រដ្ឋាភិបាល

ភ្នំពេញ និង​ប៉េកាំង ត្រូវ​បាន​ពិភាក្សា​ដើម្បី​ក្លាយ​ជា​ទីក្រុង​បង​ប្អូន​គ្នា

ប្រធាន​ផ្នែក​នយោបាយ​ប្រចាំ​ស្ថានទូត​ចិន​លោក Wang De Xin បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ប៉េកាំង ​បាន​ពិភាក្សាគ្នា​ដើម្បី​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​ទីក្រុង​បង​ប្អូន​នឹង​គ្នា។ ...

Jovina Chua
http://bit.ly/2oeUNG5

កិច្ច​ពិភាក្សា​អាស៊ាន​-​ចិន​នឹង​ប្រព្រឹត្ត​នៅ​កម្ពុជា​

​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​-​ចិន​លើក​ទី​២០​ ក្នុង​គោលបំណង​ដើម្បី​ជម្រុញ​បន្ត​ការ​ពិភាក្សា​បន្ថែម​លើ​សេចក្តី​ប្រកាស​ស្តី​ពី​ប្រតិបត្តិ​របស់​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ (DOC)​ ដែល​កិច្ចប្រជុំ​នេះ​នឹង​នាំ​ដល់​ការ​សម្រេច ...

ជាង សុខា
http://www.khmertimeskh.com/news/36998/asean-china-talks-set-for-cambodia/

រដ្ឋា​ភិ​បាល​​កម្ពុជាចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ជាមួយខេត្តសានស៊ី

កាលពី​ម្សិលមិញ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ ស្តី​ពី​ការ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​និង​វិស័យ​ទេសចរណ៍​ ជាមួយ​ខេត្ត​សាន​ស៊ី​នៃ​ប្រទេស​ចិន​ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​។​ ​ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/cambodia-signs-deal-chinese-province

រាជ​រដ្ឋាភិបាល​ ប្រកាស​ឲ្យ​បញ្ឈប់​ការ​នាំចេញ​ទឹកដោះ​ម្តាយ​ទៅ​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល​កម្ពុជាកាល​ពី​ម្សិលមិញបាន​សម្រេច​ឲ្យ​ក្រសួង​សុខាភិបាល​ទប់ស្កាត់​ការ​ប្រមូល​ទិញនិង​នាំចេញ​ទឹកដោះ​ម្តាយ​ពី​កម្ពុជាដើម្បី​យក​ទៅ​លក់​លើ​ទីផ្សារ​សហរដ្ឋ​អាមេរិកក្រោយ​ពី​ក្រសួង​សុខាភិបាលបាន​ស្នើ​សុំ​ការ​សម្រេច​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2ntsbc3

NGOs ​ដាក់​អ្នក​អង្កេត ២​ម៉ឺន​នាក់ ឃ្លាំ​មើល​ការ​​បោះឆ្នោត​ឃុំ-​សង្កាត់

បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន៣៨​អង្គការដែល​បាន​បង្កើត​បន្ទប់​ស្ថានការណ៍​សម្រាប់​ឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ​ឆ្នាំ​២០១៧ បាន​ដាក់​ផែនការ​ដំបូង​ដោយ​គ្រោង​ពង្រាយ​អ្នក​សង្កេតការណ៍​ជាង ២​ម៉ឺន​នាក់ នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​នៅ​តាម​ឃុំ-​សង្កាត់​ទូទាំង​ប្រទេស និង​កំណត់​យក​គោលការណ៍​ ៩​ចំណុច ដើម្បី ...

ប៉ិច សុធារី
http://bit.ly/2nteSbu

រដ្ឋាភិបាល​ជំរុញ​ក្នុង​ការ​កាត់​បន្ថយ​ ការ​ពឹង​លើ​គីមី

ក្រសួង​កសិកម្ម​កម្ពុជា​បាន​ខិត​កាន់តែ​ជិត​ក្នុងការ​ធ្វើ​បទ​ប្បញ្ញតិ្ត​លើ​ការ​ប្រើប្រាស់​សារធាតុ​គ្រប់គ្រង​ជីវសាស្ដ្រ (BCA) សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា ជា​វិធានការ​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ចង្រៃ និង​ជី​គ្មាន​សារធាតុ​គីមី​ជា​ផ្លូវការ ហើយ​វា​ក៏​ជាការ​បង្កើត​ទីផ្សារ​ពិសេស ...

