ក្រសួងសាធារណការ និងដឹកជញ្ជូនបង្កើតនាយកដ្ឋានថ្មីចំនួន ៤
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុន បានប្រកាសកាលពីម្សិលមិញ ពីការបង្កើតនាយកដ្ឋានថ្មីចំនួន ៤ ក្នុងអំឡុងពេលនៃពិធីសម្ភោធការជួសជុលផ្លូវឡើងវិញនៅក្នុងខេត្តព្រះសីហនុ។ អ្នកនាំពាក្យក្រសួងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា បានអះអាងពីការកែប្រែនេះដល់កាសែតខ្មែរថាមស៍កាលពីម្សិលមិញ ហើយលោកបានមានប្រសាសន៍ថា នាយកដ្ឋានទាំងនោះនឹងធ្វើឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធិភាព និងមានរបៀបរៀបរយផងដែរ។ …
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/31536/transport-ministry-creates-four-departments/