ព័ត៌មាន​

​សេដ្ឋកិច្ច​បាន​កើនឡើង​ ៧,៣​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨

​យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​វិស័យ​កាត់ដេរ​ សំណង់​ និង​បដិសណ្ឋារកិច្ច​ កំណើន​សេដ្ឋកិច្ចជាតិ​បាន​កើនឡើង​ ៧,៣​ ភាគរយ​កាលពី​ឆ្នាំ​មុន​។​ ក្នុង​ការ​បង្ហាញ​ពី​របាយការណ៍​ចុង​ក្រោយ​របស់​ក្រសួង​ ក្នុង​វេទិកាសាធារណៈ​ស្តី​ពី​ ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ និង​ថវិកា ...

ជា វណ្ណៈ
https://www.khmertimeskh.com/50569205/economy-grew-7-3-pct-in-2018-ministry/

ក្រុមហ៊ុន​ចិន​នឹង​អភិវឌ្ឍ​ដី​ក្រសួង​ដឹក​ជញ្ជូន​

រដ្ឋាភិបាល​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​អភិវឌ្ឍ​ដី​ជាង​ ១១​ ហិ​កតា​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជាមួយ​លក្ខខណ្ឌ​ដោយ​ក្រុមហ៊ុន​ត្រូវ​សាងសង់​អគារ​ថ្មី​ចំនួន​ ៤​ និង​ឃ្លាំង​ចំនួន​ ៥​ សម្រាប់​ក្រសួង​ដឹក​ជញ្ជូន​លើ​ផ្ទៃដី​ ៤​ ហិ​កតា​ក្នុង​ខណ្ឌឫស្សីកែវ ...

រស់ ចាន់វាសនា
https://www.khmertimeskh.com/50568905/chinese-firm-to-develop-transport-ministry-land/

ផ្ទះ​ពលរដ្ឋ​ដែល​សង់​ខុស​ច្បាប់​លើ​ដី​អភិរក្ស​ក្បាល​ឆាយ​ ត្រូវ​បាន​ឈូស​ឆាយ

អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ បាន​សម្រេច​អនុវត្ដ​វិធានការ ឈូស​ឆាយ​ផ្ទះ​ប្រជា​ពលរដ្ឋ ដែល​មាន​បញ្ហា​ដី​ធ្លី នៅ​ភូមិ ១ សង្កាត់​លេខ ១ ក្រុង​ព្រះសីហនុ ដោយ​អនុវត្ដ​តាម​អនុក្រឹត្យ លេខ ១១៦ អនក្រ.បក ចុះ​ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៦ ដែល​បាន​កំណត់​ក្នុង​តំបន់​ទឹក​ស្អាត​ក្បាល​ឆាយ។ លោក​អ៊ី ធា​រិ​ន ប្រធាន​ចាត់ចែង​អន្តរ​វិស័យ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ដ​នឹង​មិន​មាន ...

វ៉ន ដារ៉ា
https://bit.ly/2Mcebje

លោក​​ ហ៊ុន សែន ប្រតិកម្ម​ចំពោះ​អ្នក​រិះគន់​ពី​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា

លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​បាន​ប្រតិកម្ម​ចំពោះ​ក្រុម​អ្នក​រិះគន់​ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​រាជ​រដ្ឋាភិបាល​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា ខណៈ​ពួកគេ​បាន​កំពុង​ប្រើ​ប្រាស់​ឈើ​ប្រណីត​ដើម្បី​សាង​សង់ និង​តុប​តែង​លំនៅឋាន។ ...

ឡុង គីមម៉ារីតា
https://bit.ly/2VOsr6h

លោក​ហ៊ុន សែន ឲ្យ​ពិនិត្យ​ច្បាប់​ព័ត៌មាន​​ និង​ប្រាប់​មន្ត្រី​ឆ្លើយ​តប​ព័ត៌មាន​ក្លែង​ក្លាយ​ឲ្យ​លឿន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​លើ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ឆ្នាំ ១៩៩៥ ដើម្បី​រក​មើល​ចំណុច​ដែល​គួរ​ធ្វើ​វិសោធន​កម្ម ខណៈ​ច្បាប់​ពាក់​ព័ន្ធ ២ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ព្រាង ហើយ​ទន្ទឹម​នេះ​លោក​ប្រាប់​ឲ្យ​មន្ត្រី​រួម​ចំណែក​វាយបក​លើ​ព័ត៌មាន​ក្លែង​ក្លាយ​ដោយ​ការ​បញ្ចេញ ...

