រដ្ឋាភិបាល

សារាចរថ្មីរបស់ក្រសួងអប់រំរងការរិះគន់យ៉ាងតំណម

កាលពីថ្ងៃពុធ ប្រតិកម្មប្រឆាំងបានចាប់ផ្តើមចំពោះសារាចរថ្មីរបស់ក្រសួងអប់រំដែលហាមឃាត់សកម្មភាពនយោបាយនិងសមាគមពាក់ព័ន្ធ ដែលគ្មានការអនុញ្ញាត នៅតាមគ្រឹះស្ថានសិក្សានានា។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)និងក្រុមយុវជនដ៏ទៃជាច្រើនបានចោទ ប្រកាន់រដ្ឋាភិបាលថា កាហាមឃាត់នេះជាទង្វើពុតត្បុតប្រាសចាកពីការពិត។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/new-education-ministry-ban-comes-under-fire-91534/

ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ​គ្រោងធ្វើ​​​ការ​​​​ជ្រើស​រើស​មន្ត្រី​រដ្ឋបាល​ថ្មី​

អនុក្រឹត្យ​ដែល​​កំណត់​​មុខ​ងារ​ផ្ទៃ​ក្នុង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ថ្មី ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ថ្ងៃ​ច័ន្ទ ​​​បើក​ផ្លូវឲ្យ​​ស្ថាប័ន​​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​​​ជ្រើសរើស​មន្ត្រី​រដ្ឋបាល​ថ្មី ហើយ​ចាប់ ...

អូន ឆេងប៉រ
http://www.cambodiadailykhmer.com/news/27003/

សារមន្ទីរជាតិកម្ពុជាបើកការតាំងពិព័រណ៍ថ្មីក្រោមប្រធានបទស្ត្រី

សារមន្ទីរជាតិកម្ពុជាបានបើកការតាំងពិព័រណ៍ថ្មីមួយក្រោមប្រធានបទ« សម្លេងរូបភាពនៃស្ត្រីកម្ពុជាក្នុងអតីតកាល បច្ចុប្បន្ន និងអនាគត “។ ...

Nou Sotheavy
http://www.khmertimeskh.com/news/14316/museum-puts-spotlight-on-women/

ក្រុមអ្នក​នេសាទ​ប្រហែល​១០០​នាក់​ នៅខេត្ត​កោះកុង​បន្ត​យុទ្ធនាការ​របស់​ខ្លួន​​ប្រឆាំង​ការ​បូមខ្សាច់​

កាល​​​ពី​​​ម្សិលមិញ ខណៈ​​​អ្នក​​​នេសាទក្នុង​​ខេត្ត​​​កោះ​​​កុង​​​​​​​​​ប្រហែល​​​១០០នាក់​​​បាន​​​បន្ត​​​យុទ្ធ​​​នាការរយ ...

អូន ភាព
http://www.cambodiadailykhmer.com/news/26995/

គណបក្សថ្មីចូលរួមកាន់តែសកម្មក្នុងឆាកនយោបាយជាតិ

កាលពីម្សិលមិញ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) ដែលទើបនឹងបង្កើតឡើងនាពេលថ្មីៗនេះ បានចូលរួមកាន់តែសកម្មក្នុងឆាកនយោបាយ តាមរយៈការឈានចូល មួយជំហានថ្មីនៃការប្រកាសតែងតាំងអ្នកនាំពាក្យប្រចាំគណបក្សរបស់ខ្លួន។ .. ...

Pav Suy
http://www.khmertimeskh.com/news/14353/new-party-takes-a-new-step/

គណៈប្រតិភូ​នៃ​សភា​ពា​ណិ​ជ្ជកម្ម​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​ទីក្រុង​ហុងកុង​ ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា​

​យោង​ទៅ​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ បានឱ្យ​ដឹង​ថា​គណៈប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​សហរដ្ឋ​អា​មេ​រិច​ប្រចាំ​ ទីក្រុង​ហុងកុង​ ដឹកនាំ​ដោយ​ ប្រធាន​សភាពាណិជ្ជកម្ម​ Richard​ R.​ Vuylsteke​ បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​សិក្សា​ពី​បរិ​ស្ថា​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ​។​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/a-delegation-of-american-chamber-of-commerce-in-hong-kong-visits-cambodia-8826

ប្រទេស​កម្ពុជា​ត្រូវការ​កុំព្យូទ័រ​២,៤០០​គ្រឿង​ សម្រាប់​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ឆ្នាំ​ក្រោយ​

អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហង្ស​ ពុទ្ធា​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ នឹង​ចាប់ផ្តើម​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ នៅ​ក្នុង​ខែ​ មីនា​ ឆ្នាំ​ក្រោយ​ ប៉ុន្តែ​ត្រូវការ​កុំព្យូទ័រ​២,៤០០​គ្រឿង​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/cambodia-needs-2400-computers-to-start-computerized-voter-registration-next-year-8823

