ព័ត៌មាន
យ៉ាងហោចណាស់ មនុស្ស២នាក់បាត់ខ្លួន ក្នុងគ្រោះជំនន់ទឹកភ្លៀង
យ៉ាងហោចណាស់ មនុស្សចំនួន២នាក់បានបាត់ខ្លួន ក្នុងជំនន់ទឹកភ្លៀងហូរច្រោះដាច់ផ្លូវ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-23-1519-262430
អ្នកវិភាគ៖ កម្ពុជាគ្មានអ្វីក្រៅពីឆ្លើយតបដូចគ្នា បើថៃទម្លាក់កម្រិតការទូត
ក្រោយពីការកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ទៅប្រទេសថៃវិញកាលពីសប្ដាហ៍មុន គណបក្សកាន់អំណាច ភឿ ថៃ ថ្លែងថា ប្រទេសថៃកំពុងស្ថិតក្នុងដំណើរការបន្ថយកម្រិតចំណងការទូតជាមួយកម្ពុជា។ អ្នកវិភាគថ្លែងថា កម្ពុជាគ្មានអ្វីក្រៅពីការឆ្លើយតប ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-23-1832-262435
ការនាំចេញទំនិញរបស់ SEZ បានចំណែក ២០-២៥ភាគរយនៃចំនួនទឹកប្រាក់នាំចេញសរុប
តំបន់សេដ្ឋកិច្ចពិសេស(SEZ)កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ ដោយរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ចំនួនទឹកប្រាក់នាំចេញទំនិញរបស់ SEZ ទាំងអស់នៅកម្ពុជាមានចំណែកប្រហែល ១/៤នៃការនាំចេញសរុបរបស់កម្ពុជា ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-23-1637-262432
កម្ពុជាអាចធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទតាមតម្រូវក្នុងប្រទេស
ការគំរាមដាក់សម្ពាធជាបន្តបន្ទាប់ពីសំណាក់ក្រុមជ្រុលនិយមថៃមួយចំនួន បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកមិនឱ្យនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ខណៈរដ្ឋាភិបាល អ្នកសេដ្ឋកិច្ច និងប្រជាជនសុទ្ធតែយល់ឃើញថា កម្ពុជា ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-23-1442-262429
កម្ពុជាបោះជំហានដោយប្រុងប្រយ័ត្នទៅរកបទប្បញ្ញត្តិគ្រប់គ្រង AI ស្របពេលក្តីបារម្ភចំពោះបច្ចេកវិទ្យានេះកើនឡើង
កម្ពុជាកំពុងបិទបញ្ចប់ដំណើរការរៀបចំតាក់តែងយុទ្ធសាស្ត្រ AI ជាតិជាលើកដំបូង ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងតម្លាភាព ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅចំពោះមុខការដែលកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រង ច្បាប់ការពារទិន្នន័យនៅមានកម្រិត និងកង្វះក្របខ័ណ្ឌច្បាប់ច្បាស់លាស់ ដើម្បីគាំទ្រការច្នៃប្រឌិតប្រកបដោយការទទួលខុសត្រូវ។ ...
សេង ម៉េងហេង
https://kiripostkhmer.com/stories/cambodia-moves-cautiously-towards-ai-regulation-amid-rising-concerns
កម្ពុជាផ្អាកការនាំចូលប្រេងឥន្ធនៈពីថៃ ខណៈទំនាក់ទំនងទ្វេភាគីកាន់តែតានតឹង
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសផ្អាករាល់ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃចាប់តាំងពីយប់ថ្ងៃទី២២ឈានចូលថ្ងៃទី២៣។ លោកបញ្ជាក់ពីលទ្ធភាពក្នុងការផ្គត់ផ្គង់គ្រប់គ្រាន់ ស្របពេលភាពតានតឹងកាន់តែឡើងកម្តៅ បន្ទាប់ពីមានករណី យោធាថៃដឹកនាំអ្នកជិះកង់ចំនួន១៥០នាក់ ចូលទៅក្នុងបរិវេណប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន។ ...
