ផលិតកម្មអគ្គិសនី

ទំនប់​វា​រី​អគ្គិសនី​

ភាពមិនច្បាស់លាស់នៃអនាគតរបស់ទំនប់វារីអគ្គិសនី និងទន្លេមេគង្គ

ពីខ្ពង់រាបទឹកកកទីប៉េនៃជ្រលងភ្នំប្រទេសចិនក្នងខេត្ត Yunnan ហើយហូរចាក់ដល់ដែនព្រៃនៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ ហើយធ្លាក់ចុះដល់តំបន់ទំនាបនៃប្រទេសកម្ពុជា និងតំបន់វាលកសិកម្មដំនាំស្រូវប្រទេសវៀតណាម-ទន្លេមេគង្គ គឺដើរតួយ៉ាងសំខាន់សម្រាប់ជីវិតរបស់ប្រជាជន ១០លាននាក់។ ប្រទេសចិនបានសាងសង់ទំនប់វារីអគ្គិសនីចំនួន ៦ នៅលើដងទន្លេមេគង្គ ដែលត្រូវបានស្គាល់ថា ទន្លេ Lancang របស់ប្រទេសចិន។ ប្រទេសឡាវ ពេលបច្ចុប្បន្ននេះកំពុងសាងសង់ទំនប់ពីរ នៅ Xayaburi និង Don Sahong ហើយប្រទេសនេះក៏មានគម្រោងសាងសង់ទំនប់បន្ថែមចំនួន ៧ទៀតដែរ ហើយវាត្រូវបានគេប៉ាន់ប្រមាណថា នៅមានសំណង់ទំនប់ជាច្រើនទៀតដែលទើបនឹងសាងសង់ ឬគ្រោងនឹងសាងសង់នៅលើដៃទន្លេមេគង្គនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។ មានការព្រមានជាច្រើនពីផលអវិជ្ជមាននៃទំនប់វារីអគ្គិសនីដោយសារទំនប់ទាំងនេះធ្វើឱ្យមានការប្រែប្រួលលំហូរតាមធម្មជាតិរបស់ទន្លេនានា ការផ្លាស់ប្តូរនៃការហូរចាក់កំណរល្បាប់នៅកន្លែងដែលត្រីហែល រស់នៅ និងពង ហើយរួមទាំងសីតុណ្ហភាពរបស់ទឹក។ ...

ទែន សុខស្រីនិត
http://www.voacambodia.com/a/river-of-change-hydropower-dams-and-the-mekong-river-uncertain-future/3436827.html

ក្រុមហ៊ុនចិនកំពុងចាប់អារម្មណ៍លើបណ្តាញចែកចាយថាមពល

ក្រុមហ៊ុន PowerChina Resources Limited (PCR)មានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project Co. Ltd, ដែលជាក្រុមហ៊ុនមួយបានអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត បានបង្ហាញចំនាប់អារម្មណ៍ក្នុងការស្ថាបនាបណ្តាញចែកចាយអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27263/china-firm-now-eyes-power-lines/

បញ្ហាទំនប់វារីអគ្គិសនីដុនសាហុងមិនត្រូវបានលើយកមកពិភាក្សាដោយមេដឹកនាំឡាវ និងកម្ពុជានោះទេ

ភាពចម្រូងចម្រាស់នៃទំនប់វារីអគ្គិសនី ដុន សាហុង មិនមានក្នុងរបៀបវារៈនៃកិច្ចពិភាក្សាថ្ងៃទីពីររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដៃគូថ្មីនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ទេកាលពីម្សិលមិញ  បើទោះបីជាមានការអំពាវនាវពីសំណាក់អន្តរជាតិដើម្បីបញ្ឈប់ការសាងសង់ និងដើម្បីស្ទាបស្ទង់ពីផលប៉ះពាល់បរិស្ថាននៃទំនប់នេះក៏ដោយ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/26630/dam-problem-not-discussed-by-laos--cambodia-leaders/

តើទំនប់វារីអគ្គិសនីកំពុងជះឥទ្ធិពលដូចម្តេចដល់អ្នកភូមិនៅក្នុងតំបន់?

