រដ្ឋាភិបាល

សាលា​ក្រុង​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ OCIC ​ទៅ​ទទួល​យក​ប័ណ្ណ​ដី​

សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...

ប៉ិច សុធារី
http://bit.ly/2cJ5I5F

អ្នក​ជំនាញ​ថា ​កម្ពុជា​ត្រូវ​បង្កើត​យីហោ​ឲ្យ​ច្រើន

កម្ពុជាចាំបាច់ត្រូវបង្កើត យីហោ ផ្ទាល់ខ្លួនឲ្យបានកាន់តែច្រើនដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិខណៈទីផ្សារក្នុងស្រុកពោរពេញដោយយីហោពិភពលោកមកពីខាងក្រៅ។ នេះបើតាមក្រុមពិភាក្សាដែលបានលើកឡើងកាលពីសប្តាហ៍មុន។ លោក វ៉ា រ័ត្នសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាក្រុមហ៊ុនកម្ពុជាចាំបាច់ត្រូវបង្កើតយីហោផ្ទាល់របស់ខ្លួនបន្ថែមទៀត និងអភិវឌ្ឍការយល់ដឹងពីគុណភាពខ្ពស់ដើម្បីប្រកួតប្រជែងជាមួយយីហោអន្តរជាតិធំៗមួយចំនួនដែលកំពុងចូលមកប្រទេសនេះ។ ...

Matthieu de Gaudemar
http://bit.ly/2d57r9q

លោក ស ខេង ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយបារម្ភពីចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានការកើនឡើងដូចឆ្នាំកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ។ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញារហូតដល់ដល់ថ្ងៃទី១ ខែតុលា (ថ្ងៃទី១នៃពិធីដាក់បិណ្ឌដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ) លោក ស ខេងបានអំពាវនាវដល់សាធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ត្រូវពិនិត្យមើលបច្ចេកទេសរថយន្ត និងមិនត្រូវបើកបរលឿនហួសល្បឿនកំណត់នោះទេ។ ...

មុំ គន្ធា
http://bit.ly/2cj5WTS

សម្រាប់​រថយន្ត​ស្លាក​​នគរបាល អត់​ពន្ធ អត់​បញ្ហា!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើបញ្ឈប់ការចង់ប្រមូលពន្ធពីរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៤៧០ គ្រឿងដោយក្រសួងហិរញ្ញវត្ថុ និងបានផ្តល់នូវការលើកលែងពន្ធទៅលើរថយន្តទាំងនោះវិញ តាមសំណើររបស់ក្រសួងមហាផ្ទៃ។ ...

ម៉ិច ដារ៉ា
http://bit.ly/2cxgjzs

មណ្ឌល​ព្រៃស្ពឺ​នៅ​តែ​រង​ការ​រិះគន់

អ្នកស្រី ងូយ មុំ បីកូនអាយុ ២ ឆ្នាំនៅក្នុងដៃរបស់អ្នកស្រីខណៈអ្នកស្រីរង់ចាំនៅទ្វារមជ្ឈមណ្ឌលព្រៃស្ពឺកាលពីចុងសប្តាហ៍មុន។ ស្រ្តីអាយុ ៣៤ ឆ្នាំគឺទៅទីនោះដើម្បីសួរសុខទុក្ខប្តីអ្នកស្រីដែលជាអ្នករើសអេតចាយដូចអ្នកស្រីដែរដែលត្រូវបានអាជ្ញាធរចាប់ខ្លួនខណៈគាត់កំពុងរើសអេតចាយជាមួយកូនប្រុសវ័យក្មេងរបស់គាត់។ ...

គង់ មេត្ដា
http://bit.ly/2d13Rsy

បក្ស​ប្រឆាំង​មិន​សុខ​ចិត្ត​នឹង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​និយាយ​ខ្មែរ​មិន​ច្បាស់

គណបក្សសង្គ្រោះជាតិគ្រោងនឹងស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីធ្វើការស៊ើបអង្កេតទៅនឹងបញ្ហាសញ្ជាតិរបស់ប្រជាពលរដ្ឋជាង ៤០០ នាក់ដែលថ្មីៗនេះពួកគាត់បានចុះឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតតាមប្រព័ន្ធឌីជីថលថ្មី។ ...

