ព័ត៌មាន​

បារាំង​នឹង​បង្កើត​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​ក្រុង​ព្រះសីហនុ

​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​គ្រោង​វិនិយោគ​រោងចក្រ​ផលិត​ទឹក​ស្អាត​មួយ​នៅ​ក្រុង​ព្រះសីហនុ​ ហើយនឹង​ធ្វើការលំ​អិ​តជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នា​ពេល​អនាគត​។ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50657651/france-to-set-up-water-treatment-plant-in-sihanoukville/

NGO​ រាយការណ៍​អំពី​ការ​ឈូស​ឆាយ​ព្រៃឈើ​យ៉ាងច្រើន​នៅ​តំបន់​ព្រៃ​ឡង់​

បណ្តាញ​យុវជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ដី​ព្រៃ​រាប់​រយ​ហិ​កតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ត្រូវ​បាន​ឈូស​ឆាយ​ខុសច្បាប់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​និង​ខេត្តព្រះវិហារ​។ ...

សែន ដាវិដ
https://www.khmertimeskh.com/50657343/ngo-reports-massive-forest-clearing-in-prey-lang-area/

អ្នកល្បាត​ព្រៃ​ស្នើរ​សុំ​កាំភ្លើង​ចំនួន១២១០ដើម​បន្ទាប់ពី​មានការ​វាយប្រហារ​ធ្ងន់ធ្ងរ​

ក្រសួងបរិស្ថាន​បាន​សុំ​ការអនុញ្ញាត​ពី​ក្រសួងការពារជាតិ​ដើម្បី​បំពាក់អាវុធ​អនុរក្ស​ក្រុង​និង​ខេត្ត​ដោយ​កាំភ្លើងវែង​ចំនួន​ ១២១០ដើម​ឆ្លើយតបទៅនឹង​ករណី​ដែល​អនុរក្ស​ម្នាក់​ត្រូវ​បាន​សម្លាប់​ និង​ពីរ​នាក់​ទៀត​ត្រូវ​បាន​គេ​វាយ​ធ្វើបាប​យ៉ាង​ខ្លាំង​ខណៈ​ពេល​កំពុង​ល្បាត​ក្នុង​ខេត្តមណ្ឌលគីរី​ និង​ខេត្តកំពង់ធំ​។​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/forest-rangers-seek-1210-rifles-after-serious-attacks

ក្រុមហ៊ុន Smart បានរួម​ចំណែក​ជិត​ $៤០០ ​លាន ​ដល់​សេដ្ឋកិច្ច​កម្ពុជា

Smart Axiata Co., Ltd ជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​របស់​កម្ពុជា​បាន​រួម​ចំណែក​ជិត​ ៤០០ ​លាន​ដុល្លារ​​ ដល់​សេដ្ឋកិច្ចជាតិ​កម្ពុជា កាលពី​ឆ្នាំ​ ២០១៨ ដែលមាន​ចំនួន​ ១,៥ ​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នេះ​។ ...

ធូ វិរៈ
https://bit.ly/2pILROR

សហគមន៍​ចំនួន​ ១០ ​ប្ដេជ្ញា​បន្ត​​ចុះ​ល្បាត​ព្រៃ​ប្រឆាំង​បទល្មើស

សហគមន៍​ព្រៃឈើ​ចំនួន​ ១០ ក្នុង​ខេត្ត​ព្រះវិហារ​​បាន​ប្ដេជ្ញា​បន្ត​ចុះ​ល្បាត​ការពារ​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​​ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ពិសេស​នៅក្នុង​ពេល​មាន​ពិធីបុណ្យ​ធំៗ​នាពេល​ខាង​មុខ​ដែល​ជនល្មើស​តែងតែ​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​បទល្មើស​លួច​ ខណៈ​សមត្ថកិច្ច​កំពុង​មមាញឹក​លើ ...

