ព័ត៌មាន​

ពលរដ្ឋ​ផ្អាក​ប្រើ​ទឹកអូរ​បណ្ដោះអាសន្ន ក្រោយ​មាន​ត្រី​ងាប់

លោក សុខ យឿន មេភូមិ​អូរពោរ​ ឬ​អូរត្រូន​នៃ​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ប្រជាពលរដ្ឋ​ប្រមាណ​ ១០០ ​គ្រួសារ​ ប្រឈម​ក្នុង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ក្រោយពី​រកឃើញ​ថា ទឹក​ដែល​ប្រើប្រាស់​ជាប្រចាំ​នៅតាម​ដង​អូរត្រូន និង​អូរ​ក្លិកក្លក់ ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ មាន​ការប្រែប្រួល​បណ្ដាល​ឲ្យ​ប្រភេទ​ត្រី​មួយ​ចំនួន​ងាប់​អណ្ដែត​ទឹក​ដោយ ...

ឡុង គីមម៉ារីតា
https://bit.ly/33olTxR

MRC បាន​អនុម័ត​​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លើក​ឡើង​ថា ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ និង​ព័ត៌មាន​នាពេល​អនាគត​ផែនការ​អភិវឌ្ឍន៍​ និង​ផែនការ​យុទ្ធសាស្ត្រ​បន្ទាប់ សម្រាប់​អាង​ទន្លេមេគង្គ​គឺជា​ឧបករណ៍​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខណៈ​ MRC បាន​អនុម័ត​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ​នាពេល​អនាគត​។ ...

រី សុចាន់
https://bit.ly/35EzjXX

កម្ពុជា ស្នើ​កូរ៉េ​បង្កើន​ការទទួល​យក​ពលករ​បន្ថែម ខណៈ​មើលឃើញ​មាន​អត្ថប្រយោជន៍​ខ្ពស់

 រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ស្នើ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េខាងត្បូង បង្កើន​ការទទួល​យក​ពលករ​កម្ពុជា​បន្ថែមទៀត ស្រប​ពេល​លោក​មើលឃើញ​ថា ការបញ្ជូន​ពលករ​កម្ពុជា​ទៅ​ប្រទេស​នេះ​អាច​ទទួលបាន​អត្ថប្រយោជន៍​ខ្ពស់ និង​ទទួល​បាន​ជំនាញ​ច្បាស់លាស់​។ ការស្នើ​ឱ្យ​បង្កើន​ចំនួន​ពលករ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោកស្រី កាង ឃ្យុងវ៉ា ...

ឡុង គីមម៉ារីតា
https://bit.ly/2rwXbhy

ក្រុមហ៊ុន​ដែល​ខួង​រុករក​ថ្ម​ម៉ាប​ នឹង​ត្រូវ​ពិន័យ​ប្រមាណ​ជាង​ ៥០ ​លាន​រៀល

​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រុករក​រ៉ែ​ឈ្មោះ សុខចាន់លី ធ្វើការ​ខួង​យក​ថ្ម​ម៉ាប​ឡើង​វិញ​នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ប៉ុន្ដែ​ត្រូវ​បង់ប្រាក់​ពិន័យ​ជាង ៥០ ​លាន​រៀល ​ចំពោះ​ការធ្វើ​សកម្មភាព​ដោយ​មិន​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​កន្លងមក បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កម្មករ​ក្រុមហ៊ុន​នេះ ៥ ...

សុទ្ធ គឹមសឿន
https://bit.ly/33hk0ms

រដ្ឋាភិបាល​​ និង​ដៃគូ​អភិវឌ្ឍ​ធ្វើ​យុទ្ធនាការ​ ១៦ ​ថ្ងៃ​ បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​ក្មេងស្រី

អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ សាកល​វិទ្យាល័យ សាលារៀន និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ចាប់ផ្ដើម​យុទ្ធនាការ​ ១៦ ​ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។ លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា លោក​មិន​មាន​តួលេខ​ជាក់លាក់​ទៅលើ​អំពើ​ហិង្សា​លើ​ស្ត្រី​ដោយ​ផ្អែកលើ​យេនឌ័រ​ទេ ហើយ​ម្យ៉ាង​ទៀត​អំពើហិង្សា ...

