បរិស្ថាន និងធនធានធម្មជាតិ

សមត្ថកិច្ច​កំពុង​ស៊ើប​ករណី​រថយន្ត​ធុន​ធំ​ ៩ ​គ្រឿង ​ដឹកឈើ​ប្រណីត​ទៅ​វៀតណាម

គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កំពុង​បន្ដ​ស៊ើបអង្កេត​ករណី​រថយន្ដ​ធុន​ធំ​ ៩ ​គ្រឿង​​ ផ្ទុកឈើ​ប្រណីត​លេខ​ ១ ​និង​លេខ​ ២ ​ក្រោយពី​ឃាត់​បាន​កាលពី​ម្សិលមិញ​នៅ​ស្រុក​ស្នួល ខេត្ដ​ក្រចេះ ខណៈ​រថយន្ត​នេះ​កំពុង​ដឹកឈើ​ឆ្លងដែន​ឆ្ពោះ​ទៅ​កាន់​ប្រទេស ​វៀតណាម​។ ...

វ៉ន ដារ៉ា
https://bit.ly/2TJCPvs

សម្រេច​ឃុំខ្លួន​ឧកញ៉ា​ គង់ គ្រឹង និង​កូនប្រសា ក្រោយ​សាកសួរ​ករណី​បទល្មើស​ព្រៃឈើ

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ដ​ក្រចេះ​បង្គាប់​ឲ្យ​ឃុំខ្លួន​ឧកញ៉ា​ឈ្មួញ​ឈើ​ល្បីឈ្មោះ គង់ គ្រឹង និង​កូនប្រសា​ឈ្មោះ​ ម៉ាត់ ណាស៊ាត នៅ​ពន្ធនាគារ​ខេត្ដ​ក្រចេះ​ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ​ពី​ករណី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ និង​ឃាត់ខ្លួន​កាលពី​សប្ដាហ៍​មុន​។ ...

វ៉ន ដារ៉ា
https://bit.ly/2KSx8r5

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖​ ​ការទន្ទ្រាន​កាន់កាប់​ ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែន​ជម្រក​សត្វព្រៃ​ ​ជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​បាន​ក្រើនរំលឹក​ជាថ្មី​ថា​ ​ការទន្ទ្រាន​កាន់កាប់​ ​ការលក់ដូរ​ ​ឬ​ការផ្ទេរ​ដី​ក្នុង​ឧទ្យានជាតិ​ ​ឬ​ដែនជម្រកសត្វព្រៃ​ ​គឺជា​ទង្វើ​ខុស​នឹង​ច្បាប់​ភូមិបាល​ ​និង​ច្បាប់​ស្តី​ពី​តំបន់​ការពារធម្មជាតិ​ ​ខណៈ​មនុស្ស​ជាង​ ​២០នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន ...

ប៉ិច សុធារី
https://bit.ly/2HbFyZo

លោក គួច ចំរើន ​​ឲ្យ​អ្នក​សង់​រំលោភ​​ប្រឡាយ ប្រញាប់​កាយ​ចេញ​វិញ

អភិបាលខេត្ដ​ព្រះសីហនុ លោក គួច ចំរើន បាន​អំពាវនាវ​ដល់​អ្នកចាក់ដី និង​អ្នក​សាងសង់​រំលោភ​លើ​អូរប្រឡាយ​ត្រូវ​ប្រញាប់​កាយ​ចេញ​វិញ ខណៈ​ដែល​លោក​ឲ្យ​កម្លាំង​ចម្រុះ​យក​គ្រឿងចក្រ​ទៅ​ស្ដារ​​អូរប្រឡាយ​ចំនួន​ ៦ ​ទីតាំង​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ជន់​លិច​ក្រុង​ និង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ដ​នេះ ...

វ៉ន ដារ៉ា
https://bit.ly/2Z6Y1kb

លោក​ ស ខេង​ បញ្ជា​ឲ្យ​សមត្ថកិច្ច ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​ជួញដូរ​មនុស្ស​ និង​កាប់​ឈើ​ខុស​ច្បាប់​

លោក​ ​ស ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ដែល​សង្ស័យ​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ​និង​ការ​កាប់​ឈើ​ខុស​ច្បាប់​។​ ...

ម៉ិច ដារ៉ា
https://bit.ly/31JYypP

ឧកញ៉ា គង់ ក្រឹង ត្រូវ​បាន​ឃាត់​ខ្លួន ​ក្រោយ​កោះ​ហៅ​សួរ​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ

ឧកញ៉ា គង់ ក្រឹង​ ដែល​ល្បី​ខាង​មុខ​ជំនួញ​ឈើ ត្រូវ​បាន​ឃាត់​ខ្លួន ក្រោយ​ពី​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​សាកសួរ ពី​ថ្ងៃ​ម្សិលមិញ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ខណៈ​សកម្មជន​ការពារ​ព្រៃឈើ​ និង​អ្នក​ច្បាប់ ​ជំរុញ​ឲ្យ​គណៈកម្មការជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បញ្ឈប់​សកម្មភាព​ដុត​បំផ្លាញ រថយន្ត​ដែល​បម្រើ​ឲ្យ​បទល្មើស ...