ឃុត សុភចរិយា
https://bit.ly/2X4hyhP

អ្នកវិភាគ​៖ ​ទូត​ថ្មី​របស់​អឺរ៉ុប​នឹង​​ឃើញ​ការពិត​នៅ​​ប្រទេស​កម្ពុជា

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី​បាន​មក​ដល់​ប្រទេស​ កម្ពុជា និង​បាន​ថ្វាយ​សារតាំង​ដល់​ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅ​ព្រះបរមរាជរាំង​។ នេះ​បើ​យោង​តាម​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។ ...

នៀម ឆេង
https://bit.ly/2pReBVu

CYN បារម្ភ​ការបាត់​គម្រប​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ (Cambodian Youth Network [CYN) បានចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​កាលពី​ថ្ងៃ​អង្គារ​កន្លងមក​នេះ​ដោយ​បង្ហាញថា គម្រប​ព្រៃឈើ​ប្រមាណ​ ៣ ​ពាន់​ហិកតា ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ ព្រៃឡង់ ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​ព្រះវិហារ​កំពុង​រង​ការគំរាមកំហែង​ និង​ត្រូវ​បាត់បង់​ដោយ​ហេតុការណ៍​កាប់​ទន្ទ្រាន​ដីព្រៃ​យ៉ាង​អាថ៌កំបាំង​កើតឡើង​តាំងពី ...

ខន សាវិ
https://bit.ly/2CpgPxX

កាបូន​តម្លៃ​ប្រមាណ​ជាង​ $១១ ​លាន ​ត្រូវ​បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក

រដ្ឋាភិបាល​បាន​លក់​កាបូន​រេដបូក​ (Carbon Redd+) ​ប្រមាណ​ជាង​ ១១ ​លាន​ដុល្លារ​ ដែល​បាន​ពី​តំបន់​ដែនជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មួយចំនួន​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០១៦ ដោយ​មន្ត្រី​អះអាង​ថា ថវិកា​ទាំងនេះ​នឹង​យក​ទៅ​ជួយ​អភិវឌ្ឍ​គម្រោង​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​ជួយ​ប្រជាសហគមន៍​នៅក្នុង​តំបន់​ទាំងអស់​នោះ ...

សុទ្ធ គឹមសឿន
https://bit.ly/2PTBB0N

បទល្មើស​ធនធាន​ធម្មជាតិ​ ២៧៨ ​ករណី​ បាន​បញ្ជូន​ទៅ​តុលាការ​រយៈពេល​ ១០ ​ខែ

ក្រសួង​បរិស្ថាន​បាន​កសាង​សំណុំរឿង​បទល្មើស​ធនធាន​ធម្មជាតិ​ដាក់​ទៅ​តុលាការ​ខេត្ត​/​ក្រុង​ចំនួន​ ២៧៨ ​ករណី​ ក្នុង​រយៈពេល​ ១០ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ​នេះ ខណៈ​មនុស្ស​ចំនួន​ ៥០៧ ​នាក់​ ត្រូវបាន​អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រម​ទាំង​ដកហូត​រណារ និង​ម៉ូតូ​សរុប​ចំនួន​ ៦៥៧ ​គ្រឿង និង​អន្ទាក់​សត្វព្រៃ​ចំនួន​ ៤ ០៤៧ ...

សុទ្ធ គឹមសឿន
https://bit.ly/2WOrED4

កម្ពុជា​នឹង​ចរចា​ទិញ​អគ្គិសនី​ពី​ថៃ​ ៣០០ ​មេហ្គាវ៉ាត់​បន្ថែមទៀត

កម្ពុជា​គ្រោង​នឹង​ចរចា​ជាមួយ​ថៃ​ក្នុង​ការទិញ​ថាមពល​អគ្គិសនី​ ៣០០ ​មេហ្គាវ៉ាត់​បន្ថែម ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​កង្វះ​ថាមពល​។ នេះ​បើតាម​ក្រសួង​រ៉ែ និង​ថាមពល​។ លោក Victor Jona អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា កម្ពុជា​នឹង​ចរចា​ជាមួយ​អាជ្ញាធរ​អគ្គិសនី ...

