រដ្ឋាភិបាល

រដ្ឋបាលថ្នាក់ខេត្ត និងមូលដ្ឋាន

ចៅសង្កាត់ធ្លាក់ឆ្នោតមកពី CPP មិនប្រគល់ការិយាល័យឲ្យ CNRP

អតីត​ចៅសង្កាត់​មួយ​ចំនួន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​មិន​ផ្ដល់​ការិយាល័យ​ធ្វើការ​ក្នុង​សាលា​សង្កាត់​ទៅ​ឲ្យ​ចៅសង្កាត់​ថ្មី​ដែល​ជា​អ្នក​បន្ត​វេន​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ឆ្នោត​កាលពី​ដើម​ខែ​មិថុនា​ហើយ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​សុពលភាព​ចូល​កាន់ ...

ទូច សុខា
http://bit.ly/2tOoLWG

មេឃុំ ចៅសង្កាត់​​​ និង​សមាជិកក្រុមប្រឹក្សា​​​​​​ជាប់ឆ្នោត​​ថ្មី​​​​​​​​​ចូលកាន់​​​តំណែង

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ ទើបជាប់ឆ្នោតថ្មី បានចាប់ផ្ដើមចូលកាន់តំណែងកាលពីម្សិលមិញជាមួយនឹងការប្ដេជ្ញាធ្វើការងារឱ្យបានល្អតាមការសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយធ្វើឱ្យសេវាមូលដ្ឋានមានភាពប្រសើរឡើងនិងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ ...

វណ្ណ រើន
http://www.cambodiadailykhmer.com/38047

ក្រសួង​មហាផ្ទៃ​ប្រកាស​សុពលភាព​ក្រុម​ប្រឹក្សាឃុំ សង្កាត់ បក្ស​ពីរ​បន្ត​សហការ

ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ចាប់ផ្ដើម​ប្រកាស​សុពលភាព​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​មកពី​គណបក្ស​នយោបាយ​នានា​ដែល​បាន​ជាប់​ឆ្នោត​កាលពី​ខែ​មិថុនា​កន្លង​មក​ដើម្បី​បាន​ចូល​ធ្វើការ​បម្រើ​ជាតិ​តាម​ឆន្ទៈ​នយោបាយ​របស់​ពួកគេ​ដែល​បាន​ដាក់​ចេញ​។ ...

ទូច សុខា
http://bit.ly/2tKLEe3

មេ​ភូមិ​ CPP​ នឹង​រក្សា​នៅ​ដដែល​បើ​ទោះជា​លទ្ធផល​បោះ​ឆ្នោត​ឃុំ​សង្កាត់​យ៉ាងណា​ក៏​ដោយ​

​គណបក្ស​ប្រជាជន​បាន​បញ្ជាក់​ថា​មេ​ភូមិ​របស់​ខ្លួន​នឹង​រក្សា​នៅ​តំណែង​របស់​ពួក​គេ​ដដែល​ បើ​ទោះជា​មានការ​ផ្លាស់​ប្តូរ​ការ​គ្រប់គ្រង​ឃុំ​សង្កាត់​តាម​រយៈ​លទ្ធផល​បោះ​ឆ្នោត​ថ្មី​ក៏​ដោយ​ នេះ​បើ​តាម​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​ លោក​ ស​ ខេ ...

គី សុវុទ្ធី
http://www.khmertimeskh.com/news/39859/cpp-village-chiefs-to-stay-put-despite-poll-results/

អភិបាលខេត្ត​ថ្មី​សន្យា​ថា​នឹង​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជម្រុញ​អភិបាលខេត្ត​ថ្មី​ចំនួន​ពីរ​នាក់​ ដើម្បី​បន្ត​បង្ក្រាប​ការ​ជួញ​គ្រឿងញៀន​ ក្នុង​គោលបំណង​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​យុទ្ធនាការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​។​ ​ ...

