រដ្ឋាភិបាល

កំណើន​ប្រាក់​ចំណេញ​របស់ Naga​ ឆ្នាំ​២០១៦ ធ្លាក់​ចុះ

NagaCorp Ltd ជា​ប្រតិបត្តិ​ករ​កាស៊ីណូ​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​បង្ហាញ​ប្រាក់​ចំណេញ​សុទ្ធ ១៨៤,២​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើន​ឡើង​៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥ ដោយ​សារ​កំណើន​មួយ​ផ្នែក​ធំ​ត្រូវបាន​កាត់​បន្ថយ​ដោយ​សារ​កំណើន​ទាប​ក្នុង​ទំហំ​អាជីវកម្ម​ល្បែង​នៅ​ក្នុង​កាស៊ីណូ NagaWorld ក្នុង​ទីក្រុង ...

Kali Kotoski
http://bit.ly/2l9EMlC

បក្ស​​សង្គ្រោះ​ជាតិ​​នៅ​តែ​​ប្រឈម​​​​​​​​នឹង​គ្រោះ​ថ្នាក់​ ក្រោយពី​​លោក សម រង្ស៊ី លាលែង​​ពី​តំណែង​

លោក សម រង្ស៊ី ឥស្សរជនយូរមកហើយនៃចលនាប្រជាធិបតេយ្យដែលជួបបញ្ហាយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា បានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសៅរ៍ ស្របពេលរដ្ឋាភិបាលគំរាមកំហែងថា នឹងរម្លាយគណបក្សនេះទាំងមូលដោយសារលោកមានទោសព្រហ្មទណ្ឌ។លិខិតខ្លីនោះគ្រាន់តែបញ្ជាក់ថា លោកលាលែងពីតំណែងដោយសារ ”មូលហេតុផ្ទាល់ខ្លួន” និង “ដើម្បីគណបក្ស”។ ...

Zsombor Peter
http://www.cambodiadailykhmer.com/36492

សមាជិក​​​សភា​​​អាមេរិក​​​​​​ជំរុញ​​​ឱ្យ​​​​​​រដ្ឋាភិបាល​​​ថ្មី​​​ធានា​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​យុត្តិធម៌​​​

នៅក្នុងលិខិតមួយច្បាប់ដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រសហ្បតិ៍មានខ្លឹមសារថា សមាជិកសភាអាមេរិកពីររូបដែលគាំទ្រគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកដែលទើបតែងតាំងថ្មីប្រកាន់ជំហរមឺុងម៉ាត់ចំពោះរដ្ឋាភិបាលកម្ពុជានៅមុនការបោះឆ្នោតនាពេលខាងមុខ។លោក Alan Lowenthal អ្នកប្រជាធិបតេយ្យដែលតំណាងនៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ដែលជាសហគមន៍ខ្មែរដ៏ធំបំផុតក្នុងសហរដ្ឋអាមេរិក និងលោក Steve Chalot  អ្នកសាធារណរដ្ឋដែលតំណាងឱ្យរដ្ឋអូហាយ៉ូ បានបង្កើត Congressional Cambodia Caucus កាលពីខែមីនាឆ្នាំមុន។ ...

Ben Paviour
http://www.cambodiadailykhmer.com/36500

ក្រសួង​វប្បធម៌​ប្រាប់​ឱ្យ​ការ​ថតចម្លង​មាន​កម្រិត​

​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ដាក់​ចេញ​នៅ​កំហិត​សម្រាប់​អ្នកនិពន្ធ​ និង​នាយក​ដឹកនាំ​សម្តែង​ ដែល​មាន​បំណង​បង្កើត​ឡើង​វិញ​នូវ​ការងារ​ទាក់ទង​នឹង​សិល្បៈ​អក្សរសិល្ប៍​ និង​តន្ត្រី​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/35327/culture-groups-told-of-copy-limits-by-ministry/

បក្ស​នយោបាយ​​​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ-​សង្កាត់

គណបក្ស​នយោបាយ​មួយ​ចំនួនកំពុង​ពន្លឿន​ការ​បោះឆ្នោត​ផ្ទៃ​ក្នុង​បក្សសម្រាប់​ការ​ជ្រើសរើស​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) គ្រោង​ប្រកាស​សុពលភាព​បញ្ជី​ឈ្មោះ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ​ខាង​មុខ​នេះ បន្ទាប់​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ បញ្ចប់​ការ ...

