ប្រទះឃើញ​សត្វ​ទន្សោង​ជិត​ផុតពូជ​មួយ​ក្បាល​ ​ស្លាប់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​

មន្ត្រី​អនុរក្ស​បរិស្ថាន​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃសុក្រ​ ​បាន​ប្រទះឃើញ​សត្វ​ទន្សោង​ឈ្មោល​ ​ដែល​ជិត​ផុតពូជ​មួយ​ក្បាល​ ​បាន​ស្លាប់​នៅ​ខាងក្នុង​តំបន់​អភិរក្ស​មួយ​ ​ក្នុង​ព្រៃ​សហគមន៍​ ​សង្ឃ​រុ​ក្ខ​វន័​ ​ហើយ​សង្ស័យ​ថា​ ​បណ្ដាលមកពី​ការ​ប្រមាញ់​។​ ​ព្រះ​ឧត្តរ​មណី​ ​ប៊ុ​ន​ ​សា​លួត​ ​ព្រះប្រធាន​សហគមន៍​សង្ឃ​រុ​ក្ខ​វន័​កាលពី​ម្សិលមិញ​ ​បាន​សង្ឃ​ដិ​កាថា​ ​សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ខាងក្នុង​ព្រៃ​សហគមន៍​ ​ក្នុង​ភូមិ​ឈូក​មាស​។​ ​លោក​បាន​កត់សម្គាល់​ថា​សត្វ​ទន្សោង​នោះ​ ​ទម្ងន់​ប្រមាណ​ ​៥០០​ ​គីឡូក្រាម​មានស្នាម​រង​របួស​ត្រង់​ជើង​ខាងឆ្វេង​ ​និង​ខ្នង​។​​ …​

លី លីវស៊ែ
https://bit.ly/2YFTjKK