ប៊ុន សេងគង់
http://bit.ly/2dci7C2

រដ្ឋាភិបាល ​ផ្តល់​មេដាយ​ដល់​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការផ្តល់មេដាយមុនីសារាភ័ណ្ឌ ចំនួន១១គ្រឿង ជូនទៅដល់អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដែលក្នុងនោះក៏មាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម និង សកម្មជន Facebook កញ្ញា ធី សុវណ្ណថា ដោយរដ្ឋាភិបាលបានចាត់ទុកថា មានស្នាដៃក្នុងការចូលរួម អភិរក្ស និងការពារធនធានធម្មជាតិកន្លងមក។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cgT9wg

រាជរដ្ឋាភិបាល​ ​បញ្ចេញ​$២៧​លាន​ដើម្បីទប់​តម្លៃ​ស្រូវ​ធ្លាក់ចុះ​

រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិកជាបន្ទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូបបានធ្លាក់ចុះថ្លៃជាបន្តបន្ទាប់តាំងពីសបា្តហ៍មុនហើយកញ្ចប់ថវិកានេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូបដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗចាប់ពីពាក់កណ្តាលខែសីហា តទៅ រហូតដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ...

សុខ ចាន់
http://bit.ly/2cx6EsO

តម្រូវការថាមពលក្នុងអាស៊ានត្រូវបានពិភាក្សា

កម្ពុជាបានជម្រុញនាំក្រុមហ៊ុនប្រេងអាស៊ានទាំងអស់ដើម្បីសហការគ្នាក្នុងការធានាដល់ តម្រូវការ និងការផ្គត់ផ្គង់នៃថាមពលនៅក្នុងប្រជាជាតិទាំង ១០ នេះបើតាមប្រសាសន៍នៃមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29822/asean-energy-demand-discussed/

ក្រសួង​ពាណិជ្ជកម្ម​ដាក់​ដំណើរការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ក្រសួងពាណិជ្ជកម្មជាមួយនឹងធនាគារឯកទេសវីងបានចុះហត្ថលេខាជាផ្លូវការក្នុងការចាប់ផ្តើមអនុវត្តអនុស្សរណៈយោគយល់គ្នា(MOU)សម្រាប់ការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក E-payment នៃប្រាក់ចំណូល និងការចំណាយប្រតិបត្តិការរបស់ក្រសួងទាំងមូល ក្នុងបំណងពង្រឹងសេវាសាធារណៈរបស់ខ្លួនដល់អតិថិជន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ដែលមានវត្តមានក្នុងពិធីចុះហត្ថលេខាកាលពីម្សិលមិញ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺដើម្បីគាំទ្រការអនុវត្តអនុស្សរណៈយោគយល់គ្នាដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារឯកទេសវីង បានចុះហត្ថលេខាតាំងពីទីថ្ងៃទី៩ ក្នុងខែនេះ។ ...

ម៉ៃ គុណមករា
http://bit.ly/2cZhQDw

កម្ពុជាមិន​ពេញ​ចិត្ត​សហគមន៍​អន្តរជាតិ ជ្រៀតជ្រែក​​នយោបាយ

តបទៅនឹងក្តីបារម្ភក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋទាំង ៣៩ ទៅលើស្ថានភាពនយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោក ណី សំអុល ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានឆ្លើយថាលោកមិនស្វាគមន៍ទៅនឹងសកម្មភាពជ្រៀតជ្រែកណាមួយនៅក្នុងស្ថានភាពនយោបាយរបស់កម្ពុជា ឡើយ។ តាមរយៈសម័យប្រជុំទៀតទាត់លើកទី ៣៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៤ ខែកញ្ញា បន្ទាប់ពីបានស្តាប់សេចក្តីថ្លែងការណ៍ និងសេចក្តីថ្លែងការណ៍រួមរបស់គណៈប្រតិភូ នៃបណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា រួចមក លោក ណី សំអុល បានលើកឡើងថា គណបក្សនយោបាយ និងអង្គភាពមួយចំនួន គ្រាន់តែធ្វើសកម្មភាពដើម្បីអត្តប្រយោជន៍ផ្នែកនយោបាយរបស់ពួកគេ តាមការរៀបចំ ការញុះញង់ និងការសម្ដែងល្ខោន ធ្វើឲ្យមានអស្ថិរភាពនៅកម្ពុជា តែប៉ុណ្ណោះហើយក្នុងនាមជាប្រទេសលទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការអនុវត្តច្បាប់ ដើម្បីរក្សាស្ថិរភាព និងសន្តិសុខសម្រាប់ផលប្រយោជន៍សាធារណៈ និងឯកជន។ ...

