រដ្ឋាភិបាល
លោក ស ខេង ថាមន្ត្រីថ្នាក់លើមិនចង់ផ្ទេរអំណាចទៅថ្នាក់ក្រោម
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានស្ដីបន្ទោស និងព្រមានសាជាថ្មីដល់មន្ត្រីថ្នាក់លើដែលមិនទាន់បានបង្ហាញឆន្ទៈក្នុងការផ្ទេរអំណាចដើម្បីជំរុញដំណើរការប្រជាធិបតេយ្យភាវូបនីយកម្មទៅថ្នាក់ក្រោមជាតិនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ ...
ម៉ិច ដារ៉ា
http://bit.ly/2i5RleI
សមត្ថកិច្ចបញ្ជូនសម្បកសាច់ក្រក និងវត្ថុតាងទៅមន្ទីរពិសោធន៍ ខណៈទីតាំងផលិតត្រូវបានបិទ
គិតមកដល់ថ្ងៃម្សិលមិញ សមត្ថកិច្ច បានដាក់កងកម្លាំងនៅយាមការពារទីតាំងសិប្បកម្មផលិតសម្បកសាច់ក្រកខុសច្បាប់ដ៏ធំមួយកន្លែងក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខណៈមេការសិប្បកម្មនេះម្នាក់កំពុងត្រូវបានសាកសួរ ហើយវត្ថុតាងកំពុងត្រូវបានធ្វើពិសោធ បន្ទាប់ពី ...
នៀម ឆេង
http://bit.ly/2AnCYL8
ចិនគាំទ្រលោក ហ៊ុន សែន នៅអាហារពេលល្ងាចនៅក្រុងប៉េកាំង
គណៈកម្មាធិការបក្សកុម្មុយនីស្តចិនបានប្រកាសជាថ្មីម្តងទៀតជាសាធារណៈនូវការគាំទ្រដ៏រឹងមាំរបស់ខ្លួនចំពោះគណបក្សប្រជាជនកម្ពុជា។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងនៅអាហារពេលល្ងាចមួយនៅរាត្រីថ្ងៃពុធនៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សុង តៅ រដ្ឋមន្ត្រីទំនាក់ទំនងនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន។ ...
ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5093483/china-woos-hun-sen-beijing-dinner/
មណ្ឌលគិរីទទួលបានសហគមន៍តំបន់ការពារថ្មី
ក្រសួងបរិស្ថានបានទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិថ្មីចំនួនប្រាំបួននៅក្នុងខេត្តមណ្ឌលគិរី។ គោលបំណងនៃសហគមន៍ទាំងនេះគឺដើម្បីធានានូវស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ និងការការពារជម្រកធម្មជាតិនៅក្នុងតំបន់។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5093479/mondulkiri-gets-new-protected-communities/
ទូតអាមេរិកចោទសួរពីទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក
ក្នុងកិច្ចសម្ភាសន៍មួយកាលពីម្សិលមិញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt ស្តីពីស្ថានការណ៍នយោបាយពេលបច្ចុប្បន្នលោកបានចោទសួរអំពីចំណងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជាថា តើរដ្ឋាភិបាលកម្ពុជាធ្លាប់មាន «ចេតនាស្មោះត្រង់» ដើម្បីបង្កើនទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដែរឬយ៉ាងណា ...
Daphne Chen
http://bit.ly/2j2mW1U
សេដ្ឋកិច្ចកម្ពុជា នឹងប៉ះពាល់តិចតួចពីស្ថានភាពនយោបាយ ដែលកំពុងមានការរិះគន់
ទោះបីហានិភ័យអស្ថិរភាពនយោបាយដែលកើតចេញពីការរំលាយគណបក្សប្រឆាំង និងការបង្ក្រាបលើអង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មានមួយចំនួនដែលអាចកើតមានក្នុងពេលបោះឆ្នោតជាតិឆ្នាំក្រោយក៏ដោយ ក៏ហានិភ័យចំពោះសេដ្ឋកិច្ចត្រូវគេរំពឹងថានឹងកើតមានតិច ...
