ដីធ្លី
អ្នកភូមិឡពាងដាក់បណ្ដាសាលើកទី ២ ប្រឆាំងការរំលោភដី
ប្រជាសហគមន៍ឡពាងប្រមាណ ១០០ នាក់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី កាលពីថ្ងៃម្សិលមិញបានធ្វើពិធីដាក់បណ្តាសាក្រុមហ៊ុន និងមន្ត្រីមានអំណាចដែលពួកគេថាមានជាប់ពាក់ព័ន្ធនឹងការរំលោភយកដីរបស់អ្នកភូមិដោយមិនផ្តល់សំណងសមរម្យ។ ...
ប៉ិច សុធារី
http://bit.ly/1KKTlDe
បន្ទាប់ពីដុតរូបសំណាកតំណាងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរចេញបញ្ជាចាប់ខ្លួនអ្នកស្រុក
កាលពីថ្ងៃអាទិត្យ អ្នកស្រុកប្រមាណ ១00 នាក់បានដុតរូបសំណាកតំណាងមន្ត្រីពាក់ព័ន្ធក្នុងជម្លោះដីធ្លីមួយក្នុងខេត្តកំពង់ឆ្នាំង ដែលបានអូសបន្លាយអស់រយៈពេលជិតមួយទសវត្សរ៍ មកហើយនោះ។អភិបាលខេត្តបានឱ្យដឹងថា ការតវ៉ានេះគឺ “ផ្ទុយពីច្បាប់” និងបានផ្តល់ឱកាសឱ្យអាជ្ញាធរចាប់ខ្លួនអ្នកស្រុកទាំងនោះ ។ ...
អូន ភាព
https://www.cambodiadaily.com/news/after-effigy-burning-governor-raises-prospect-of-arrests-90429/
មេដឹកនាំបាតុកម្មកំពុងនឹងរត់គេច
បន្ទាប់ពីត្រូវបានអ្នកការសែតយកព័ត៌មានក៏ដូចជាមានជម្លោះជាមួយនគរបាលយោធា មេដឹកនាំបាតុកម្មម្នាក់បានរត់គេចខ្លួនពីទីជនបទខេត្តកំពតទៅកាន់ខេត្តសៀមរាប។ ...
Ven Rathavong
http://www.khmertimeskh.com/news/13887/protest-leader-flees/
ព្រៃឈើកម្ពុជាត្រូវគេកាប់ក្នុងអត្រាខ្ពស់ដ៏គ្រោះថ្នាក់
ព្រៃឈើដ៏សំខាន់បំផុតរបស់កម្ពុជាត្រូវបានគេកាប់ក្នុងអត្រាខ្ពស់ដ៏គ្រោះថ្នាក់ខណៈដែលក្រុមហ៊ុនដីសម្បទានជាច្រើនដែលប្រតិបតិ្តការនៅកម្ពុជាបន្តប្រមូលផលឈើតាមមធ្យោបាយខុសច្បាប់ក្នុងតំបន់អភិរក្ស និងឧទ្យានជាតិនេះបើយោងតាមការស្រាវជ្រាវដែលចេញ ...
Ethan Harfenist
http://bit.ly/1U89T9Q
ប្រកាសអាសន្នលើ 'ការច្បាមយកឈើ' ពីព្រៃការពារក្នុងប្រទេសកម្ពុជា
ការវិភាគរបស់ក្រុមយុទ្ធនាការ Forest Trends និយាយថា ក្រុមហ៊ុនធំៗ កំពុងតែប្រើប្រាស់ការអនុញ្ញាតគម្រោងអភិវឌ្ឍន៍ស្របច្បាប់ ដើម្បីរានដីដោយខុសច្បាប់។ក្រុមការងារបរិស្ថាននេះ បានឱ្យដឹងថា ព្រៃឈើប្រមាណជា ២,០០០ គីឡូម៉ែត្រការ៉េ នឹងត្រូវបាត់បង់ជារៀងរាល់ ...
Matt McGrath
http://www.bbc.com/news/science-environment-33702814
ពលរដ្ឋមានជម្លោះដីធ្លីនៅថ្មដាចោទអាជ្ញាធរថាដាក់សម្ពាធបញ្ចប់ជម្លោះ
ពលរដ្ឋ ២៣ គ្រួសារដែលជាគ្រួសារទាហានសមាហរណកម្មរស់នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន MDS Import Export Co; Ltd របស់លោកឧកញ៉ាទ្រីភាពបានអះអាងថាអាជ្ញាធរនៅតែបន្តដាក់បន្ទុកមកលើប្រជាពលរដ្ឋបើទោះបីជាខ្លួនបានកំពុងព្យាយាមដើម្បីបញ្ចប់ជម្លោះ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1It1km7
រដ្ឋាភិបាលកាត់បន្ថយរយៈពេលគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចពី ៩៩ ឆ្នាំមកនៅត្រឹម ៥០ ឆ្នាំ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍កាត់បន្ថយរយៈពេលនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់មកនៅត្រឹមយ៉ាងយូរ ៥០ ឆ្នាំទាំងក្នុងក្របខ័ណ្ឌក្រសួងបរិស្ថាន និងក្រសួងកសិកម្មបន្ទាប់ពីរកឃើញថាគម្រោងក្រុមហ៊ុនខ្លះ យឺតយ៉ាវ និងខ្លះមិនដំណើរការ។ការសម្រេចតាមរយៈសេចក្តីប្រកាសព័ត៌មាន ...