ធូ វិរៈ
https://bit.ly/36Foc2j

ក្រសួង​ចាត់វិធានការ​បង្ក្រាប​គំនរសំរាម​

កាលពី​ម្សិលមិញ​ក្រសួងបរិស្ថាន​បាន​ព្រមាន​ថា​ខ្លួន​នឹង​អនុវត្ត​ច្បាប់​ដើម្បី​បញ្ឈប់​ការ​ចោលសំរាម​ រួម​ទាំង​ការ​ផាកពិន័យ​ជន​ដែល​ប្រព្រឹត្ត​ល្មើស​ផង​ដែរ​។ អ្នកនាំពាក្យ​ក្រសួង​លោក​ នេត្រ​ ភក្ត្រា​ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា​ ច្បាប់​មួយចំនួន​មាន​រួចហើយ​ដើម្បី​ដោះស្រាយ ...

មុំ គន្ធា
https://www.khmertimeskh.com/50657109/ministry-to-crack-down-on-littering-scourge/

ការប្រជុំ​ធ្វើឡើង​ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់LANGO

ក្នុងអំឡុងពេល​ប្រជុំ​ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អង្គ​កា​មិនមែន​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​ ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា​ ខ្លួន​នឹង​ដោះស្រាយ​ក្តី​កង្វល់​ដែល​លើកឡើង​ដោយក្រុម​សង្គម​ស៊ីវិល​ ប៉ុន្តែ​វា​នៅតែ​មិនទាន់​ច្បាស់​ថា​តើ​មាត្រា​ប៉ុន្មាន​នឹង​ត្រូវ​បាន​កែ​លម្អ​។ ...

សែន ដាវិដ
https://www.khmertimeskh.com/50657108/meeting-held-to-discuss-lango-amendments/

ISDN​ មាន​ភាគហ៊ុន​ក្នុង​គម្រោង​សាងសង់​រោងចក្រ​ថាមពល​នៅ​កម្ពុជា​

ក្រុមហ៊ុន​ ISDN​ Holdings​ ដែល​បាន​ចុះបញ្ជី​នៅក្នុង​ Mainboard​ បាន​កាន់កាប់​ភាគហ៊ុន​ចំនួន​ ៣៣​ ភាគរយ​នៅក្នុង​ការ​បណ្តាក់​ទុន​រួមគ្នា​ដែល​នឹង​សាងសង់​រោងចក្រ​វារីអគ្គិសនី​ ៨០​ មេ​ហ្គា​វ៉ាត់​នៅក្នុង​ប្រទេស​កម្ពុជា​។ ...

បុគ្គលិក The Straits Times
https://www.straitstimes.com/business/companies-markets/isdn-in-tie-up-to-build-cambodia-power-plant

ក្រុមហ៊ុន​អាល្លឺម៉ង់​ ចាប់​អារម្មណ៍​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ

រដ្ឋាភិបាល​កម្ពុជា​បាន​ស្វាគមន៍​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​ពី​ប្រទេស​ អាល្លឺម៉ង់ ដែល​ជា​ការរួមចំណែក​ដល់​ការផ្គត់ផ្គង់​ថាមពល​ស្អាត​នៅ​កម្ពុជា ខណៈ​តម្រូវ​ការបន្ត​កើនឡើង​ចន្លោះ​ពី ១៥ ​ទៅ​ ២០ ​ភាគរយ ​ប្រចាំឆ្នាំ​។ ...