នៀម ឆេង
https://bit.ly/2OLkcFj

ប្រាំ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ការ​វាយ​យក​ថ្ម​នៅ​តំបន់​ការពារ​

កាលពី​ម្សិល​មិញ​ប៉ូលី​សខេត្ត​កំពង់ស្ពឺ​បាន​ចាប់ខ្លួន​ជនជាតិ​ខ្មែរ​ ៣ នាក់​និង​ជនជាតិ​វៀតណាម​ ២ នាក់​ដែល​បាន​ចោទប្រកាន់​ថា​បាន​យក​ថ្មម៉ាប​នៅក្នុង​តំបន់​ការពារ​មួយ​ក្នុង​ស្រុក​ឱរ៉ាល់​។ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50664280/five-nabbed-over-marble-quarrying-in-protected-area/

ធនាគារជាតិៈ ​កម្ពុជា​រក្សា​បាន​​កំណើន​ម៉ាក្រូ​​ដ៏ល្អ និង​រឹងមាំ

កម្ពុជា​បាន​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​នឹង​កំណើន​ដ៏រឹងមាំ ខណៈ​អតិផរណា​ទាប និង​អាច​គ្រប់គ្រង​បាន​បាន​អនុគ្រោះ​សម្រាប់​ការអភិវឌ្ឍ​​ជាបន្ត​​នៃ​វិស័យ​ធនាគារ​។ នេះ​បើ​យោងតាម​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC)​។ ថ្លែង​​ក្នុង​​សន្និសីទ​ធនាគារ​អាស៊ាន​លើក ...

ម៉ៃ គុណមករា
https://bit.ly/2KTB9fo

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ ៩៥ ​គ្រួសារ​ ព្រម​ទទួល​យក​ដី​ ដើម្បី​បញ្ចប់​ជម្លោះ

ប្រជាពលរដ្ឋ ៩៥ គ្រួសារ​ ក្នុង​ចំណោម ៣១៧ គ្រួសារ​ ដែល​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ក្នុង​ករណី​វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ តាំងពី​ឆ្នាំ​ ២០០៦ មក​នោះ​បាន​យល់ព្រម​ទទួល​យក​ដំណោះស្រាយ​ដែល​បានបញ្ចប់​ជម្លោះ​ទាំងស្រុង​តាមរយៈ​ការសម្របសម្រួល​របស់​អាជ្ញាធរ​ខេត្ដ​កោះកុង​។ លោក សុខ សុទ្ធី អភិបាលរង​ខេត្ដ​កោះកុង​ដែល​បាន​ដឹកនាំ​ក្រុម​ការងារ ...

វ៉ន ដារ៉ា
https://bit.ly/2QOXbnp

លោក ហ៊ុន សែន ផ្ដល់​ថវិកា​ $៨៣ ​លាន​ បន្ថែម​លើ​ការសាងសង់​ និង​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែត

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រកាស​ផ្ដល់​ថវិកា​សរុប​ចំនួន ៨៣ ​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​ការបន្ត​ការសាងសង់​​អគារ​កម្ពស់​ ១២ ​ជាន់​ដែល​មន្ទីរពេទ្យ​នេះ​កំពុង​ដំណើរការ​សាងសង់​បាន ១៧ ​ភាគរយ​លើ​គម្រោង​ដែល​មាន​ស្រាប់​ ៣៩ ​លាន​ ៧ ​សែន​ដុល្លារ ហើយ​នឹង ...

សុទ្ធ គឹមសឿន
https://bit.ly/2rtW2a8

អាជ្ញាធរ​ឃាត់​ខ្លួន​មនុស្ស​ ៥ ​នាក់​ ករណី​ខួង​យក​ថ្មម៉ាប​ខុសច្បាប់

អាជ្ញាធរខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ខ្មែរ​ ៣ ​នាក់​ និង​វៀតណាម​ ២ ​នាក់​ ត្រូវបាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ ដោយហេតុ​ខួង​យក​ថ្មម៉ាប​ដោយ​ខុសច្បាប់ នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ក្រោយពី​អង្គការ​មួយ​បាន​បង្ហាញ​ព័ត៌មាន​ពី​សកម្មភាព​ខុសច្បាប់​របស់​ជនសង្ស័យ​ទាំង​ ៥ ​នាក់​។ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ...