Robin Spiess
http://bit.ly/2j3Cu5v
រដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាដោះស្រាយប្រព័ន្ធភ័ស្តុភារ
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម (ឡូជីស្ទីក) ជាក្រុមការងារថ្មីមួយមានឯកទេសលើការតាក់តែងគោលនយោបាយ និងស្វែងរកដំណោះស្រាយបញ្ហាក្នុងប្រព័ន្ធឡូជីស្ទីកកម្ពុជា ដែលគេរំពឹងថានឹងជួយពង្រឹងប្រសិទ្ធភាពចរាចរណ៍ទំនិញ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2ApOHLC
លោក ទៀ បាញ់ សុំថវិការដ្ឋថែម សម្រាប់ដំណើរការសង់វិមានឈ្នះៗ
ដំណើរការសាងសង់វិមានឈ្នះ ឈ្នះ ដែលមានផ្ទាំងសិលាចារឹក ស្តីពីទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការវិវឌ្ឍថ្មីៗរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្ដើមសាងសង់អស់រយៈពេលជាងមួយឆ្នាំកន្លងមកហើយនោះកំពុងប្រឈមនឹងកង្វះខាតថវិកាដែល ...
ម៉ិច ដារ៉ា
http://bit.ly/2imEbOo
សមត្ថកិច្ចចាប់ផ្តើមដកឯកសារពីជនជាតិវៀតណាម នៅកំពង់ឆ្នាំង
នៅពីក្រោយស្នងការដ្ឋាននគរបាលចរាចរណ៍ក្នុងក្រុងកំពង់ឆ្នាំង មន្ត្រីអន្តោប្រវេសន៍បានហៅជនជាតិវៀតណាមរាប់ពាន់នាក់ដើម្បីចាប់ផ្តើមដំណើរការទូទាំងប្រទេសក្នុងការដកហូតឯកសារដែលចេញ «មិនត្រឹមត្រូវ» នាសប្តាហ៍នេះ។ ផែនការពិនិត្យឡើងវិញនូវសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែន និងសៀវភៅ ...
គង់ មេត្ដា និង Andrew Nachemson
http://bit.ly/2zBpOZM
រដ្ឋមន្ត្រីថា នឹងពិនិត្យក្រុមហ៊ុន និងដេប៉ូទិញឈើ
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសន្យាថានឹងពិនិត្យមើលការប្រមូលទិញឈើរបស់ក្រុមហ៊ុនឧកញ៉ា ឌី ឌុក ក្នុងព្រៃព្រះរកា និងបានជំរុញឲ្យក្រសួងកសិកម្មពិនិត្យមើលការផ្តល់សិទ្ធិប្រមូលឈើ និងដេប៉ូឈើដែលសុទ្ធតែទិញឈើខុសច្បាប់ ខណៈព្រៃឈើក្នុងដីសម្បទានត្រូវ ...
ផាក់ ស៊ាងលី
http://bit.ly/2A8p0ww
លោក ហ៊ុន សែន ព្រមានដល់មន្ត្រីឲ្យបំពេញតួនាទីបម្រើប្រជាពលរដ្ឋទេ្វដង
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានព្រមានដល់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងនៅក្នុងតំណែងគ្រប់ក្រសួងស្ថាប័ន ខេត្ត-ស្រុក និង ឃុំ-សង្កាត់ ឲ្យបំពេញតួនាទីបម្រើប្រជាពលរដ្ឋទ្វេដងដើម្បីទទួលបានការគាំទ្រក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រខែកក្កដាឆ្នាំ ២០១៨ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវ ...
បែន សុខហ៊ាន និង ម៉ិច ដារ៉ា
http://bit.ly/2hP78ig
និយោជិតក្រៅប្រព័ន្ធនឹងទទួលបានសេវាសុខភាពបើចុះបញ្ជី
អ្នកបម្រើការងារលក់ដូរតាមចិញ្ចើមផ្លូវ អ្នកបម្រើការងារតាមផ្ទះ អ្នកបើកបរម៉ូតូកង់បី និងអ្នកបម្រើការផ្សេងៗទៀតដែលមិនមែនរកស៊ីផ្ទាល់ខ្លួនពោលគឺជា “កម្មករនិយោជិតក្រៅប្រព័ន្ធ”នឹងទទួលបានសេវាថែទាំសុខភាព និងផ្នែកមាតុភាពដោយឥតគិតថ្លៃនៅឆ្នាំ ...
