ព័ត៌មាន​

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ បង្ហាញ​ពី​ការពង្រីក​អាជីវកម្ម

ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំៗ​មួយចំនួន​ត្រូវបាន​រាយការណ៍​ថា នឹង​ពង្រីក​ប្រតិបត្តិការ​របស់​​ពួកគេ​ បន្ទាប់ពី​ដំណើរការ​ម៉ាក្រូសេដ្ឋកិច្ច​បាន​បង្ហាញ​ពី​ភាពប្រសើរ និង​រឹងមាំ​។ លោក Igor Zimarev ប្រធាន​ផ្នែក ទីផ្សារ​នៅ​ធនាគារ ABA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ប្រតិបត្តិការ​របស់​ធនាគារ​នេះ​ទទួល​បាន​កំណើន​ដ៏រឹងមាំ​បំផុត​នៅ​ឆ្នាំនេះ ខណៈ​ចំនួន​អតិថិជន​បាន​កើនឡើង​ជាប្រចាំ​ក្នុង ...

ម៉ៃ គុណមករា
https://bit.ly/2QiTJBa

កម្ពុជា​ត្រូវតែ​ទទួលស្គាល់​ភាព​បន្ទាន់​នៃ​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​

បញ្ហា​សេដ្ឋកិច្ច​រចនាសម្ព័ន្ធ​ដែល​កំពុង​ប្រឈម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​តម្រូវ​ឱ្យ​មានការ​សហការ​រវាង​ស្ថាប័ន​នានា​បន្ថែម​ទៀត​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​អចិន្រ្តៃយ៍​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​លោក​បាន​មើលឃើញ​ពី​កង្វះ​នៃ​ការ​ធ្វើ​ពិពិធ​កម្ម ...

Gerald Flynn
https://www.khmertimeskh.com/50658956/cambodia-must-recognise-urgency-of-developing-skilled-workforce/

ក្រុមហ៊ុន​មួយ​ ​នឹងចូល​ជួយ​ដល់​អ្នក​ចង់​បង្កើត​ក្រុមហ៊ុន​តាក់ស៊ី​ផ្ទាល់ខ្លួន​

​ដោយ​មា​នបំ​ណ​ងប្រ​គួត​ប្រជែង​ទីផ្សារ​សេវា​តាក់ស៊ី​ក្នុង​ស្រុក​ដែល​កំពុង​រីកចម្រើន​ ​ដោយ​នាំមក​ជាមួយនឹង​គំរូ​អាជីវកម្ម​ថ្មី​ ​ក្រុមហ៊ុន​ ​Onde​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ ​បេឡារុស្ស​ ​ថ្មី​ៗ​នេះ​ ​បាន​ប្រកាស​ពី​គោលបំណង​របស់ ...

ឈុត ប៊ុនធឿន
https://bit.ly/2qMLin7

ពលរដ្ឋ​កោះកុង​ ព្រួយបារម្ភ​អំពី​តម្លៃ​ដី​ឡើងថ្លៃ​ ដោយសារ​ផ្លូវ​យន្តហោះ​ដែល​ចិន​សាងសង់​

ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តកោះកុង​ សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​ឥទ្ធិពល​សាយភាយ​កាន់តែ​ច្រើនឡើង​របស់​ចិន​នៅក្នុង​ខេត្ត​របស់​ពួកគេ​ ដោយសារតែ​ការសាងសង់​ផ្លូវ​យន្តហោះ​ថ្មី​មួយ​ដែល​មាន​ប្រវែង៣២០០ម៉ែត្រ​ក្នុង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​តារា​សាគរ​ ដែល​ចិន​ កំពុង​សាងសង់​។ ...

