ព័ត៌មាន​

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ បារម្ភ​ពី​ការ​ខ្វះ​ទឹកសាប

ពលរដ្ឋនិង​អ្នក​ប្រកប​របរ​ដឹក​ទឹក​លក់​កំ​ពុង​​ព្រួយ​បារម្ភ​ពី​បញ្ហា​​កង្វះ​ទឹក​សាបប្រើ​ប្រាស់​ក្នុង​ខត្ដ​ព្រះសីហនុ​ ខណៈ​បឹង​ទឹក​សាប​ «ព្រែក​ទប់» ដែល​ធ្លាប់​ជា​កន្លែង​ផ្ដល់​ទឹក​ប្រើ​ប្រាស់​ត្រូវ​បាន​អាជ្ញា​ធរ​​ឲ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍលុបដី​ ១ ផ្នែក រីឯ ...

វ៉ន ដារ៉ា
https://bit.ly/2MHeLG5

​គម្រោង​ថាមពលព្រះអាទិត្យ​ធំ​ជាងគេ​អាច​នឹង​ទទួល​​ការ​វិនិយោគ​ចំនួន​​កន្លះ​​ពាន់​លាន​ដុល្លារ​

ក្រុមហ៊ុន​ Gideon​ Group​ ដែល​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​លំដាប់​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បាន​ប្រកាស​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​វិនិយោគ​ ៤៨៨​ លាន​ដុល្លារ​នៅ​ក្នុង​រោងចក្រ​ថាមពលព្រះអាទិត្យ​ ១៣៥​ មេ​ហ្គា​វ៉ា​ត់​នៅ​ខេត្តកណ្តាល​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​កាលពី​ម្សិលមិញ ...

សុខ ចាន់
https://www.khmertimeskh.com/50573860/biggest-solar-project-yet-gets-half-billion-in-funding/

NCMD​ ជម្រុញ​អភិបាលខេត្ត​ទាំងអស់​ចូលរួម​ការពារ​តំបន់ឆ្នេរ​

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​បាន​ជម្រុញ​រដ្ឋបាល​ខេត្ត​ចំនួន​៤​ ឱ្យ​ការពារ​តំបន់ឆ្នេរ​ និង​ទប់ស្កាត់​ការ​ឈូស​ឆាយដី​ខ្សាច់​ខុសច្បាប់​។​ រដ្ឋបាល​ខេត្ត​ទាំងនេះ​រួម​មាន​ខេត្ត​ព្រះ​សីហ​នុ​ កំពត​ កែប​ និង​កោះកុង​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50573898/ncmd-urges-provincial-governors-to-protect-zones/

ពន្ធដារប្រមូលចំណូលបានជាង $២ ​ពាន់លាន

​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​ប្រមូល​បាន​ចំណូល​ពន្ធ​អាករ​​បាន​ជាង​ ២ ​ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំ​ ២០១៨ កើន​ឡើង​​ ១៣,៣៧ ​ភាគរយ ​​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ​២០១៧​។ ​នេះ​បើ​យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://bit.ly/2DMFmyy

រាជរដ្ឋា​ភិបាល​បង្កើត​ក្រុង-ស្រុក​ថ្មី​ និង​កែ​សម្រួល​ព្រំប្រ​ទល់​រដ្ឋបាល

រាជ​រដ្ឋា​ភិបាល​បាន​សម្រេច​កែ​សម្រួល​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ខេត្ត​ និង​បង្កើត​ស្រុក​/​ខណ្ឌ​ និង​ក្រុង​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កណ្ដាល​ កំ​ពង់​ធំ​ ពោធិ៍សាត់​ ស្ទឹង​ត្រែង​និង​ភ្នំពេញ​ ​ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង​ផ្នែក​រដ្ឋបាល ​និង​ដាក់​ទីតាំង ...