សុទ្ធ គឹមសឿន
https://bit.ly/2rseMa4

រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​សំឡឹង​មើល​ការទប់ស្កាត់​ការរំលោភ​យក​ដី​

លោក​ សាយ​ សំ​អាល់​ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ក្នុង​ខេត្ត​ចំនួន​ ៣ ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​នៅក្នុង​តំបន់​ប្រើប្រាស់​ពហុ​បំណង​​សំឡូត​ និង​ជម្រក​សត្វព្រៃ​ភ្នំ​សំ​កុស​ ដោយសារ​តំបន់​ទាំងពីរ​នេះ​កំពុង​រង​ការ​កាន់កាប់​ខុសច្បាប់​។ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50664119/environment-minister-looks-to-curb-land-encroachment/

កម្ពុជា​ - កូរ៉េ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​ ៥ និង​ពិភាក្សា​អំពី​ជន​ចំណាកស្រុក​

ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​ ៥ រួមមាន​ការ​ចាប់ផ្តើម​ការសិក្សា​រួមគ្នា​មួយ​ស្តី​ពី​លទ្ធភាព​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ប្រាក់​ សុ​ខុន​ និង​សម​ភាគី​កូរ៉េ​ គឺ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50664054/cambodia-south-korea-ink-five-agreements-discuss-migrants/

រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ពិភាក្សា​អំពី​គោលការណ៍​ណែនាំ​អំពី​កម្មវិធី​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​តាម​ផ្ទះ​

ក្រសួង​រ៉ែ​ និង​ថាមពល​ និង​ក្រុមហ៊ុន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ក្នុង​ស្រុក​ជាច្រើន​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃនេះ​ ដើម្បី​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​គោលការណ៍​ណែនាំ​សម្រាប់​កម្មវិធី​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​តាម​ផ្ទះ​យ (SHS​)។ សិក្ខាសាលា​មាន​គោលបំណង​ប្រមូល​ទិន្នន័យ​វិភាគ​ទីផ្សារ​ ឧទាហរណ៍​នៃ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50664003/govt-and-private-sector-to-discuss-solar-home-system-guidelines/

ប្រទេស​កម្ពុជា​និង​កូរ៉េ​ខាងត្បូង​​​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​​

កិច្ច​ព្រមព្រៀង​ដើម្បី​ធ្វើការ​សិក្សា​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទី​ក្រុង​ប៊ូ​សាន​ប្រទេស​កូរ៉េ​ ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​រយៈពេល​ពីរ​ថ្ងៃ​កំពុង​ត្រូវ​បាន​ធ្វើឡើង​។ ...

ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50663999/cambodia-and-s-korea-closer-to-signing-fta/

ក្រុម​មន្រ្តី​នឹង​ជួបគ្នា​ស្តី​ពី​វិបត្តិ​ទន្លេមេគង្គ​នៅពេល​សហគមន៍​នេសាទ​ទទួលរង​គ្រោះ​

កម្រិតទាប​នៃ​ទឹកទន្លេ​នៅ​លើ​បឹងទន្លេសាប​នៃ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ឱ្យ​សហគមន៍​នេសាទ​ធ្លាក់​ចូលក្នុង​វិបត្តិ​ ប៉ុន្តែ​ការព្រមាន​អំពី​ “ភាពរាំងស្ងួត​ធ្ងន់ធ្ងរ​” បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ថា​ ស្ថានភាព​នឹង​កាន់តែ​អា​ក្រ​ក់​ទៅៗ​។ ...