តាំង វីដា
http://bit.ly/2ksoKQG

រដ្ឋាភិបាល​ឲ្យ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​មក​បង់​ពន្ធ ដែល​ជំពាក់

រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ប្រកាស​ពី​ចំណែក​ប្រាក់​ចំណូល និង​ទូទាត់​បំណុល​នៅត្រឹម​ចុង​ខែ​នេះ ដោយ​ព្រមាន​ថា​នឹង​បង្កក​គណនី​ធនាគារ ផ្អាក​អាជ្ញាប័ណ្ណ និង​ប្រឈម​នឹង​វិធានការ​ដាក់​ពិន័យ​តាម​ផ្លូវ​ច្បាប់​របស់​ពួកគេ​។ ...

Kali Kotoski and ហ៊ គឹមសាយ
http://bit.ly/2kOjyYh

សេវា​សាធារណៈ​នឹង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​

​រដ្ឋាភិបាល​ អង្គការ​ Hagar​ International​ និង​ Save​ the​ Children​ នឹង​សហការ​គ្នា​ដើម្បី​ពិភាក្សា​លើ​កង្វះខាត​នៃ​បុគ្គលិក​បម្រើ​ការ​សេវា​សង្គម​ ដែល​នឹង​សង្ឃឹមថា​កិច្ចសហការ​នេះ​នឹង​ពង្រឹង​វិស័យ​សេវា​សាធារណៈ​ និង​ជួយ​ដោះស្រាយ​ជាមួយនឹង​កំណើន​នៃ​កុមារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ថែទាំ​ -​ ដែល ...

Jonathan Greig
http://www.khmertimeskh.com/news/35326/social-services-to-be-improved/

TRC ទុក​ពេល​១០​ថ្ងៃ​ឲ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​បន្ទាប់​ពី​គម្រោង​ដូរ​លុយ

និយតករ​ទូរគមនាគមន៍​កម្ពុជា​កាលពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំង​អស់​មាន​រយៈពេល​១០​ថ្ងៃ ក្នុង​ការ​ដាក់​បញ្ជូន​របាយ​ការណ៍​ប្រាក់​ចំណេញ​លើ​ផលិតផល​ដែល​ខ្លួន​បាន​ដាក់​ចេញ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ហើយ​ថា​នឹង​កោះប្រជុំ​ប្រតិបត្តិ​ករ​ទាំង​៦ ត្រឹម​ចុងខែ​នេះ មុន​ពេល ...

Kali Kotoski
http://bit.ly/2k62uuF

លោក​ ហ៊ុន សែន អំពាវនាវ​ជាថ្មី​ឲ្យ​អាមេរិក​លុប​បំណុល

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​បាន​អំពាវនាវ​សាជាថ្មី​ទៀត​ឲ្យ​សហរដ្ឋ​អាមេរិក​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​កាលពី​សម័យ​ លន់ នល់ និង​បាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ចូល​​រួម​តែ​មិន​សង្ឃឹម​​ថា​គណបក្ស​ប្រឆាំង​នឹង​ចូលរួម​ទេ ព្រោះ​គណបក្ស​នេះ​ជា​កូនចៅ​របស់ ...

ទូច សុខា
http://bit.ly/2k5XN45

សិស្ស​ថ្នាក់​ ១២ អាច​តេស្ដ​សមត្ថភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន

ក្រសួង​អប់រំ​ប្រកាស​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ពង្រឹង​សមត្ថភាព​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១២ លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ជា​ជំនួយ​បន្ថែម​ដល់​ពួកគេ​ក្នុង​ការ​ហាត់​ធ្វើ​លំហាត់​ និង​ឆ្លើយ​សំណួរ​ដោយ​ខ្លួនឯង​។ ...

