បរិស្ថាន និងធនធានធម្មជាតិ

ព្រៃឈើ និងរុក្ខាប្រមាញ់

ក្រសួង​បរិ​ស្ថាន ​ឱ្យ​ក្រុម​ហ៊ុន​ចំនួន ​២ ​គោ​រព​តាម​បទ​ដ្ឋាន​ច្បាប់​និង​បច្ចេក​ទេស

ក្រសួង​ប​រិស្ថាន​នៅពេល​ថ្មី​ៗ​នេះ បាន​ណែនាំ​ឲ្យក្រុម​ហ៊ុន​វិនិយោគ​លើវិស័យ​កសិកម្ម​ចំនួន ២ គោរព​និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញទៅ​លើ​បទ​ដ្ឋាន​ច្បាប់និងបទ​ដ្ឋាន​បច្ចេក​ទេស​របស់​ស្ថា​ប័ន​ជំនាញ​ពាក់​ព័ន្ធ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ដំណើ​ការ​អភិវឌ្ឍ​គម្រោង​របស់​ពួក​គេ ...

ឃុត សុភចរិយា
https://bit.ly/2Nsvj85

​ប្រាក់​រាប់​លាន​ដុល្លារ​បាន​បរិច្ចាគ​សម្រាប់​ការ​អភិរក្ស​ព្រៃ​ឡង់​

​ក្រុមហ៊ុន​ Tetra​ Tech​ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍន៍​អន្តរជាតិ​ បាន​ផ្តល់​ប្រាក់​ចំនួន​ ២១​ លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ Tetra​ Tech​ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ ដើម្បី​កែ​លម្អ​ការ​អភិរក្ស​ធម្មជាតិ​ និង​ពង្រឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ព្រៃ ...

មុំ គន្ធា
https://www.khmertimeskh.com/50535264/millions-donated-for-prey-lang-conservation/

រទេះក្របី​ដឹកឈើ ១១ គ្រឿង ត្រូវ​សមត្ថកិច្ច​ឃាត់ ប៉ុន្ដែ​​ម្ចាស់គេចខ្លួន​

រទេះ​ក្របី​ ១១​ គ្រឿង​ដែល​បាន​ដឹក​ឈើ​ ១០​ កំណាត់ ​ត្រូវ​បាន​សមត្ថ​កិច្ច​បង្ក្រាប​នៅ​ចំណុច​ជីវ​ចម្រុះ​ព្រៃ​អង់​តែ​ន ​ភូមិ​ត្រ​ពាំង​ឫស្សី ​ឃុំ​ក្រយា ​ស្រុក​សន្ទុក ​ប៉ុន្ដែ​ម្ចាស់​បាន​រត់​គេច​ខ្លួន​ជា​មួយ​នឹង​​​ក្របី​ទាំង​អស់ ...

សុទ្ធ គឹមសឿន
https://bit.ly/2povZwO

WCS​ រក​ឃើញ​សត្វ​ត្រដក់​តូច​ជិត​ផុត​ពូជ​នៅ​កែវ​សីមា​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​បាន​រក​ឃើញ​សំបុក​សត្វ​ត្រដក់​តូច​ចំនួន​ ៧​ ដែល​ត្រូវ​បាន​គំរាមកំហែង​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ នៅ​ខេត្ត​មណ្ឌល​គី​រី​។​ ​លោក​សូត្រ​ វ៉ា​ន់​ឌឿ​ន​ អ្នកសម្របសម្រួល​ផ្នែក​ស្រាវជ្រាវ​ និង​ត្រួតពិនិត្យ​តាមដាន ...

មុំ គន្ធា
https://www.khmertimeskh.com/50534472/wcs-finds-endangered-stork-nests-in-keo-seima/

​រឹបអូស​រថយន្ត​ពី​អ្នក​ដឹកឈើ​ខុសច្បាប់​

​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​កាលពី​ម្សិលមិញ​ បាន​រឹបអូស​យានយន្ត​៣​គ្រឿង​ដែល​ដឹកឈើ​ខុសច្បាប់​។​ លោក​ មុំ​ សុផល​ ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​បាន​ថ្លែង​ថា​ មន្ត្រី​របស់​គាត់​បាន​រឹបអូស​យក​រថយន្ត​3​គ្រឿង​ដឹកឈើ​តូចៗ​ និង​អុស​ដោយ​មិន​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ ...