យុន ស៊ីនាថ
http://bit.ly/2mYyCar
គ.ជ.ប បង្ហាញឈ្មោះអនាគតតំណាងរាស្ត្រជំនួស CNRP
គ.ជ.ប បានបញ្ចេញឈ្មោះអនាគតតំណាងរាស្ត្រចំនួន៤៤រូបជំនួសអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ខណៈអាសនៈចំនួន១១ទៀត នៅមិនទាន់សម្រេចថា នឹងត្រូវប្រគល់ទៅឱ្យគណបក្សណានៅឡើយ បន្ទាប់ពីគណបក្ស ...
នៀម ឆេង
http://bit.ly/2mZlIck
ក្រុមអភិរក្សសត្វព្រៃអន្តរជាតិ បង្ហាញកង្វល់ពីការទន្ទ្រានតំបន់ការពារ
អង្គការអភិរក្សអន្តរជាតិពីម្សិលមិញបានសុំអន្តរាគមន៍ពីក្រសួងបរិស្ថានរឿងការទន្ទ្រានយកដីនៅតំបន់ដែនជម្រកសត្វព្រៃ និងឧទ្យានជាតិពីសំណាក់ទាហាន និងអាជ្ញាធរមូលដ្ឋាន។ ...
ផាក់ ស៊ាងលី
http://bit.ly/2hYFbYG
រាជរដ្ឋាភិបាលនឹងប្រារព្ធពិធីបន់ស្រន់ នៅ ប្រាសាទអង្គរវត្ត
រដ្ឋាភិបាលនឹងប្រារព្ធធ្វើពិធីបន់ស្រន់ធំមួយនៅប្រាសាទអង្គវត្ត នៅដើមខែធ្នូ ជាអ្វីដែលលោកនាយករដ្ឋមន្រ្តីបានអធិប្បាយថា ដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិអំពី “សន្តិភាព ឯករាជភាព និងស្ថិរភាពនយោបាយ” ដែលកំពុងបន្តមាន ខណៈក្រុមអ្នកអង្កេតការណ៍និយាយថា លោក ...
គង់ មេត្ដា និង Ananth Baliga
http://bit.ly/2mUFENk
លោកហ៊ុន សែនព្រលយពីបេក្ខភាព គ.ជ.ប. និងព្រមានចាប់លោកសម រង្ស៊ីបើមកប្រទេសក្នុងតំបន់អាស៊ី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រលយពីបេក្ខភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បន្ទាប់ពីអនុប្រធាន និងសមាជិកនៃស្ថាប័ននេះ៣រូបមកពីកូតា គណបក្សសង្គ្រោះជាតិ បានលាលែងដោយសារបក្សប្រឆាំងដ៏ធំមួយនេះត្រូវបាន ...
បែន សុខហ៊ាន
http://bit.ly/2iIRdCH
ក្រសួងនឹងស៊ើបអង្កេតការទន្ទ្រានយកដីព្រៃឡង់
បណ្តាញសហគមន៍ព្រៃឡង់ក្នុងខេត្តព្រះវិហារបានស្នើសុំឱ្យរដ្ឋាភិបាលស៊ើបអង្កេតការសង់ផ្ទះនៅក្នុងតំបន់ការពារដោយក្រុមគ្រួសារដែលអះអាងថាពួកគេត្រូវបានផ្តល់សម្បទានដីសង្គមកិច្ច។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/91828/
ក្រុមវិនិយោគិនចិន ស្វែងរកឱកាសនៅកម្ពុជា
ក្រុមពាណិជ្ជករមកពីខេត្ត Fujian ភាគខាងកើតប្រទេសចិន កាលពីម្សិលមិញ បានអះអាងថា ខ្លួនកំពុងស្វែងរកឱកាសពង្រីកពាណិជ្ជកម្មនៅប្រទេសកម្ពុជាលើអាជីវកម្ម លក់ផលិតផលទាក់ទងនឹងអគ្គិសនី និងផលិតផលសម្លៀកបំពាក់។ នេះបើតាមតំណាងគណៈប្រតិភូឲ្យដឹង កាលពីម្សិលមិញ។ ...