វ៉ន ដារ៉ា និង សុទ្ធ គឹមសឿន
https://bit.ly/2KNHfNJ

សកម្មជន​ការពារ​ព្រៃឈើ ​សាទរ​ការ​បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ

​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​បាន​សម្ដែង​ក្ដី​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​ ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​អត់​​​ច្បាប់​ជាង​ ១៥០ ​កន្លែង ​របស់​គណៈកម្មការ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​​​ថ្នាក់​ជាតិ​ ​នា​ពេល​ថ្មីៗ​នេះ​។ ...

ឃុត សុភចរិយា
https://bit.ly/33KuyM8

រដ្ឋបាល​ខេត្ត​ដក​យក​ដី ​៩៩០ ​ហិកតា ពី​លោក សេង សុវណ្ណារ៉ា មក​ឲ្យ​រដ្ឋ​វិញ

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បាន​សម្រេច​ដក​ហូត​យក​ដី​ចំនួន​ ៩៩០​ ហិកតា ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ប្រគល់​ឱ្យ​មន្ទីរ​បរិស្ថាន​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ​ ក្រោយ​ពី​ដី​នេះ​ត្រូវ​បាន​លោក​ ​សេង ​សុវណ្ណារ៉ា ​អនុ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ធ្វើ​លិខិត ...

ខន សាវិ
https://bit.ly/2Z2MgHb

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ​ដាំ​គ្រាប់​ត្នោត​ ​៣ ម៉ឺន​គ្រាប់ តាម​ព្រំដែន​កម្ពុជា-ឡាវ

ត្នោត​ចំនួន ៣ ម៉ឺន​គ្រាប់ ​ត្រូវ​បាន​ដាំ​នៅ​អម​សង​ខាង​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ​ ចាប់​ពី​ចំណុច​បង្គោល​ព្រំដែន​លេខ ០៤០ ទៅ​ដល់​បង្គោល​ព្រំដែន​លេខ ០៤២ ​ដែល​មាន​ប្រវែង​ចំនួន ១០ គីឡូម៉ែត្រ​ កាល​ពី​ថ្ងៃទី ១១ ​សីហា ​ដែល​មន្ត្រី​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា​ នេះ​គឺ​ជា​ការ​ដាំ​ដើមត្នោត​លើក ...

ខន សាវិ
https://bit.ly/2MfV8re

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ​ស្នើ​ឲ្យ​បិទ​រោងម៉ាស៊ីន​អារ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​នៅ​ខេត្តក្រចេះ​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង៤ខេត្ត​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ស្នើ​ដល់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​មាន​វិធានការ​បិទ​រោងម៉ាស៊ីន​អារ​ ​និង​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​ស៊ីង​បាយ​អូ​ថេ​ក​ ​ខូ​អិល​ធី ...

​ប៉ិច​ ​សុធា​រី​
https://bit.ly/33uBL2O

មនុស្ស ​៤ នាក់ ​ត្រូវ​បាន​ឃាត់ និង​ឃុំ​ខ្លួន ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ព្រៃ​នៅ​កំពង់ធំ និង​កោះកុង

លោក​ សេង ​ប៊ុណ្ណា ​អនុប្រធាន ​និង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​បាន​ចេញ​​ដីកា​កាល​ពី​ថ្ងៃទី ​៩ ​សីហា​ ​ប៉ុន្តែ​​ភ្នំពេញ​ប៉ុស្ដិ៍ ​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ សាល​ដីកា​បាន​បញ្ជា​ឲ្យ​ភ្នាក់ងារ​សមត្ថកិច្ច​នៃ ...

សុទ្ធ គឹមសឿន
https://bit.ly/2MVIJIu

ប្រទះឃើញ​សត្វ​ទន្សោង​ជិត​ផុតពូជ​មួយ​ក្បាល​ ​ស្លាប់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​

មន្ត្រី​អនុរក្ស​បរិស្ថាន​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃសុក្រ​ ​បាន​ប្រទះឃើញ​សត្វ​ទន្សោង​ឈ្មោល​ ​ដែល​ជិត​ផុតពូជ​មួយ​ក្បាល​ ​បាន​ស្លាប់​នៅ​ខាងក្នុង​តំបន់​អភិរក្ស​មួយ​ ​ក្នុង​ព្រៃ​សហគមន៍​ ​សង្ឃ​រុ​ក្ខ​វន័​ ​ហើយ​សង្ស័យ​ថា​ ​បណ្ដាលមកពី​ការ​ប្រមាញ់ ...