ឃួន ណារីម
https://www.khmertimeskh.com/50534497/vehicles-seized-from-illegal-timber-transporters/

តំណាង​សហ​គមន៍​ ​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​បំភ្លឺ​ ករណី​រាន​ដី​ក្នុង​តំបន់​ការពារ

តំណាង​សហ​គមន៍​ជន​ជាតិ​ទំពូន​ម្នាក់​ ក្នុង​ភូមិ​កែង​សាន់ ឃុំ​សេដា ស្រុក​លំ​ផាត់ ខេត្ត​រតន​គិរី ត្រូវបាន​មន្ត្រី​រដ្ឋ​បាល​ការ​ពារនិង​អភិរក្ស​ធម្ម​ជាតិនៃការិយា​ល័យ​ដែន​​ជម្រក​សត្វ​ព្រៃ​លំផាត់ កោះឲ្យ​​ចូល​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​ករណី​កាប់​គាស់ ...

ឃុត សុភចរិយា
https://bit.ly/2MNLR5f

សហគមន៍​ព្នង តវ៉ា​ការដក​បង្គោល​កំណត់​ដីព្រៃ​កប់ខ្មោច​ដូនតា​របស់​ពួកគេ

ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ប្រមាណ​ជាង​ ១០០ ​នាក់​ដែល​រស់នៅ ឃុំ​ស្រែហ៊ុយ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​បាន​នាំ​គ្នា​តវ៉ា​ពី​ម្សិលមិញ​ប្រឆាំង​ទៅ​នឹង​ចំណាត់ការ​របស់​ក្រុមមន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​ស្រែពក​ដែល​បាន​ចុះ​ដក​បង្គោលរបង​ឈើ​កំណត់​ទីតាំង​ព្រៃ​កប់ខ្មោច​ដូនតា​របស់​ពួកគាត់​។ ...

ឃុត សុភចរិយា
https://bit.ly/2xkG8za

​ប៉ូ​លី​ស​ឃាត់ខ្លួន​អ្នក​កាប់​ឈើ​ខុសច្បាប់​ ៦​ នាក់​មក​ពី​ឡាវ​

​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឃុំខ្លួន​អ្នក​កាប់​ឈើ​ខុសច្បាប់​ ៦​ នាក់​មក​ពី​ប្រទេស​ឡាវ​ ដែល​ត្រូវ​បាន​គេ​ចាប់​ពេល​ឆ្លង​ចូល​ខេត្ត​កាលពី​ថ្ងៃ​សុក្រ​។​ លោក​ ម៉ៅ​ ដា​រ៉ា​ ស្នងការ​នគ​បាល​ខេត្ត​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ បុរស​ ៦​ នាក់​កំពុង ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50534075/police-detain-six-illegal-loggers-from-laos/

ក្រសួង​បរិស្ថាន ​ហាម​ឃាត់​ការ​ឈូស​ឆាយ ទន្ទ្រាន​យក​ដីព្រៃ​ធ្វើ​កម្ម​សិទ្ធិក្នុង​តំបន់​ព្រៃ​ការពារ​ធម្ម​ជាតិ

ក្រសួង​បរិស្ថាន​ បាន​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​ឈូស​ឆាយ ​កាប់​ឆ្ការ ដុត​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិ​ធ្វើ​ជា​កម្ម​សិទ្ធិ​ឡើយ​​បន្ទាប់​ពី​មាន​ករណី​ល្មើស​ច្បាប់​ទាំង​នេះ​កើត​មាន​នៅ​តាម​ឧទ្យាន​ជាតិ​មួយ​ចំនួន ...

វ៉ន ដារ៉ា
https://bit.ly/2NLMu42

ការ​ដាក់​អន្ទាក់​​ ធ្វើឲ្យ​មាន​ក្តីបារម្ភ​ចំពោះ​ការ​បាត់បង់​ សត្វទោច​ថ្ពាល់​លឿង

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​បើ​ទោះបី​បទល្មើស​បរបាញ់​សត្វព្រៃ​មាន​ការ​ថយ​ចុះ​តែ​សកម្មភាព​ដាក់​អន្ទាក់​នៅក្នុង​តំបន់​អភិរក្ស​បាន​កើនឡើង​ធ្វើឲ្យ​មាន​ការ​ព្រួយបារម្ភ​ និង​កំពុង​គំរាម​កំហែង​ដល់​សត្វ​ទោច​ថ្ពាល់​លឿង​ប្រមាណ​ ១០០០ ​ក្បាល​ដែល ...