តាំង វីដា
http://bit.ly/2cSDwfX

រដ្ឋមន្ត្រីការបរទេសនឹងទៅចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ

រដ្ឋមន្ត្រីការបរទេស ឯឧត្តមក ប្រាក់ សុខុន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតនអង្គការសហប្រជាជាតិលើកទី ៧១ នៅសប្តាហ៍ក្រោយ ដែលនៅទីនោះលោកនឹងចូលរួមជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន មន្ត្រីអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃប្រតិភូមកពីបណ្តាប្រទេសជាច្រើនទៀត នេះបើយោងតាមសេចក្តីថ្លៃងការណ៍មួយពីក្រសួងការបរទេសកាលពីម្សិលមិញ។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/29837/foreign-minister-to-attend-un/

អ្នក​ចុះ​ឈ្មោះ​កើន​ដល់​ជិត ២ លាន​នាក់​​ ខណៈ​មាន​បណ្ដឹង​ពី​គណបក្ស ២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) កាលពីម្សិលមិញបានចេញរបាយការណ៍ថារហូតមកទល់ពេលនេះអ្នកចុះឈ្មោះបោះឆ្នោតមានជិត ២ លាននាក់ខណៈដែលមានបណ្ដឹងយ៉ាងហោច ១៧ ដែលភាគច្រើនប្ដឹងដោយបុគ្គលក្នុងគណបក្សកាន់អំណាច និងបក្សប្រឆាំង។ ...

ប៊ុន សេងគង់
http://bit.ly/2cWJ0Lr

អ្នក​ជំនាញ​នឹង​ពិនិត្យ​អត្តសញ្ញាណ​ប័ណ្ណ​ខ្មែរ​គំរូ​ថ្មី ដែល​​មិន​ប្រក្រតី

គណៈកម្មការជំនាញនឹងពិនិត្យលើអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី ដែលមានភាពមិនប្រក្រតីប្រមាណជិត ៥០សន្លឹក ដោយសង្ស័យថា ម្ចាស់អត្តសញ្ញាណប័ណ្ណនោះមិនមានសញ្ជាតិខ្មែរ ពិតប្រាកដនៅថ្ងៃនេះ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីកាលពីដើមខែកញ្ញា។ ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន បានឲ្យដឹងនៅរសៀលថ្ងៃម្សិលមិញថា ក្រុមការងារស៊ើបអង្កេតលើករណីដែលសង្ស័យថា ម្ចាស់អត្តសញ្ញាណប័ណ្ណជិត៥០សន្លឹក គ្មានសញ្ជាតិខ្មែរពិតប្រាកដនោះ នឹងចាប់ផ្តើមធ្វើការនៅថ្ងៃនេះ។ លោកបានថ្លែងថា៖ «នៅបញ្ចប់ការស្រាវជ្រាវយើងនឹងប្រាប់អំពីលទ្ធផលនោះ»។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2c9INyb

GMAC ព្រម​បន្ថែម​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២​ ដុល្លារ​ខណៈ​សហជីព​ទាមទារ​ដល់ $១៧៩,៦០

ការសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងសហជីព និងនិយោជកកាលពីម្សិលមិញដើម្បីស្វែងរកចំណុចរួមក្នុងការដំឡើងប្រាក់ឈ្នួល។ កន្លងទៅក្រសួងការងារធ្លាប់ស្នើឱ្យគ្រប់ភាគីឱ្យបន្ថែមប្រាក់ឈ្នួលអប្បបរមាដល់កម្មករឱ្យបាន ១៤៨,២០ ដុល្លារខណៈសហជីពទាមទារដល់ ១៧៩,៦០ ដុល្លារតែភាគី (GMAC) កំណត់ឱ្យតែ ១៤៤,២០ ដុល្លារប៉ុណ្ណោះ។ ...

