ច្បាប់ និងប្រព័ន្ធតុលាការ

រដ្ឋាភិបាល​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ

បន្ទាប់ពីរយៈពេលប្រាំបីឆ្នាំក្នុងការរៀបចំចងក្រង កាលពីម្សិលមិញ ក្រសួងកសិកម្មបានផ្សព្វផ្សាយច្បាប់ជាលើកដំបូងរបស់ប្រទេសកម្ពុជាស្តីពីការគ្រប់គ្រងគុណភាពនៃផលិតផលសាច់ក្នុងស្រុកនិងនាំចូល ហើយនិងបសុសត្វ។ ...

អូន ភាព និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33374

អ្នក​ដឹកឈើ​ខុសច្បាប់​រត់គេច​ខ្លួន​ខណៈ​មានការ​ឆែកឆេរ​តាម​ដងផ្លូវ​

កាលពីថ្ងៃសៅរ៍ អាជ្ញាធរបានបញ្ឈប់រថយន្តដឹកឈើខុសច្បាប់មួយដែលដឹកឈើក្រញូងកាត់តាមខេត្តក្រចេះ ប៉ុន្តែបរាជ័យក្នុងការឃាត់ខ្លួនអ្នកបើកបរនិងជំនួយការរបស់គេ ដែលបានរត់គេចខ្លួនដោយថ្មើរជើង នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីមួយរូបបានឱ្យដឹងកាលពីថ្ងៃអាទិត្យ។ ...

អូន ភាព
https://www.cambodiadaily.com/news/timber-smugglers-flee-during-roadside-inspection-116114/

ក្រុម​​ហ៊ុន​ថ្នាំ​​ជក់​​ជប៉ុន​ដកខ្លួនចេញពី​សមាគមថ្នាំជក់​​ដោយសារ​ជម្លោះទាក់ទិនក​ញ្ចប់បារី

សាខាក្នុងស្រុករបស់ក្រុមហ៊ុនថ្នាំជក់ជប៉ុន Japan Tobacco International (JTI) ដែលផលិតបារីម៉ាក Camel ម៉ាក Winston និង Mevius បានរិះគន់សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជាថា  មិនបានធានាថា សមាជិករបស់ខ្លួនទាំងអស់ប្រកាន់ខ្ជាប់ទៅនឹងច្បាប់ថ្មីដែលតម្រូវឲ្យបិទរូបភាពព្រមានអំពីផលប៉ះពាល់សុខភាពលើកញ្ចប់បារី។ ...

ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33317

ACU៖ អាចនឹងមានការស៊ើបអង្កេតមន្ត្រីប៉ូលីស

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យឹមទៀង បានមានប្រសាសន៍កាលពីថ្ងៃពុធថា លោកប្រហែលជានៅបន្តបើកការស៊ើបអង្កេតក្នុងការចោទប្រកាន់អំពើពុករលួយប្រឆាំងនឹងប្រធាននៃអគ្គស្នងការនគរបាលជាតិ ដែលគ្រប់គ្រងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស ប្រសិនបើមន្ត្រីនៅក្រោមបង្គាប់អះអាងថាខ្លួនមិនយល់ស្របនឹងការឆ្លើយតបរបស់មេរបស់ខ្លួន។ ...

អូន ភាព
https://www.cambodiadaily.com/news/investigation-of-police-official-possible-acu-115990/

នគរ​បាល​ចោទ​ប្រកាន់​​​​​ប្រធាន​​​​​​​​​​​​នាយកដ្ឋាន​​​​​​​​​នគរ​​​បាល​​​​​​ចរាចរណ៍ ​​​​និង​​​​​​សណ្ឋាប់ធ្លាប់​​​​ពីបទ​កិបកេង​

យោងតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឱ្យដឹងថា មន្ត្រីនគរបាលនៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ដែលគ្រប់គ្រងមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស បានចោទប្រកាន់មេរបស់ខ្លួនពីបទកិបកេងបក្ខពួកនិយម រំលោភអំណាច និងបទល្មើសផ្សេងៗទៀត។ ...