ឃុត សុភចរិយា
https://bit.ly/2Qr77RC

មន្ត្រី​កំពុង​ស្រាវ​ជ្រាវ​រក​អត្ថ​សញ្ញាណ​ អ្នក​ចល័ត​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​

ក្រុមមន្ត្រី​ជំនាញ​នៃមន្ទី​រក​សិកម្ម​ រុក្ខា​ប្រ​មាញ់​ និង​នេ​សាទខេត្ត​កំពង់​ឆ្នាំង​កំពុង​បន្ត​ស្រាវ​ជ្រាវ​ស្វែង​រក​អត្ត​សញ្ញាណ​ក្រុម​ជន​សង្ស័យ​​មួយ​ក្រុម​ដែល​បាន​លួច​ចល័ត​គ្រឿង​ចក្រ​ចូល​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​លិចទឹ​ក​ខុស​ច្បាប់​ក្នុង​តំប ...

ឃុត សុភចរិយា
https://bit.ly/2p3mL96

​អ្នក​កាប់​ឈើ​ខុសច្បាប់​ដឹកឈើ​តាម​ផ្លូវទឹក​

​កាលពី​ម្សិលមិញ​ នគរបាល​ខេត្តស្ទឹងត្រែង​បាន​បង្ក្រាប​លើ​ប្រតិបត្តិការ​ឈើ​ខុសច្បាប់​មួយ​ ដែល​បាន​ដឹកឈើ​ប្រណីត​នៅ​តាម​ដង​ទន្លេសេកុង​ក្នុង​ក្រុង​ស្ទឹង​ត្រែង​។​ លោក​ ម៉ៅ​ ដា​រ៉ា​ នាយ​ប៉ុស្តិ៍​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ ប្រតិបត្តិការ​ឈើ​ខុសច្បាប់​បាន​ប្រើ​ក្បូន​ ដើម្បី​បណ្តែត ...

ប៉ិច សុធារី
https://www.khmertimeskh.com/50532806/illegal-loggers-take-to-waterways/

បណ្ដាញ​ព្រៃឡង់ ​រកឃើញ​​បទល្មើស​ជិត​ ៣ ​ពាន់​ករណី

យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា​​បណ្ដាញ​សហគមន៍​ព្រៃឡង់​ (PLCN) ​បាន​កត់ត្រា​តាមរយៈ​កម្មវិធី​បច្ចេកវិទ្យា​ស្មាតហ្វូន​ដោយ​​រកឃើញ​នូវ​សកម្មភាព​ខុស​ច្បាប់​​សរុប​ចំនួន​ ២៩២៩ ​ករណី​នៃ​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្ត​ចំនួន​ ៤ ​គិត​ចាប់​តាំងពី​ខែ​កុម្ភៈ ឆ្នាំ ២០១៥ មក។ ...

ផាក់ ស៊ាងលី
https://bit.ly/2O5iM6Z

អ្នក​ភូមិ​ ១៤ ​នាក់​ដែល​ដឹក​ឈើ​ខុស​ច្បាប់ ​ត្រូវ​បាន​ដោះ​លែង

អ្នកភូមិ​ ១៤​ នាក់​ត្រូវ​បាន​​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ ​ដោះ​លែង​វិញ​ហើយ​ បន្ទាប់​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស និង ​កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​ស្រុក​ភ្នំ​ក្រវាញ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃសុក្រ​ ពាក់​ព័ន្ធ​នឹង​ករណី​ដឹក​ជញ្ជូន ...

ឃុត សុភចរិយា
https://bit.ly/2wZWbkX

​ការ​ដាំ​ដើមឈើ​កម្រ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

​ដើម​គ្រញូង​រាប់រយ​ត្រូវ​បាន​ដាំ​នៅ​ខេត្តសៀមរាប​ជា​តំបន់​ទេសចរ​ធម្មជាតិ​ និង​ដើម្បី​អភិរក្ស​ដើមឈើ​កម្រ​នៅ​កម្ពុជា​។​ នាយកដ្ឋាន​ព័ត៌មាន​ខេត្ត​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា​ រដ្ឋាភិបាល​គ្រោង​នឹង​ដាំ​ដើម​គ្រញូង​ចំនួន​ ៥០០​ នៅ​លើ​ផ្ទៃដី​ ១៨៨៨​ ហិ​កតា​នៅ ...