សុទ្ធ គឹមសឿន
https://bit.ly/2HHJfso

កម្លាំង​ឧទ្យានុរក្ស​មន្ទីរ​បរិស្ថាន​ម្នាក់​ ​រង​របួស ​​ក្រោយ​ផ្ទុះ​អាវុធ​ជាមួយ​ក្រុម​បាញ់​សត្វ​ព្រៃ

​ក្រុម​កម្លាំង​ឧទ្យា​នុរក្ស​ ​នៃ​មន្ទី​របរិ​ស្ថាន​ខេត្ត​មណ្ឌល​គិរី​ សហ​ការ​ជា​មួយ​កម្លាំង​សមត្ថ​កិច្ច​ប្រដាប់​អាវុធ​ខេត្ត​មណ្ឌល​គិរី ​កំពុង​បន្ត​ចុះ​ប្រតិ​បត្តិ​ការ​ស្វែង​រក​ចាប់​ខ្លួន​ ជន​ប្រមាញ់​សត្វ​ព្រៃ​មួយ​ក្រុម​ ដែល​បាន​ផ្ទុះ​អាវុ ...

ឃុត សុភចរិយា
https://bit.ly/2Si1oRK

មន្ត្រី​កម្ពុជា​ មិន​ខ្វល់​នឹង​ការ​ដាក់​ចំណាត់​ថ្នាក់​រឿង​អំពើ​ពុក​រលួយ

ទោះបី​ជាស​ន្ទ​ស្សន៍​សកល​ស្តីពី​អំពើពុករលួយបាន​បង្ហាញថា​ប្រទេស​កម្ពុជា​នៅតែ​រក្សា​ចំណាត់ថ្នាក់​ទី ១៦១ ដូច​ឆ្នាំ ២០១៧ ក្នុងចំណោមប្រទេស​ ១៨០​ ក៏​ដោយ ប៉ុន្តែ​មន្ត្រី​កម្ពុជា​មិន​បាន​ខ្វាយ​ខ្វល់​នឹង​ចំណាត់ថ្នាក់​នេះ​ទេ​ ខណៈ​អ្នក​តា​មដា​នបា​ន​ហៅ​កា​រវា​យ​តម្លៃ​នេះថា ​មា​ន​លក្ខ​ណៈ​លម្អៀ ...

ម៉ិច ដារ៉ា
https://bit.ly/2SgsKrt

លោក​ប្រាក់ សុខុន អំពាវនាវ​កុំ​ឲ្យ NGOs បរទេស​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​សម្អាត​ប្រាក់

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​អំពាវនាវ​កាល​ពី​ម្សិលមិញ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ចៀស​វាង​ពាក់ព័ន្ធ​ឬ​គាំទ្រ​ដល់​ការ​លាង​សម្អាត​ប្រាក់​ហិរញ្ញ​ប្បទាន​ភេរវកម្ម​និង​ហិរញ្ញ​ប្បទាន​អាវុធ​មហា​ប្រល័យ​ដើម្បី​កុំ​ឲ្យ​ជាប់​ពាក់ព័ន្ធ​ដល់​កម្ពុជា​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ ...

សុទ្ធ គឹមសឿន
https://bit.ly/2HF1SNV

ក្រសួងមហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល​រួមគ្នា​ធ្វើ​ជំរឿន​លើ​អង្គការ​ ​និង​សមាគម

អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល នឹង​រួមគ្នា​ធ្វើ​ជំរឿន​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើ​សកម្មភាព​ជាក់​ស្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​រក​ចំនួន​អ្នក​ដែល​បាន​ចុះ​បញ្ជី​ច្បាស់​លាស់​សម្រាប់​ជួយ​ពង្រឹង​កិច្ច​សហ​ប្រតិបតិ្តការ និង ភាព​ជា​ដៃគូជាមួយ​រាជរដ្ឋាភិបាល ...

ម៉ិច ដារ៉ា
https://bit.ly/2HFn4mS

មានការលើក​ឡើង​ឲ្យ​បន្ថែម​ថវិកា​ថ្នាក់​ឃុំ ​ដើម្បី​ទប់​ទល់​បម្រែ​បម្រួល​អាកាស​ធាតុ

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​សហ​គម​ន៍​តាម​មូល​ដ្ឋាន ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​និង​មន្ត្រី​រាជ​រដ្ឋា​ភិបាល​ប្រ​មាណ​ជា​ ១០០ ​នាក់​បាន​ជួបប្រ​​ជុំ​គ្នា​នៅ​ក្នុង​សណ្ឋា​គា​រ​ហ៊ី​ម៉ាវ៉ា​រី​ រាជ​ធានី​ភ្នំ​ពេញ​កាល ...