លី លីវស៊ែ
https://bit.ly/2YFTjKK

លោក សៅ សុខា បញ្ជាឲ្យ​ដុត​ឡាន ២០ គ្រឿង​ ដែល​បម្រើ​ឲ្យ​បទ​ល្មើស​ព្រៃឈើ

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទ​ល្មើ​ស​​ធន​ធាន​ធម្ម​ជាតិ​លោក​ សៅ សុខា ​កាល​ពី​ម្សិល​មិញ​ បាន​បញ្ជា​ឲ្យ​ដុត​បំផ្លាញ​រថ​យន្ត​ដែល​បម្រើ​ឲ្យ ...

សុទ្ធ គឹមសឿន
https://bit.ly/2KpYgPf

សមត្ថកិច្ចកោះហៅ​ឧកញ៉ា គង់ ក្រឹង​ ​ឱ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធបទល្មើស​ព្រៃឈើ

លោក​ឧកញ៉ា​ គង់ ក្រឹង ​ដែលល្បី​ខាងមុខ​ជំនួញ​ឈើ ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ នៅ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ​នា​ពាក់​កណ្តាល​ខែ​សីហា​នេះ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ។ ...

សុទ្ធ គឹមសឿន
https://bit.ly/2YJob8k

គម្រោង​គំ​រូ​ដាំដើម​ឈើ​ក្នុង​សាលា ៥ ដើម្បី​ផ្ស៊ាំការ​បន្ថយ​កម្តៅ

​ក្រសួង​បរិ​ស្ថាន​បាន​ស្នើ​ឡើង​គម្រោង​គំរូ​ដើម្បី​បង្កើត​ភាព​ធន់​ទៅ​នឹង​អាកាស​ធាតុ​ សម្រាប់​សាលា​រៀន​គោល​ដៅ​ចំនួន​ ៥​ ​នៅ​ក្នុងតំបន់​ទីប្រជុំជន​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​កាត់​បន្ថយ ​និង​ផ្ស៊ាំទៅ​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ ...

រី សុចាន់
https://bit.ly/2OKwYHt

សកម្មជនគាំទ្រ​ការ​​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​

សង្គម​ស៊ីវិល និង​សកម្មជន​ការពារ​ព្រៃឈើ ពី​ម្សិល​មិញ​​ បាន​គាំទ្រ​​​ការ​បង្ក្រាប​​បទ​ល្មើស​ព្រៃ​ឈើ​និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិ​បាល ​ដកហូត​បុណ្យ​​ស័ក្តិ និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្ត្រីរាជការ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​ឡាយ​ណា​​ដែល​យក​តួនាទី ...

សុទ្ធ គឹមសឿន
https://bit.ly/2Tf7j8o

មន្ត្រីខេត្តថា មន្ត្រី​ក្រសួង​យុត្តិធម៌​រំលោភ​យក​ដី​ដែន​ជម្រក​សត្វព្រៃ

មន្ត្រី​ខេត្ត​មណ្ឌល​គិ​រី​ ថ្លែងថា ​អាជ្ញាធរ​ថ្នាក់ជាតិ​មាន​ដូចជា​ ក្រសួងមហាផ្ទៃ​ និង​ក្រសួងបរិស្ថាន​កំពុង​ចាត់​វិធាន​ការ​​ស៊ើបអង្កេត​លើ​លោក សេង សុវណ្ណារ៉ា​ ​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ដែល​បានធ្វើ​លិខិត​ក្លែង​បន្លំ​ដើម្បី​រំលោភ​យក​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ក្នុងស្រុក​កោះ​ញែក​ និង​ដែន ...

ខន សាវិ
https://bit.ly/2GSgRB9

មន្ត្រី៖ ការប្រើថង់​ប្លាស្ទិក​អាច​បន្ថយ​បាន ៣០% តាម​ហាង​ទំនើប

មន្ត្រីក្រសួង​បរិស្ថាន​បាន​ឲ្យដឹងកាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ពី​ហាង​ទំនើប​ធំៗ (Supe​rstore​)​ ប្រហែល​​ ៣០​ ភាគរយ អាច​ត្រូវ​បាន​កាត់​បន្ថយ ស្រប​ពេល​ដែល​អនុ​ក្រឹត្យទា​ក់ទង​នឹង​ការ​ការពារ​បរិស្ថាន​កំ​ពុង​ត្រូវ​បានដំ​ណើ​រកា​ររៀប​ចំ ​ខណៈ ...