Kali Kotoski
http://bit.ly/2nfPwfv

ខេត្ត​ព្រះសីហនុ​ បង្កើត​ចំណូល​បាន​ជាង​ $៩០ ​លាន​ពី​ទេសចរណ៍

ភ្ញៀវ​ទេសចរ​សរុប​ដែល​បាន​ទៅ​កាន់​តំបន់​ឆ្នេរ​ដ៏​សំខាន់​របស់​កម្ពុជា​ កាល​ពី​ឆ្នាំ​ ២០១៦ មាន​ជាង ​២​ លាន​នាក់ ដែល​ផ្តល់​ចំណូល​បាន​ជាង​ ៩៦​ លាន​ដុល្លារ​ នេះ​បើ​យោង​តាម​ទិន្នន័យ​បាន​ពី​មន្ត្រី​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​។ ...

ចេង សុខហ័ង
http://bit.ly/2ncAh7K

ប្រទេស​កម្ពុជា​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ខេត្តសានស៊ី

​ប្រទេស​កម្ពុជា​នឹង​បើក​ដំណើរការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយទៀត​នៅ​ប្រទេស​ចិន​ ក្នុង​ខែឧសភា​ខាង​មុខ​នេះ​ ដើម្បី​ជម្រុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ និង​ផ្តល់​ព័ត៌មាន​ដល់​ពាណិជ្ជករ​ និង​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ពី​ឱកាស​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ ...

សុខ ចាន់
http://www.khmertimeskh.com/news/36933/cambodia-opens-trade-center-in-shaanxi/

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងបញ្ចូលបេក្ខជនគណបក្សសង្គ្រោះជាតិ​សម្រាប់បោះឆ្នោតឃុំសង្កាត់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ នឹង​មិន​លុប​បេក្ខជន​គណបក្សប្រឆាំង​ពី​ ប​ញ្ចី​ឈ្មោះ​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ខែមិថុនា​នោះទេ​​ បើ​ទោះបីជា​ក្រសួងមហាផ្ទៃ​បដិសេធ​ការ​ផ្លាស់​ប្តូរ​គណៈ​ដឹកនាំ​គណបក្ស​នេះ​ក៏​ដោយ​ នេះ​បើ ...

ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/nec-says-it-will-recognize-cnrp-commune-election-candidates-127140/

ក្រសួង​​ឲ្យ​ម្ចាស់​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ពីរ​ដង​មួយ​ខែ

សហជីព​មាន​ការ​គាំទ្រ​ទៅ​ដល់​ចំណាត់ការ​​របស់​ក្រសួង​ការងារលើ​ការ​កំណត់​ឲ្យ​និយោជក​អនុវត្ត​នូវ​មាត្រា​១១៦ ​នៃ​ច្បាប់​ស្ដីពី​ការងារ​ដោយ​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ សហគ្រាស​បើក​ប្រាក់​ឈ្នួល ២​ដងក្នុង​១​ខែ​ជូន​ដល់​កម្មករ​និយោជិក ដោយ​ក្រសួង​បាន​កំណត់​ចាប់​ផ្តើម​នៅ​ដើម ...

មុំ គន្ធា
http://bit.ly/2np3jSL

លោក​នាយក​រដ្ឋមន្ត្រី​អំពាវនាវ​កុំ​ប្រមាថ​គ្នា​ ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន កាល​ពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ គោរព​ក្រមសីលធម៌​ក្នុង​កំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​នា​ពេល​ខាង​មុខនិង​ចៀសវាង​ប្រើប្រាស់​ការ​ឃោសនា​របស់​ខ្លួន​ដើម្បី​រិះគន់ វាយប្រហារ ឬ​ប្រមាថ​លើ​គណបក្ស​នយោបាយ​ដទៃ​ទៀត។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2o017Ur

ក្រសួង​ នឹងដាក់​ពិន័យ​អ្នក​ឡើង​ថ្លៃ​សេវាកម្ម​​ហួស​ហេតុ​ពេល​បុណ្យ

ក្រសួង​ទេសចរណ៍កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សបា្តហ៍​មុន​បាន​ដាក់​ចេញ​នូវ​សេចក្តី​ប្រកាស​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ទំនិញ​ហួសហេតុ​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជាក្នុង​គោល​បំណង​លើក​កម្ពស់​និង​ជំរុញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ឲ្យ​ទៅ​ទស្សនា​កម្សាន្ត​នៅ​តាម​តំបន់ ...

សុខ ចាន់
http://bit.ly/2o03bMp

ផ្ទះមួួយខ្នងបានបាក់ចូលក្នុងទន្លេ​ ខណៈផ្ទះផ្សេងទៀតត្រូវបានផ្លាស់ប្តូរទីតាំង

កាលពី​ថ្ងៃ​សៅរ៍ ​ក្នុងស្រុក​ស្អាង​ខេត្តកណ្តាល​ ផ្ទះ​មួយ​ខ្នង​បាន​បាក់​ចូល​ទៅ​ក្នុង​ទន្លេបាសាក់​ ខណៈ​ដែល​ផ្ទះ​ពីរ​ខ្នង​ទៀត​​ហៀបនឹង​បាក់​ ហើយ​ផ្ទះ​ប្រាំបី​ខ្នង​ផ្សេង​ទៀត ត្រូវ​បាន​រុះរើ​ និង​ផ្លាស់​ប្តូរ​ទីតាំង​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​មន្ត្រី​នៃ​ក្រសួង ...