អូន ភាព
http://www.cambodiadailykhmer.com/33246

ប្រទេសទីម័រជួយក្នុងការធ្វើសេចក្តីព្រាងច្បាប់ប្រេង

សេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើតពឹងផ្អែកលើផលិតផលប្រេង និងឧស្ម័ន ហើយកម្ពុជាកំពុងស្វែងរកជំនួយពីប្រទេសអាស៊ីដ៏វ័យក្មេងជាងគេនេះ ជួយអភិវឌ្ឍន៍សេចក្តីព្រាងច្បាប់ប្រេងឥន្ធនៈរបស់ខ្លួន ដែលត្រូវបានរំពឹងថានឹងត្រូវបានអនុម័តជាច្បាប់ផ្លូវការដោយគណៈរដ្ឋមន្ត្រីនៅឆ្នាំក្រោយ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27533/timor-s-help-in-draft-oil-law/

សមាគម​ឧស្សាហកម្ម​ថ្មាំ​ជក់ ជំរុញ​ឲ្យ​ទប់​ស្កាត់​ការ​នាំ​ចូល​បារី​គេច​ពន្ធ

សមាគមឧស្សាហកម្មថ្មាំជក់ កាលពីម្សិលមិញបានជំរុញឲ្យអាជ្ញាធរកម្ពុជា បង្កើនការទប់ស្កាត់ការនាំចូលដោយខុសច្បាប់នូវផលិតផលថ្នាំជក់ [បារី] ដែលគ្មានរូបសញ្ញានិងសារព្រមានផលប៉ះពាល់សុខភាព ខណៈផលិតផលថ្នាំជក់ល្មើសច្បាប់ទាំងនោះ ត្រូវបានគេរកឃើញមានប្រមាណ ៥ ភាគរយកំពុងចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ...

ឃុត សុភចរិយា
http://bit.ly/29X8WCI

នគរបាល​កម្ពុជា​នឹង​ធ្វើការ​ស៊ើបអង្កេត​ឡើង​ការ​ប្រកាស​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​

នគរបាលកម្ពុជាបានឱ្យដឹងថាពួកគេកំពុងធ្វើការស៊ើបអង្កេតទៅលើការប្រកាសធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។   ...

Julia Wallace
http://aa.com.tr/en/asia-pacific/cambodia-investigating-coup-declaration-against-pm/612788

សកម្មជន​ការពារ​ព្រៃឈើ​​ ត្រូវ​បាន​ក្រុម​ជន​ល្មើស​គំរាម​សម្លាប់

សកម្មជនការពារព្រៃឈើជនជាតិដើមកួយត្រូវបានក្រុមអ្នកកាប់ឈើក្នុងភូមិជាមួយគ្នាគំរាមបាញ់សម្លាប់ធ្វើឲ្យអ្នកខ្លះមិនហ៊ានចេញក្រៅផ្ទះ និងបានចោទអាជ្ញាធរថាមិនសូវចាត់វិធានការបង្ក្រាបជនល្មើស និងអ្នកបំផ្លាញព្រៃការពារក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ...

ផាក់ ស៊ាងលី
http://bit.ly/2a1V4aH

ឯកអគ្គរាជទូត​តួរ​គី​៖​ សាលា​អន្តរជាតិ​ Zaman​ មាន​ទំនាក់ទំនង​នឹង​ពួក​ភារ​វករ​

កាលពីថ្ងៃចន្ទ ឯកអគ្គរាជទូតតួរគីប្រចាំនៅកម្ពុជាបានចោទប្រកាន់ថា សាលាអន្តរជាតិដ៏ល្បីមួយនៅទីក្រុងភ្នំពេញត្រូវបានគ្រប់គ្រងដោយអង្គការភារវកម្មដែលស្ថិតនៅពីក្រោយរដ្ឋប្រហារនៅក្នុងប្រទេសតួរគីកាលពីសប្តាហ៍មុន ដែលការអះអាងនេះនាំឱ្យមានការគម្រាមលើសកម្មភាពផ្លូវច្បាប់ទៅលើសាលានេះ។ ...

Michael Dickison
https://www.cambodiadaily.com/news/phnom-penh-school-has-terrorist-ties-diplomat-says-115595/

សា​វន​ការ​ករណី​បរិហារកេរ្តិ៍​របស់​លោក​ នី​ ចរិយា​ត្រូវ​បាន​ពន្យា​ពេល​

តុលាការបានពន្យាពេលនៃការបើកសាវនការករណីបរិហារកេរ្តិ៍របស់មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយាកាលពីថ្ងៃចន្ទ បន្ទាប់ពីមន្ត្រីតុលាការពីររូបដែលចោទប្រកាន់លោកក្នុងករណីនេះ មិនបានបង្ហាញខ្លួនចំពោះមុខតុលាការនៅទីក្រុងភ្នំពេញ។   ...