គី សុវុទ្ធី
http://www.khmertimeskh.com/news/39765/new-governors-told-to-keep-up-fight-against-drugs/

កូនប្រុស​លោក​ ទៀ​ បាញ់​ ទទួល​បាន​តំណែង​អភិបាលរង​ខេត្តសៀមរាប​

​កូនប្រុស​របស់​លោក​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​ខេត្តសៀមរាប​ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ លោក​ឧត្តមសេនីយ៍​ ទៀ​ សីហា​ បាន​និយាយ​ថា​ លោក​មិន​ត្រូវ​បាន​ប្រាប់​អំពី​ការ​តែងតាំង​ជា​ផ្លូវការ​នៅឡើយ​ទេ​ ដូច្នេះ​លោក​មិន​អាច​ឱ្យ​កាលបរិច្ឆេទ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/39696/tea-banh-son-gets-siem-reap-post/

ការ​តែងតាំង​អភិបាលរង​រាជធានី​ភ្នំពេញ​ថ្មី​ចំនួន​ពីរ​នាក់​

​រដ្ឋាភិបាល​បាន​តែងតាំង​មន្ត្រី​ពីរ​នាក់​ដើម្បី​ក្លាយជា​អភិបាលរង​ថ្មី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​រួម​មាន​អតីត​អភិបាលរង​ខេត្តពោធិ៍សាត់​ កើត​ ឆែ​ និង​ នួន​ ផា​រ័​ត្ន​ មន្ត្រី​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​អង្គការ​យុវជន​ដែល​ដឹកនាំ​ដោយ​កូនប្រុស ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/phnom-penh-acquires-two-new-deputy-governors

មាន​ការ​សរសើរ​ ​និង​ការ​រិះគន់​រឿង​តែងតាំង​អភិបាល​រាជធានី ខេត្ត ៤

​ខណៈ​ដែល​មាន​ការ​គាំទ្រ​ចំពោះ​ការ​តែងតាំង​កូនស្រី​របស់​អតីត​អភិបាលខេត្ត​កោះកុង​ឲ្យ​ធ្វើជា​អភិបាលខេត្ត​ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ថៃ​មួយ​នេះ​ក៏​មាន​ការ​រិះគន់​ផង​ដែរ​ចំពោះ​ការ​តែងតាំង​អភិបាលរង​ម្នាក់​ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ឲ្យ​ធ្វើ​ជា ...

នៀម ឆេង
http://bit.ly/2tiaO0t

អ្នក​គាំទ្រ CNRP ម្នាក់​ត្រូវ​បាន​ចាប់​​ខ្លួន​រឿង​ចុះ​ហត្ថលេខា​ជំនួស​មេភូមិ

បុរស​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ក្នុង​ភូមិ​អន្លង់ល្វា ឃុំ​តាមឹម ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ករណី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ខុស​ច្បាប់​ជំនួស​មេភូមិ​ដែល​មិន​នៅ​ផ្ទះ​ដោយសារ​មាន​ការ​ពឹង​ពី​អ្នកភូមិ​។ ...

នៀម ឆេង
http://bit.ly/2s5g2MT

បក្ស​​​​ប្រឆាំង​នឹង​​​ស្នើ​​​​ឱ្យ​ទម្លាក់​​​​ថវិកា​​​៥០០,០០០ដុល្លារ​​​ដល់​​​ឃុំ​​​សង្កាត់

កាលពីម្សិលមិញគណបក្សប្រឆាំងនិយាយថា ខ្លួននឹងស្នើឱ្យរដ្ឋសភាទម្លាក់ថវិកា៥០០,០០០ដុល្លារដល់ឃុំ សង្កាត់នីមួយៗ ដូចការសន្យាអំឡុងការធ្វើយុទ្ធនាការ ជាអ្វីដែលអ្នកសង្កេតការណ៍ម្នាក់លើកឡើងថា គ្រាន់តែជាសកម្មភាពឃោសនានយោបាយ ដើម្បីទទួលបានសំឡេងឆ្នោតប៉ុណ្ណោះ ។ ...