ឡាយ សាមាន
http://bit.ly/2d1ks2z

ស្ពានតាម៉ុកបានបើកឡើងវិញហើយ

អាជ្ញាធរស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកស្ពានតាម៉ុកឱ្យតំណើរការចរាចរណ៍កាលពីម្សិលមិញហើយ បន្ទាប់ពីកម្រិតទឹកបានស្រកចុះ ប៉ុន្តែមន្ត្រីមួយចំនួននៅតែប្រចាំការនៅស្ពាននោះ។ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយសេចក្តីថ្លៃងការណ៍មួយកាលពីម្សិលមិញថា ទឹកនៅបឹងតាម៉ុកបានស្រកចុះនៅក្រោមកម្រិតប្រកាសអាសន្ន ២.៩ ម៉ែត្រ ហើយ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/29768/ta-mok-bridge-reopened/

ក្រសួង​ឲ្យ​សាលា​រាជធានី​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ជីក​ដី

ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...

ម៉ិច ដារ៉ា
http://bit.ly/2cNKUKK

រដ្ឋ​ចំនួន ៣៦ ​បារម្ភ​ពី​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​

តាមរយៈសេចក្តីប្រកាសរួមរបស់រដ្ឋចំនួន ៣៦ រួមមានសហរដ្ឋអាមេរិក អាល់បានី អូស្ត្រាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន២៨ ជាសមាជិកនៃសហភាពអឺរ៉ុប ចុះថ្ងៃទី១៤ ខែកញ្ញា និងត្រូវបានអានជូនដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Keith Harper បានឲ្យដឹងថា តាងនាមឲ្យរដ្ឋទាំងនោះ លោកបានកត់សំគាល់ឃើញការប្ដេជ្ញាចិត្តរបស់ប្រទេសកម្ពុជា បានទទួលស្គាល់ផងដែរនូវជំហានដែលប្រទេសកម្ពុជា បានប្រកាន់យក ក្នុងការផ្ដួចផ្ដើមឲ្យមានកំណែទម្រង់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នីតិវិធីក្នុងការបោះឆ្នោត និងការចុះឈ្មោះអ្នកបោះឆ្នោត ដែលជាការឆ្លើយតបនឹងកង្វល់ជាទូទៅរបស់ពលរដ្ឋទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៣។ ...

តាំង វីដា
http://bit.ly/2cKwnQf

មន្ត្រី​ពិភាក្សា​ពី​លទ្ធភាព​ជនពិការ​ចូល​ទៅ​អគារ​សាធារណៈ

មន្រ្តីពីក្រសួងសង្គមកិច្ច និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការកាលពីថ្ងៃចន្ទដើម្បីពិភាក្សាការចេញប្រកាសមួយដើម្បីកំណត់ស្តង់ដារសម្រាប់លទ្ធភាពរបស់ជនពិការក្នុងការចូលទៅអគារសាធារណៈ។ នេះបើតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ។ ...

Andrew Nachemson
http://bit.ly/2cWyTlA

ជម្លោះ​ដី​ធ្លី​ជិត​១០​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​សុរាគារ​ខ្មែរ​គ្មាន​ដំណោះស្រាយ

ប្រជាពលរដ្ឋចំនួន ៦៥នាក់ តំណាងឲ្យ ៧១គ្រួសារនៅឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី កាលពីថ្ងៃម្សិលមិញ ស្នើឲ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនសុរាគារខ្មែរ ដែលអូសបន្លាយពេលជិត ១០ឆ្នាំមកហើយ និងស្នើសុំប័ណ្ណកម្មសិទ្ធិ។ តំណាងប្រជាពលរដ្ឋ លោក គុយ ចាន់ថន បានឲ្យដឹងថា បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋជាមួយលោកស្រី លឹម គា ម្ចាស់ក្រុមហ៊ុនសុរាគារខ្មែរ លើដីទំហំ ១៥៥ហិកតារ បានកើតឡើងតាំងពីឆ្នាំ២០០៦ មក ក្នុងនោះប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរខេត្តឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារ តែពុំមានលទ្ធផលនៅឡើយ បើទោះជាមានការបោះបង្គោលកំណត់លើព្រំដីរៀងៗខ្លួនក៏ដោយ។ ...