នៀម ឆេង
https://bit.ly/2QLmrXW

កម្ពុជា ​ចាប់​ផ្តើម​ពង្រឹង​ឯករាជ​ភាព​ផ្នែក​សេដ្ឋកិច្ច​របស់​​ខ្លួន​​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន កាល​ពី​ថ្មី​ៗ​នេះ​​បាន​ប្រកាស​ចាប់​ផ្តើម​យុទ្ធនាការ​ពង្រឹង​ឯករាជភាព​វិស័យ​សេដ្ឋកិច្ច​កម្ពុជា ​ដើម្បី​​​ទប់​ស្កាត់​ភាព​ងាយ​​រង​គ្រោះ​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ក្រៅ​​ប្រទេស​​​តាម​​រយៈ ...

ហ៊ គីមសាយ
https://bit.ly/2RrZ0Z9

ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ នៅ​ខេត្ត​ព្រះសីហនុអាច​សាង​សង់​ចប់​រួច​រាល់​នៅ​ចុង​ឆ្នាំ ២០២០

រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ដើម​ឆ្នាំ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ ហើយ​តាមផែនការ​អាច​រួច​រាល់​នៅ​ចុង​ឆ្នាំ ២០២០ ដោយ​ត្រូវ​ចំណាយ​ថវិកា​កម្ចី ១៩០ លាន​ដុល្លារ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ថា ស្ថានីយ​ចម្រោះ​ទឹក​ថ្មី​បន្ថែម​នេះ មិន​ទាន់ ...

ខន សាវិ
https://bit.ly/2D80izL

យុវ​សិស្ស ១ ក្រុម ​រិះគន់​ការ​ចាក់​ឆ្នេរ​ព្រែក​ត្រែង​មិន​ទាន់​ដោះស្រាយ

យុវ​សិស្ស ១ ក្រុម​ដែល​មកពី​វិទ្យាល័យ​ផ្សេងៗ​គ្នា​ប្រមាណ ១០ នាក់​បាន​បង្ហោះ​សារ​ជា​ខ្សែ​វីដេអូ​ឃ្លីប​មួយ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាត់​វិធានការ​កាយ​ដី​ចេញ​ពី​ឆ្នេរ​សមុទ្រ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចាក់​ទន្ទ្រាន​យក​ដី​ឆ្នេរ ...

វ៉ន ដារ៉ា
https://bit.ly/2TMLtIs

ក្រសួង​ចាត់ទុក​របាយការណ៍​សហគមន៍​ព្រៃឡង់​ថា ជា​ការ​បំពុល​ព័ត៌មាន

ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ក្នុង​ខេត្ត​ចំនួន ៤ បាន​រួម​គ្នា​បង្ហាញ​របាយ​ការណ៍​កាប់​បំផ្លាញ​ព្រៃឈើ​កាល​ពី​ដើម​ខែ​មករា​បាន​ឲ្យ​ដឹង​ថា គល់​ឈើ​ដែល​គេ​កាត់​រួច​ចំនួន ៤១ ភាគរយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់​ទាំង​មូល​ត្រូវ​បាន​គេ​រក​ឃើញ ...

សុទ្ធ គឹមសឿន
https://bit.ly/2SSo34l

ព្រឹទ្ធសភា​អាមេរិក​ ២ រូប​ស្នើ​ច្បាប់​ពិនិត្យ​ប្រព័ន្ធ GSP កម្ពុជា

ពី​ដំ​ណាក់​កាល​នៃ​ការ​ស្នើ​ច្បាប់​ទៅ​ដល់​ការ​អនុម័ត​ច្បាប់​នឹង​ត្រូវ​ឆ្លង​កាត់​​នីតិវិធី​ជា​ច្រើន​ ហើយ​​ត្រូវ​ការ​ជា​ចាំបាច់​​ការ​យល់​​ព្រម​ជា​ច្រើន​ដំណាក់​កាល​​។​ យ៉ាង​ណា​ក៏​ដោយ ​អ្នក​នាំ​ ...

ហ៊ គីមសាយ
https://bit.ly/2SQeRgI

​រដូវ​នេសាទ​លើក​ទី​ពីរ​ចាប់ផ្តើម​

រដូវ​នេសាទ​ត្រី​លើក​ទី​ពីរ​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​ ហើយនឹង​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែមករា​ ដោយ​រដ្ឋបាល​ជលផល​បាន​អំពាវនាវ​ឱ្យ​អ្នក​ធ្វើ​ប្រហុក​ និង​ផ្អក​ចាប់ផ្ដើម​ទិញ​ត្រី​ នៅ​តាម​តំបន់​ដែល​កំណត់​ នា​តាម​បណ្តោយ​ទន្លេសាប​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50568036/second-fishing-season-begins/

ផ្លូវ​ល្បឿន​លឿន​ខេត្ត​ព្រះ​សីហ​នុ​ជិត​ចាប់ផ្ដើម​ការ​សាងសង់​

​ក្រុម​សំណង់​ដែល​មាន​កម្មករ​ ២០០​នាក់​ មក​ពី​ប្រទេស​ចិន​ បាន​មក​ដល់​កម្ពុជា​ ដើម្បី​ចាប់ផ្តើម​ធ្វើការ​លើ​ផ្លូវ​ល្បឿន​លឿន​ដែល​នឹង​ភ្ជាប់​រវាង​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ពិធី​បញ្ចុះ​បឋមសិលា​ ត្រូវ​បាន​រំពឹង​ទុក​នឹង​ធ្វើ​មុន ...