សំណើសុំ​​ឲ្យ​ឥណ្ឌាបញ្ឈប់​សាង​សង់​​ប្រាសាទ ​​ទំនង​ជា​​​មិន​​អាច​ទៅ​រួច ព្រោះ​វា​​មិន​ចម្លង​​តាម​​អង្គ​រ​វត្ត​

កាលពី​ម្សិលមិញ លោក ហោ ណាំហុង ​​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​ បាន​​ជម្រាប​លោក​ ​​​ឌីណេស ប៉ាតណាអុីក (Dinesh Patnaik) ឯក​អគ្គ​រដ្ឋទូត​ឥណ្ឌា​​​​ថា ​កម្ពុជា ​​​ចង់​ឲ្យ​លុប​ចោល​ទាំង​ស្រុង​​​នូវ​គម្រោង​សាងសង់​​ប្រាសាទ​ចម្លង​​​​តាម​រចនាបថ ...

អូន ភាព និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/26983/

ក្រសួងព្រមានការដាក់ទណ្ឌកម្មចំពោះសកម្មភាពនយោបាយនៅក្នុងសាលា

ក្រសួងអប់រំបានចេញសារាចរហាមប្រាមសកម្មភាពនយោបាយឬបង្កើតសមាគមក្នុងគ្រឹះស្ថានសិក្សាណាមួយ ដោយអះអាងនឹងធ្វើការផាកពិន័យ ឬបិទសាកលវិទ្យាល័យ សាលាក្រោយថ្នាក់មធ្យមសិក្សា និងអង្គការនិស្សិតណាមួយ ដែលបានចូលរួមនៅក្នុងការផ្សព្វផ្សាយសកម្មភាពនយោបាយ។ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/ministry-warns-of-punishment-for-political-activity-at-schools-91454/

ក្រុមអ្នកស្រាវជ្រាវ: ផែនទីរបស់គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាដូចគ្នាបេះបិទ

កាលពីម្សិលមិញ ក្រុមស្រាវជ្រាវនៅតាមព្រំដែនរបស់រាជបណ្ឌិតសភាកម្ពុជាបានឱ្យដឹងថា ផែនទីព្រំដែនដែលត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាល និងបានបង្ហាញ ដោយគណបក្សប្រឆាំងមានសភាពដូចគ្នាបេះបិទ។ ...

Chea Takihiro and Pav Suy
http://www.khmertimeskh.com/news/14303//

ប្រទេសម៉ាឡេស៊ីនិងកម្ពុជាសន្យាពង្រឹងទំនាក់ទំនងយោធា

កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀបាញ់ បានជួបជាមួយប្រមុខកងទ័ពរបស់ប្រទេសម៉ាឡេស៊ី លោក Raja Mohamed Affandi bin Raja Mohamed Noor ដើម្បីពិភាក្សាអំពីមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ...

Chea Takihiro
http://www.khmertimeskh.com/news/14302/malaysia-and-cambodia-pledge-to-strengthen-military-ties/

ក្រសួងបានប្រកាសអំពីការត្រួតពិនិត្យមិនព្រាងទុកនៅតាមពន្ធនាគារ

អង្គការសិទ្ធិមនុស្សលីកាដូបានស្វាគមន៍ចំពោះសេចក្តីប្រកាសមួយរបស់ក្រសួងមហាផ្ទៃ ស្តីអំពីការពង្រឹងលក្ខខណ្ឌរស់នៅក្នុងពន្ធនាគារ មជ្ឈមណ្ឌលស្តារនីតិសម្បទាសង្គម និងមជ្ឈមណ្ឌលកែប្រែគ្រឿងញៀនដើម្បីធានាការគោរពសិទ្ធិរបស់អ្នកទោស អ្នកជំងឺនិងជនដ៏ទៃទៀត ដែលរស់នៅឬបង្ខាំងក្នុងមណ្ឌលទាំងនោះ។ ...