ប៉ិច សុធារី
http://bit.ly/2cF6eow

ក្រសួង​កសិកម្ម​​ ទប់​ស្កាត់​​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​តម្លៃ​ថោក​

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់ផ្តើមចាត់វិធានការទប់ស្កាត់ឈ្មួញប្រមូលទិញស្រូវពីកសិករក្នុងតម្លៃថោក ខណៈពីកសិករត្អូញត្អែរតម្លៃកសិផលរបស់ពួកគាត់ ត្រូវបានបន្ទាបតម្លៃថោកក្នុងដើមរដូវប្រមូលផល។ មន្ត្រីជំនាញថា គួររក្សាទុកស្រូវ ទុកបញ្ចេញលក់ពេលស្រូវឡើងថ្លៃ ប៉ុន្តែកសិករ និងរោងម៉ាស៊ីនកិនស្រូវ យល់ថា កង្វះឡសម្ងួត កង្វះថវិកាបង្វិលប្រមូលទិញ និងខ្វះទីផ្សារ ជាបញ្ហាប្រឈមខ្លាំង។ ក្រសួងកសិកម្ម ចេញសេចក្តីជូនដំណឹង ស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ការប្រមូលទិញផ្តាច់មុខពីឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចា ជាមួយសមាគមរោងម៉ាស៊ីនកិនស្រូវក្នុងតំបន់ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យអស់លទ្ធភាពក្នុងតម្លៃសមស្រប។ បើតាមការអះអាងរបស់កសិករ ស្រូវប្រភេទសែនក្រអូបលក់ចេញក្នុងមួយតោនតម្លៃ ២០០ដុល្លារក្នុងពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំមុន ធ្លាក់ចុះពីជាង ៣០០ដុល្លារ។ ...

ជា វណ្ណៈ
http://bit.ly/2cq1TDb

ក្រុមហ៊ុន​ចិន​ចាប់​អារម្មណ៍​លើ​ការ​សង់​ផ្លូវដែក ២ ទៀត​នៅ​កម្ពុជា

អ្នកតំណាងរបស់ក្រុមហ៊ុន Jiangxi International (Cambodia) Ltd បានជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃចន្ទកន្លងទៅដោយមានការចាប់អារម្មណ៍ទៅលើការសិក្សាពីលទ្ធភាពកសាងផ្លូវដែកចំនួនពីរខែ្សដែល ១ ខ្សែចាប់ទីក្រុងស្វាយស៊ីសុផុនក្នុងខេត្តបន្ទាយមានជ័យទៅខេត្តសៀមរាប និង ១ ខ្សែទៀតពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតក្នុងខេត្តស្វាយរៀង។ ...

គង់ មេត្ដា
http://bit.ly/2cWztQh

ស្ពានតាម៉ុកត្រូវបិទដោយសារកម្ពស់ទឹកឡើងខ្ពស់

អាជ្ញាធរនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានផ្អាកមិនឱ្យមានចរាចរណ៍នៅលើស្ពានតាម៉ុកចាប់ពីយប់ថ្ងៃចន្ទ បន្ទាប់ពីកម្រិតទឹកឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃម្សិលមិញថា ចរាចរណ៍នៅលើស្ពានតាម៉ុក ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវបានផ្អាក ខណៈដែលនៅតែមានភ្លៀងធ្លាក់ ហើយកម្រិតទឹកនៅក្នុងបឹងតាម៉ុកបានកើនឡើងលើសពីកម្រិតប្រកាសអាសន្ន ២.៩ ម៉ែត្រ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/29707/high-waters-close-ta-mok-bridge/

Nagaworld ឈានដល់កិច្ចព្រមព្រៀងពន្ធ

Nagaworld ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជី NagaCorp ដែលមានមូលដ្ឋាននៅហុង កុង បានឈានដល់កិច្ចព្រមព្រៀងបង់អត្រាពន្ធថ្មីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើប្រតិបត្តិការមិនមែនល្បែង នេះបើអោយដឹងពីមន្ត្រីក្រសួងមួយរូប។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29693/nagaworld-reaches-tax-deal/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

czFML
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!