បែន​ សុខហ៊ាន និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/37751

CNRP នឹង​ប្រជុំ​ប្រាប់​មេឃុំ​របស់​ខ្លួន​ឲ្យ​អនុវត្ត​ការងារ​តាម​ការ​សន្យា

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​លោក យឹម សុវណ្ណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​កោះ​ហៅ​មេឃុំ ចៅសង្កាត់​ទាំង​អស់​របស់​ខ្លួន​មក​ជួប​ប្រជុំ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​ដើម្បី​រៀបចំ​អនុវត្ត​គោលនយោបាយ​ ៥ ​ចំណុច​ដែល​បាន​សន្យា​។គោលនយោបាយ អាទិភាព ៥ ​ចំណុច​របស់​គណបក្ស​សង្គ្រោះជាតិ ...

មាស សុខជា
http://bit.ly/2sR9j8s

អ្នក​ភូមិ​រអ៊ូរទាំ​រឿង​មិន​មាន​ផ្លូវ​ចេញ​ចូល​ផ្ទះ នាំ​ឲ្យ​មាន​ចម្ងល់​ពី​ការ​គាំទ្រ​បក្ស​កាន់អំណាច

វា​មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​ប្រមាណ​២០​គ្រួសារ នៅ​ក្នុង​ភូមិ​ខោប សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មិន​មាន​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ចូល​ផ្ទះ ដោយសារ​ប្រជាពលរដ្ឋពីរ​បី​គ្រួសារ ​បាន​សាងសង់​ផ្ទះ ហើយ​ ​បិទ​ផ្លូវ​ដែល​ធ្លាប់​តែ​ធ្វើ​ដំណើរ​ចេញ​ចូល ទាំង​ដើម​ផ្លូវ និង​ចុង ...

ស៊ុន ណារិន
https://khmer.voanews.com/a/villagers-complain-about-no-home-road-raising-doubts-over-support-for-cpp/3882565.html

មេឃុំ​-​សង្កាត់​ត្រូវការ​បង្កើន​ជំនាញ​

​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ លោក​បណ្ឌិត​ សុខ​ ទូច​ មាន​លើក​ឡើង​ពី​គោ​លន​យោ​បាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថា​ខ្លួន​នឹង​លុប​បំបាត់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ និង​ផ្តល់​ថវិកា​ ៥០០,០០០​ ដុល្លារ​ដល់​មេឃុំ​-​ចៅសង្កាត់​ ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ពួក​គេ ...

សែន ដាវីត
http://www.khmertimeskh.com/news/38908/commune-bosses--need-skill-upgrade-/

រដ្ឋបាល​ខេត្ត​សៀមរាប​ប្រជុំ​ដោយ​មន្ទីរ​សង់​លើ​ទីតាំង​ថ្មី

មណ្ឌល​រដ្ឋបាល​មន្ទីរ​ខេត្ត​សៀមរាប​ដែល​ប្រជុំ​ដោយ​មន្ទីរ​សរុប​ ២៦ ​និង​សាលា​ខេត្ត​ផង​នោះ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ទីតាំង​ថ្មី​ដែល​មាន​ចម្ងាយ​ប្រហែល​ ២០ ​គីឡូម៉ែត្រ​ពី​សាលា​ខេត្ត​ចាស់ ខណៈ​ដែល​ទីតាំង​មុន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ ...