Or Sreypich
https://www.khmertimeskh.com/50531458/rare-tree-plantings-to-lure-tourists-2/

ឈើ​គ្រញូង​ជាង​ ១ ​តោន​ និង​រថយន្ត​​ប្រភេទ​ឡង់គ្រីស័រ​ត្រូវ​បាន​រឹបអូស

ឈើ​គ្រញូង​ជាច្រើន​កំណាត់​ទម្ងន់​ជាង​ ១ ​តោន​​ និង​រថយន្ត​ឡង់គ្រីស័រ​ ១ ​គ្រឿង​ត្រូវ​បាន​កងរាជ​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់​ចាប់ និង​រឹបអូស​បាន​​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃទី​ ៥ ខែ​កញ្ញា​ម្សិលមិញ​នៅ​លើ​ផ្លូវជាតិ​លេខ​ ៥ ​ក្នុង​ភូមិ​ត្រាំ ឃុំ​ត្នោតជ្រំ ស្រុក​ក្រគរ ខេត្ត ...

ឃុត សុភចរិយា
https://bit.ly/2oHnvk2

​ការ​បញ្ឈប់​ការ​កាប់​ឆ្ការ​ដី​ការពារ​នៅ​កោះកុង​

​​អាជ្ញាធរ​ខេត្តកោះកុង​បាន​ឃុំឃាំង​ និង​អប់រំ​មនុស្ស​ ៤​ នាក់​អំពី​ការ​បោសសម្អាត​ដី​ព្រៃ​ដែល​បាន​ការពារ​កាលពី​ថ្ងៃ​ចន្ទ​មុន​ពេល​ដោះ​លែង​ពួក​គេ​។​ លោក​ សុខ​ ​សុ​ទ្ធី​ អភិបាលរង​ខេត្តកោះកុង​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ អាជ្ញាធរ​រួម​បង្ក្រាប​លើ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50530796/protected-forest-land-clearing-stopped-in-koh-kong/

ព្រៃ​ឈើ​​នៅ​តែ​ត្រូវ​គេ​កាប់​បំផ្លាញ ហើយ​សត្វ​ព្រៃ​​ក៏​កំពុង​តែ​ត្រូវ​បាន​គេ​បរបាញ់​នៅ​សហគមន៍​សង្ឃ​រុក្ខាវ័ន្ត

សត្វព្រៃ​គ្រប់​ប្រភេទ​ ក្នុង​តំបន់​សហគមន៍​ការពារ​ព្រៃឈើ​សង្ឃ​រុក្ខាវ័​ន្ត កំពុង​រង​ការគំរាមកំហែង​ពី​ក្រុម​អ្នក​បរបាញ់​សត្វ​នាពេល​យប់ ប៉ុន្ដែ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​មាន​អត្រា​ធ្លាក់ចុះ ខណៈ​ព្រះសង្ឃ មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ និង​ប្រជាពលរដ្ឋ​សហការគ្នា​ការពារ​ព្រៃ​ឈើ​។ នេះ​បើ​តាម​ព្រះ​តេជគុណ ប៊ុន សា​លួត ប្រធាន​សង្ឃ​សហគមន៍​រុក្ខា ...

សុទ្ធ គឹមសឿន
https://bit.ly/2LUV4IH

​ក្រុម​ជនជាតិភាគតិច​ព្រួយបារម្ភ​ពី​ខេត្ត​ថ្មី​

​​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​នៅ​ក្នុង​ខេត្ត​ភាគ​ឦ​សាន្ត​ បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​តំបន់​ការពារ​សត្វព្រៃ​ ដែល​អាច​រង​ផល​ប៉ះពាល់​ដោយ​ផែនការ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​បង្កើត​ខេត្ត​ថ្មី​ដែល​បាន​មក​ពី​ស្រុក​កោះ​ញែក​ ​ខេត្តមណ្ឌលគិរី​ និង​ស្រុក ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50529911/group-worried-over-new-provinces/