ទូច សុខា
http://www.phnompenhpost.com/national/house-collapses-river-others-removed

រដ្ឋាភិបាល​គម្រាម​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដល់​ក្រុម​អ្នក​តវ៉ា​សិទ្ធិ​ដីធ្លី​

​ក្រសួងពាណិជ្ជកម្ម​បាន​គម្រាម​ថា​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ណាមួយ​ប្រឆាំង​នឹង​ជន​ណា​ដែល​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចម្ការ​អំពៅ​ដែល​មិន​មាន​អំ​នះ​អំ​ណា​ង​នៅ​ក្នុង​ជម្លោះ​នេះ​។​ ​ ...

ឃួន ណារិម
https://www.cambodiadaily.com/news/government-threatens-land-rights-protesters-with-legal-action-127079/

ក្រសួង​ការងារ​ឲ្យ​ម្ចាស់​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កម្មករ​ខ្លួន​ក្នុង​រដូវ​ក្ដៅ

ដោយ​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​សុខភាព​របស់​កម្មករ-​កម្មការិនី​ក្នុង​រដូវ​ក្តៅជាពិសេស​ការ​បង្ក​ឲ្យ​មាន​ការ​ដួល​សន្លប់​នៅ​កន្លែង​ធ្វើការ ក្រសួង​ការងារ​ បាន​ធ្វើ​ការ​ណែនាំ​ដល់​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​កម្មករ​របស់​ខ្លួន។ ...

មុំ គន្ធា
http://bit.ly/2om5h5M

ស្នងការ​ខេត្ត​កំពង់ធំ រងចោទ​រឿង​ពុករលួយ​ត្រូវ​ដក​តំណែង

ស្នងការ​នគរបាល​ខេត្ត​កំពង់ធំលោកជូសំអានដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទាក់ទង​នឹង​អំពើ​ពុករលួយ​ពី​សំណាក់​មន្ត្រី​នគរបាល​ក្រោម​​ឱវាទ​ត្រូវ​បាន​ថ្នាក់​លើ​ដក​ហូត​តំណែង​ចេញ​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ ហើយនេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​​​ ...

ប៊ុត រស្មីគង្គា
http://bit.ly/2nm3puu

បក្ស​នយោបាយ​អំពាវនាវ​ពលរដ្ឋ កុំ​ឲ្យ​ច្រឡំ​លើ​លេខ​រៀង​ពេល​បោះឆ្នោត​​ឃុំ-​សង្កាត់

គណបក្ស​នយោបាយ​ធំៗ​ពីរបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋកុំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​លើ​លេខ​រៀង​របស់​គណបក្ស​ខ្លួនសម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ខាង​មុខខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.)បាន​ចាប់​ផ្តើម​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​របស់​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​នីមួយៗ ...

ប៉ិច សុធារី
http://bit.ly/2n8lZFb

កាំកុងត្រូល​អំពាវនាវ​ឲ្យ​ប្រយ័ត្ន​អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ

អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្មកំពុង​ចាត់​វិធាន​ការ​រាំង​ខ្ទប់​ការ​នាំ​ចូលនិង​អំពាវនាវ​ដល់​សាធារណជន ចៀសវាង​ការ​ប្រើប្រាស់​ផលិតផល​អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ ឈ្មោះ «I.M.Healthy SonyNut Butter, I.M. Healthy Granola products and Dixie’s Club brand» ក្រោយ​ពី​រដ្ឋបាល​ឱសថ និង​ម្ហូប​អាហារ​សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ប្រភព​នៃ​ការ​ពុល​ម្ហូប​អាហារ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក ...

ប៉ិច សុធារី
http://bit.ly/2n8rO5u

NBC យល់​ព្រម​សម្រួល​លក្ខ​ខណ្ឌ​ ដើម្បី​ជួយ MFI

ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​យល់​ព្រម​ជា​គោល​ការណ៍​លើ​ការ​សម្រួល​លក្ខខណ្ឌ សំខាន់ៗ​មួយ​ចំនួន​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​ជា ជំនួយ​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ ប្រតិបត្តិការ និង​ដើម្បី​ឲ្យ​គ្រឹះស្ថាន​ទាំង​នោះ​អនុវត្ត​ការ​ដាក់​ពិតាន​អត្រា​ការ​ប្រាក់​ ១៨ ​ភាគរយ ក្នុង​មួយ​ឆ្នាំ​ងាយ​ស្រួល​ជាង ...

