មនុស្ស ៤ នាក់ ត្រូវបានឃាត់ និងឃុំខ្លួន ពាក់ព័ន្ធការកាប់ទន្ទ្រានព្រៃនៅកំពង់ធំ និងកោះកុង
លោក សេង ប៊ុណ្ណា អនុប្រធាន និងជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំបានចេញដីកាកាលពីថ្ងៃទី ៩ សីហា ប៉ុន្តែភ្នំពេញប៉ុស្ដិ៍ ទើបទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា សាលដីកាបានបញ្ជាឲ្យភ្នាក់ងារសមត្ថកិច្ចនៃកម្លាំងសាធារណៈនាំខ្លួនជនត្រូវចោទទាំង ៣ នាក់ ទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំបណ្ដោះអាសន្ន ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។ ជនសង្ស័យទាំង ៣ នាក់ មានមេភូមិម្នាក់ និងបក្ខពួក ២ នាក់ទៀត ត្រូវបានចោទប្រកាន់ កាប់គាស់រុករាន ឆ្ការដុត ឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ …
សុទ្ធ គឹមសឿន
https://bit.ly/2MVIJIu