Tomoya Onishi
https://asia.nikkei.com/Politics/International-relations/Cambodia-s-China-built-runway-irks-US-but-locals-have-other-concerns

គណៈកម្មាធិការ​ UN​ កត់សំគាល់​បញ្ហា​ក្នុង​ការជំរុញ​សមភាព​យេនឌ័រ​

គណៈកម្មាធិការ​សិទ្ធិ​ស្ត្រី​របស់​អង្គការសហប្រជាជាតិ​បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​សមភាព​យេនឌ័រ​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំ​ពើ​ហឹង្សា​លើ​ស្ត្រី​ ប៉ុន្តែ​គណៈកម្មាធិការ​ក៏បាន​កត់សម្គាល់​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ថា​ មិន​មាន​បទប្បញ្ញត្តិ​ណាមួយ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ដែល ...

តាំង វីដា
https://www.khmertimeskh.com/50658848/un-panel-notes-problems-in-bid-to-foster-gender-equality/

Smart​ Axiata​ កំពុង​រង់ចាំ​បើក​ដំណើរការ​បណ្តាញ​ 5G​

ក្រុមហ៊ុន​ Smart​ Axiata​ បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការបង្កើត​បណ្តាញ​ 5G របស់​ខ្លួន​ ហើយ​ពេលនេះ​ក្រុមហ៊ុន​កំពុង​រង់ចាំ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ផ្តល់​នូវ​ភាព​ច្បាស់លាស់​លើ​ដំណើរ​ឆ្ពោះទៅ​មុខ​លើ​ការងារ​មួយ​នេះ​ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ការអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សេវាកម្ម​ពាណិជ្ជកម្ម​ 5G​ នៅក្នុង ...

Poovenraj Kanagaraj
https://www.khmertimeskh.com/50658752/smart-axiata-awaits-go-ahead-to-launch-5g-network/

ច្បាប់​ស្ដីពី​សំណង់​នឹង​ផ្ដន្ទាទោស​រហូត​ដល់ ១៥ ឆ្នាំ ចំពោះ​សំណង់​​គ្មាន​ច្បាប់​និង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់

ព្រះមហាក្សត្រ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​សំណង់​ជា​ផ្លូវការ ខណៈ​ច្បាប់​នេះ នឹង​ដាក់​ទោស​ទណ្ឌ​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​សំណង់ រាប់​ចាប់​ពី​អ្នក​រៀបចំ​ប្លង់​រហូត​ដល់​ម្ចាស់​សំណង់ រួម​ទាំង​មន្ត្រី ដោយ​អាច​ប្រឈម​មាន​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ ១៥ ឆ្នាំ បើ​រក​ឃើញ​ថា ការ ...

ឡុង គីមម៉ារីតា
https://bit.ly/2XekCb4

កម្ពុជា​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី រ៉ូណា ស្ម៊ីត ដែល​ថា​ការ​បង្ក្រាប​​ខាង​​នយោបាយ​កើន​ឡើង

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង ហ្សឺណែវ ចេញ​ប្រតិកម្ម​ភ្លាមៗ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី រ៉ូណា ស្ម៊ីត ពាក់​ព័ន្ធ​នឹង​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នៅ​កម្ពុជា ដោយ​ថា ការ​វាយ​តម្លៃ​នេះ ពុំ​មាន​តុល្យភាព និង​បង្ក​ឲ្យ​ការ​ភ័ន្តច្រឡំ​ក្នុង​ចំណោម​សាធារណៈ​មតិ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា។ ...

ឡុង គីមម៉ារីតា
https://bit.ly/2QrU7h9

អ្នកស្រី ស្ម៊ីត បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ និង វិធានការ​បង្ក្រាប ប៉ុន្តែ​មន្ត្រី​ថា ជា​វិធានការ​ដើម្បី​រក្សា​សន្តិភាព

អ្នក​រាយការណ៍​ពិសេស អ.ស.ប ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រនេះ បាន​បង្ហាញ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បង្ក្រាប​ខាង​នយោបាយ​ដែល​មាន​លក្ខណៈ​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ទូទាំង​ប្រទេស ហើយ​ធ្វើ​ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គោរព​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់ និង ការ​ជួប​ប្រជុំ។ ...