Marissa Carruthers
https://kiripostkhmer.com/stories/cambodia-bans-thai-fuel-imports-as-tensions-rise
ពលរដ្ឋរស់នៅតាមបណ្ដោយប្រឡាយបឹងត្របែកប្រឈមនឹងការបណ្ដេញចេញ ខណៈកាលកំណត់ត្រឹមថ្ងៃទី២២ខែនេះ
ប្រជាពលរដ្ឋ១២គ្រួសាររស់នៅជិតប្រឡាយបឹងត្របែកក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន អះអាងថាសំណងដែលផ្ដល់ជូនពួកគាត់មានចំនួនតិចតួចចន្លោះពី ១ ០០០ ដុល្លារទៅ ៣ ០០០ ដុល្លារ និងបានទាមទារឲ្យមានការការផ្ដល់សំណងសមរម្យ ឬអាចរកទីតាំងថ្មីសម្រាប់រស់នៅ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/boeung-trabek-residents-face-eviction-as-june-22-deadline-looms/
អ្នកលក់គាំទ្រការបិទនាំចូលផ្លែឈើថៃ ទោះមានការខាតបង់ខ្លះ ខណៈរដ្ឋាភិបាលកំពុងជំរុញការផ្គត់ផ្គង់ពីប្រភពផ្សេងៗ
ស្របពេលដែលកម្ពុជាបានហាមឃាត់ការនាំចូលផ្លែឈើពីប្រទេសថៃដោយសារតែភាពតានតឹងនៅតាមព្រំដែន ឈ្មួញក្នុងស្រុកកំពុងជួបប្រទះបញ្ហាខ្វះខាតផ្លែឈើសម្រាប់លក់ តម្លៃឡើងថ្លៃ ខណៈនៅប្រទេសថៃវិញផ្លែឈើគរសល់។ ជាមួយគ្នានេះមន្ត្រីបានជំរុញឲ្យអ្នកប្រើប្រាស់ជ្រើសរើសផលិតផល ...
ស៊ើង និមល់
https://khmer.cambojanews.com/sellers-support-thai-fruit-ban-despite-losses-govt-promotes-alternatives/
ក្រសួងការពារជាតិ៖ ភាគីថៃរំលោភកិច្ចព្រមព្រៀងចូលប្រាសាទតាមាន់ធំ
អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថា ភាគីថៃបានរំលោភទៅលើកិច្ចព្រមព្រៀងរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលកំណត់ពេលវេលាជាក់លាក់អំពីការបើកឱ្យចូលប្រាសាទតាមាន់ធំ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-22-1359-262420
កម្ពុជាបន្ដកំដរថៃដែលយកការបិទច្រកព្រំដែនមកដាក់គំនាបលើកម្ពុជា
ក្រោយទទួលបានការរាយការណ៍ពីអភិបាលខេត្ដឧត្តរមានជ័យ ពីការជូនដំណឹងបិទច្រកព្រំដែនពីសំណាក់យោធភូមិភាគ២ នៃកងទ័ពថៃត្រង់ចំណុចសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ថ្ងៃទី២១ ខែមិថុនា លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានឯកភាព និងបញ្ជាឱ្យបិទច្រកមួយបន្ថែមទៀត។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-6-22-826-262419
ថៃលាបពណ៌កម្ពុជាជាមជ្ឈមណ្ឌលឆបោកអនឡាញ ខណៈខ្លួនជាមជ្ឈមណ្ឌលចែកចាយដ៏សំខាន់
ខណៈរបាយការណ៍ដ៏ចម្រូងចម្រាស់ជាបន្តបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយថៃបានលាបពណ៌ប្រទេសកម្ពុជាជា «មជ្ឈមណ្ឌលឆបោកអនឡាញ» ឬ “Scam Center” បទយកការណ៍វីដេអូឯកសារបែបស៊ីជម្រៅរបស់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី Channel News Asia (CNA) បានបង្ហាញពីតួនាទីប្រទេសថៃជាចំណុចឆ្លងកាត់នៃអំពើឧក្រិតកម្មឆ្លងដ៏សំខាន់ ...