លោកស្រី ដម ច័ន្ទ ហុចម្ហូបអាហារដែលគាត់លក់ដូរដើម្បីបានប្រាក់បណ្តើរ ហើយនិយាយរៀបរាប់បណ្តើរនៅពេលលឺសម្លេងផ្ទុះយ៉ាងខ្លាំងនៅពីចម្ងាយ។ ស្ត្រីវ័យ ៥៥ឆ្នាំរូបនេះបានរស់នៅធ្វើស្រែចំការ និងលក់ដូរចំណីអាហារនៅក្នុងឃុំព្រះរំកិលដែលស្ទើរតែមួយជីវិតរបស់គាត់ទៅហើយនេះកំពុងសម្តែងការព្រួយបារម្ភពីអនាគតផ្ទះរបស់គាត់ដែលនៅក្បែរនឹងការដ្ឋានទំនប់វារីអគ្គិសនីដនសាងហុង ដែលលោកស្រីរៀបរាប់ថា ទំនប់នេះបានចាប់ផ្តើមជះឥទ្ធិពលដល់ជីវិតសត្វព្រៃនៅក្នុងតំបន់ និងជីវភាពរស់នៅរបស់ប្រជាជនដែលនៅក្បែរព្រំដែនប្រទេសឡាវ។ ...

ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/26037/don-sahong-vs-dolphins--how-the-dam-is-affecting-local-residents/

ទំនប់​នៅ​ឡាវ​ ជាដើម​ហេតុ​ធ្វើ​ឱ្យ​ត្រី​ពុល​ស្លាប់​នៅ​ខេត្តស្ទឹងត្រែង​

កាលពីខែមុន សត្វត្រីចំនួនរាប់រយគីឡូត្រូវបានស្លាប់នៅច្រកទន្លេមេគង្គក្នុងស្រុកថាឡាបរិវាត់នាខេត្តស្ទឹងត្រែង ខណៈសកម្មជនព្រៃឈើបានបន្ទោសការសាងសង់ទំនប់ដងសាហុងដ៏ចម្រូងចម្រាសនោះថាជាដើមហេតុនៃហេតុការណ៍នេះ។មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា ត្រីទាំងនេះត្រូវបានបំពុលដោយអ្នកនេសាទឡាវ។ ...

Phak Seangly
http://www.phnompenhpost.com/national/laos-dam-poison-blamed-stung-treng-fish-deaths

ក្រុមអ្នកតវ៉ាសំណង់ទំនប់វារីអគ្គិសនីជួបជាមួយក្រុមមន្ត្រី

ពលរដ្ឋមកពីភូមិចំនួន ៦នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យពេលនេះអាចទទួលបានការផ្អាកជាបណ្តោះអាសន្ននៃការសាងសង់សំណង់ទំនប់វារីអគ្គិសនីមួយដែលពួកគេបានអះអាងថាបានរំលោភចូលដីរបស់ពួកគេ។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25574/dam-protesters-to-meet-with-officials/

ទំនប់វារីអគ្គិសនីទន្លេមេគង្គគំរាមកំហែងដល់ប្រភេទត្រីផ្សោតដ៏កម្រ ព្រមទាំងអ្នកភូមិផងដែរ

ទំនប់វារីអគ្គិសនី Don Sahong កំពុងគំរាមកំហែងដល់ត្រីផ្សោតដែលរស់នៅក្នុងទន្លេមេគង្គ យ៉ាងហោចណាស់ ៨០ក្បាល ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជនដែលនៅផ្នែកខាងក្រោមនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដែលពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើធនធាននៃទន្លេនេះ។ ...

Pratch Rujivanarom
http://www.nationmultimedia.com/national/Mekong-dam-a-threat-to-rare-dolphins--and-villager-30286974.html

ប្រជាជន​មូលដ្ឋាន​៖​ ម្ចាស់​គម្រោង​ទំនប់​វា​រី​អគ្គី​ស​នី​មិន​បាន​បំពេញ​ការ​សន្យា​

កាលពីចុងសប្តាហ៍ ប្រជាជនប្រមាណ១០០នាក់មកពីភូមិទាំង៥ក្នុងស្រុកចុងកាលខេត្តឧត្តរមានជ័យបានធ្វើបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គសនីរបស់ក្រុមហ៊ុនចិន Sinohydro ដោយអះអាងថាពួកគាត់មិនទាន់ទទួលបានប្រាក់សំណងចំពោះយថាហេតុនៃការបាត់បង់ទីលំនៅ នៅពេលទ្វារទឹកត្រូវបានបិទក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនោះទេ។ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/dam-firm-hasnt-made-good-pledge-locals