ឡុង គីមម៉ារីតា
https://bit.ly/2CP4tiy

ពលរដ្ឋប្រមាណ ៦០% នៃ ៣០២ គ្រួសារ​ព្រម​យក​សំណង​ពី​ការ​រុះរើ​ពី​បឹងសំរោង

ពលរដ្ឋ​ប្រមាណ​ ៦០ ភាគរយ​គ្រួសារ​ ក្នុងចំណោម ​៣០២ គ្រួសារ​ ដែល​អាស្រ័យ​ផល​ដោយការចិញ្ចឹម​ត្រី​ក្នុង​បឹង​សំរោង​ ហើយ​ត្រូវបាន​អាជ្ញាធរ​ដាក់​ឱសាន​វាទ​ឲ្យរើចេញ​ពី​បឹង​នោះ ​ព្រម​ទទួល​យក​សំណង​ទូ​ទាត់​តាម​គោល​នយោបាយ ​ខណៈ​អាជ្ញាធរ​ចាប់ផ្តើម​ប្រតិបត្តិ​ការ​បង្ហូរ​ទឹក​ចេញ​ដើម្បី​ស្តា​របឹង​នេះ ...

ឡុង គីមម៉ារីតា
https://bit.ly/2sW0hZz

រថយន្ត​ និង​ថវិកា​ត្រូវ​បាន​ផ្ដល់​ជូន​សកម្មជន​សត្វព្រៃ​ លោក​ បេន​ ដេ​វី​ស​

​កាកបាទក្រហមកម្ពុជា​បាន​បរិច្ចាគ​រថយន្ត​មួយ​គ្រឿង​ ម៉ូតូ​ពីរ​គ្រឿង​ និង​សាច់ប្រាក់​ដល់​សកម្មជន​ លោក​ បេន​ ដេ​វី​ស​ (Ben​ Devis)​ និង​សហគមន៍​តាបស​ ដែល​ជា​ការ​លើកទឹកចិត្ត​មួយ​ សម្រាប់​ចូល​រួមការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​ -​ ភ្នំ​ពក​ ក្នុង​ខេត្តព្រះវិហារ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50573203/vehicles-money-given-to-wildlife-activist-ben-devis/

អង្គការ​មិនមែន​រដ្ឋាភិបាល​សម្ពោធ​គម្រោង​អាហារូបត្ថម្ភ​ ដែល​មាន​ទឹកប្រាក់​ចំនួន​ ១,៥​ លាន​ដុល្លារ​

​អង្គការ​ភ្លែ​ន​អន្តរជាតិ​ កាលពី​ម្សិលមិញ​បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​អាហារូបត្ថម្ភ​ “១០០០​ ថ្ងៃ​ដំបូង​”​ នៅ​ខេត្តស្ទឹងត្រែង​ ដែល​នឹង​ចំណាយ​ប្រាក់​អស់​ ១,៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​ ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​ដល់​កុមារ​ និង​ស្ត្រី​។​ ...

សែន ដាវីត
https://www.khmertimeskh.com/50573204/ngo-launches-1-5-million-nutrition-project/

កម្ពុជា មាន​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​រហូត​ដល់ ៥,២ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន

របាយ​ការណ៍​ស្ថាន​ភាព​ជញ្ជីង​ទូទាត់​របស់​ NBC បាន​បង្ហាញ​ថា​ កម្ពុជា​បាន​​នាំចូល​ទំនិញ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​រហូត​ដល់​ ១៨,៨ ​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ២០១៨​ ខណៈ​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ត្រឹម​​តែ​ ​១៣,​៦ ...