Leonie Kijewski
https://www.aljazeera.com/news/2019/11/officials-meet-mekong-crisis-fishing-communities-suffer-191125070104119.html

អាជ្ញាធរ​អប្សរា​ បារម្ភ​ពី​ការសាងសង់​សំណង់​ខុសពី​ការអនុញ្ញាត

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ក្តីបារម្ភ​ចំពោះ​សំណង់​ដែល​បាន​សាងសង់​ខុសពី​លិខិតអនុញ្ញាត បន្ទាប់ពី​មាន​ករណី​សាងសង់ និង​ជួសជុល​ខុសពី​សំណើ​នៅ​ទីតាំង​ដែល​បាន​ផ្តល់​ឲ្យ​ក្នុង​តំបន់​អង្គរ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​សំណង់​ទាំងនោះ​ក្លាយ​ទៅ​ជា​ខុសច្បាប់​ទៅវិញ ហើយ​ក៏​ប្រឈម​ចំពោះមុខ​ច្បាប់​ផងដែរ​។ លោក ឡុង កុសល អ្នកនាំពាក្យ​របស់ ...

ឡុង គីមម៉ារីតា
https://bit.ly/2DhitlW

CPU ព្រមាន​ចាត់វិធានការ​ ចំពោះ​អ្នកប្រព្រឹត្តល្មើស​លើ​កុមារ​តាម​អ៊ីនធឺណិត

អង្គភាព​ការពារ​កុមារ (Child Protection Unit) ហៅថា CPU បាន​ព្រមាន​ដល់​ជន​ដែល​ប៉ុនប៉ង​ប្រព្រឹត្ត​បទលើ្មស​ទៅលើ​កុមារ​តាម​អ៊ីនធឺណិត​ដោយ​អះអាង​ថា ការប្រឆាំង​បទល្មើស​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ភ្លាមៗ​ស្រប​​ពេលដែល​ក្រុម​ប្រតិបត្តិការ​នេះ​ទើប​ត្រូវ​បាន​បង្កើត​ថ្មីៗ​នេះ​។ លោក James McCabe ​នាយក​ប្រតិបត្តិការ​អង្គភាព​ការពារ​កុមារ​បាន​សរសេរ​ក្នុង​ទំព័រ ...

រី សុចាន់
https://bit.ly/37Eww2E

ក្រុមហ៊ុន​ចិន ​គ្រោង​វិនិយោគ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា

ក្រុមហ៊ុន​ចិន​ចំនួន​ ២ ​គ្រោង​នឹង​ធ្វើការ​វិនិយោគ​លើ​រោងចក្រ​ដំឡើង​រថយន្ត និង​រោងចក្រ​កែច្នៃ​ផលិត​ជីសរីរាង្គ​នៅ​កម្ពុជា​។ នេះ​បើតាម​តំណាង​គណៈប្រតិភូ​មកពី​ខេត្ត​សាងតុង​ប្រទេស​​ ចិន ដែល​បាន​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន​។ យោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ពាណិជ្ជកម្ម គណៈប្រតិភូ ...

បុគ្គលិកភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2Oo6lWr

កូរ៉េខាងជើង​ស្វែងរក​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​កម្ពុជា​

ប្រទេស​កូរ៉េខាងជើង​ចង់​ជំរុញ​ចំនងទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជាដែល​បាន​ចាប់ផ្តើម​ដោយ​សម្តេច​នរោត្តម​សីហនុ​ និង​គីម​ អ៊ី​ល ស៊ុង ​កាលពី​ជាង​ ៥០​ ឆ្នាំមុន​។ លោក​ Ri​ Kil​ Song​ អនុរដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​នៃ​ប្រទេស​កូរ៉េខាងជើង​បាន​​លើក​ឡើង​ពី​​រឿង​នេះ​ទៅ​រដ្ឋមន្រ្តី ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50664116/north-korea-seeks-stronger-ties-with-the-kingdom/

ក្រុមហ៊ុន​ចិន​​ គ្រោង​វិនិយោគ​លើ​ថាមពល​ពី​សំរាម​នៅ​ខេត្ត​ព្រះសីហនុ

ក្រុមហ៊ុន​ចិន Li Yu Heng Cambodia Construction បានបង្ហាញ​ផែនការ​ការវិនិយោគ​ការកែច្នៃ​សំរាម​បំប្លែង​ទៅជា​ថាមពល​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​រួមចំណែក​ដល់​ការបង្កើន​តម្រូវការ​អគ្គិសនី ខណៈ​សកម្មភាព​អាជីវកម្ម និង​ការវិនិយោគ​កំពុង​កើនឡើង​នៅ​ខេត្ត​នេះ​។ ...