ម៉ិច ដារ៉ា
http://bit.ly/2qqmpeo

អ្នកវិភាគ​និយាយ​ថា​ ឃុំ​-​សង្កាត់​ ត្រូវការ​មូលនិធិ​បន្ថែម​ដើម្បី​អភិវឌ្ឍ​

​រដ្ឋាភិបាល​គួរតែ​បង្កើន​ថវិកាជាតិ​ប្រចាំឆ្នាំ​សម្រាប់​ឃុំ​-​សង្កាត់​ឱ្យ​បាន​ ១០០,០០០​ ដុល្លារ​ ដើម្បី​បង្កើន​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​កម្ពុជា​ទូទៅ​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នកវិភាគ​ម្នាក់​មក​កាន់​វី​អូ​អេ​ខ្មែរ​។​ ​ ...

ម៉ែន គឹមសេង
http://www.voacambodia.com/a/communes-need-extra-funds-to-develop-analyst/3791135.html

CPP និង CNRP ប្រជែង​គ្នា​ដោយ​ការ​សន្យា​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​កាន់​​​តំណែង​​​​​​កាន់តែច្រើន

សម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ការសន្យាគឺត្រូវចាត់តាំងស្ត្រីម្នាក់ឲ្យធ្វើជាអភិបាលសម្រាប់ខេត្តមួយក្នុងចំណោមខេត្តទាំង២៥ នៅទូទាំងប្រទេស។  សម្រាប់គណបក្សសង្គ្រោះជាតិវិញ ការអួតអាងរបស់ខ្លួន គឺដាក់ឲ្យមានបេក្ខជនជាស្ត្រីចំនួន៦០រូប ឈរឈ្មោះជាមេឃុំ ចៅសង្កាត់ នៅក្នុងឃុំសង្កាត់ចំនួន១.៦៤៦ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំនេះ ពោលគឺកើនឡើងពីបេក្ខជនមិនដល់១០នាក់ផង។ ...

គុច ណារ៉េន និង បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/36789

នាយក​រដ្ឋមន្ត្រី​​ឲ្យ​ដាក់​បេក្ខភាព​ស្ត្រី​ក្នុង​ជួរអភិបាល​ខេត្ត​រង​ និង​កងទ័ព​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឲ្យ​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ដាក់​ស្ត្រី​ជា​អភិបាលខេត្ត​រង​ម្នាក់​នៅ​ក្នុង ​២៥​រាជធានី-​ខេត្ត និង​ដាក់​តួនាទី​ស្ត្រី​ក្នុង​ជួរ​កងទ័ព និង​នគរបាល​ជាតិ ដើម្បី​ឲ្យ​ស្ត្រី​បាន​ចូលរួម​អភិវឌ្ឍ​​សង្គម​ឲ្យ​ស្មើភាព​នឹង​បុរស។​ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2ngvrGr

តុលាការចោទប្រកាន់និងឃុំខ្លួនមន្ត្រីសាលារាជធានី២នាក់ពីបទពុករលួយ

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួនមន្ត្រីរបស់សាលារាធានី​ភ្នំពេញ​ពីរនាក់ ​ពី​បទ​ពុករលួយ បន្ទាប់​ពីអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រី​ទាំង​២​នាក់​និង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​។ នេះ​បើ​យោងតាម​មន្ត្រី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ...

អ៊ិត សូធឿត
http://khmer.voanews.com/a/two-phnom-penh-municipality-officials-were-charged-over-corruption/3746669.html

រដ្ឋាភិបាល​ជ្រើសរើស​មន្ត្រី​រាជការ​បន្ថែម​ជាង ១ ម៉ឺន​នាក់​ទៀត

រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​មាន​ការ​ជ្រើសរើស​មន្ត្រី​រាជការ​ស៊ីវិល និង​គ្រូបង្រៀន​ក្របខ័ណ្ឌ​សម្រាប់​ឆ្នាំ ២០១៧ សរុប​ជាង​មួយ​ម៉ឺន​នាក់ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ជិត​ពីរ​ម៉ឺន​នាក់​ផ្សេង​ទៀត ដោយ​លើក​ហេតុផល​ថា​ដើម្បី​បំពេញ​មុខ​តំណែង​ដែល​ទំនេរ និង​តប​តាម​តម្រូវការ​ពិតប្រាកដ​របស់​អង្គភាព​ថា្នក់​ជាតិ និង​ថា្នក់ ...