ជា វណ្ណៈ
https://www.khmertimeskh.com/50568038/sihanoukville-expressway-nears-construction/

ការ​ជួសជុល​ផ្លូវថ្នល់​បាន​កើនឡើង​កាលពី​ឆ្នាំ​មុន​

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា​ មានការ​ជួសជុល​ផ្លូវថ្នល់​ជា​ច្រើន​ កាលពី​ឆ្នាំ​មុន​ បើ​ប្រៀបធៀប​ទៅ​នឹង​ការងារ​កាលពី​ឆ្នាំ​២០១៨​។​ នៅ​ក្នុង​របាយការណ៍​ចេញ​កាលពី​ថ្ងៃ​ពុធ​ ក្រសួង​បាន​កត់​សម្គាល់ថា​ខ្លួន​បាន​ជួសជុល​ផ្លូវជាតិ ...

សែន ដាវីត
https://www.khmertimeskh.com/50568071/road-repairs-increased-last-year/

​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ តំបន់​បឹង​លំ​កុ​ដ​ ជា​តំបន់​ការពារ

រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​តំបន់​ការពារ​ជាង​ ១០០​ ហិ​កតា​ នៅ​ក្នុង​ខេត្តរតនគិរី​ ដើម្បី​ការពារ​បរិស្ថាន​ ជីវចម្រុះ​ និង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​ អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ និង​ចេញផ្សាយ​ដោយ​ក្រសួងបរិស្ថាន​ កាលពី​ម្សិលមិញ​បានឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បាន​សម្រេច​កំណត់​តំបន់​ បឹង ...

ប៉ិច សុធារី
https://www.khmertimeskh.com/50568015/government-designates-lumkod-lake-as-protected/

ទាហាន​ម្នាក់​ត្រូវ​បាន​ស្លាប់​ដោយ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ខេត្តព្រះវិហារ​

កាលពី​ថ្ងៃ​ពុធ​ ទាហាន​ម្នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ ដោយសារ​គ្រាប់​មិន​ទាន់​ផ្ទុះ​ កប់​ក្នុង​ដី​ ដែល​គាត់​បាន​បំផ្ទុះ​ដោយ​ចៃដន្យ​ ខណៈ​កំពុង​ឈូស​ឆាយដី​លើ​កសិដ្ឋាន​ស្វាយចន្ទី​របស់​គាត់​ នៅ​ក្នុងស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50568096/soldier-killed-by-uxo-in-preah-vihar-province/

ការ​នាំចេញ​អង្ករ​របស់​កម្ពុជា នៅ​តែ​បន្ត​ធ្លាក់​ចុះ

​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨ ​បាន​​បន្ត​ធ្លាក់​ចុះ​ ១,៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ​ដោយ​សារ​​​វិស័យ​នេះ​​នៅ​តែ​ប្រឈម​បញ្ហា​ជា​ច្រើន ​ដូច​ជា​តម្លៃ​ផលិត​ និង​ក្តី​បារម្ភ​ពី​វិធានការ​ពន្ធ​នាំចូល ...

ចេង សុខហ័ង
https://bit.ly/2QDHQSY

ក្រសួង​បង្កើត​ស្ថាប័ន​ថ្មី ​ផ្ដោត​លើ​ការ​បង្ក្រាប​ឈើ​ប្រណីត

ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​សម្រេច​បង្កើត​ស្ថាប័ន​ថ្មី​មួយ​បន្ថែម​ទៀត​ដែល​មាន​តួនាទី​ក្នុង​ការ​បង្ការ ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទ​ល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​បទ​ល្មើស​ជួញដូរ​ឈើ​គ្រញូង។ នេះ​បើ​តាម លោក សួន សុវណ្ណ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ព្រៃឈើ កាល​ពី​ម្សិលមិញ។ ...

ឃុត សុភចរិយា
https://bit.ly/2QEuGVZ

អ្នកព័ត៌មាន​អំពាវនាវ​ឲ្យ​តុលាការ ​ទម្លាក់​បទ​ចោទ​លើ​អតីត​បុគ្គលិក RFA

ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត ៤០ នាក់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​អង្គភាព​ផ្សេងៗ​គ្នា​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ចេញ​លិខិត​ចំហ​មួយ អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ទាំង​ស្រុង​លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) ២ នាក់ បន្ទាប់​ពី​តុលាការ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល ...