អ៊ូច សូនី
https://www.cambodiadaily.com/news/court-officials-lawsuit-against-election-official-pushed-back-115607/

មន្ត្រី​អគ្គនាយកដ្ឋាន​គយ​ជាប់​ពន្ធនាគារ​ពី​បទ​ស៊ីសំណូក​

មន្ត្រីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងហិរញ្ញវត្ថុត្រូវបានដាក់ក្នុងពន្ធនាគារពីបទស៊ីសំណូកបន្ទាប់ពីលោកត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយកាលពីសប្តាហ៍មុន ដែលសង្ស័យលោកពីការទទួលប្រាក់សំណូកពីក្រុមហ៊ុនបរទេស។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/customs-official-jailed-after-arrest-over-bribery-claims-115565/

មន្ត្រី​​​នគ​​​របាល​​​ព្រំដែន​​​ត្រូវ​​​បាន​​​ចាប់ខ​​​្លួន​​​ពាក់​​​ព័ន្ធ​​​ការ​​​បាញ់​​​​​​​​​បុរសជនជាតិ​​​​​​​វៀតណាម​​​ម្នាក់​​​ស្លាប់

ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីនគរបាលម្នាក់មកពីខេត្តតាកែវត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវៀតណាមកាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីមន្ត្រីនគរបាលរូបនេះបានបាញ់បណ្តាលឲ្យបុរសម្នាក់ស្លាប់និងបុរសទី២រងរបួសនៅក្នុងភោជនីយដ្ឋានមួយមិនឆ្ងាយប៉ុន្មានពីព្រំដែន។ ...

កង សុធា
http://www.cambodiadailykhmer.com/33039

UN ស្នើ​​ស៊ើប​អង្កេត​ករណី​​លោក ​កែម ឡី ដោយ​មិន​ពាក់​ព័ន្ធ​រដ្ឋាភិបាល

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រកាសថ្កោលទោសចំពោះការធ្វើឃាតលើអ្នកវិភាគនយោបាយរបស់កម្ពុជា និងជាអ្នកស្រាវជ្រាវពីការវិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ដោយជំរុញឲ្យមានការស៊ើបអង្កេតដោយស្ថាប័នឯករាជ្យ មិនមានទំនាក់ទំនងនឹងរដ្ឋាភិបាល ខណៈដែលសមត្ថកិច្ចកម្ពុជា អំពាវនាវឲ្យប្រជាពលរដ្ឋ ផ្តល់ជំនឿចិត្តក្នុងការស៊ើបអង្កេតស្រាវជ្រាវករណីឃាតកម្មនេះ។ ...

តាំង វីដា
http://bit.ly/29UEhbx

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ដក​មន្ត្រី​បំពាន​ផ្លូវភេទ​ចេញពី​តំណែង​

នាយករដ្ឋមន្ត្រីហ៊ុនសែនបានចុះហត្ថលេខាលើអនុក្រឹត្យក្នុងការដកតំណែងលោក គ្រី ស៊ាងឡុង មន្ត្រីក្រសួងអប់រំជាផ្លូវការបន្ទាប់ពីមានការរាយការណ៍ថាលោកបានប្រព្រឹត្តអំពើបំពានផ្លូវភេទទៅលើអ្នកបកប្រែរបស់លោក ក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងខែឧសភា។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/prime-minister-decree-terminates-education-official-115482/

តុលាការ​សាកសួរ​មេដឹកនាំ​សហជីព​ពី​ករណី​ក្លែងបន្លំ​

មេដឹកនាំសហជីពឈានមុខមួយរូបលោក ប៉ាវ ស៊ីណាត្រូវបានកោះហៅទៅសាកសួរកាលពីថ្ងៃព្រហស្បតិ៍អំពីការក្លែងបន្លំនិងសរសេរព័ត៌មានមិនពិតដែលរោងចក្រកាត់ដេរមួយបានចោទប្រកាន់ទៅលើលោក ដែលលោកបានច្រានចោលនិងអះអាងថានេះជាទង្វើក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់ការបង្កើតសហជីព។ ...

ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/court-questions-union-leader-over-forgery-115476/

កង​​រក្សា​សន្តិភាព​ម្នាក់​រង​របួស​នៅ​ស៊ូដង់​ខាងត្បូង

កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិកម្ពុជាម្នាក់រងរបួសក្នុងការផ្ទុះអាវុធមួយនៅទីក្រុងជូបារដ្ឋធានីប្រទេសស៊ូដង់ខាងត្បូងកាលពីថ្ងៃអាទិត្យកន្លងទៅ។នេះបើយោងតាមមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាពកម្ពុជា។ ...