ទូច សុខា
http://bit.ly/2kKqx7L

ការិយាល័យ​ច្រក​ចេញចូល​តែមួយ​​ពង្រីក​ ៦​កន្លែង​ទៀត

ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​ចំនួន​៦ ​បន្ថែម​ទៀត​នៅ​ក្នុង​ស្រុក​ចំនួន​៦ ​នៃ​ខេត្ត​៥ ​ដែល​មន្ត្រី​មូលដ្ឋាន​លើក​ឡើង​ថា​ វា​នឹង​ជួយ​ពន្លឿន​ការ​ផ្តល់​សេវា និង​កាត់​បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវការ ...

ប៉ាវ ស៊ុយ
http://bit.ly/2kPpAXD

នាយក​រដ្ឋមន្ត្រី បង្កើត​ការិយាល័យ​ទទួល​ពាក្យ​បណ្តឹង​ពលរដ្ឋ​តាម​មូលដ្ឋាន​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិក្នុង​បំណង​ប្រមូល និង​ទទួល​ពាក្យ​បណ្តឹង​នានា ដែល​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស។​ ...

តាំង វីដា
http://bit.ly/2lZGjHX

លោក​ ស ខេង ​ស្តី​បន្ទោស​ធ្ងន់ៗ​ទៅ​លើ​អភិបាល​ខេត្ត​រតនគិរី ដែល​កុហក​រដ្ឋមន្ត្រី

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃលោក​ឧប​នាយក​រដ្ឋមន្ត្រីសខេងកាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ស្តី​បន្ទោស​ធ្ងន់ៗ​ទៅ​លើ​អភិបាល​ខេត្ត​រតនគិរីដែល​បាន​កុហក​រដ្ឋ​មន្ត្រី​ចំនួន​៣​រូប ថា​ខ្លួន​ជាប់​រវល់​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ដើម្បី​គេច​វេស​ពី​ការងារ​នៅ​ពេល​ដែល​រដ្ឋ​មន្ត្រី​ទាំង ...

ប៉ិច សុធារី
http://bit.ly/2hLCbhb

មន្ត្រី​អន្តោប្រវេសន៍ ស្នើ​ឲ្យ​​ស៊ើប​អង្កេត​ការ​ចេញ​សំបុត្រ​កំណើត​ឲ្យ​ជន​បរទេស​

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃ​ក្រសួង​មហាផ្ទៃបាន​ស្នើ​សុំ​ទៅ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបអង្កេត​បឋម​ករណី​ចេញ​សំបុត្រ​កំណើតឲ្យ​ជន​បរទេស​ខុស​ច្បាប់(ចិន)ប្រព្រឹត្ត​ដោយ​ចៅសង្កាត់​ច្បារអំពៅទី២ ឈ្មោះ យ៉ិន វុធ ជា​ថ្នូរ​នឹង​ទឹកប្រាក់​១២០០០​ដុល្លារ។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2fz6EN5

ក្រសួងសាធារណការ និងដឹកជញ្ជូនបង្កើតនាយកដ្ឋានថ្មីចំនួន ៤

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ន​ បាន​ប្រកាស​កាលពី​ម្សិលមិញ​ ពី​ការ​បង្កើត​នាយកដ្ឋាន​ថ្មី​ចំនួន​ ៤​ ក្នុងអំឡុងពេល​នៃ​ពិធី​សម្ភោ​ធ​ការ​ជួសជុល​ផ្លូវ​ឡើង​វិញ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ អ្នកនាំពាក្យ​ក្រសួង​ដឹក​ជញ្ជូន​ លោក​ វ៉ា​ ស៊ឹ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/31536/transport-ministry-creates-four-departments/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

B9evj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!