ហុង រស្មី
https://www.postkhmer.com/national/2025-6-21-1425-262416
រដ្ឋមន្ត្រីការពារជាតិ៖ កម្ពុជាមិនឈ្លានពានប្រទេសដទៃ ហើយកម្ពុជាគ្មានយន្តហោះចម្បាំងហោះទៅដល់បាងកក
រដ្ឋមន្ត្រីការពារជាតិ ទៀ សីហាថ្លែងថា កម្ពុជាមិនមានយន្តហោះចម្បាំង មិនមាននាវាចម្បាំងនោះទេ ប៉ុន្តែមានសមត្ថភាពការពារប្រទេស មានកាំភ្លើងបាញ់ការពារដែនអាកាស មានកាំភ្លើងបាញ់រថក្រោះ និងមានកាំភ្លើងបាញ់នៅឆ្នេរសមុទ្រដែរ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-20-1719-262414
ក្រុមហ៊ុនព្រូដិនសល កម្ពុជាបើកសម្ពោធ និងដាក់ដំណើរការជាផ្លូវការនៃ កម្មវិធីអតិថិជន ICONIC by Prudential
ក្រុមហ៊ុន ព្រូដិនសល បានប្រកាសជាផ្លូវការនូវការដាក់ឱ្យដំណើរការ កម្មវិធី ICONIC by Prudential ដែលជាកម្មវិធីអតិថិជនផ្តល់ជូននូវការការពារហិរញ្ញវត្ថុ និងសុខភាពប្រកបដោយភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើន។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/business/2025-6-20-1418-262412
អ.វ.ត.ក.បន្តកិច្ចប្រឹងប្រែងបង្កើតស្ថាប័នកេរដំណែលដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ផ្សព្វផ្សាយឯកសារទស្សនទានស្ដីពីការបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍និងដើម្បីគោលដៅអប់រំ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-20-1219-262411
ឯកសារចំនួន៣បានដាក់បញ្ចូលសម្រាប់ការចរចាពន្ធគយជុំទី៣ជាមួយអាម៉េរិក
កម្ពុជាបានដាក់ឯកសារចំនួន៣ទៅភាគីអាម៉េរិក ក្នុងការត្រៀមខ្លួនចរចាបញ្ហាពន្ធគយជុំទី៣។ ក្រោយការផ្ញើឯកសារនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សង្ឃឹមថាកិច្ចចរចានឹងទទួលបានលទ្ធផលវិជ្ជមាន។ ...
ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/three-documents-submitted-for-third-round-of-us-tariff-negotiations
កសិដ្ឋានចិញ្ចឹមជ្រូកមួយ ទទួលរងការផាកពិន័យ ដោយសារបំពុលប្រភពទឹកសាធារណៈ
ក្រសួងបរិស្ថានបានបញ្ជាឱ្យកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកទឹកឈូ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការបង្ហូរសំណល់រាវទៅក្នុងអូរសាធារណៈ និងត្រូវបង់ពិន័យ ចំពោះការប្រព្រឹត្តល្មើសច្បាប់ ដែលបង្កឱ្យពុលបរិស្ថាន។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-20-1141-262408
សង្គមស៊ីវិញជំរុញឱ្យធ្វើកំណែទម្រង់ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារចំពេលមានការកើនឡើងនៃការរំលោភបំពាននិងការស្លាប់
ក្នុងឆ្នាំ២០២៤ អង្គការលីកាដូបានកត់ត្រាករណីហិង្សាក្នុងគ្រួសារចំនួន ១៣៩ករណី ដែលបណ្តាលឱ្យមនុស្ស ២៣នាក់ បានស្លាប់បាត់បង់ជីវិត និងមិនមានសញ្ញានៃការធ្លាក់ចុះនោះ ក្រុមសង្គមស៊ីវិលចំនួន ១៣ បានរួមគ្នាអំពាវនាវឱ្យរដ្ឋាភិបាលធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារឆ្នាំ២០០៥ជាបន្ទាន់ ដោយលើកឡើងពីការបន្តកើតមាននៃអំពើហិង្សា គម្លាតផ្លូវច្បាប់ និងការការពារមិនគ្រប់គ្រាន់សម្រាប់ជនរងគ្រោះ។ ...