សែន ដាវីត
http://bit.ly/2lqm4mv

លោក​ រ៉ុង ឈុន សូម​ឲ្យ​បក្ស​ជាប់​ឆ្នោត​ចរចា​គ្នា​ជា​ជាង​កែ​ច្បាប់

សមាជិក​ ១ ​រូប​ក្នុង​ចំណោម ៩ ​រូប​របស់ គជប គឺ​លោក រ៉ុង ឈុន បាន​អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​ជាប់​ឆ្នោត​ត្រូវ​​ជួប​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ និង​​ត្រូវ​មាន​ក្រមសីលធម៌​ជា​ជាង​ទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ ...

ឡាយ សាមាន
http://bit.ly/2kubnlh

មន្ត្រី​នគរបាល​ដែល​ដាក់​ប៉ុស្តិ៍​អាណាធិបតេយ្យ​នឹង​ត្រូវ​ចាប់​ខ្លួន

អគ្គស្នងការ​នគរបាល​ជាតិបាន​ប្រកាស​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ក្នុង​ការ​ចាប់​បញ្ជូន​មន្ត្រី​នគរបាល​ទៅ​តុលាការ​ផ្ដន្ទាទោស ចំពោះ​ការ​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អាណាធិបតេយ្យ (ឬ​ហៅ​ថា ​កុងត្រូល​ជជុះ) ឬ​ឆ្លៀត​យក​តួនាទី​របស់​ខ្លួន ទាមទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។ ...

តាំង វីដា
http://bit.ly/2kUZhCp

នាយក​រដ្ឋមន្ត្រី បញ្ជា​វាយ​ខ្នោះអ្នក​​សន្យា​លុប​បំណុល​ ដែល​ជំពាក់​ធនាគារ​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​វាយ​ខ្នោះ​អ្នក​នយោបាយ​ណាដែល​ប្រើ​ការ​ឃោសនា​បែប​ប្រជាភិថុតិ តាមរយៈ​ការ​សន្យា​លុប​បំណុល​ជូន​ប្រជាពលរដ្ឋ ដែល​ជំពាក់​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ នៅ​ពេល​ដែល​គណបក្ស​ពួក​គេ​ជាប់​ឆ្នោត ដោយ​លោក​ចាត់​ទុក​ថា នោះ​ជា​ការ​សន្យា​បោកប្រាស់ ដើម្បី​កេង​ចំណេញ​នយោបាយ និង ...

តាំង វីដា
http://bit.ly/2k4YEXM

សំណើរ​គម្រោងបន្ថយតម្លៃអគ្គិសនី​តាម​ប្រភេទ​អតិថិជន

​និយ័ត​ករ​អគ្គិសនី​នៅ​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​គម្រោង​ថ្មី​ចំនួន​ ៧​ ដែល​រៀបចំ​ឡើង​ដើម្បី​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ ដែល​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ខែមេសា​ និង​រហូត​ដល់​ឆ្នាំ​ ២០២០​ ជាមួយនឹង​តម្លៃ​មួយ​ចំនួន​នឹង​ធ្លាក់​ចុះ​ទាប​ត្រឹម​ ៤៨០​ រៀល​ក្នុង ...

ឃុត សុភចរិយា និង Yesenia Amaro
http://www.phnompenhpost.com/national/electric-proposal-usage-based-plan-lower-power-rates

កូរ៉េ​ខាង​ត្បូង​ ផ្ដល់​ជំនួយ​សម្ភារ​យោធា​ដល់​ខ្មែរ

ប្រទេស​កម្ពុជា​កំពុង​រង់ចាំ​គ្រឿង​បំពាក់ និង​បរិក្ខារ​យោធា​ដែល​ជា​ជំនួយ​ផ្តល់​ដោយ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ បើ​យោង​តាម​អនុក្រឹត្យ​មួយ​បាន​បង្ហាញ​ថា​ក្រសួង​ហិរញ្ញវត្ថុ​បាន​ផ្តល់​ថវិកា​ប្រហែល ១ លាន​ដុល្លារ​ដល់​ក្រសួង​ការពារ​ជាតិ​ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​ដឹក​ជញ្ជូន​សម្ភារ​ទាំង​នេះ​នៅ ...