ម៉ៃ គុណមករា
https://bit.ly/2rmRL8x

ចិននឹង​គាំទ្រ​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត​ព្រះសីហនុ

លោក​ លី​ កេ​ឈាង​ នាយក​រដ្ឋ​មន្ដ្រី​ចិន​ បាន​យល់ព្រម​តាម​សំណើ​ររបស់​ប្រទេស​កម្ពុជា​ ដើម្បី​ផ្តល់​ការ​គាំទ្រ​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ដល់​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សី​ហុន​។ សំ​ណើរ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ​ដោយ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​អំឡុង​ភាគី ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50657174/china-to-finance-preah-sihanouk-development/

កម្ពុជា ​អំពាវនាវ​ការវិនិយោគ​ពី​អាមេរិក​បន្ថែម

រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​អាមេរិក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ដើម្បី​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​មួយ​នេះ​។ ការលើកឡើង​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​មួយ​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន អាមេរិក ...

ធូ វិរៈ
https://bit.ly/2qCF4pC

ក្រសួង​កិច្ចការនារី​ប្រកាស​បង្កើត​បណ្តាញ​សហគ្រិន​ស្ត្រី​ ដើម្បី​ជួយ​សហគ្រិន​ស្ត្រី

ក្រសួង​កិច្ចការនារី​បាន​អំពាវនាវ​ដល់​សហព័ន្ធ សមាគម សហគមន៍ និង​សមាគម​សហគ្រិន​ស្ត្រី​ក្នុង​វិស័យ​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​នៅ​កម្ពុជា​ឲ្យ​ចូលរួម​ក្នុង​បណ្តាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ដែល​គ្រោង​នឹង​បង្កើត​ក្នុងពេល​ឆាប់ៗ​នេះ​ក្នុង​គោលបំណង​ប្រមូលផ្តុំ​សំឡេង​ស្ត្រី​តែមួយ​តំណាង​ឲ្យ​កម្ពុជា​ក្នុង​វិស័យ​ធុរកិច្ច​។ នេះ ...

ធូ វិរៈ
https://bit.ly/33u0Ien

រដ្ឋសភា​អនុម័ត​សន្ធិសញ្ញា​បំពេញបន្ថែម​​​ចំនួន​ពីរ​​ស្តីពី​ការកំណត់​ព្រំដែន​រដ្ឋ​ជាមួយ​វៀតណាម

រដ្ឋសភា​ថ្ងៃនេះ​ បាន​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥​ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​ ២០០៥​ ស្តី​ពី​ព្រមព្រៀង​គ្នា​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា​-វៀតណាម​ ដើម្បី​ជម្រុ​ញទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​ និង​រក្សា​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន​។ ...

ឃួន ណារីម
https://www.khmertimeskh.com/50656984/national-assembly-ratifies-two-border-agreements-with-vietnam/

កម្ពុជា​ត្រូវការ​ជិត $៣០០ ​លាន​ សម្រាប់​វិស័យ​ដំឡូងមី

រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UNDP) បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​ដាំ​ដំណាំ​ដំឡូងមី ខណៈ​ក្រសួងពាណិជ្ជកម្ម​កំពុង​រៀបចំ​គោលនយោបាយ​ជាតិ​វិនិយោគ​លើ​ដំឡូងមី​ក្នុង​គោលបំណង​ជំរុញ​ផលិតកម្ម និង​ការនាំចេញ​។ បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ UNDP ស្តីពី​ការរៀបចំ​ករណី​វិនិយោគ​សម្រាប់​ដំឡូងមី​បាន​រកឃើញ​ថា ការវិនិយោគ​លើ​ដំណាំ​ដំឡូងមី អាច​ទទួល ...

ធូ វិរៈ
https://bit.ly/2NVx9fl

កម្ពុជា​គួរតែ​ចាប់​យក​ស្វ័យប្រវត្តិកម្ម ដើម្បី​លើកកម្ពស់​ផលិតភាព

មន្ដ្រីជាន់ខ្ពស់​មកពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹងថា កម្ពុជា​គួរតែ​ចាប់ផ្ដើម​ចាប់​យក​ឌីជីថល​នីយកម្ម និង​ស្វ័យប្រវត្តិកម្ម​ក្នុង​ឧស្សាហកម្ម​កាត់ដេរ ដើម្បី​ធ្វើឲ្យ​ផលិតភាព​ប្រសើរ​ឡើង និង​បង្កើន​ផលិតកម្ម ប៉ុន្តែ​ការបណ្ដុះបណ្ដាល​ជំនាញ​កម្លាំង​ពលកម្ម​គឺជា​កត្តាចាំបាច់​។ ...