តាំង វីដា
http://bit.ly/1JtRlOo
"ម៉ែ"ដែលជាសកម្មជនបឹងកកទទួលបានប័ណ្ណកម្មសិទ្ធិ
រដ្ឋបាលក្នុងសង្កាត់ដូនពេញបានឱ្យដឹងកាលពីថ្ងៃអង្គារថា មានគ្រួសារចំនួនពីរទៀតហើយដែលទទួលបានប័ណ្ណកម្មសិទ្ធិរស់នៅក្នុងតំបន់បឹងកក ដែលក្នុងនោះរួមមាន បាតុករវ័យ៧៦ឆ្នាំមួយរូបឈ្មោះNget Khun ហៅក្រៅថា ម៉ែ។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/boeng-kaks-mummy-receives-land-title-89849/
អ្នកតស៊ូមតិនិយាយថា បរិស្ថាននយោបាយថ្មីគួរផ្តោតលើជម្លោះដីធ្លី
ធន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បានជម្រុញមេដឹកនាំនៃប្រទេសកម្ពុជា ឱ្យប្រើប្រាស់ “វប្បធម៌សន្ទនា” នយោបាយបង្កើតថ្មីនេះ ដើម្បីដោះស្រាយបញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃ នៅទូទាំងប្រទេស។ ...
តំណាងរាស្ត្រគណបក្សប្រឆាំងស្នើរសុំនាយករដ្ឋមន្ត្រីឱ្យមានការស៊ើបអង្កេតពីតំបន់សេដ្ឋកិច្ចពិសេសដែលបានផ្តល់ឱ្យលោកទ្រីភាព
កាលពីថ្ងៃចន្ទ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក អ៊ុមសំអាន បានផ្ញើលិខិតមួយទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ដើម្បីស្នើសុំឱ្យ មានការស៊ើបអង្កេតទៅលើតំបន់សេដ្ឋកិច្ចពិសេសរបស់លោកទ្រីភាពក្នុងខេត្តរតនគិរី ដោយអះអាងថាមហាសេដ្ឋីព្រៃឈើរូបនេះបានប្រើប្រាស់តំបន់នេះដើម្បីកាត់ឈើខុសច្បាប់ដឹកយកទៅ លក់នៅប្រទេសវៀតណាម។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/lawmaker-asks-hun-sen-for-probe-of-try-pheaps-sez-89251/
បញ្ហាជម្លោះដីធ្លីថយចុះក្នុងឆ្នាំ២០១៥បណ្តាលមកពីផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ច
ទោះបីជាចំនួនករណីជម្លោះដីធ្លីទូទាំងប្រទេសបានថយចុះក្នុងរយៈពេលប្រាំមួយខែដំបូងនៃដើមឆ្នាំនេះ ដែលជាលទ្ធផលនៃការផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចក៏ដោយ ក៏បញ្ហាជម្លោះដីធ្លីដែលមានស្រាប់ទទួលបានការដោះស្រាយតិចតួចបំផុត នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធដោយក្រុមសិទ្ធិមនុស្ស អាដហុក។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/land-disputes-down-in-2015-due-to-elc-freeze-89260/
កម្ពុជាឈានមុខប្រទេសក្នុងតំបន់លើផ្នែកដោះមីនក្នុងទឹក
នៅតំបន់ស្ងប់ស្ងាត់មួយនៃឆ្នេរជ័យជំនះ(Victory)ក្នុងខេត្តព្រះសីហនុ បានទទួលស្វាគមភ្ញៀវទេសចរពិសេសមួយក្រុម ដែលពួកគេមានសមាសភាពជាក្រុមដោះមីនក្នុងទឹកជម្រើសជាតិរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។អ្នកជំនាញមួយក្រុមនេះ បានធ្វើតេស្ត ឧបករណ៍ sonar ថ្មីទំនើបនិងឧបករណ៍មេដែកដែលជាជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក។ ...