ម៉ិច ដារ៉ា
http://bit.ly/2kkz4tD

អតិថិជន​ ANZ Royal អាច​បង់ពន្ធ​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក និង​ដុល្លារ

អតិថិជន​ធនាគារ ANZ Royal នឹង​អាច​បង់ពន្ធ​ជា​រូបិយប័ណ្ណ​ក្នុង​ស្រុក និង​ដុល្លារ​គ្រប់​សាខា​ទាំង​អស់​របស់​ធនាគារ ANZ Royal និង​តាម​បណ្ដាញ​អនឡាញ​ពី​ខែ​មេសា ​ឆ្នាំ​២០១៧ បន្ទាប់​ពី​ធនាគារ ANZ Royal បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​នឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​កាល​ពី​ថ្ងៃ​សុក្រ។​ ...

សុខ ចាន់
http://bit.ly/2kDzyyH

កម្ពុជា​​​មិនយល់ស្រប​​​លើការ​​​ធ្វើ​​​អន្តរជាតូបនីយកម្ម​​​​​​នៃវិ​​​បត្តិ​​​រ៉ូហ៊ីងយ៉ា​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញពីជំនួបពិភាក្សាការងារជាមួយលោក ធិន ច (Htin Kyaw) ប្រធានាធិបតីមីយ៉ាន់ម៉ាដែលមកបំពេញទស្សនកិច្ចកាលពីថ្ងៃសៅរ៍ដោយបានប្រកាសថា លោកមិនបានគាំទ្រ “ការធ្វើអន្តរជាតូបនីយកម្ម”វិបត្តិជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាដែលកាន់តែធ្ងន់ធ្ងរឡើងនៅប្រទេសមីយ៉ាន់ម៉ាឡើយ ដោយប្រឆាំងនឹងពិភពលោកដែលកំពុងភ័យខ្លាចកាន់តែខ្លាំងឡើងថា នឹងអាចកើតមានអំពើប្រល័យពូជសាសន៍ក្នុងពេលឆាប់ៗ។ ...

ឃួន ណារិម និង Hannah Hawkins
http://www.cambodiadailykhmer.com/36424

កម្ពុជា ​គាំទ្រ​ចិន ​តែ​មួយ ​ហាម​ដាច់​ខាត​មិន​ឲ្យលើក​ទង​ជាតិរបស់​តៃវ៉ាន់​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​ជនជាតិ​កម្ពុជា-​ចិន ថា ប្រទេស​កម្ពុជា មាន​គោល​នយោបាយ​គាំទ្រ​ចិន ​តែ​មួយ ដោយ​ហាម​ដាច់​ខាត​មិន​ឲ្យ មាន​ការ​ជប់លៀង​លើក​ទង​ជ័យ និង​បើក​ការិយាល័យ​របស់​តៃវ៉ាន់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ នោះ​ទេ ដើម្បី​កុំ​ឲ្យ​មាន​ភាព​មិន​ល្អ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/2jRooH4

ក្រសួង​ដែនដី នឹង​ហៅ​លោកស្រី ស៊ុយ សុផាន ចូល​ដោះស្រាយ​វិវាទ​ដីធ្លី ២០​ករណី​សិន

ក្រសួង​ដែនដី ​នគរូបនីយកម្ម និង​សំណង់ នឹង​ចាប់​ផ្តើម​ដោះស្រាយ​វិវាទ​ដីធ្លី​ចំនួន ២០​ករណី ដែល​ជា​ជម្លោះ​ទាស់​គ្នា​រវាង​ប្រជាពលរដ្ឋ​ចំនួន ៥៥៤​គ្រួសារ ជាមួយ​នឹង​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អុីម៉ិច នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ក្រោយ​ការ​សម្រេច​យល់​ព្រម​ពី​រដ្ឋាភិបាល។​ ...