ហ៊ គឹមសាយ
https://bit.ly/2CRZyxm

លោក គង់ គាំ អតីតឧត្តមទីប្រឹក្សា នៃ​អតីត​បក្ស​ប្រឆាំង​ទទួល​តួនាទី​ជា​ប្រធាន​កិត្តិយសបក្សឆន្ទៈខ្មែរ

អ្នកន​យោបាយ​ចាស់​វស្សា ​លោក​ គង់ គាំ ​ដែល​ជាអតីត​ប្រធាន​គណបក្ស​ សម រង្ស៊ី ​និងជា​ទីប្រឹក្សា​ជាន់ខ្ពស់ ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវបាន​គណបក្ស​ឆន្ទៈ​ខ្មែរ​ ផ្តល់​តួនាទី​ជូន​លោក​ជាប្រធាន​កិត្តិយស​នៃ​បក្ស​ថ្មីនេះ ​ក្រោយ​ពី​ លោក​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ ដែល​គណបក្ស​រំពឹងថា ...

ម៉ិច ដារ៉ា
https://bit.ly/2BaCcTE

EU បញ្ចប់​ការ​ទទួល​យក​មតិ​ពី​រដ្ឋ​សមាជិក​ថ្ងៃ​នេះ ទាក់​ទង​នឹង​រឿង​ព្យួរ ឬ​មិន​ព្យួរ​ EBA ពី​កម្ពុជា​

ប្រភព​ព័ត៌មាន​​មិនបញ្ចេញ​ឈ្មោះបញ្ជាក់​ថា គណ:កម្មការ​អឺរ៉ុប ​នឹង​បញ្ចប់​ការ​​ទទួល​យក​មតិ​យោបល់​ពី​រដ្ឋ​សមាជិក​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា នេះ​ ដើម្បី​ឈាន​ទៅ​សម្រេច​រឿង​ព្យួរ​​ ឬមិនព្យួរ​​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។ ទោះ​យ៉ាង​ណា​ អំណាច​នៃ​ការ​សម្រេច​ចិត្ត​ គឺ ...

នៀម ឆេង
https://bit.ly/2S7PDNR

ពលករ​បរទេស​ខ្លះ​នៅ​ថៃ​រួម​ទាំង​ខ្មែរ​ ពុំទាន់​ចុះ​ឈ្មោះ​ទទួល​សេវា​ថែទាំ​សុខភាព

ពលករ​មួយចំនួន ក្នុង​ចំណោម​ពលករ​ប្រមាណ​ជិត ៥ លាន​នាក់ ដែល​កំពុង​ធ្វើការ​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស ​ថៃ ក្នុង​នោះ​ក៏មាន​កូនៗ​របស់​ពួកគេ​ប្រមាណ ២០ ម៉ឺន​នាក់ និង​ក៏មាន​ពលករ​ខ្មែរ​ប្រមាណ​ជិត ២ លាន​នាក់​ផង​ដែរ​នោះ​នៅ​ពុំទាន់​ត្រូវ​បាន​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​សេវា ...

ខន សាវិ
https://bit.ly/2Tj7qPt

​ក្រសួង​អនុម័ត​លើ​កញ្ចប់​ថវិកា​សម្រាប់​ការ​ដាក់​កុំព្យូទ័រ​តាម​សាលារៀន​

ក្រសួង​ហិរញ្ញវត្ថុ​បាន​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដើម្បី​ចំណាយ​លើ​ការ​ដាក់​កុំព្យូទ័រ​ និង​ម៉ាស៊ីន​ព្រី​ន​នៅ​តាម​សាលារៀន​សាធារណៈ​។​ ​លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​នៅ​ក្នុង​លិខិត​មួយ​កាលពី​ថ្ងៃ​សុក្រ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50572826/ministry-approves-computer-budget-for-schools/

ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ត្រូវ​បាន​ដោះ​លែង​

​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ដោះ​លែង​មនុស្ស​ចំនួន​ ៦​ នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ជាមួយ​ប៉ូ​លី​ស​ក្នុង​អំឡុង​បាតុកម្ម​មួយ​ ដើម្បី​បញ្ឈប់​អាជ្ញាធរ​ពី​ការ​វាស់វែង​ដី​នៅ​ក្នុងស្រុក​ព្រៃ​នប់​។​ ​បួន ...