ម៉ៃ គុណមករា
https://bit.ly/2pSXyT0

រោងចក្រ​ផលិតមី​ក្នុងស្រុក ​បើក​សម្ពោធ​ជា​ផ្លូវការ

ក្រុមហ៊ុន​ក្នុង​ស្រុក One More Manufacturing Co. Ltd បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​រោងចក្រ​ផលិត «​មីជាតិ​» ដែលមាន​សមត្ថភាព​អាច​ផលិត​បាន ១៥០​ ​លាន​កញ្ចប់​​ ក្នុង​ ១ ​ឆ្នាំ​។ រោងចក្រ​ផលិត​មីនេះ​ត្រូវបាន​បើកសម្ពោធ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ដែល​មាន​ផលិត​មី​ចំនួន​ ៣ ​រសជាតិ គឺ​រសជាតិ​ខគោ រសជាតិ​សាច់ជ្រូក​ចិញ្ច្រាំ និង​រសជាតិ​ស៊ុបមាន់ ដែល ...

ហ៊ឹន ពិសី
https://bit.ly/2K1BfRI

GIZ ផ្តល់​ជំនួយ​ $៤,៥ ​លាន សម្រាប់​អភិវឌ្ឍន៍ SME

អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ (GIZ) បាន​ផ្តល់​ជំនួយ​ចំនួន ៤,៥ ​លាន​ដុល្លារ​ ដល់​គម្រោង​លើក​កម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ប្រទេស​អាស៊ាន​ចំនួន​ ៤ រួមមាន​កម្ពុជា​ផងដែរ​។ សម្រាប់​កម្ពុជា​ជំនួយ​នេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក សុន សេងហួត អនុរដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​តំណាង GIZ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សិក្ខាសាលា​ស្តីពី «​គេហទំព័រ​ថ្នាក់ជាតិ​សម្រាប់​សហគ្រាស ...

ធូ វិរៈ
https://bit.ly/2C2XkuS

កម្ពុជា​កំពុង​ខិតខំ​ធ្វើការ​ពង្រឹង​ទីផ្សារ​អង្ករ​ ទៅកាន់​ប្រទេស​ ចិន

កម្ពុជា​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អង្ករ​ក្រអូប​ទៅកាន់​ទីផ្សារ​ចិន ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ធំជាងគេ​របស់​ពិភពលោក​មួយ​នេះ​។ នេះ​បើ​យោងតាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។ លោក ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វិធានការ​នេះ​ធ្វើឡើង​ដើម្បី​អាច ...

ហ៊ឹន ពិសី
https://bit.ly/2N2Les7

អង្គការ​ធ្វើការ​ខាង​សុវត្ថិភាព​ចរាចរណ៍​ស្នើ​ក្រសួង​អប់រំ ជំរុញ​ការផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍

អង្គការ​ជាតិ និង​អន្តរជាតិ​ដែល​កំពុង​បំពេញ​ការងារ​រួមចំណែក​ក្នុង​ការលើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ប្រទេស​កម្ពុជា​បានស្នើ​ទៅ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួង​អប់រំ ពិនិត្យ​លទ្ធភាព​ជំរុញ​ការផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​តាម​គ្រឹះស្ថានសិក្សា​នានា​នៅពេល​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ព្រមទាំង​បញ្ចូល​សំណួរ​អំពី​សុវត្ថិភាព​ចរាចរណ៍ ...

វ៉ន ដារ៉ា
https://bit.ly/2Px4zU1

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ArWHu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!