ព័ត៌មាន​

ពលរដ្ឋនៅ​ជាប់​​​​​​បឹង​តាមោក​​ធ្វើ​ពិធី​ដាក់​បណ្តា​សារ​​​ចំពោះ​​​អ្នក​​ដែល​​មាន​​បំណង​យក​ដីធ្លី​របស់​ពួក​គាត់

ប្រជាពលរដ្ឋ​ប្រមាណ ​៥០​នាក់ តំណាង​ឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃពុធនេះ បានធ្វើពិធីដាក់បណ្តាសារចំពោះជនទាំងឡាយណា ដែលមានគោលបំណងចង់រំលោភដីធ្លីរបស់​ពួកគេ ខណៈជម្លោះដីធ្លីនៅបន្ត​អូសបន្លាយ ដោយនៅពុំទាន់មាន​​​ដំណោះស្រាយ​ពី​អាជ្ញាធរពាក់ព័ន្ធនៅឡើយ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/09/boeung-ta-mok-residents-hold-ceremony-curse-those-who-intend-take-their-land/

ជនជាតិដើម​ភាគតិច​ប្រមូលផ្ដុំ​មុខ​តុលាការ​ខេត្តកំពង់ធំ ខណៈ​សាក្សី​ម្នាក់​ចូលបំភ្លឺ​ក្នុង​សំណុំរឿង​ដីធ្លី​របស់​តំណាង​ពួកគេ

តំណាង​​ជនជាតិដើមភាគតិចកួយជាង២០នាក់ ​នៅឃុំងន ស្រុក​​សណ្ដាន់ ខេត្ត​កំពង់​ធំ នៅថ្ងៃសុក្រនេះ បាន​ប្រមូលផ្ដុំគ្នា​​នៅ​មុខ​សាលាដំបូង​ខេត្ត​កំពង់​ធំ ខណៈ​ជនជាតិដើមភាគតិចម្នាក់ដែលជាសាក្សី ចូលបំភ្លឺជុំវិញសំណុំរឿង​​តំណាង​របស់ពួក​គេដែលជាប់បណ្ដឹងពាក់ព័ន្ធរឿងជម្លោះដីធ្លី។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/04/indigenous-gather-in-front-of-kampong-thom-court-as-a-witness-testifies-in-their-land-case/

ពលរដ្ឋមួយ​ចំនួន​ដែល​រង​ផល​​​​ប៉ះពាល់​ពី​​​គម្រោង​​ព្រលាន​​​យន្ត​ហោះ​ថ្មី រក្សាជំហរ​មិន​យក​សំណង​​​​៨ដុល្លារ​ក្នុង​​១ម៉ែត្រការ៉េ

ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ​ថ្មី ស្ថិត​ក្នុង​​ស្រុក​កណ្ដាល​​ស្ទឹង ខេត្ត​កណ្ដាល នៅតែរក្សាជំហរមិនទទួល​យក​សំណងត្រឹម ៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ ​តាម​ការ​កំណត់​របស់ដ្ឋាភិ​បាល ខណៈ​ពលរដ្ឋខ្លះបានទទួលសំណងនេះទាំងបង្ខំ​ចិត្ត ក្រោយអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/07/some-citizens-affected-kandal-airport-project-remain-non-compensation/

ពលរដ្ឋ​​​​​បឹង​តាមោក​បោះ​​តង់​​យាម​​មិន​​​ឱ្យ​អាជ្ញាធរ​ចាក់​ដី​លុបក​ន្លែង​អាស្រ័យផ​ល​ ខណៈវិវាទដីធ្លី​មិន​ទាន់​ដោះស្រាយ​ចប់

ប្រជា​ពលរដ្ឋប្រមាណ​ ៣០​នាក់ តំណាង​ឱ្យ​​​២៥០​គ្រួសារ រស់​​នៅជា​ប់​​បឹង​​​តាមោក ស្ថិត​​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃអង្គារនេះ បានបោះតង់លើដីកំពុងមានជម្លោះ និងដាក់វេន​​​​​​​​​​គ្នាយាមមិនឱ្យអាជ្ញាធរចាក់ដីលុប​បឹងតាមោក ប៉ះពាល់ដល់កន្លែងអាស្រ័យផលរបស់ពួកគេ ខណៈជម្លោះដីធ្លីនេះមិនទាន់បានដោះស្រាយចប់។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/08/boeung-ta-mok-residents-set-tents-prevent-authorities-dumping-land-enjoying/