Pav Suy
http://www.khmertimeskh.com/news/14307/ministry-announces-surprise-inspections-of-prisons/

ឯកអគ្គរាជទូត​​ថ្មី​របស់​ថៃ​ ស្នើ​ឲ្យ​​កម្ពុជា​ ធ្វើ​បត្យាប័ន​​​អ្នក​ទោស​​ជនជាតិ​ថៃ ៧នាក់ត្រឡប់​ទៅ​វិញ

កាល​ពី​ម្សិល​មិញ លោក ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​​យុត្តិធម៌​​​​​កម្ពុជា បាន​ឲ្យ​ដឹង​​ថា រដ្ឋា​ភិបាល​កំពុង​ពិចារណា​សំណើ​​របស់​ឯក​អគ្គរាជទូត​​​ថៃ​​ថ្មី សុំ​ធ្វើ​បត្យាប័ន​​​អ្នក​ទោស​​ជន​ជាតិថៃ​ ប្រាំពីរ​នាក់​ដែល​កំពុង​ជាប់ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/26985/

គ្មាន​ការ​ផ្តន្ទា​ទោស​ចំពោះ​មន្ត្រី​សុខាភិបាល​អបយស​

មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​ជាន់​ខ្ពស់​មួយ​រូប​បាន​និយាយ​ថា អតីត​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ត្រូវ​បង់​ប្រាក់​ចំនួន​៣៥១.០០០​ដុល្លារ​ជា​សំណូក​ដែល​លោក​បានកេង​ប្រវ័ញ្ច​យក​ជា​ថ្នូរ​​​​នឹង​ការ​ផ្តល់​កិច្ច​សន្យា​ទិញ​មុង ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/26989/

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​នា​ដើមខែ​ធ្នូ​ ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ហ៊ុន​ សែន​ គ្រោង​នឹង​ជួប​ពិភាក្សា​បន្ថែម​ជាមួយនឹង​ នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​អូស្ត្រាលី​ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ ទាក់ទង​នឹង​ការ​តាំងទី​លំនៅ​ជា​ថ្មី​របស់​ជន ភៀសខ្លួន​ពី​កោះ​ណូ​រុ​ មក​ប្រទេស​កម្ពុជា​។ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/prime-minister-hun-sen-to-visit-australia-early-december-on-refugees-8817

អង្គការ​មិនមែន​រដ្ឋាភិបាល​ចង់ឱ្យ​ប្រទេស​កម្ពុជា​ ផ្តល់​កន្លែង​ស្នាក់​នៅ​សម្រាប់​សិស្ស​ក្នុងអំឡុងពេល​ប្រឡង​

ក្រុមសង្គម​ស៊ី​វិ​ល​ បាន​ជម្រុញ​អាជ្ញាធរ​កម្ពុជា​ ឱ្យ​ផ្តល់​កន្លែង​សម្រាប់​សិស្ស​ស្នាក់​នៅ​ ក្នុងអំឡុង​ពេល​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ និង​ទប់ស្កាត់​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ មិន​ឱ្យ​ឡើងថ្លៃ​បន្ទប់​ នៅ​គ្រប់​ទីក្រុង​ និង​ខេត្ត​។​​ ...

យង់​ ចាន់ដារ៉ា
http://www.rfa.org/english/news/cambodia/ngos-want-cambodia-to-provide-accommodations-for-students-during-exam-08112015162920.html

ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ ២.៣​លាន​នាក់​ ក្នុង​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥

​កាលពី​ថ្ងៃ​អង្គារ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​  ថោ​ង​ ខុន​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​ជា​ ២.៣​លាន​នាក់​ នៅ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​ នៃ​ឆ្នាំ​២០១៥​ កើនឡើង​ ៥.៦​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា ...

បុគ្គលិកសារព័ត៌មាន Xinhuanet News
http://news.xinhuanet.com/english/2015-08/11/c_134504960.htm

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ស្នើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយ​រូប​ ឱ្យ​បំភ្លឺ​លើ​សំណុំរឿង​ពុក​រលួយ​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជូន​លិខិត​មួយ​ច្បាប់​ ទៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ រៀល​ ខេ​ម​រិ​ន្ទ​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា​ រូប​លោក​បាន​កេង​បន្លំ​ពី​ការ​ធ្វើ​ដំណើរ​មួយ​នា​ពេល​ថ្មីៗ​ ដើម្បី​ទៅ​ទស្សនកិច្ច​ព្រំដែន​កម្ពុជា​-​វៀតណាម ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/acu-asks-an-opposition-lawmaker-to-give-answer-over-an-alleged-corruption-case-8818

អង្គភាព​រៀបចំ​ការ​បោះ​ឆ្នោត​នៃ​ប្រទេស​កម្ពុជា​ នឹង​យកចិត្តទុកដាក់​ខ្ពស់លើ​ជន​ពិការ​

មន្ត្រី​កិច្ចការ​បោះ​ឆ្នោត​ បានឱ្យ​ដឹង​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នៃ​ប្រទេស​កម្ពុជា​ នឹង​យកចិត្តទុកដាក់​លើ​ជន​ពិការ​ ជា​អាទិភាព​ខ្ពស់​បំផុត​ សម្រាប់​ការ​ចូលរួម​ចំណែក​ខាង​នយោបាយ​ និង​បញ្ចូល​គោលនយោបាយ​ពាក់ ព័ន្ធ​ នៅ​ក្នុង​ច្បាប់បោះឆ្នោត​ថ្មី​របស់​ប្រទេស​នេះ​ ដើម្បី​ធានា​ចំពោះ ...

