រដ្ឋាភិបាល​កាត់​បន្ថយ​រយៈ​ពេល​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ពី ៩៩ ​​ឆ្នាំ​មក​នៅ​ត្រឹម​ ៥០ ​ឆ្នាំ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ជា​គោលការណ៍​កាត់បន្ថយ​រយៈពេល​នៃ​ការ​អនុវត្ត​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងអស់​មក​នៅ​ត្រឹម​យ៉ាង​យូរ ៥០ ឆ្នាំ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​បន្ទាប់ពី​រកឃើញ​ថា​គម្រោង​ក្រុមហ៊ុន​ខ្លះ យឺតយ៉ាវ និង​ខ្លះ​មិន​ដំណើរការ​។

ការ​សម្រេច​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​ចេញ​កាលពី​ម្សិលមិញ​ត្រូវ​បាន​លោក​ ស្រ៊ុន ដារិទ្ធិ នាយ​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន​បញ្ជាក់​​ថា​ជា​គោលការណ៍​ថ្មី​សម្រេច​ឡើង​ដោយ​រាជរដ្ឋាភិបាល​ដោយ​ផ្អែក​តាម​ច្បាប់​មួយ​ចំនួន​ហើយ​គោលការណ៍​នេះ​នឹង​ត្រូវ​ប្រតិបត្តិ​ជា​បន្តបន្ទាប់​សម្រាប់​ទាំង​ក្រុមហ៊ុន​មុនៗ និង​ក្រុមហ៊ុន​ថ្មី​ដែល​នឹង​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ។ ...

តាំង វីដា
http://bit.ly/1JtRlOo