ពលរដ្ឋ​២៥០គ្រួសារ​​​​នៅ​​​ជាប់​​​បឹងតាមោក​​ប្តឹង​​ទៅ​​ទូតអាមេរិក​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​រប​​ស់​ពួកគេ

ប្រជាពលរដ្ឋប្រមាណ​៣០​នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បាន​​​នាំគ្នាដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ដើម្បីសុំអន្តរាគមន៍ករណី​ជម្លោះដីធ្លី​របស់​ពួកគេ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរកម្ពុជា។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/03/250-families-near-ta-mok-lake-complain-to-us-embassy-for-intervention-to-settle-their/

​ជនជាតិ​ដើម​ភាគតិច​ព្នង​បាន​អះអាង​ថា​រដ្ឋាភិបាល​បាន​ប្រគល់​ដី​របស់​ពួក​គាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​

​ជនជាតិ​ដើម​ភាគតិច​តំណាង​ឲ្យ​ជិត​ ១០០​ គ្រួសារ​នៅ​ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូរ​រាំង​ ខេត្តមណ្ឌលគិរី​ បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​អាជ្ញាធរ​ដែល​ផ្តល់​ដី​ចំនួន​ ២៥៥​ ហិ​កតា​ ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ និង​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​។​   ...

ត​ន​ ​វិបុល​
https://www.khmertimeskh.com/501178877/bunong-claim-govt-gave-their-land-away/

មណ្ឌលគិរី​ដោះស្រាយ​វិវាទ​ដីធ្លី​ដ៏​ធំ​បំផុត​របស់​ខ្លួន​

​ការ​ដោះស្រាយ​នៅ​ខាងក្រៅ​តុលាការ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វិវាទ​ដីធ្លី​ដ៏​ធំ​បំផុត​ក្នុង​ខេត្តមណ្ឌលគិរី​ ដែល​បាន​ចាប់តាំងពី​ឆ្នាំ​២០១៩​មក​។​ មេឃុំ​ប៊ូ​ស្រា​ លោក​ យ៉ុ​ត​ សា​វិ​ន​ បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ជម្លោះដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ...

ឈុន ស៊ុនលី
https://www.khmertimeskh.com/501178068/mondulkiri-solves-its-biggest-land-dispute/

តំណាងពលរដ្ឋមានវិវាទដីធ្លីនៅខេត្តសៀមរាបខកចិត្ត ក្រោយអាជ្ញាធរស្រុកមិនបានចុះមកជួបតាមការសន្យា

តំណាង​​ពលរដ្ឋ​​២១០គ្រួសារ នៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខកចិត្ត ដែលអភិបាលស្រុកប្រាសាទបាគង មិនបានចុះមកជួបពលរដ្ឋពាក់ព័ន្ធបញ្ហាដីធ្លីរ៉ាំរ៉ៃតាមការសន្យា ខណៈអភិបាលស្រុកអះអាងថា គាត់មិនបានសន្យាថាមកជួបពលរដ្ឋនៅថ្ងៃអង្គារនេះឡើយ។ ...

ប៉ា សុខេង
https://www.vodkhmer.news/2022/11/01/land-dispute-representatives-in-siem-reap-disappointed-after-not-meet-district-authorities/

ពលរដ្ឋជាង២០០គ្រួសារនៅខណ្ឌឫស្សីកែវទាមទារអភិវឌ្ឍន៍នៅកន្លែងនិងបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរឱ្យដូរទៅទីតាំងថ្មី

ប្រជាពលរដ្ឋចំនួន​២៤៤គ្រួសារ នៅភូមិ​ឡ​កំបោរ សង្កាត់ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវ​ ទាម​ទារ​អភិវឌ្ឍន៍​នៅ​កន្លែង និ​ង​ចេញបណ្ណកម្មសិទ្ធិ ខណៈ​អាជ្ញាធរ​ឱ្យពលរដ្ឋទាំងនោះដោះដូរទៅទីតាំង​ថ្មី។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/01/more-than-200-families-in-russey-keo-demand-development-in-locations-and-ownerships/

វិវាទ​ដីធ្លី​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការ​សម្របសម្រួល​

វិវាទ​ដីធ្លី​រយៈពេល​វែង​រវាង​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្តមណ្ឌលគិរី​ និង​ក្រុមហ៊ុន​ឯកជន​ជុំវិញ​ព្រៃឈើ​សហគមន៍​ត្រូវ​បាន​ដោះស្រាយ​នៅ​ក្នុង​ការ​សម្របសម្រួល​ ដែល​ជា​ដំណោះស្រាយ​ដំបូង​សម្រាប់​កម្ពុជា​។​ ...