ហ៊ គីមសាយ
http://bit.ly/2zb1HB5
មន្ត្រី៖ បើទោះបីគ្មានសង្គ្រោះជាតិ ក៏កម្ពុជានៅមានប្រជាធិបតេយ្យដែរ
រាជបណ្ឌិត្យសភាកម្ពុជា និងអ្នកតំណាងមកពីគណបក្សចំនួន ៣ ដែលដាក់ពាក្យប្តឹង និងគាំទ្រការរំលាយគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានអធិប្បាយថា បើទោះបីជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយក៏ដោយ ក៏របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជានឹងនៅតែដំណើរការជាធម្មតានឹងអាច ...
សុទ្ធ គឹមសឿន
http://bit.ly/2A3FV5Q
រដ្ឋាភិបាល និងសហរដ្ឋអាមេរិកពិភាក្សាពីការបញ្ជូនអ្នកទោសខ្មែរត្រឡប់មកកម្ពុជាវិញ
ប្រទេសកម្ពុជាបានស្នើសុំឱ្យសហរដ្ឋអាមេរិកពន្យារពេលការនិរទេសប្រជាពលរដ្ឋរបស់ខ្លួនដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋនៅក្នុងសហរដ្ឋអាមេរិកដោយសារជំងឺធ្ងន់ធ្ងរ និងរង់ចាំរហូតដល់ពួកគេទទួលការព្យាបាល។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5091732/government-us-discuss-repatriation-cambodian-inmates/
លោក ហ៊ុន សែន ប្រមូលផ្ដុំគណបក្ស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជានៅគ្រប់កម្រិតឱ្យធ្វើការទ្វេដងដូចជា ខិតខំបម្រើប្រជាជាតិដោយអនុវត្តគោលនយោបាយគណបក្ស។ លោកបានធ្វើការអំពាវនាវនេះនៅក្នុងការថតសម្លេងរយៈពេល ១៥ នាទីដែលបានផ្ញើ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5091717/hun-sen-rallies-party/
ប្រទេសស៊ុយអ៊ែតបញ្ឈប់ជំនួយថ្មី
ប្រទេសស៊ុយអែតបាននិយាយកាលពីម្សិលមិញថា ខ្លួនបានបញ្ឈប់ជំនួយថ្មីសម្រាប់កម្ពុជាលើកលែងតែវិស័យអប់រំ និងស្រាវជ្រាវ ហើយនឹងបញ្ឍប់ការគាំទ្រកម្មវិធីកំណែទម្រង់ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីសប្តាហ៍មុន។ ...
ជាង សុខា
http://www.khmertimeskh.com/5091718/sweden-stops-new-aid/
អគ្គនាយកដ្ឋានពន្ធដារ ដំណើរការប្រព័ន្ធទូទាត់អេឡិចត្រូនិក
អគ្គនាយកដ្ឋានពន្ធដារ (GDT) កាលពីម្សិលមិញ បានប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ពន្ធអេឡិចត្រូនិក (E-Payment) ដែលអនុញ្ញាតឲ្យអ្នកជាប់ពន្ធទូទាត់ប្រាក់តាមរយៈគណនីធនាគារ ដែលជាដំណើរការថ្មីមួយ ជួយអ្នកបង់ពន្ធបញ្ចៀសការរង់ចាំយូរនៅតាមបញ្ជរបង់ប្រាក់នៅធនាគារឬសាខា ...
ហ៊ គីមសាយ
http://bit.ly/2z5WryF
រដ្ឋសភាដាក់ចេញថវិកាជាតិ ៦ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៨
កាលពីថ្ងៃសុក្រ រដ្ឋសភាដែលមានតែតំណាងរាស្ត្រគណបក្សកាន់អំណាចចូលរួមនោះ បានធ្វើការបោះឆ្នោតដើម្បីអនុម័តថវិកាជាតិសម្រាប់ឆ្នាំ ២០១៨ និងបន្ថែមមុខតំណែងចំនួនពីរទៀតទៅឱ្យគណៈកម្មាធិការសភាដែលមានចំនួន ១០រូប ដែលការបោះឆ្នោតនេះត្រូវបាន ...
ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/national-assembly-passes-6-billion-2018-budget