ម៉ៃ គុណមករា
https://bit.ly/2XJNyb0

ឈើ​ជាច្រើន​ម៉ែត្រគុប​រថយន្ត​ និង​កាណូត​ដឹកឈើ​ ៤ ​គ្រឿង​ ត្រូវ​សមត្ថកិច្ច​ចាប់

ឈើ​ចម្រុះ​ប្រភេទ​ជាច្រើន​ម៉ែត្រគុប រួមទាំង​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​រួមមាន​រថយន្ត​ និង​កាណូត​សរុប​ ៤ ​គ្រឿង​ទៀត ត្រូវបាន​កងរាជអាវុធហត្ថ រួម​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ចាប់​និង​រឹបអូស​បាន​ក្នុង​ខេត្ត​ចំនួន​ ៣ ​ផ្សេង​គ្នា​។ ...

ឃុត សុភចរិយា
https://bit.ly/2DiKt8B

ក្រសួង​មហាផ្ទៃ ពន្យារពេល​ឱ្យ​បក្ស​សិទ្ធិមនុស្សបញ្ជូន​ឈ្មោះ​ថ្នាក់ដឹកនាំ​មក​ក្រសួង

ក្រសួងមហាផ្ទៃ​យល់ព្រម​ឱ្យ​គណបក្ស​សិទ្ធិមនុស្ស​ពន្យារពេល​ ៦ ​ខែ​ ក្នុង​ការបញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព​ថ្នាក់​ដឹកនាំ​បក្ស​នេះ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យ​ស្របតាម​បទប្បញ្ញត្តិ​ក្នុង​ច្បាប់​ស្ដី​គណបក្សនយោបាយ​។ មន្ត្រី​ក្រសួង​បញ្ជាក់ថា ការពន្យារពេល​នេះ​គឺ​ធ្វើ​ឡើង​តាម​ការស្នើសុំ​ពី​អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស។ កាលពី​ថ្ងៃទី​ ២២ វិច្ឆិកា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ផ្ញើលិខិត ...

ខន សាវិ
https://bit.ly/33cVtyJ

សន្និសីទ​ធនាគារ​អាស៊ាន​លើក​ទី​ ២២ ​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃនេះ​ក្នុង​រាជធានី​ភ្នំពេញ

សន្និសីទ​ធនាគារ​អាស៊ាន​លើក​ទី​ ២២ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ធនាគារ​អាស៊ាន​លើក​ទី​ ៤៩ ចាប់ផ្ដើម​នៅថ្ងៃនេះ​នៅ​ទីក្រុង​ភ្នំពេញ​ក្រោម​ប្រធានបទ «​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​ ២០២៥ ​ដែល​ជា​ពិភព​នវានុវត្តន៍​ឌីជីថល​សម្រាប់​វិស័យ​ធនាគារ​អាស៊ាន​មួយ​»​។ សន្និសីទ​នេះ​ប្រមូលផ្ដុំ​ដោយ​ប្រធាន​ធនាគារ ប្រធាន​ប្រតិបត្តិ អ្នកជំនាញ​ជាង​ ៤០០ ​នាក់​មកពី ...

ម៉ៃ គុណមករា
https://bit.ly/2pJgVOa

​ខេត្ត​ចំនួន​ ៤​ បើក​សម្រាប់​ការ​រុករក​រ៉ែ​មាស​

ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ប្រកាស​បើក​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ និង​អន្តរជាតិ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​សិក្សា​ និង​រុករក​រ៉ែ​មាស​នៅ​ខេត្ត​ចំនួន​ ៤​ ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​សំបូរ​រ៉ែ​មាស​។​ យោង​តាម​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50663635/four-provinces-open-for-gold-mine-exploration/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DFh7x
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!