ថៃ សុធា
https://kiripost.com/stories/land-disputes-settled-through-mediation

ជនជាតិដើមភាគតិច​ជិត​១០០នាក់​នៅ​ខេត្តមណ្ឌលគិរី តវ៉ា​ប្រឆាំង​អាជ្ញាធរ​ដែល​កាត់ដី​របស់​ពួកគាត់​ឱ្យ​ទៅ​ឧកញ៉ា

ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី បាន​នាំគ្នាតវ៉ា​មុខសាលាឃុំ នៅថ្ងៃពុធនេះ ប្រឆាំងនឹង​អាជ្ញាធរដែល​បានកាត់ដីពួកគេចំនួន​២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/26/indigenous-in-mondulkiri-protest-against-authorities-who-take-their-land-to-another/

អភិបាល​ខេត្ត​បាត់ដំបង៖​ បទល្មើស​ធនធាន​ធម្មជាតិ និង​បញ្ហា​ទំនាស់​ដីធ្លី មាន​ការថយចុះ​ជាបន្ត​បន្ទាប់​

លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង បាន​ថ្លែង​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី ២៣ ​តុលា​ថា ការងារ​បង្ក្រាប​បទល្មើស​នានា​នៅក្នុង​ខេត្ត រួមមាន​ការបង្ក្រាប​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ ដូចជា បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ គឺ​មាន​ការ​ថយចុះ​ជា​បន្តបន្ទាប់។ ...

កែវ កិរិយា
https://www.postkhmer.com/national/2022-10-25-0959-242702.html

ពលរដ្ឋ​ជាង​២០០គ្រួសារ​ចោទ​អាជ្ញាធរជាតិអប្សរា​ថា​យក​ដី​ពួកគេ​ឱ្យ​ពលរដ្ឋ​ផ្សេង​ដោយ​មិន​ផ្ដល់​សំណង

ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្ត​សៀម​រាប ដែល​មាន​ដី​អាស្រ័យផល​នៅ​ភូមិ​ធម្មជាតិ​រុនតា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី ចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/25/200-families-accuse-apsara-authority-of-taking-their-land-to-other-without-compensation/

តំណាង​​ពលរដ្ឋ​​២១០គ្រួសារ​​ លើក​គ្នា​​មក​​តវ៉ា​​នៅ​​សាលា​​ខេ​ត្ត​សៀមរាប​​ទាមទារ​​សំណង​​ដីធ្លី​

​ក្រុមប្រជាពលរដ្ឋជាង១០០នាក់ ដែលអះអាងថា តំណាងឱ្យពលរដ្ឋជាង ២០០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកគ្នា​មកតវ៉ានៅមុខ សាលាខេត្ត នៅព្រឹកថ្ងៃទី២៤ ខែតុលា ដើម្បីទាមទារ​សំណងដីធ្លីសមរម្យតាម​តម្លៃទីផ្សារ ខណៈ​មន្ត្រីធ្លាប់សន្យាថា នឹងទូទាត់សំណងជូនពួកគាត់​ តែ​ពួកគេ​មិនបានគោរពសន្យាឡើយ។ ...

ប៉ា សុខេង
https://www.vodkhmer.news/2022/10/24/representatives-of-210-families-protest-at-siem-reap-provincial-hall-demanding-land-compensation/

ពលរដ្ឋមកពីពីរស្រុកក្នុងខេត្ដត្បូងឃ្មុំបានដាក់ញត្ដិទៅអាជ្ញាធរពាក់ព័ន្ធ​ឱ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ

​ពលរដ្ឋ​ជាង​២០០​នាក់​មក​ពី​ស្រុក​មេមត់​និង​ស្រុក​តំបែរ​ ខេត្ដ​ត្បូងឃ្មុំ​ បាន​នាំ​គ្នា​ទៅ​ដាក់​ញត្ដិ​នៅ​សាលាខេត្ត​ត្បូងឃ្មុំ​និង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​ដើម្បី​ឱ្យ​ជួយ​អន្ដរាគមន៍​ពី​ជម្លោះដីធ្លី​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ជា​ហេតុ​ធ្វើ ...