ជា វណ្ណៈ
http://bit.ly/29wM1iX

សេចក្តី​ប្រកាស​រួម​រវាង​រដ្ឋាភិបាល​និង​គណៈ​ក​ម្មា​ការ​មូល​ប​ត្រ​កម្ពុជា​ក្រោយ​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​

ក្រសួងមហាផ្ទៃនិងគណៈកម្មាការមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសរួមមួយកាលពីម្សិលមិញក្នុងការស៊ើបអង្កេតទៅលើក្រុមហ៊ុន Empire Big Capital Ltd (EBC) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ AIF និង ICAដែលបង្ហាញថាក្រុមហ៊ុនទាំងនេះមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមបែបផែនវិនិយោគទុន។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/warning-issued-after-ponzi-scheme-busted

តើ​កុមារ​ជា​លេស​ថ្មី​សម្រាប់​ការ​លួច​ប្លន់​ឬទេ​?

អស់រយៈពេលជាច្រើនឆ្នាំ ដែលអ្នកបុរាណវិទូបានធ្វើការស្រាវជ្រាវលើទឹកដីមុនសម័យអង្គរនៅខេត្តបន្ទាយមានជ័យ បរាជ័យក្នុងការបញ្ឈប់ការលួចប្លន់នៅតំបន់ប្រាសាទនិងកំណប់នៅទីនោះ។ ...

រដ្ឋមន្ត្រីប្រព្រឹត្តអំពើពុករលួយនឹងមិនត្រូវបានកាត់ទោសនោះទេ

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខនបានឱ្យដឹងកាលពីថ្ងៃចន្ទថា អតីតប្រធាននាយកដ្ឋានកសិកម្មខេត្តកោះកុងនឹងមិនត្រូវទទួលបានការកាត់ទោសអ្វីនោះឡើយ បើទោះបីជាលោកបានសារភាពទទួលលើការលក់ដូរដីរដ្ឋខុសច្បាប់ក៏ដោយ។ ...

អូន ភាពនិង Taylor O'connell
https://www.cambodiadaily.com/news/disgraced-official-will-face-no-legal-action-for-embezzlement-115331/

សកម្មជន​កម្ពុជា ​ត្រូវ​​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ

លោក កែម ឡី សកម្មជនហើយជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញម្នាក់របស់កម្ពុជា បានត្រូវគេបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសខណៈដែលកំពុងអង្គុយនៅក្នុងហាងកាហ្វេនៅឯស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ។ ...

David Boyle
http://khmer.voanews.com/a/cambodia-killing-of-critic/3411541.html

រថយន្ត​ធន​ធ្ងន់​នឹង​ត្រូវ​ថ្លឹង​មុន​ពេល​អនុញ្ញាត្តិ​ឱ្យ​បើកបរ​តាម​ដងផ្លូវ​

ក្រសួងដឹកជញ្ជូនបានប្រកាសថា ការប្រើប្រាស់ជញ្ជីងថ្លឺងទម្ងន់ចល័តដើម្បីប្រយុទ្ធនឹងការដឹកទំនិញលើសចំណុះនឹងត្រូវពន្យាពេលទៅកាន់ខែក្រោយចំពោះរោងចក្រ សម្ភារៈបរិក្ខារក្នុងផ្ទះ ការដ្ឋានវាយយកថ្ម ការដ្ឋានសំណង់និងប្រភពផ្សេងទៀតនៃការដឹកទំនិញធន់ធ្ងន់។ ...

អូន ភាព
https://www.cambodiadaily.com/news/trucks-to-be-weighed-before-hitting-the-road-115281/

នគរបាល​ខេត្តរតនគិរី​ស៊ើបអង្កេត​ឈើប្រណិត​ខុសច្បាប់​ដែល​ដាក់​ចោល​តាម​ផ្លូវ​

នគរបាលខេត្តរតនគិរីបានឱ្យដឹងថាពួកគេបានធ្វើការស៊ើបអង្កេតប្រភពនៃឈើប្រណិតមួយគំនរដែលបានដាក់ចោលនៅតាមដងផ្លូវស្ថាបនាឡើងដោយក្រុមហ៊ុនចំការកៅស៊ូនដែលមានម្ចាស់ជាជនជាតិវៀតណាម និងជាក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ពីការកាប់ឈើខុសច្បាប់។ ...

អូន ភាព
https://www.cambodiadaily.com/archives/police-investigate-logs-left-by-rubber-plantation-road-115066/

គ្រោះថ្នាក់ចរាចរណ៍ថយចុះនៅក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ

ក្នុងរយៈពេល ៦ខែដំបូងឆ្នាំ ២០១៦នេះ មនុស្សប្រមាណ ១,០០០ នាក់ត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញផ្សាយកាលពីម្សិលមិញ។ ...

ឆាង សុខា
http://www.khmertimeskh.com/news/27027/traffic-accidents-down-in-first-half-of-year/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

MTD5k
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!