ការ​អង្កេត​តាម​ដាន​រក​ឃើញ​ថា ចំនួន​សត្វ​ត្មាត​ធ្លាក់​ចុះ ៥០ ភាគ​រយ

សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់ ដែល​ឈានទៅរក​ការ​ផុត​ពូជ​ ខណៈពេលដែល​លទ្ធផល នៃ​ការអង្កេត​តាមដាន​បាន​បង្ហាញ​ថា​ ចំនួន​សត្វ​ត្មាត​បាន​ធ្លាក់ចុះ​ដល់ ​៥០ ​ភាគរយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​ ២០០០​ មក​។ នេះបើ​យោង​​តាម​សេចក្ដី​ប្រកាស​រួម របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល​មួយ ...

ឃុត សុភចរិយា
https://bit.ly/2NddXey

តំបន់​ព្រៃ​ការ​ពារ​ នៅ​សំឡូត​ កើត​មាន​ករណី​ទន្ទ្រាន ​យក​ដី​ជា​កម្ម​សិទ្ធិ

ដីព្រៃ​នៅ​ក្នុង​តំបន់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ប្រើ​ប្រាស់​ច្រើន​យ៉ាង​សំឡូត​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​មាន​ការ​លួច​ឈូសឆា​យនិង​កាប់​ទន្ទ្រាន​យក​ដី​ជាកម្មសិទ្ធិ​ពី​ក្រុម​ឈ្មួញ​ខិល​ខូច​និង​មន្ត្រី​មាន​ឥទ្ធិ​ពល​មួយ​ចំនួន​​ ប៉ុន្តែ ...

ឃុត សុភចរិយា
https://bit.ly/2wEW26v

ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ ១២ ​ហិកតា​ត្រូវ​បាន​កាប់​ទន្ទ្រាន

មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជា​ ១២ ​ហិកតា​សន្ធឹង​នៅ​តាម​តំបន់​មាត់សមុទ្រ​ពី​មាត់​ព្រែក​អណ្ដូងទឹក​រហូត​ដល់​ឃុំ​អណ្ដូងទឹក និង​ឃុំ​ថ្មស​នៃ​ស្រុក​បទុមសាគរ​កំពុង​រង​ការគំរាម​កំហែង​ដោយសារ​ជន​មិន​ស្គាល់មុខ​កាប់​ទន្ទ្រាន ...

វ៉ន ដារ៉ា
https://bit.ly/2wqcUyl

អាជ្ញាធរ​ខេត្ត​កំពត ​ព្រម​យក​តំបន់​ភ្នំចំនួន ​៤ ​ជា​តំបន់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​

រដ្ឋបាល​​សាលា​ខេត្ត​កំពត​ បាន​ឯកភាព​ទៅលើ​គម្រោង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ ដែល​ស្នើ​សុំដាក់​តំបន់​ភ្នំ​ចំនួន ៤ ដែល​ជា​តំបន់​វប្បធម៌​ប្រវត្តិ​សាស្ត្រ ដ៏សម្បូរ​បែប​​នូវធន​ធាន​ធម្មជាតិ និង ជីវចម្រុះ ឲ្យ​ទៅ​ជា​តំបន់​ការពារ​ធន​ធាន​ធម្មជាតិ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម និង ប​រិស្ថាន ទៅ​​ថ្ងៃ​អនា​គត។ នេះ ...

ឃុត សុភចរិយា
https://bit.ly/2MXUSgi

មន្ទីរ​បរិស្ថាន ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពី​អត្ថ​ប្រ​យោជន៍​សត្វ​ព្រៃ​ និង ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី

មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី បាន​បើក​យុទ្ធ​នា​ការចុះ​អប់រំ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​សហ​គមន៍​ជន​ភាគ​តិច​ព្នង​ គ្រឹ​ង ​និង​ទំ​ពួន ​ដែល​រស់​នៅ​ជិតតំបន់​ដែន​អភិរក្ស​សត្វព្រៃ​ក្នុង​ខេត្ត​នេះ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោ​ជន៍ ...

ឃុត សុភចរិយា និង សុទ្ធ គឹមសឿន
https://bit.ly/2BNFIGk

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ruGDk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!