រី សុចាន់
https://bit.ly/2yHPfKp

ការ​កោះហៅ​បន្ថែម​ទៀត​លើ​ករណី​កាប់​ឈើ​ខុសច្បាប់​

​តុលាការខេត្ត​មណ្ឌល​គី​រី​បាន​កោះហៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មួយ​ចំនួន​ និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ រួម​ទាំង​ក្រុមហ៊ុន​ចិន​ និង​វៀតណាម​ ឱ្យ​ចូលខ្លួន​មក​សាកសួរ​ជុំវិញ​បទល្មើស​ព្រៃឈើ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ឈើ​សំ​អុល​។​ ​ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50630190/more-to-be-questioned-over-illegal-logging/

អង្គការ​មួយ​​ព្រមាន​ពីការ​ផុត​ពូជ​ជីវ​ចម្រុះ​ និង​សត្វព្រៃ​បើ​មិន​មាន​ក្រុម​ឧទ្យានុរក្ស

អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​រួម​ទាំង​​កម្ពុជា​ផង​ដែរ​ ​គឺជា​តំបន់​ចំណុច​កណ្ដាលនៃ​ការ​កើន​ឡើង​នូវ​​ការគំរាម​កំហែង​ និង​វិបត្តិ​នៃ​ការ​ផុត​ពូជ​នូវ​ជីវ​ចម្រុះ​ និង​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀតរបស់​ពិភព​លោក ហើយ​ប្រសិនបើ​គ្មាន​​ក្រុម​ឧទ្យានុរក្ស​ទេ នោះ​ក៏ ...

ខន សាវិ

សកម្មជនស្នើ​អង្កេត​ក្រុមហ៊ុន​មួយ​លើ​បទល្មើស​ព្រៃឈើ ឯ​មន្ត្រី​ជំរុញ​ឲ្យ​ប្តឹង

សកម្មជន​ព្រៃឈើ​បាន​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ​ស៊ើប​អង្កេត​ឡើងវិញ​លើ​ការសង្ស័យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​ លឹម រ៉ូយ៉ាល់ ​ជ័ញ ស្ដុក ​ខណៈ​សកម្ម​​ជន​អះអាងថា​ ក្រុមហ៊ុន​នេះ​តែង​លួច​កាប់​ឈើ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដឹក​ចូល​ ...

ខន សាវិ
https://bit.ly/2LQP4oW

កម្លាំងចម្រុះ​ចុះ​បង្ក្រាប​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ១៦ ទីតាំង

កងកម្លាំង​ចម្រុះ​របស់​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ១៦ ទីតាំង​ ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ទីតាំង​ទាំង​នោះ បាន​បើក​អាជីវកម្ម​ដោយ​គ្មាន​ការ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ខណៈ​មន្ត្រី​ខេត្ត​បាន​អះអាង​ថា សិប្បកម្ម​ទាំង​នោះ នឹង​អាច​បិទ​ជាអចិ​ន្រៃ្តយ៍​ ប្រសិន​នៅ​តែ ...

ខន សាវិ
https://bit.ly/2ZlOZfX

តុលាការបើក​សវនាការ​កំបាំង​មុខ​ សកម្មជន​បរិស្ថាន​ឈ្មោះ​ អេឡិច​

សាលា​ដំបូង​ខេត្ត​កោះ​កុ​ង ​​កាល​ពី​ថ្ងៃ​អង្គារ​​ បាន​បើក​សវនាការ​​លើ​សំណុំ​រឿង​​​សកម្មជន​បរិស្ថាន​ជន​ជាតិ​​អេស៉្បាញ​​ម្នាក់​ឈ្មោះ អេឡិច​ហ្សង់ដ្រូ ហ្គន់​ហ្សាឡេស ដេវិត​សឹន ដែល​គេ​ស្គាល់​ភាគ​ច្រើន​ថា​ លោក​ អេឡិច​ ​ពី​បទ​ «​សម ...

នៀម ឆេង
https://bit.ly/2K7T7ea

«យុវជន​សំរាម» បន្ត​យុទ្ធនាការ​ប្រមូល​កន្ទុយ​បារី​ឲ្យ​បាន ១ លាន​

ក្រុម «យុវជន​សំរាម» បាន​ប្រមូល​កន្ទុយបារី​ប្រមាណ​ជិត ១ ម៉ឺន​កន្ទុយបារី ក្នុង​រយៈពេល ២ សប្តាហ៍ នៅ​តាម​ឆ្នេរ​អូ​ឈើ​ទាល បន្ទាប់ពី​ពួក​​គេបាន​បើក​​យុទ្ធនាការ​​ប្រមូ​​ល​កន្ទុយ​បារី​ឲ្យ​បាន ១ លាន​ពី​តាម​ឆ្នេរ​សមុទ្រ​​កម្ពុជា ដើម្បី​ចូលរួម​ការពារ​សោភណភាព និង​ការពារ​ជីវចម្រុះក្នុង​តំបន់​ទេស​ចរណ៍​ជាប់​មាត់​សមុទ្រ​ដ៏ល្បី ...

ឡុង គីមម៉ារីតា
https://bit.ly/2ZnhAS7

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

sMUFu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!