សុទ្ធ គឹមសឿន
https://bit.ly/2FoEWiZ

មន្ត្រី៖ អាជ្ញាធរ​កម្ពុជា​ មិន​ដែល​ចេញ​លិខិត​ឆ្លង​ដែន​ឲ្យ​លោកស្រី យីង​ឡាក់ ទេ

កាសែត​ភាសា​អង់គ្លេស មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង South China Mornig Post បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា លោកស្រី យីង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ទី ២៨ របស់​ថៃ បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា​ដើម្បី​ចុះ​ឈ្មោះ​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា P.T. Corporation Company កាល​ពី​ថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ ២០១៨ គឺមាន​រយៈពេល​ជិត ១ ឆ្នាំ ក្រោយ​ពេល​ដែល​លោក​ស្រី​បាន ...

នៀម ឆេង
https://bit.ly/2TLmUM1

​នាវាចម្បាំង​ចិន​ចូល​ចត​នៅ​កម្ពុជា​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​

នាវាចម្បាំង​ ៣​ គ្រឿង​បាន​ចូល​ចត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​ នៅ​ពេល​ដែល​ក្រុង​ប៉េ​កាំ​ង​ធ្វើ​ព្យុហយាត្រា​កងទ័ពជើងទឹក​ រួម​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ី​អាគ្នេយ៍​ដ៏​រឹង​មាំ​របស់​ខ្លួន​។​ ប្រទេស​ចិន​គឺជា​អ្នក​វិនិយោគទុន ...

The Economic Times
https://economictimes.indiatimes.com/news/defence/chinese-warships-dock-in-cambodia-to-boost-military-cooperation/articleshow/67452961.cms

ការ​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ប្រចាំឆ្នាំ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​

កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជំរុញ​ឱ្យ​កម្មករ​កាត់ដេរ​រាប់​ពាន់​នាក់​បញ្ឈប់​ការ​ទាមទារ​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដោយ​ការ​ធ្វើ​កូដកម្ម​ និង​សកម្មភាព​តវ៉ា​របស់​ពួក​គេ​ប្រឆាំង​នឹង​ច្បាប់​ និង​អាច​នាំ​ឱ្យ​រោងចក្រ​បិទទ្វារ​។​ ...

មុំ គន្ធា
https://www.khmertimeskh.com/50567582/calm-urged-as-garment-workers-go-against-the-grain/

លោក​ ហ៊ុន សែន ឲ្យ​សហជីព​បញ្ឈប់​ដឹកនាំ​បាតុកម្ម​កូដ​កម្ម​ខុស​ច្បាប់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ថ្លែង​សារ​អំពាវនាវ​ចំពោះ​សហជីព​ដែល​ដឹកនាំ កម្មករ-កម្មការិនី ធ្វើ​បាតុកម្ម និង​កូដ​កម្ម​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍ (ប្រាក់​អតីត​ភាព) ពី​ថៅកែ​រោងចក្រ​ដោយ​ខុស​ច្បាប់ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ស្ថានភាព​បែប​នេះ​អាច​នឹង​ឈាន​ចូល​ទៅ​ដល់​ស្ថានភាព​ជ្រុល​និយម ហើយ​បណ្ដាល​ឲ្យ​រោងចក្រ​ប្រមាណ ២ ភាគ ៣ ដែល​តាម ...

ឡុង គីមម៉ារីតា
https://bit.ly/2siwWZ6

ក្រសួងមហាផ្ទៃ​​ បង្កើត​ក្រុម​ការងារ​ពិភាក្សា​ពី​ដំណើរការ​ការងារ​នៅ​តាម​ព្រំដែន

ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​សិក្សា​និង​ពិភាក្សា​ជំរុញ​កិច្ច​ដំណើរ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​សម​ស្រប​ទាក់ទង​នឹង​បញ្ហា​ណាមួយ​នៅ​តាម​ព្រំដែន។ ...

ម៉ិច ដារ៉ា
https://bit.ly/2Flkhw8

វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា ៤៥ ថ្មី (ស្ទួន) បាន​ចូល​ជា​ធរមាន

វិសោធនកម្ម​មាត្រា ៤៥ ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី ២ ខែ​មករា បន្ទាប់​ពី​ព្រះមហា​ក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ត​លេខា លើ​ច្បាប់​នេះ​រួច​រាល់។ ច្បាប់​នេះ​ផ្តល់​អំណាច​ដល់​នាយក​រដ្ឋមន្ត្រី ស្នើសុំ​ស្តារនីតិ​សម្បទា​ឡើង​វិញ សម្រាប់​អ្នក​នយោបាយ ដែល​ត្រូវ​បាន​ហាម​ឃាត់​ពី​សកម្មភាព​នយោបាយ។ ...

នៀម ឆេង
https://bit.ly/2QAl9Pr

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

H8E9H
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!