ក្រុមយុវជនបរិស្ថានទាមទារឱ្យមានការស៊ើបអង្កេតពីទំនប់វារីអគ្គិសនី Don Sahong

ក្រុមយុវជនបរិស្ថានមួយបានស្នើរសុំប្រធានសភាជាតិនៃគណៈកម្មការបរិស្ថាន និងធនធានទឹក លោក ប៉ុល ហុំ ដើម្បីទៅទស្សនកិច្ច និងស៊ើបអង្កេតពីការបំពុលដែលនឹងបង្ករដោយសំណង់នៃទំនប់វារីអគ្គិសនី Don Sahong របស់ឡាវ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/24811/group-demands-don-sahong-investigation/

ម្ចាស់​រោងចក្រ​ផលិត​ស្រា​បៀរ​អង្គរ​ត្រូវ​បាន​កោះហៅ​ឱ្យ​ចេញ​បំភ្លឺ​

កាលពី​ម្សិលមិញ​ សកម្មជន​បរិស្ថាន​បាន​ធ្វើការ​កោះហៅ​សារ​ជា​ថ្មី​ទៅ​កាន់​ម្ចាស់​រោងចក្រ​ផលិត​ ស្រា​បៀរ​អង្គរ​ Cambrew​ ឱ្យធ្វើ​ការ​បំភ្លឺ​អំពី​ទំនាក់ទំនង​នៃ​នាយក​ប្រតិបត្តិ​របស់​ពួក​គេ​ជាមួយនឹង​ គម្រោង​ទំនប់​ដង​សា​ហុង​ ដែល​កំពុង​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ភាគ​ខាងត្បូង ...

គង់ មេត្តា
http://www.phnompenhpost.com/national/angkor-beer-maker-called-out-over-don-sahong-dam

រដ្ឋាភិបាល​អរ​គុ​រណ​ចិន​សម្រាប់​ការ​បន្ត​បើក​ទំនប់​

រាជរដ្ឋាភិបាល​បាន​ស្វាគមន៍​ការ​សម្រេច​ចិន​របស់​ចិន​ក្នុង​ការ​បន្ត​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​តាម​រយៈ​ទំនប់​ជី​ង​ហុង​ បើ​ទោះបីជា​វិធីសាស្ត្រ​នេះ​នឹង​មាន​ឥទ្ធិពល​តិចតួច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះ​រាំង​ស្ងួត​ ក៏​ដោយ​។​ ...

ប៊ុន សេងគង់ និងIgor Kossov
http://www.phnompenhpost.com/national/govt-thanks-chinese-keeping-dam-open

នាយក​រដ្ឋមន្ត្រី​៖​ការ​សាងសង់​ទំនប់​នៅ​ទន្លេមេគង្គ​មិន​បង្ក​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត​ទេ​

​កាលពី​ថ្ងៃ​ចន្ទ​ លោកនាយក​រដ្ឋមន្ត្រីហ៊ុនសែន​បាន​និយាយ​ថា​គ្រោះ​រាំង​ស្ងួត​ដែល​ប៉ះទង្គិច​ប្រទេស​អាស៊ី​អាគ្នេយ៍​ ដីគោក​ភាគច្រើន​គឺ​បង្ក​ឡើង​ដោយ​”​ធម្មជាតិ​”​  បើ​ទោះបីជា​មាន​យោបល់​ថា​ការ​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ យក្ស​ពីរ​របស់​ប្រទេស​ឡាវ​បាន ...

ឃួន ណារិម
https://www.cambodiadaily.com/news/mekong-dams-not-cause-of-drought-pm-says-111220/

ទំនប់វារីអគ្គិសនីចិនត្រូវបានរិះគន់លើបញ្ហាកង្វះទឹកតំបន់អាស៊ីអាគ្នេយ៍ដែលកាន់តែធ្ងន់ធ្ងរ

កាលដែល​ប្រទេស​ចិន​បាន​បើក​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ប្រាំមួយ​របស់​ខ្លួន​នៅ​លើ​ទន្លេមេគង្គ​លើ​កាលពី​ខែ​មុន​ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​ ដោះស្រាយ​ជាមួយនឹង​បញ្ហា​គ្រោះ​រាំង​ស្ងួត​មួយ​ដែល​មិន​ធ្លាប់​មាន ...

Tran Van Minh and Stephen Wright
http://www.chinapost.com.tw/china/national-news/2016/04/04/462555/China-dams.htm

ប្រេសិត​អង្គការសហប្រជាជាតិ​បាន​ជួប​ជា​មួ​​យ​អ្នក​ភូមិ​សេ​សាន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទំនប់​អគ្គី​ស​នី​

កាលពី​ថ្ងៃអាទិត្យ​ ប្រេសិត​អង្គការសហប្រជាជាតិ​ស្តី​អំពី​សិទ្ធិ​មនុស្ស​មក​កាន់​ប្រទេស​កម្ពុជា​បាន​សន្យា​      ជា​មួ​​យ​ប្រជាជន​ក្នុង​ខេត្តស្ទឹងត្រែង​ដែល​បាន​បាត់បង់​ទីលំនៅ​ដោយ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គី​ស​នី​ Lower​ Sesan​ 2​ ដោយ​លោកស្រី​បាន​សន្យា​ថា​នឹង​បង្ហាញ​ស្ថានភាព ...