ពលរដ្ឋរស់នៅរាជធានីភ្នំពេញទទូចជាថ្មីម្ដងទៀតឱ្យសាលាក្រុងចេញបណ្ណកម្មសិទ្ធិដីធ្លី និងសាងសង់ផ្លូវ
ប្រជាពលរដ្ឋប្រមាណ៥០នាក់មកពីសហគមន៍ចំនួនពីរក្នុងរាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវរថភ្លើងស្ថិតក្នុងខណ្ឌ ទួលគោក និងការសាងសង់ផ្លូវបេតុងប្រវែង ១ ៦០០ម៉ែត្រ ក្នុងខណ្ឌដង្កោ បានប្រមូលផ្តុំគ្នានៅមុខសាលាក្រុង នៅថ្ងៃទី១៩ ខែមិថុនា ដើម្បីទាមទារបណ្ណកម្មសិទ្ធិដីធ្លី ដោយព្រួយបារម្ភពីការបណ្តេញចេញ ទឹកជំនន់ និងដំណើរការមិនល្អ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/phnom-penh-residents-push-city-hall-again-for-land-titles-road-construction/
អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបជួបការលំបាកក្នុងរដូវភ្លៀងខ្សត់ភ្ញៀវ ដោយអះអាងរឿងព្រំដែនជាមូលហេតុចម្បង
ទោះបីជាកម្ពុជាបានកំណត់គោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៧,៥លាននាក់នៅឆ្នាំ២០២៥ នេះក៏ដោយ ក៏អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបកំពុងប្រឈមនឹងការខាតបង់សម្រាប់អាជីវកម្មរបស់ពួកគេ នាំឱ្យមានការធ្វើចំណាកស្រុកកាន់តែច្រើន និងជំរុញឱ្យពលរដ្ឋរកម្ហូបអាហារទទួលទានតិចតួចជាងមុនផងដែរ។ ...
ប្រទេសថៃកោះហៅឯកអគ្គរាជទូតកម្ពុជាជុំវិញបែកធ្លាយនៃការសន្ទនាតាមទូរសព្ទនៃមេដឹកនាំកំពូល
ប្រទេសថៃបានកោះហៅឯកអគ្គរាជទូតកម្ពុជាដើម្បីតវ៉ាជាផ្លូវការ បន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចែករំលែកជាសាធារណៈនូវសំឡេងសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃដែលពិភាក្សាអំពីវិវាទព្រំដែន។ ...
ស៊ើង និមល់ និង Coby Hobbs
https://khmer.cambojanews.com/thailand-summons-cambodian-ambassador-over-call-leak-hun-sens-spokesperson-hits-back/
ក្រសួងបរិស្ថានចុះ MoUជាមួយអង្គការ និងវិស័យឯកជន ដើម្បីលើកកម្ពស់កិច្ចសហការ ក្នុងការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ
ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MoU) ដាច់ដោយឡែកពីគ្នា ជាមួយអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និង ក្រុមហ៊ុនណាហ្គាវើលដ៏ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-19-156-262403
រដ្ឋាភិបាលថៃកោះហៅទូតខ្មែរទៅទទួលលិខិតតវ៉ារឿងធ្វើឲ្យបែកធ្លាយសំឡេងសន្ទនានៃមេដឹកនាំប្រទេសទាំងពីរ
ក្រសួងការបរទេសថៃនៅម៉ោង ១១ ព្រឹកថ្ងៃនេះបានកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីប្រគល់លិខិតតវ៉ាមួយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ ផែថុងថាន ស៊ីណាវ៉ាត្រា និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ត្រូវបានលេចធ្លាយ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៨ មិថុនា។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-19-165-262404
ខេត្តចំនួន៥ កំពុងប៉ះពាល់ពីជំនន់ទឹកភ្លៀង ដែលធ្វើឱ្យខូចស្រូវជាង៩០០ហិកតា
ខេត្តចំនួន៥ កំពុងទទួលរងផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានការខូចខាតដំណាំស្រូវយ៉ាងហោចណាស់៩២៧ ហិកតា ក្នុងនោះខេត្តកំពង់ធំមានការខូចខាតច្រើនជាងគេ គិតមកដល់ត្រឹមថ្ងៃពុធ ទី១៨ ខែមិថុនានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-19-1738-262405
ចែម វីឌ្យ៉ា៖ ប្រធានព្រឹទ្ធសភាយកបទពិសោធរាប់សិបឆ្នាំពង្រឹងនយោបាយការទូតកម្ពុជាលើឆាកអន្ដរជាតិ
កិច្ចខិតខំប្រឹងប្រែងការទូតរបស់កម្ពុជាត្រូវបានមើលឃើញថាមានសន្ទុះទៅមុខ ក្រោមការដឹកនាំរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដោយព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-6-19-1833-262406