តាំង វីដា
http://bit.ly/2lduHk7

មានការ​តវ៉ា​កាន់តែ​ច្រើន​នៅ​ក្រសួង​រៀបចំ​ដែនដី​

​មនុស្ស​ប្រមាណ​ ១០០​ នាក់​ តំណាង​ឱ្យ​ប្រជាជន​ប្រមាណ​ ២០០​ គ្រួសារ​ បាន​ធ្វើការ​តវ៉ា​នៅ​មុខក្រសួង​រៀបចំ​ដែនដី​ រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​ព​ន្លឿ​ន​ការ​ផ្តល់​ដំណោះស្រាយ​ដល់​បញ្ហា​ជម្លោះដីធ្លី​របស់​ពួក​គេ​ជាមួយនឹង​ក្រុមហ៊ុន​ដំនាំ​អំពៅ​ចំនួន​បី​ នៅ ...

ប៉ិច សុធារី
http://www.khmertimeskh.com/news/35079/more-protests-at-land-ministry/

សភាចេញ​​​បទ​​​បញ្ជា​​​​​ផ្ទៃ​​​ក្នុង​​​ផ្ទុយពី​​​រដ្ឋធម្មនុញ្ញ​​​ជុំវិញ​​​ការ​​​កោះហៅ​​​រដ្ឋមន្ត្រី​​​

ដោយរំលោភរដ្ឋធម្មនុញ្ញខណៈដែលអនុវត្តតាមការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីម្សិលមិញបានចេញបទបញ្ជាដោយលើកឡើងថា រដ្ឋមន្ត្រីទាំងអស់នឹងមិនមកឆ្លើយបំភ្លឺនៅចំពោះមុខតំណាងរាស្ត្រទេ លុះណាតែគណបក្សសង្គ្រោះជាតិឈប់ធ្វើពហិការសម័យប្រជុំសភាជាមុនសិន។ ...

គុច ណារ៉េន និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36415

លោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​រដ្ឋមន្ត្រី​ ៣​រូប ចូល​បំភ្លឺ​តាម​ការកោះ​ហៅ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​ព្រមាន​មិន​ឲ្យ​រដ្ឋមន្ត្រី​បី​រូបដែល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង គ្រោង​កោះហៅ​ចូល​បំភ្លឺ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​ជំនាញ​របស់​ខ្លួនក្នុង​មន្ទីរ​រដ្ឋសភា​ឡើយ លុះ​ណា​តែ​អ្នក​តំណាងរាស្ត្រ​ទាំង​នោះ គោរព​ច្បាប់ ហើយ​ចូល​ប្រជុំ​សភា ​វិញ​សិន។ ...

តាំង វីដា
http://bit.ly/2jFqdSn

រដ្ឋាភិបាល​កម្រិត​របប​ម៉ោង​ និង​ប្រាក់​ម៉ោង​បន្ថែម​ក្នុង​គ្រឹះស្ថាន​សិក្សា

រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ការ​កម្រិត​របប​ម៉ោង​កំណត់​ម៉ោង​បន្ថែម​ និង​ប្រាក់​ម៉ោង​បន្ថែម​សម្រាប់​ការ​បង្រៀន​ក្នុង​គ្រឹះស្ថាន​សិក្សា​សាធារណៈ​​ដើម្បី​ឆ្លើយតប​តាម​​តម្រូវការ​ និង​តាម​លទ្ធភាព​នៃ​ថវិកា។ ...

សែន ដាវីត
http://bit.ly/2kqrLUk

អគ្គនាយក​ដ្ឋាន​ពន្ធដារ បិទ​ចន្លោះ​នៃ​ការ​លាក់​លៀម​សកម្មភាព​ពន្ធ

អ្នក​ជំនាញ​ពន្ធ​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពន្ធ ដែល​មាន​ស្រាប់​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ទទួល​បាន​ទិន្នន័យ​វិនិយោគិន​បុគ្គល និង​ក្រុមហ៊ុន ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ច្រើន​ក្នុង​ការ​ធានា​បាន​នូវ​ឯកសារ​ច្បាស់​លាស់​។ ...

Kali Kotoski
http://bit.ly/2kpDinr

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZLJxv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!