ហ៊ គឹមសាយ and Kali Kotoski
http://bit.ly/2nOjTP0

កូរ៉េ​ខាង​ត្បូង​ផ្ដល់​រថយន្ត​​យោធា

ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ផ្តល់​រថយន្ត​យោធា​ជាង​ ២០០​ គ្រឿង​ដល់​ប្រទេស​កម្ពុជា​ ហើយ​រថយន្ត​ជិត​ ២០០​ គ្រឿង​ទៀត​នឹង​មក​ដល់​នៅ​ក្នុង​ខែកក្កដា​។​ រថយន្ត​ដែល​ផ្តល់​ ២០០​ គ្រឿង​ដំបូង​ បាន​ប្រគល់​នៅ​ក្នុង​កម្មវិធី​កាលពី​ម្សិលមិញ​ នៅ​ឯ​វិទ្យាស្ថាន​បច្ចេកទេស​យោធា​តេ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/36849/korea-donates-military-vehicles/

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ឲ្យ​សហគមន៍​ចៀស​វាង​​នេសាទ​តំបន់​សត្វ​ផ្សោត​រស់​នៅ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍អំពាវនាវ​ដល់​ប្រជា​សហគមន៍​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ខេត្ត​ក្រចេះនិង​ស្ទឹងត្រែងចៀសវាង​ការ​ប្រកប​មុខរបរ​នេសាទ​នៅ​តំបន់​សត្វ​ផ្សោត​រស់នៅនិង​ចូលរួម​ថែរក្សា​សត្វ​ផ្សោត​ឲ្យ​បាន​ល្អដើម្បី​ទាក់ទាញ​កំណើន​ទេសចរណ៍​ទៅ​កាន់​តំបន់​នោះ ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល ចាប់​ផ្តើម​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ...

ប៉ិច សុធារី
http://bit.ly/2mWNroG

ដាក់​ដំណើរ​សេវា​កាត​ ATM សម្រាប់​​និវត្ត​ជន​ និង​ជន​ពិការ

ក្រសួង​សង្គមកិច្ចអតីត​យុទ្ធជននិង​យុវនីតិសម្បទាបាន​ប្រកាស​ដាក់​ដំណើរ​សេវា​ប្រើប្រាស់​កាត​អេធីអឹម (ATM) របស់​ធនាគារ​ចំនួន​២ សម្រាប់​បើក​ប្រាក់​សោធន​និវត្ត​ប្រចាំ​ខែ​ដល់​មន្ត្រី​និវត្តជននិង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ (អតីត​មន្ត្រី​រាជការ​ស៊ីវិល) និង​អតីត​យុទ្ធជន​នៅ​គ្រប់​រាជធានី​ខេត្ត ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៧​ នេះ​តទៅ។​ ...

ប៉ិច សុធារី
http://bit.ly/2nJzK0X

មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​អា​កាស​ចរ​ស៊ីវិល​ដែល​ផ្តល់​មូល​និធិ​ដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​សម្ភោធ​

​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺត​អា​កាស​ចរ​ស៊ីវិល​​មួយ​ត្រូវ​បាន​សម្ភោធ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​កាលពី​ថ្ងៃ​ពុធ​ ​ បន្ទាប់ពីរយៈ​ពេល​បីឆ្នាំ​​ដែល​​កិច្ច​ព្រម​ព្រៀង​បាន​ចុះ​ហត្ថ​លេខា​ជាមួ​យ​កូរ៉េ​ខាង​ត្បូង​ដើម្បី​ផ្តល់​មូល ...

ហង្ស សុគន្ធា
https://www.cambodiadaily.com/business/s-korea-funded-civil-aviation-training-center-inaugurated-126918/

រដ្ឋាភិបាល៖ ​កម្លាំង​ប្រដាប់អាវុធ កុំ​ច្រណែន​នឹង​ប្រាក់ខែ​គ្រូបង្រៀន

ប្រមុខ​រាជរដ្ឋាភិបាលកាល​ពី​ថ្ងៃ​ម្សិលមិញ បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រី​រាជការ​ស៊ីវិល​ផ្នែក​ផ្សេងៗកុំ​ច្រណែន​នឹង​គ្រូបង្រៀននិង​គ្រូពេទ្យ​ដែល​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​ជាងខណៈ​ដែល​គ្រូបង្រៀន​ជា​ថ្នាល​បណ្តុះបណ្តាល​ដល់​ធនធាន​មនុស្ស។​ ...

ប៉ិច សុធារី
http://bit.ly/2mWHBo5

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tTYcw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!