Jack Laurenson
http://www.khmertimeskh.com/news/13581/cambodia-takes-regional-lead-with-elite-bomb-dive-squad/
កសិករត្រូវបានចាប់ខ្លួនពីបទវាយប្រហារមន្ត្រីនគរបាល
កាលពីថ្ងៃអាទិត្យ នគរបាលក្នុងខេត្តក្រចេះបានចាប់ខ្លួនកសិករម្នាក់ដែលជាប់ចោទពីបទប៉ុនប៉ងបន្តកាន់កាប់ដីសម្បទានសង្គមថ្មីសម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រ បន្ទាប់ពីកសិកររូបនេះបានវាយប្រហារក្រុមមន្រ្តីដែលចុះមកត្រួតពិនិត្យនិងប្រាប់គាត់និងភរិយាឱ្យចាកចេញពីដីសម្បទានសង្គមនោះ។ ...
អូន ភាព
https://www.cambodiadaily.com/news/farmer-arrested-for-fighting-police-officers-89122/
ពលរដ្ឋរងគ្រោះដោយបញ្ហាដីធ្លីជិត ២០០០ គ្រួសារមកសុំឲ្យរដ្ឋសភាជួយ
ប្រជាពលរដ្ឋមកពីខេត្តស្វាយរៀង តាកែវ និងខេត្តព្រះសីហនុ ប្រមាណ ៣០០ នាក់ តំណាងឲ្យ ១៨៤៧ គ្រួសារកាលពីម្សិលមិញបានដាក់ញត្តិស្នើឲ្យគណៈកម្មការសិទ្ធិមនុស្ស និងគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាចុះស៊ើបអង្កេត និងអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានឲ្យដោះស្រាយបញ្ហាដីធ្លី និងផ្តល់ប្លង់កម្មសិទ្ធិជូន ...
ប៉ិច សុធារី
http://bit.ly/1LzrDYG
អ្នកភូមិដាក់ញត្តិមកតំណាងរាស្ត្រសុំជួយដោះស្រាយករណីជម្លោះដីធ្លី
កាលពីថ្ងៃច័ន្ទ អ្នកភូមិប្រមាណជា ២០០នាក់ ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅខេត្តចំនួន៣ បានតវ៉ានៅខាងក្រៅអគារសភា នៃប្រទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយទាមទារឱ្យអ្នកតំណាងរាស្ត្រជួយដោះស្រាយសំណុំរឿងរបស់ពួកគេ និង ដោយគម្រាមមិន ...
គ្រួសាររងគ្រោះដីធ្លីមានការបែកបាក់ក្នុងជំហរឆ្លើយតបទៅនឹងសំណើររបស់ក្រុមហ៊ុនវៀតណាម
កាលពីថ្ងៃព្រហស្បតិ៍ មានគ្រួសារចំនួន៧គ្រួសារនៅខេត្តរតនគីរីបានយល់ព្រមទទួលយក ដីស្រែដាំដុះបានចំនួន១០០ ហិចតាដើម្បីជាកិច្ចបញ្ចប់នៃការតតាំងអស់រយៈពេល៤ ឆ្នាំក្នុងបញ្ហាជម្លោះនេះរបស់ពួកគេ។ យ៉ាងណាមិញ គ្រួសារដ៏ទៃចំនួន ១៥៦នៅបដិសេធចំពោះសំណើរនេះនៅឡើយទេ។ ...
អូន ភាព
https://www.cambodiadaily.com/news/families-split-on-offer-from-vietnamese-firm-88709/
ជាមួយនឹងការប្រញាប់ប្រញាល់បើកទូលាយឱ្យមានដំណាំកៅស៊ូកាន់តែច្រើន គ្មាននរណាម្នាក់ឈ្នះទេ
ការបម្រុងដីទុកសម្រាប់ដំណាំកៅស៊ូ នៅទ្វីបអាសុីអាគ្នេយ៍ បានលាតសន្ធឹងទៅដល់តំបន់ដែលកៅស៊ូមិនធ្លាប់ត្រូវបានគេដាំពីមុនមក ដោយចោទជាហានិភ័យទៅដល់ជីវភាពរបស់ កសិករ និងការភិរក្សបរិស្ថាន។ការសិក្សានេះ បាន ...
បុគ្គលិកសារព័ត៌មាន SciDevNet
http://www.scidev.net/asia-pacific/environment/news/in-the-rush-to-open-more-rubber-plantations-nobody-wins.html
បុគ្គលិកក្រុមហ៊ុន 7NG ត្រូវបានចោទប្រកាន់ថា បានយកលុយ១.៥ លានដុល្លារ ក្នុងករណីឆបោកដី
កាលពីម្សិលមិញ អតីតមន្ត្រីប៉ូលីសមួយរូប បានប្រឈមនឹងការកាត់ទោស លើការចោទប្រកាន់លើករណីឆបោក ដែលមានទឹកប្រាក់ប្រមាណ ១.៥ លានដុល្លារ ពីមិត្តភក្តិ និងអតីតនិយោជករបស់លោក តាមរយៈការចុះបញ្ជីដីរបស់ក្រុមហ៊ុន ទៅក្នុងឈ្មោះផ្ទាល់ខ្លួនរបស់ ...