ឡុង គីមម៉ារីតា
https://bit.ly/33Npx58

ប្រទេស​ជប៉ុន​ផ្តល់​មូលនិធិ​ដល់​សកម្មភាព​ផ្សព្វផ្សាយ​ដល់​មជ្ឈមណ្ឌល​ឯកសារ​ច្បាប់​

រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ថវិកាជាង ២៥០,០០០ ដុល្លារ ដើម្បីគាំទ្រមជ្ឈមណ្ឌលឯកសារច្បាប់របស់សាលាក្តីខ្មែរក្រហម ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយរបស់ខ្លួន។ ...

មុំ គន្ធា
https://www.khmertimeskh.com/658534/japan-funds-outreach-activities-for-legal-documentation-center/

រដ្ឋាភិបាល​ព្រមាន​ពី​ទឹកជំនន់​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ដែល​​បណ្តាលមកពី​​ព្យុះ​

រដ្ឋាភិបាល​បាន​ក្រើនរំលឹក​អ្នក​ដែល​រស់នៅ​ខេត្ត​តាម​តំបន់ឆ្នេរ​ និង​តាម​បណ្តោយ​ព្រំដែន​វៀតណាម​ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅពេល​ដែល​ប្រទេស​កម្ពុជា​ត្រៀម​ទប់ទល់​នឹង​ព្យុះ​នៅ​សប្តាហ៍​នេះ​។ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/government-warns-storm-related-flooding-coastal-provinces

មន្ត្រី​ទូត​ USA ​ជួប​លោក​ គួច ចំរើន ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ

អនុប្រធាន​បេសកកម្ម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Michael Newbill បាន​ជួប​ជជែក​គ្នា​ជាមួយ​លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ពុធ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា ខណៈ​អាមេរិក​ចង់​នាំ​ក្រុមហ៊ុន​ឲ្យ​មក​វិនិយោគ​ក្នុង​ខេត្ត​នេះ​ជា​អ្វីដែល​មន្ត្រី​ថា​ជា​ជំនួប​បឋម មុន​មាន​កិច្ចពិភាក្សា​មួយទៀត​រវាង​លោក គួច ចំរើន និង​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក ...

ខន សាវិ
https://bit.ly/36J1Tsz

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​មានប្រសាសន៍​ថា​កម្រិត​ទឹក​អាច​បណ្តាល​ឱ្យ​ដាច់​ចរន្ត​អគ្គិសនី​នៅក្នុង​ទីក្រុង​

ថ្លែង​ក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​ នៅ​ទីក្រុង​ភ្នំពេញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មានប្រសាសន៍​ថា​ ជំ​ហ៊ាន​ក្នុង​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​កំពុង​បន្ត​ ហើយ​លោក​សុំ​អធ្យាស្រ័យ​ចំពោះ​ភាព​រអាក់រអួល​ណាមួយ​ដែល​នឹង​បណ្តាល​មក​ពី​ការ ...

បុគ្គលិកខ្មែរថាមស៍​
https://www.khmertimeskh.com/658075/hun-sen-says-water-levels-may-cause-power-cuts-in-capital/

ព្រះរាជាណាចក្រ​កម្ពុជា​ចំណាយ​ថវិកា​ជិត​ ៦០​ ពាន់​លាន​ដុល្លារ​លើ​ការ​អភិវឌ្ឍ​រហូតដល់​ឆ្នាំ​ ២០២៣​

ប្រទេស​កម្ពុជា​នឹង​ចំណាយ​ថវិកា​ជិត​ ៦០​ ពាន់​លាន​ដុល្លារ​ក្រោម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩​-២០២៣​ ហើយ​ថវិកា​ចំនួន​ ៧៥​ ភាគរយ​នឹង​បាន​មក​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​។ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50658074/kingdom-to-spend-nearly-60-billion-on-development-until-2023/

ក្រសួងសុខាភិបាល​ហាមឃាត់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្កួត​ជ្រូក​គ្មាន​ការអនុញ្ញាត​

រដ្ឋាភិបាល​បាន​ហាមឃាត់​ការចែកចាយ​និង​លក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្កួត​ជ្រូក​ Abhayrab​ និង​ Indirab​ ដែល​មិនបាន​ចុះបញ្ជី​ជាមួយ​ក្រសួងសុខាភិបាល​។ ...