ឃាង សុខមាន
https://khmer.cambojanews.com/citizens-from-two-districts-in-tbong-khmum-province-have-submitted-a-petition-to-the-relevant-authorities-to-help-resolve-the-land-dispute/

ពលរដ្ឋ​ខេត្តកោះកុង​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​ដី​ធ្លី ខណៈ​អាជ្ញាធរ​ចោទ​ពួកគេ​ថា​អាស្រ័យផល​លើ​ដី​តំបន់​ការពារ

ប្រជាពលរដ្ឋមួយចំនួន​​នៅស្រុកបូទុម​សាគរ ខេត្ត​កោះ​កុង អំពាវនាវទៅរដ្ឋាភិបាលជួយអន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធពន្លឿនការ​​ដោះ​​ស្រាយ​វិវាទដីធ្លីជូនពួកគេឱ្យឆាប់ និងមានតម្លាភាព​ ខណៈអាជ្ញាធរ​ចោទពួកគាត់ថាបាន​ចូលទៅអាស្រ័យផលលើ​ដី​ «ឧទ្យាន​​ជាតិ​បូទុម​សាគរ» ដោយ​​ខុស​ច្បាប់​។ ...

ណាត សុភាព
https://www.vodkhmer.news/2022/10/18/koh-kong-residents-ask-government-to-expedite-land-settlement/

ពលរដ្ឋ៧០គ្រួសារនៅភ្នំក្រោមខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ខណៈកំពុងមានជម្លោះជាមួយទាហាន

ប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប បានទាមទារឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប ផ្តល់​បណ្ណ​​កម្មសិទ្ធិដីធ្លី ខណៈពួកគេ​អះអាងថា ដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំ​តំបន់នោះ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/10/70-families-in-phnom-krom-siem-reap-demand-land-title/

កូដករ​៤រូប ​ដាក់​​លិខិត​​ពន្យារ​ពេល​​ចូល​បំភ្លឺនៅ​តុលាការ​ ក្រោយ​​ថៅកែ​ណាហ្គាវើលដ៍​​ប្តឹង​​ពី​​ប​ទ​«រំលោភ​លើ​​លំនៅ​ឋាន​»

កូដករចំនួន ៤រូប ដាក់​លិខិតស្នើសុំ​ពន្យារពេលចូលឆ្លើយបំភ្លឺ​ នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ​ករណី​ថៅកែក្រុមហ៊ុន​ណាហ្គាវើលដ៍​ប្តឹង​ពួក​គេ ពី​បទ «រំលោភលើលំនៅឋាន» ដោយអះអាងថា ពួកគេទើបតែទទួលបានដីកាកោះ និងត្រូវការពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិនៅតុលាការ។ ...

ប៉ា សុខេង
https://www.vodkhmer.news/2022/10/18/naga-strikers-submit-letters-of-delay-in-the-case-of-nagaworld-boss-suing-for-housing-violation/

ពលរដ្ឋ៧០គ្រួសារនៅភ្នំក្រោមខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ខណៈកំពុងមានជម្លោះជាមួយទាហាន

ប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប បានទាមទារឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប ផ្តល់​បណ្ណ​​កម្មសិទ្ធិដីធ្លី ខណៈពួកគេ​អះអាងថា ដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំ​តំបន់នោះ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/10/70-families-in-phnom-krom-siem-reap-demand-land-title/

​ពលរដ្ឋ​ ២៥០​គ្រួសារ​នៅ​ជាប់​បឹង​តា​មោក​ ប្តឹង​ទៅ​UN​ឱ្យ​ជួយ​ឃ្លាំមើល​ជម្លោះដីធ្លី​ពួក​គាត់​

​ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់​ តំណាង​ឱ្យ​២៥០​គ្រួសារ​ រស់នៅ​ជាប់​បឹង​តា​មោក​ ស្ថិត​ក្នុង​សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ (UN)​ ដើម្បី​ស្នើ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/03/thousands-of-mobilised-russians-sent-home-unfit-for-military-duty-2/

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាង​៣០០​នាក់​ ប្រមូលផ្ដុំ​មុខ​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ​ ខណៈ​តំណាង​ម្នាក់​ចូល​សវនាការ​នៅ​ថ្ងៃនេះ​

​ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាង​ ៣០០​នាក់​ មក​ពី​ស្រុក​ចំនួន​៣​ នៃ​ខេត្តកោះកុង​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​ឧទ្ទ​រណ៍​ព្រះ​សីហ​នុ​ ខណៈ​តំណាង​ពលរដ្ឋ​ម្នាក់​ចូល​សវនាការ​ នៅ​ថ្ងៃ​អង្គារ​នេះ​។​ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/04/hr-more-than-300-people-involved-in-land-dispute-gather-in-front-of-preah-sihanouk/

សង្គម​ស៊ីវិល ​ស្នើ​ឱ្យ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្ត​ហោះ​ថ្មី​

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិ​ទិ្ធ​លំនៅ​ឋាន​ពិភព​លោក​លើក​ទី​៣៧ អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន ៨៤ បាន​ស្នើរាជរដ្ឋាភិបាល​​ឱ្យព​ន្លឿ​ន​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ក្នុង​ខេត្ត​កណ្តាល និង​តាកែវ​ ប៉ុន្តែអ្នកនាំ​ពាក្យ​រាជរដ្ឋាភិ​បាល​បានចាត់​ទុក ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-10-04-0843-241741.html

បទយកការណ៍​៖ ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង​១០​ឆ្នាំ​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ឧកញ៉ា​ លី​ ​យ៉ុង​ផាត់​ ​​បន្ត​​រក​យុត្តិធម៌​ ខណៈ​មិន​ទាន់​ទទួល​បាន​សំណង​​

ចម្ការអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ រាប់រយហិកតា មានពណ៌ខៀវស្រងាត់លាតសន្ធឹងដាច់កន្ទុយភ្នែកក្នុងទឹកដីតំបន់ហ៊ុមព័ទ្ធដោយភ្នំនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហាក់បានបង្ហាញពីជីវភាពរីក​ចម្រើនរបស់អ្នកភូមិដែលរស់នៅក្បែរនោះ ប៉ុន្តែផ្ទុយទៅវិញ ជាង១ទស្សវត្សមកនេះ ពលរដ្ឋមួយចំនួនអះអាងថា កំពុងរស់នៅទាំងមានវិបត្តិផ្លូវចិត្ត ដោយសារបាត់បង់ដីធ្លី​ទាំងអយុត្តិធម៌​ និងមិនទាន់ទទួលបានសំណង។ ...

ទួក ពិសិដ្ធ
https://www.vodkhmer.news/2022/10/02/residents-have-been-in-a-land-dispute-with-the-sugar-cane-company-tycoon-ly-yong-phat-continues-to-seek-justice-while-not-yet-get-compensation/

ពលរដ្ឋ​ជាង​៤០០នាក់​តវ៉ា​នៅ​សាលាស្រុក​បទុមសាគរ ទាមទារ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​រឿង​ដីធ្លី

ប្រជាពលរដ្ឋជាង​​៤០០នាក់ តំណាងឱ្យពលរដ្ឋ៥៥៧គ្រួសារ មកពីសហគមន៍ចំនួន៣ នៃឃុំព្រលាន ស្រុក​បទុមសាគរ ខេត្តកោះកុង បាន​ប្រមូល​ផ្ដុំគ្នា​នៅសាលា​ស្រុក​ នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរឱ្យពន្លឿនការដោះស្រាយវិវាទ​ដីធ្លីជូន​ពួក​គេ ដោយ​​អះអាង​​ថា ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​រំលោភ​យក​ជិត​២០​ឆ្នាំមក​ហើយ​។ ...

ឃុត សុគន្
https://www.vodkhmer.news/2022/09/29/more-than-400-people-protest-at-botum-sakor-district-hall-demanding-speedy-resolution-of-land-issues/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Zh2nw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!