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/un-envoy-meets-with-sesan-villagers-to-discuss-dam-site-110475/

គ្រោះរាំងស្ងួតអាក្រក់នៅទន្លេមេគង្គចំពេលដែលមានការមន្ទិលសង្ស័យលើការសន្យារបស់ឡាវ

គ្រោះ​រាំង​ស្ងួត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​បង្កើន​ការ​ព្រួយបារម្ភ​នៅ​ទី​តាម​ជនបទ​របស់​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ដែល​ជា​កន្លែង​ដែល​មាន​កម្រិត​ជាតិ​ប្រៃ​កំពុង​កើនឡើង​នៅ​ក្នុង​ទន្លេមេគង្គ​ ហើយ​ប្រជាជន​មានការ​សង្ស័យ​អំពី​ការ​សន្យា​ថ្មី​ពី​ឡាវ​ថា​ ខ្លួន ...

Luke Hunt
http://www.voacambodia.com/content/mekong-drought-worsens-amid-doubts-over-lao-promises/3248924.html

កម្ពុជាបង្ហាញការអរគុណជាមួយនឹងការការប្រុងប្រយ័ត្នចំពោះការបើកទ្វារទឹកទំនប់វារីអគ្គិសនីទន្លេមេគង្គរបស់ចិន

កសិករ​ និង​អង្គការ​អភិវឌ្ឍ​នានា​និយាយ​ថា​ ពួក​គេ​ស្វាគមន៍​សម្រាប់​ការ​បើកទឹក​ពី​ទំនប់​វា​រី​អគ្គិសនី​នៅ​លើ​ទន្លេមេគង្គ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​ក៏​មានការ​ប្រកាស​ប្រមាណ​ចំពោះ​ឥទ្ធិពល​អវិជ្ជមាន​បើសិនជា​មាន​ធារទឹក​ខ្លាំង​ពេក​។​ ​ ...

ផន បុប្ផា
http://www.voanews.com/content/china-cambodia-mekong-river-dam/3244377.html

ឡាវ​សន្យា​កាត់​បន្ថយ​ផលប៉ះពាល់​ពី​ការ​សង់​ទំនប់

ប្រធាន​គណបក្ស​កាន់​អំណាច​តែ​មួយ​គត់​របស់​ឡាវ​បាន​សន្យា​កម្រិត​​ផលប៉ះពាល់ ​នៃ​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ដ៏​ចម្រូង​ចម្រាស​មកលើ​ខ្សែ​ទឹក​ខាង​ក្រោម ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ទីក្រុង​វៀងចន្ទន៍​កាលពី​ថ្ងៃ​សៅរ៍។ ...

វង្ស សុខេង
http://bit.ly/1nHTI7D

ប្រជាជន​ជាច្រើន​គ្រួសារ​ទៀត​ទទួល​យក​ការ​ព្រមព្រៀង​ដើម្បី​ចេញ​ពី​ការដ្ឋាន​ទំនប់

បន្ទាប់​ពី​ប្រជាពលរដ្ឋ​៧៣​គ្រួសារ​ផ្សេង​ទៀត​ក្នុង​ខេត្តស្ទឹងត្រែង​បាន​ទទួលយក​ការ​ផ្តល់​ឲ្យ​ដី​ថ្មី​ ជា​ថ្នូរ​នឹង​ដីស្រែ​ចម្ការ​ដែល​ពួក​គាត់​នឹង​បាត់បង់​ទៅ​លើ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ដែល​កំពុង​សាងសង់​សព្វថ្ងៃ​ ក្រុម​ទី​២​នឹង​ទទួលយក ...

កង សុធា
http://www.cambodiadailykhmer.com/news/30441/

ការ​សិក្សា​បង្ហាញ​ថា​ទំ​នប់​វា​រី​អគ្គី​ស​នី​ស្ថិត​នៅ​ក្រោម​កម្រិត​ស្តង់ដារ​

ទឹកប្រាក់​វិនិយោគទុន​ភាគច្រើន​របស់​ចិន​មក​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន ​ចូលរួម​ទៅ​លើ​វិស័យ​ថាមពល​របស់​ប្រទេស​នេះ​។​ យ៉ាងណាមិញ​ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​សប្បាយចិត្ត​ចំពោះ​ប្រាក់​កម្ចី​របស់​ចិន​ ទៅ​លើ​ការ​ស្ថាប័ន​ទំនប់​វា​រី​អគ្គ​ស​នី​នោះ​  ការ​សិក្សា ...