ខន សាវិ
https://www.phnompenhpost.com/national/ministry-health-prohibits-unlicensed-rabies-vaccines

សមាជិកភាព​អាស៊ាន​បាន​ជួយ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍន៍​

អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ លោក​ យ៉ាង​ ពៅ​ បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​សន្និសីទ​ខួប​លើក​ទី​ ៥២​ នៃ​ការបង្កើត​អាស៊ាន​និង​ខួប​លើក​ទី​ ២០​ នៃ​សមាជិកភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ពី​សមាជិកភាព​របស់​សមាគម​ប្រជាជាតិ​អាស៊ី ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/asean-membership-has-helped-reduce-development-gaps

EDC​ បង្ហាញ​ពី​ការ​តវ៉ា​របស់​អ្នកប្រើ​ប្រាស់

នាយក​ទូទៅ​នៃ​អគ្គិសនី​កម្ពុជា​ លោក​ កែវ​ រតនៈ​ បាន​មានប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ថា​ នៅក្នុង​អំឡុង​ពេល​ ៧ខែ​ដំបូង​នៃ​ឆ្នាំនេះ​ អគ្គិសនី​កម្ពុជា​បាន​ទទួលការ​តវ៉ា​ចំនួន​ ២៣៧​ ករណី​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​កពាក់ព័ន្ធ​ទៅ​នឹង​គីឡូ​ភ្លើង​។ ...

ម៉ិច ដារ៉ា
https://www.phnompenhpost.com/national/edc-draws-angry-complaints

ទូតថ្មី​របស់​អាមេរិក​ជួប​សម្ដែង​ការ​​គួរសម​ជាមួយ លោក ស ខេង និង​ពិភាក្សា​ប្រធាន​បទ​រសើប

ក្រោយ​បញ្ចប់​ជំនួប​សម្តែង​ការ​គួរសម លោក W.Patrick Murphy បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​យ៉ាង​ដូច្នេះ​ថា ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ​តាម​រយៈការ​រួមគ្នា​យ៉ាង​ជិតស្និត​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​សត្វព្រៃ និង​ការ​ការពារ​កុមារ ជាពិសេស​ការ​ប្រយុទ្ធ ...

ឡុង គីមម៉ារីតា
https://bit.ly/2OavYst

ព្រះរាជាណាចក្រ​កម្ពុជា​ពង្រឹង​វប្បធម៌​កម្មសិទ្ធិ​បញ្ញា​ជាមួយ​ EPOថ្មី​

កាលពី​សប្តាហ៍​មុន​ប្រទេស​កម្ពុជា​និង​ការិយាល័យ​ប៉ាតង់​អឺរ៉ុប​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ថ្មី​មួយ​ដើម្បី​បង្កើន​ការយល់​ដឹង​អំពី​ប៉ាតង់​ និង​កម្មសិទ្ធិ​បញ្ញា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50657881/kingdom-to-strengthen-intellectual-property-culture-with-new-epo-pact/

កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ធនាគារ​អាស៊ាន​​ នៅ​ខែ​នេះ

កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​សន្និបាត​ធនាគារ​អាស៊ាន​លើក​ទី​ ២២ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធនាគារ​អាស៊ាន​លើក​ទី​ ៤៩ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចសហប្រិតិបត្តិការ​ក្នុង​វិស័យ​ធនាគារ​ជាមួយ​បណ្តាញ​សមាជិក ASEAN​។ នេះ​បើតាម​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​។ កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៥ ដល់​ថ្ងៃទី ...

