត្យមើលកសិដ្ឋានរបស់ពួកគេ បន្ទាប់ពីស្ថានភាពនៅព្រំដែនស្ងប់ស្ងាត់។ ...

វ៉ា សុភានុត
https://khmer.cambojanews.com/a-mix-of-joy-and-fear-felt-by-villagers-living-near-sra-em-roundabout-in-preah-vihear/

អង្គការសង្គមស៊ីវិលស្វែងរកការគាំទ្រពីស្ថានទូត ដើម្បីសន្តិភាពព្រំដែន ការស៊ើបអង្កេត និងជំនួយមនុស្សធម៌

អង្គការសង្គមស៊ីវិលជាង១០០ នៅថ្ងៃពុធនេះ បានដាក់ញត្តិទៅកាន់ស្ថានទូតប្រទេសផ្សេងៗដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ នៅរាជធានីភ្នំពេញ ដោយពួកគេជំរុញឱ្យប្រទេសទាំងនោះធ្វើការសម្របសម្រួលដើម្បីរក្សាបទឈប់បាញ់តាមព្រំដែនជាមួយថៃ និងស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សដែលបណ្តាលមកពីការប៉ះទង្គិចដោយអាវុធដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីខែមុន។ ...

ស៊ើង និមល់
https://khmer.cambojanews.com/civil-society-groups-seek-embassy-support-for-border-peace-investigations-and-aid/

សង្គមស៊ីវិលដាក់ញត្តិទៅស្ថានទូតនានា​ស្តីពីការរំលោភលើអធិបតេយ្យភាព និងសន្តិភាពនៅកម្ពុជា

អង្គការ​សង្គមស៊ីវិលកម្ពុជា ដាក់ញត្តិទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស ដើម្បីទាមទារឱ្យ​មាន​ចំណាត់ការជាបន្ទាន់ក្នុងការការពារអធិបតេយ្យភាព បូរណភាព​ទឹកដី និង​សន្តិភាពរបស់កម្ពុជា។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-8-20-1533-263013

ផលិតផលរបស់អតីតឧកញ៉ាឆេង ស្រីរ័ត្ន ផ្ទុកសារធាតុហាមឃាត់ ដែលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកប្រើប្រាស់

ផលិតផលចំនួន៤មុខ ក្នុងចំណោមផលិតផ្សេងទៀតរបស់អតីតឧកញ៉ាឆេង ស្រីរ័ត្ន ហៅ Love Riyaមានផ្ទុកសារធាតុហាមឃាត់ ខុសពីច្បាប់អនុញ្ញាត ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-20-1530-263012

កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូទាត់ឆ្លងដែនជាមួយហ្វីលីពីនក្នុងពេលឆាប់ៗនេះ

ធនាគារជាតិនៃកម្ពុជា (NBC) គ្រោងនឹងចាប់ផ្តើមការទូទាត់ឆ្លងដែនទ្វេភាគីជាមួយប្រទេសហ្វីលីពីនក្នុងពេលឆាប់ៗនេះ ដែលជាផ្នែកនៃយុទ្ធសាស្ត្រទូលំទូលាយ ដើម្បីពង្រីកការប្រើប្រាស់ការទូទាត់តាមឃ្យូអរកូត ដើម្បីងាយស្រួលធ្វើប្រតិបត្តិការនៅទូទាំងតំបន់ នេះ​បើ​តាម​សេចក្តីប្រកាស​របស់ NBC កាល​ពី​ថ្ងៃ​អង្គារ។ ...

Sreekanth Ravindran
https://shorturl.at/3ivfk

កម្ពុជា-ហ្វីលីពីនកំពុង​ពន្លឿន​​ការ​​ប្រើប្រាស់ QR Code សម្រាប់​ការ​ទូទាត់ឆ្លងដែន

កម្ពុជា​-​ហ្វី​លី​ពី​ន​ កំពុង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ និង​ព​ន្លឿ​ន​កា​រត​ភ្ជាប់​គម្រោង​ទូទាត់​ឆ្លង​ដែន​ទ្វេភាគី​ តាម​ឃ្យូ​អរ​កូត​(QR​ Code)​ ដែល​គ្រោង​ដាក់​ឱ្យ​អនុវត្តន៍​ក្នុង​ពេល​ឆាប់ៗ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-20-168-263014

ហេង រតនា​៖ ថៃព្យាយាម​កែច្នៃ​ដំរី​ឱ្យ​ក្លាយជា​​ស្រមោច និង​​ស្រមោច​ឱ្យក្លាយ​ជាដំរី​

លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ បាន​ឆ្លើយ​តប​យ៉ាង​ចាស់ដៃ​ ដោយ​ចោទប្រកាន់​ប្រទេស​ថៃ​ថា​ បាន​ព្យាយាម​កែប្រែ​ការ​ពិត​ និង​បង្កាច់បង្ខូច​កម្ពុជា​ ទៅ​លើ​បញ្ហា​សំណល់​គ្រាប់បែក​ និង​ជម្លោះព្រំដែន​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-20-758-263004

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ដក​បន្លាលួសដែល​ទាហាន​ថៃ​បាន​រាយលើ​ដី​កម្ពុជា ខណៈ​កម្ពុជា​បន្ត​អត់​ធ្មត់​និង​គោរព​បទ​ឈប់បាញ់

កម្ពុជា​បាន​ដាក់​លិខិតតវ៉ា​ជា​ផ្លូវការ​ប្រឆាំង​នឹង​ថៃ​ដែល​បន្ត​ចោទប្រកាន់​កម្ពុជា​ថា​បាន​រំលោភ​លើ​បូរណភាព​ទឹកដី​របស់​ខ្លួន​ និង​បាន​ជំរុញ​ឱ្យ​ភាគី​ថៃ​បង្ហាញ​ភាព​ស្មោះត្រង់​ពិតប្រាកដ​ក្នុង​ការ​អនុ​វត្តបទ​ឈប់​បាញ់​ដែល​គាំទ្រ​ដោយ​លោក​ ដូ​ណា​ល់​ ត្រាំ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-20-114-263006

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

t9szK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!