ប៊ុត រស្មីគង្គា
http://www.phnompenhpost.com/national/7ng-staffer-allegedly-took-15m-land-scam
ដីសម្បាទានសេដ្ឋកិច្ច៖ បើមិនប្រើនឹងបាត់បង់
កាលពីមួយទសវត្សមុខ អ្នកភូមិបានចូលរួមអបអរសាទរទំហំដីចំនួន១០០០០ហិចតាដែលជាដីសម្បាទានសេដ្ឋកិច្ចដែលបានផ្តល់ទៅកាន់លោកឧកញ៉ាលេចធ្លោមួយរូបនៅទីក្រុងភ្នំពេញ។ ...
Ven Rathavong and Ros Chanveasna
http://www.khmertimeskh.com/news/13247/elc-plantation-land--use-it-----or-lose-it/
ពលរដ្ឋចោទឧកញ៉ា លឹម ហេង រំលោភដី
ឧកញ៉ាម្នាក់ និងអាជ្ញាធរក្នុងខេត្តឧត្តរមានជ័យត្រូវបានភរិយាទាហានខ្មែរក្រហមចោទប្រកាន់ថាបានរំលោភយកដីជិត ៦ ពាន់ម៉ែត្រក្រឡា និងលេណដ្ឋានកងទ័ព ១ កន្លែងទៅធ្វើទំនប់ទឹក និងកាស៊ីណូ។ ...
ផាក់ ស៊ាងលី
http://bit.ly/1M0Ziek
អ្នកស្លាប់និងរបួសដោយសារគ្រាប់មីនថយចុះ ៣៦ភាគរយ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០១៥
យោងតាមរបាយការណ៍ចុងក្រោយបំផុតបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសកម្ពុជា មានអ្នកស្លាប់ និងរបួសដោយសារគ្រាប់មីនចំនួន ៥៧នាក់ នៅក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០១៥នេះ ថយចុះ៣៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ...
បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6611927/2015/07/11/landmine-casualties-cambodia-down-36-pct-5-months-2015
លីយ៉ុងផាត់ព្រមផ្តល់សំណងដល់ពលរដ្ឋរងគ្រោះវិវាទដីធ្លី
ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងពលរដ្ឋជាង ១៣០ គ្រួសារជាមួយក្រុមហ៊ុនកោះកុង SEZ របស់លោកឧកញ៉ា លី យ៉ុងផាត់ នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ដែលធ្លាប់ប្តឹងប្តល់គ្នាដល់តុលាការ និងចាប់តំណាងពលរដ្ឋដាក់ពន្ធនាគារត្រូវបានដោះស្រាយជាសំណង ទឹកប្រាក់ជិតបញ្ចប់ទាំងស្រុងហើយនៅសល់តែ ៧ គ្រួសារទៀតប៉ុណ្ណោះ។ នេះបើតាមតំណាងក្រុមហ៊ុន និង ...
ឆាយ ច័ន្ទនីដា
http://bit.ly/1eVuHli
បុរសម្នាក់ដែលចាប់ខ្លួនក្នុងរឿងជម្លោះដីធ្លីត្រូវបានដោះលែងវិញ
តំណាងពលរដ្ឋមា្នក់ត្រូវបានសាលាដំបូងខេត្តដោះលែងឲ្យនៅក្រៅឃុំកាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីឃុំខ្លួន និងចោទប្រកាន់ពីបទធ្វើឲ្យប៉ះពាល់កម្មសិទ្ធិឯកជន និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយសែស្រឡាយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន។ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1NUF2Kx
តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការវិវត្ត និងផ្តល់ការងារច្រើនសម្រាប់ប្រជាជនក្នុងស្រុក
តំបន់សេដ្ឋកិច្ចពិសេសបានប្រកាសជាផ្លូវការក្រោមអនុក្រឹត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០០៥ ។ Manahttan នៅក្នុងខេត្តស្វាយរៀងគឺជាតំបន់សេដ្ឋកិច្ចពិសេសទីមួយរបស់កម្ពុជាដែលបានចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ២០០៥ ។ តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុគឺជាតំបន់សេដ្ឋកិច្ចពិសេសដែលធំជាងគេក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីធំជាង ១០០០ ហិកតា ដែលមាន ...
James Whitehead
http://bit.ly/1KVDUqi