ប៉ិច សុធារី
https://www.khmertimeskh.com/50572825/protesters-arrested-over-clash-freed/

អនុក្រឹត្យ​អនុម័ត​លើ​ការ​បង្កើត​ខណ្ឌ​ថ្មី​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​អនុក្រឹត្យ​ពីរ​ដែល​បាន​ធ្វើ​ចំណាត់ថ្នាក់​ឡើង​វិញ​នូវ​សង្កាត់​ចំនួន​ពីរ​ ក្លាយជា​ខណ្ឌ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជា​សំណើ​របស់​លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ស​ប្តា​ហ៍​មុន​។​ នៅ​ក្នុង​អនុក្រឹត្យ​ដោយឡែក ...

តាំង វីដា
https://www.khmertimeskh.com/50572812/sub-decrees-approve-creation-of-new-districts/

បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់​ក្នុង​ករណី​ផ្ទុះ​មីនតោន​ដោយសារ​គោយន្ត​ដឹក​ឈើ​បើក​កិន

យ៉ាងហោចណាស់​មាន​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ក្នុង​ករណី​ផ្ទុះ​មីនតោន​មួយ​នៅ​ចំណុច​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ដោយសារ​តែ​គោយន្ត​ដឹក​ឈើ​បើកបរ​កិន។ នេះ​បើតាម​ការ​អះអាង​របស់​លោក សួស វរិទ្ធ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ទួល​ពង្រ កាល ...

ឃុត សុភចរិយា
https://bit.ly/2RWWSsN

រដ្ឋាភិបាល​ឲ្យ Channel News Asia កែ​តម្រូវ​អត្ថបទ​នាំ​ឲ្យ​ភាន់​ច្រឡំ

រាជរដ្ឋាភិបាល​កម្ពុជា បានទាមទារ​ឲ្យ​សារ​ព័ត៌មាន ChannelNews Asia កែ​តម្រូវ​ខ្លឹមសារ​ជា​បន្ទាន់ បន្ទាប់​ពី​សារ​ព័ត៌មាន​មួយ​នេះ​បាន​ផ្សាយ​ថា លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ប្រកាស​ឲ្យ​កងទ័ព​កម្ទេច​គូ​ប្រកួត​ប្រជែង។​នេះ​បើ​តាម​លិខិត​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​បាន​ចម្លង​ជូន​ឲ្យ​ឯកអគ្គ ...

ម៉ិច ដារ៉ា និង វ៉ន ដារ៉ា
https://bit.ly/2RR1Rv1

មន្ត្រី​កងរាជអាវុធហត្ថ​រឹបអូស ឈើ​ប្រភេទ​រាជ​កុល ១៥០ កំណាត់

លោក សូ សុវណ្ណ​ឌី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​លាក់​ឈើ​មួយកន្លែង ហើយ​រឹបអូស​បាន​ឈើ​ប្រភេទ រាជ​កុល ១៥០ កំណាត់ និង​បាន​ដឹកយកទៅ​រក្សាទុក​នៅ​អង្គការ ស៊ី.អាយ (CI) ដើម្បី​បន្ត​ការ​ស៊ើបអង្កេត​រក​ម្ចាស់​ក្នុងការ​ឈានទៅ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ។ ...

ខន សាវិ
https://bit.ly/2HDgblY

ប្រតិភូកម្ពុជា​​ នឹងទៅ​ចូល​រួម​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ UN

លោក​ កែវ រ៉េមី ប្រធា​ន ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុ​ជា (CHRC) នឹង​ដឹកនាំ​គណៈ​​ប្រតិភូ ១ ​ក្រុម​​ទៅ​ចូលរួម​សម័​យ​ប្រជុំ​របស់​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិស្តីពី​យន្តការ​ ពិនិត្យ​ជា​សកល​ តាម​កាលកំណត់ (UPR) ជុំ​ទី ​៣ ​សម្រាប់​កម្ពុជា​ នៅ​ទីក្រុង​ហ្សឺ​ណែវ ...

នៀម ឆេង
https://bit.ly/2MAJJ2v

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hxMPU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!