ថា ថៃ
http://www.rfa.org/english/news/cambodia/election-body-to-make-the-disabled-a-priority-in-next-elections-08112015151825.html

សង្គ្រោះ​ជាតិ​ប្រគល់​ផែនទី​ទៅ​ឲ្យ​រាជបណ្ឌិត្យ​សភា​កម្ពុជា

គណបក្ស​សង្គ្រោះជាតិ​កាលពី​ម្សិលមិញ​បាន​ប្រគល់​ផែនទី​ឌីជីថល​ទៅ​ឲ្យ​​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដើម្បី​សិក្សា​ជាមួយ​នឹង​ច្បាប់​ចម្លង​​នៃ​ផែនទី​ដែល​​ផ្តល់​​ដោយ​អង្គការ​សហប្រជាជាតិ​សហរដ្ឋអាមេរិក បារាំង​និង​ពី​មជ្ឈដ្ឋាន​ផ្សេង​ទៀត​សរុប​មាន​ផែនទី​ជាង​ ២០០ ​ផ្ទាំង​។   ...

វង្ស សុខេង
http://bit.ly/1Kf9gnS

រដ្ឋមន្រ្តី៖ការចំណាយរបស់សិស្សលើការប្រឡងថ្នាក់ជាតិមានភាពយុត្តិធម៌

ខណៈពេលដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សិស្សទី១២ខិតចូលមកដល់ក្នុងរយៈពេលប្រមាណពីរសប្តាហ៍ទៀត កាលពីថ្ងៃចន្ទ ក្រុមអង្គការ​មិនមែនរដ្ឋាភិបាលចំនួនប្រាំបានផ្ញើលិខិតទៅក្រសួងអប់រំ ក្នុងន័យស្នើសុំឱ្យរដ្ឋាភិបាលទប់ស្កាត់ការឡើងតម្លៃផ្ទះសំណាក់ សម្រាប់សិស្សនិស្សិតដែលមកស្នាក់នៅមួយយប់នក្នុងទីរួមដខេត្ត។ ...

Huot Chanpav and Janelle Retka
https://www.cambodiadaily.com/news/minister-says-national-exam-costs-are-fair-91374/

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រចាំតំបន់

កាលពីថ្ងៃចន្ទនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុនចាន់ថុល បានស្នើឱ្យធនាគារពិភពលោកនិងសហភាពអឺរ៉ុប ធ្វើការពិនិត្យ លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មត្រីភាគីថ្មី ជាមួយប្រទេសជិតខាងរបស់ប្រទេសកម្ពុជា ដើម្បីកំណត់នូវផលប៉ះពាល់ពីកិច្ចព្រមព្រៀងនេះមកលើការនាំចេញរបស់កម្ពុជា។ ...

ខេង​ សុធា
https://www.cambodiadaily.com/business/commerce-minister-calls-for-review-of-regional-trade-deal-91378/

គណបក្ស​ជាប់​ឆ្នោត​ប្តេជ្ញា​បន្ត​ប្រើ​វប្បធម៌​សន្ទនា

គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​ប្តេជ្ញា​បន្ត​ប្រើ​វប្បធម៌​សន្ទនា​ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ និង​បាន​ព្រមព្រៀង​ធ្វើការ​រួម​គ្នា​លើ​បញ្ហា​ព្រំដែន​ខណៈ​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ១៤ រូប​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រូវ​ទុក​ឲ្យ​តុលាការ​សម្រេច​តាម​នីតិវិធី​។ ...

មាស សុខជា
http://bit.ly/1JSErJT

កម្ពុជានឹងចូលរួមក្នុងកម្លាំងប្រឆាំងគ្រឿងញៀនប្រចាំតំបន់ទន្លេមេគង្គ

ប្រទេសកម្ពុជាកំពុងមានគម្រោងចូលរួមក្នុងប្រតិបត្ដិការប្រឆាំងនឹងការជួញដូរថ្នាំញៀនដើម្បីសុវត្ថិភាពតំបន់ទន្លេមេគង្គ ក្នុងគោលបំណងទប់ស្កាត់លំហូរគ្រឿងញៀនខុសច្បាប់តាមរយៈតំបន់ “ត្រីកោណមាស”។ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីប្រទេសថៃនិងប្រទេសឡាវ បានសំណូមពរឱ្យមានការចូលរួមរបស់ប្រទេសកម្ពុជានិងប្រទេសវៀតណាម។ ...

Simon Henderson
ttps://www.cambodiadaily.com/news/cambodia-set-to-join-mekong-region-anti-narcotics-force-91368/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

zd5Rd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!