ធូ វិរៈ
https://bit.ly/2CAZum1

ប្រជាជន​កម្ពុជា​ជិត​ ៣០% ​ខ្ចីប្រាក់​ ដើម្បី​សុខភាព

របាយការណ៍​ថ្មី​មួយ​បាន​រកឃើញ​ថា ប្រជាជន​កម្ពុជា​ជិត​​ ៣០ ​ភាគរយ​ ខ្ចីប្រាក់​ ដើម្បី​ចំណាយ​លើ​ការថែទាំ​សុខភាព ខណៈ​អ្នក​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា របាយការណ៍​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ពិតប្រាកដ​នៅក្នុង​វិស័យនេះ​ទេ​។ សាកលវិទ្យាល័យ University of New South Wales (UNSW) នៅ​ចក្រភព​អង់គ្លេស​បាន​ស្ទង់​មតិ​ប្រជាជន ៥ ០០០ គ្រួសារ ​ទូទាំងប្រទេស​ កម្ពុជា និង​បាន​រកឃើញថា ២៨,១ ​ភាគរយ​ បាន ...

ធូ វិរៈ
https://bit.ly/33kxG0N

ក្រុមហ៊ុន​បារាំង​នឹង​សាងសង់​កសិដ្ឋាន​ថាមពលខ្យល់ ​នៅ​ខេត្ត​កំពត

រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​បារាំង Blue Circle នឹង​ចុះ​កិច្ចព្រមព្រៀង​សាងសង់​កសិដ្ឋាន​ថាមពល​ដើរ​ដោយ​កម្លាំង​ខ្យល់ (Wind Power) នៅ​ខេត្តកំពត​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។ នេះ​ជា​គម្រោង​ថាមពល​កកើតឡើង​វិញ​ដើរ​ដោយ​ថាមពលខ្យល់​លើក​ដំបូង​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​កំពុង​ព្យាយាម​ក្នុង​ការធ្វើ​ពិពិធកម្ម ប្រភព​ថាមពល ពិសេស​ថាមពល​ស្អាត ដើម្បី​សម្រេច ...

ម៉ៃ គុណមករា
https://bit.ly/2CjHe07

វេទិកា MRC ដោះស្រាយទំនប់វារីអគ្គិសនីដែលស្នើដោយប្រទេសឡាវ

គណៈកម្មការ​ទន្លេមេគង្គ​ ប្រទេស​សមាជិក​ និង​ដៃគូ​ពាក់ព័ន្ធ​កាលពី​ម្សិលមិញ​បាន​ពិភាក្សា​អំពី​នីតិវិធី​សម្រាប់​ការ​ត្រួតពិនិត្យ​បច្ចេកទេស​នៃ​គម្រោង​វារីអគ្គិសនី​ហ្លួងព្រះបាង​ដែល​បាន​គ្រោងទុក​របស់​ប្រទេស​ឡាវ​។ មាន​មនុស្ស​ប្រមាណ​ ២០០នាក់​ដែល​ជា​តំណាង​សមាជិក​ប្រទេស​ពី​ប្រទេស​កម្ពុជា​ ថៃ​ ឡាវ​ និង​វៀតណាម​ រួម​ទាំង ...

ប៉ិច សុធារី
https://www.khmertimeskh.com/50657645/mrc-forum-tackles-hydropower-dam-proposed-by-laos/

នាយក​រដ្ឋមន្ត្រី​ក្រើនរំលឹក​ពី​ការ​ធ្លាក់ចុះ​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​

កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​កត់សម្គាល់​ឃើញថា​ មានការ​ធ្លាក់ចុះ​នៃ​ចំនួន​ម្តាយ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​ ហើយ​លោក​បាន​អំពាវនាវ​រក​ជំនួយ​ដើម្បី​ផ្លាស់​ប្តូរ​និន្នាការ​នេះ​។ ក្រសួងផែនការ​បាន​និយាយ​ថា​ ចំនួន​ម្តាយ​បំបៅ​ដោះ​កូន​បាន​ធ្លាក់ចុះ​ពី​ ៧៣,៥​ ភាគរយ​ ក្នុង ...

មុំ គន្ធា
https://www.khmertimeskh.com/50657718/pm-warns-of-decline-in-breastfeeding/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BNAG3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!