Jack Davies
http://www.phnompenhpost.com/national/hydro-standards-below-par-study-finds

អ្នក​តវ៉ា​ប្រឆាំង​ទំនប់​​​ដន​សាហុង ទាម​ទារ​ឲ្យ​មាន​អន្តរាគមន៍​ពី​ពាណិជ្ជករ​

ប្រជាពលរដ្ឋ​ប្រហែល​៥០​នាក់​​បាន​មក​ជួប​ជំុគ្នា​នៅ​ខាង​ក្រៅ​ការិយាល័យ​ ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​សុក្រ​ ដើម្បី​តវ៉ា​ប្រឆាំង​​ការ​សង់​​​​​ទំនប់​ដន​សាហុង ដ៏ចម្រូង​ចម្រាស់​ក្នុង​ប្រទេស​ឡាវ​ ដោយ​ក្រុម​ហ៊ុន​​ម៉ាឡេស៊ី ...

ប៊ុត គឹមសាយ និង Bryony Taylor
http://www.cambodiadailykhmer.com/news/30245/

តុលាការ​ជំនុំជម្រះ​លើ​សកម្មជន​បរិស្ថាន​ ប៉ុន្តែ​មិន​ទាន់​ចេញ​សាលក្រម​

​តុលាការ​ខេត្តកោះកុង​ បាន​ពន្យា​ពេល​ចេញ​សាលក្រម​សម្រេចសេចក្តី​ទៅ​លើ​សកម្មជន​បរិស្ថាន​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កាប់​ឈើ​ខុសច្បាប់​។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/environmental-activist-tried-but-verdict-delayed/3194984.html

សម្ព័ន្ធ​ទន្លេ​កម្ពុជា​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ជំរុញ​ឲ្យ​ឡាវ​លុប​ចោល​គម្រោង​ទំនប់​ដនសាហុង​

សម្ព័ន្ធ​ទន្លេ​កម្ពុជា​ ដែល​មាន​អង្គការ​ចំនួន​១៤ បាន​ស្នើឲ្យ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ទាម​ទារ​លុប​ចោល​​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដនសាហុង​ប្រទេស​ឡាវ និង​ផ្អាក​លើ​ការ​សម្រេច​ចិត្ត​លើ​គម្រោង​ទំនប់​តាម​ដង​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ​ ដោយ​សារ​គម្រោង​នេះ​នឹង ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1QZmVFt

សកម្មជន​បរិសា្ថន​សុំ​ឱ្យ​ជំនួប​អាមេរិក​និង​អាស៊ាន​លើក​ឡើងពី​ទំនប់​ដនសាហុង

តំណាង​សហគមន៍​ដែល​អាច​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ ដនសាហុង​ ប្រទេស​ឡាវ និង​អ្នក​ការពារ​បរិស្ថាន​ ស្នើ​ឲ្យ​ការ​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ ធ្វើការ​ពិភាក្សា​ឲ្យ​បាន​ច្រើន​អំពី​ទំនប់ ...

ហ៊ុល រស្មី
http://khmer.voanews.com/content/environmentalists-urge-us-asean-leaders-to-focus-on-don-sahong-dam/3186777.html

លោក​ឈាង វណ្ណារិទ្ធ​ថា​ការ​ប៉ះពាល់​បរិស្ថាន​ទន្លេ​មេគង្គ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាស៊ាន​រងគ្រោះ

លោក​ ឈាង វណ្ណារិទ្ធ ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ Leeds ​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា​ ពលរដ្ឋ​អាស៊ាន​៦០​លាន​នាក់​រងគ្រោះ​ដោយ​ផ្ទាល់​ពីការ​ប៉ះទង្គិច​ផ្នែក​បរិស្ថាន​ទន្លេ​មេគង្គ​ ហើយលោក​ថា​ ប្រទេស​អាស៊ាន​ត្រូវ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​ដើម្បី​ឲ្យ​គម្លាត​អ្នក ...

សុខ ខេមរា
http://khmer.voanews.com/content/hello-voa-expert-says-mekong-pollution-will-harm-asean-citizens-cambodia/3177185.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yU5K9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!