ព័ត៌មាន​

ក្រសួង​ចំនួន ​២ ​សហការ​បង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​នៅតាម​វិទ្យាល័យ​ទូទាំងប្រទេស​

ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ បាន​ចុះ​អនុស្សរណៈ​យោគ​​យល់​គ្នា​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បង្កើត​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​សហគមន៍​នៅតាម​វិទ្យាល័យ​រដ្ឋ​ទូទាំងប្រទេស ដែល​ការបង្កើត​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​បែប​ឌី​ជី​​ថ​ល​ឱ្យ​កាន់តែ​រឹងមាំ​។​ ...

ជា សុខនី
https://www.postkhmer.com/national/2023-10-11-1009-255167.html

UNIDO​ ចាប់ដៃ​ជាមួយ​សមាគម​គ្រាប់ស្វាយចន្ទី​កម្ពុជា​ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​

អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ​ (UNIDO)​ បាន​សហការ​ជាមួយ​សមាគម​គ្រាប់ស្វាយចន្ទី​កម្ពុជា​ (CAC)​ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឱ្យ​បាន​ ១២​ភាគរយ​នៅ​ឆ្នាំ​ ២០២៥​ ដោយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ប្រព័ន្ធ​គ្រប់គ្រង​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​(MSMEs)​។​ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://tinyurl.com/3j2fjxb8

​អង្គការ​សុខភាព​សត្វ​ពិភពលោក​ ជ្រើស​កម្ពុជា​ជា​ប្រទេស​គំរូ​លើ​ការ​បណ្ដុះបណ្ដាល​ភ្នាក់ងារ​សត្វ​តាម​ភូមិ​

អង្គការ​សុខភាព​សត្វ​ពិភពលោក​ និង​អង្គការ​ពេទ្យសត្វ​អន្តរជាតិ​ បាន​ជ្រើស​កម្ពុជា​ជា​ប្រទេស​គំរូ​ ដែល​បាន​បណ្តុះបណ្តាល​ភ្នាក់ងារ​ពេទ្យសត្វ​នៅ​តាម​ភូមិ​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភ្នាក់ងារ​ពេទ្យសត្វ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ជា​ដៃគូ​។​ ...

ហង្ស ពណ្ណរាយ
https://tinyurl.com/33mffbyn

ចិន​សន្យា​ពង្រឹង​កិច្ចសហការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​

មន្ត្រី​ចិន​បាន​សន្យា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ចិន​បន្ថែម​ទៀត​ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​កសាង​សហគមន៍​វាសនា​រួម​ចិន​-​កម្ពុជា​ នៅ​ក្នុង​យុគសម័យ​ថ្មី​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/5bfzy9bt

IMF​ មើលឃើញ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០២៣​ និង​២០២៤

​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ៥.៦​ ភាគរយ​នៅ​ឆ្នាំ​នេះ​ និង​ ៦.១​ ភាគរយ​នៅ​ឆ្នាំ​ក្រោយ​ ពោល​គឺ​កើនឡើង​ពី​ ៥.២​ ភាគរយ​កាលពី​ឆ្នាំ​មុន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/yc6md4bw

​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ឈាន​ដល់​ ៣៥​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៩​ខែ​

​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គា​រថា​ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​សរុប​ជាង​៣៥,១៦​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ដោយ​ធ្លាក់​ចុះ​ ៣,៥​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/98yrshdb

​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដើម្បី​សម្រេច​បាន​គោលដៅ​បី​ក្នុង​ពេល​តែ​មួយ​

ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​ ២០២៣-២០២៨​ នឹង​សម្រេច​បាន​នូវ​គោលដៅ​ចំនួន​ ៣​ ក្នុង​ពេល​តែ​មួយ​ ពោល​គឺ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​វិសមភាព​សង្គម​ ការ​ពង្រឹង​ភាព​ធន់​ផ្នែក​សង្គម​ និង​សេដ្ឋកិច្ច​ និង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/4kk7fefh

​សាធារណរដ្ឋ​កូរ៉េ​នឹង​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​របស់​ខ្លួន​

រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​មាន​ឆន្ទៈ​សហការ​យ៉ាង​ជិត​ស្និទ្ធ​លើ​វិស័យ​ដូច​ជា​ កសិកម្ម​ ឧស្សាហកម្ម​ ការពារ​ជាតិ​ និង​បច្ចេកវិទ្យា​ខ្ពស់​ ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/43fuzvft

​កម្ពុជា​-​រុ​ស្ស៊ី​ នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​លើក​ទី​១១​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ និង​បច្ចេកទេស​នៅ​ឆ្នាំ​ក្រោយ​

កម្ពុជា​ និង​រុ​ស្ស៊ី​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​លើក​ទី​១១​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ និង​បច្ចេកទេស​ នៅ​ដើមឆ្នាំ​២០២៤​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/2p8ca3zw

​ការ​នាំ​ចេញ​របស់​កម្ពុជា​ធ្លាក់​ចុះ​ ០.៨​ ភាគរយ​ក្នុង​រយៈពេល​ ៩​ ខែ​ដំបូង​

​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បានអោយ​ដឹង​ថា​ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​ ១៦.៩៤​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៣​ ធ្លាក់​ចុះ​ ០.៨​ ភាគរយ​ពី​ ១៧.០៧​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូច ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/4asw5rkn

ខេត្ត​ចំនួន​១១​របស់​ប្រទេស​កម្ពុជា​ រង​គ្រោះ​ដោយសារ​ភ្លៀង​ធ្លាក់​និង​ទឹកជំនន់​

​យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យ​ដឹង​ថា​ ទឹកជំនន់​ដែល​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ដែល​អូស​បន្លាយ​ពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​៦​ ខែតុលា​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​១១​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​សម្លាប់ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/y5xhab8x

CRF រំពឹងថា ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​នឹង​កើនឡើង​ខ្ពស់​នាពេលខាងមុខ​

ប្រធាន​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា ​(CRF) និង​អ្នក​ក្នុង​ឧស្សាហកម្ម​ធំៗ​សង្ឃឹមថា អង្ករ​​ក្រអូប និង​អង្ករ​សរីរាង្គ​កម្ពុជា​នឹង​ទទួលបាន​ចំណែក​ទីផ្សារ​នៅ​អឺរ៉ុប​កាន់តែច្រើន បន្ទាប់ពី​មានការ​ចាប់អារម្មណ៍​ច្រើន​នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ស្បៀង​អាហារ Anuga ឆ្នាំ​ ២០២៣ នៅ​ប្រទេស​អាល្លឺម៉ង់ ដែលជា​ពិព័រណ៍​ពិភពលោក​ឈានមុខ​គេ​មួយ​នៅ​អឺរ៉ុប ដោយ​បង្ហាញ​ពី​ពានរង្វាន់ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-10-11-1005-255173.html

កម្ពុជា​នៅ​បន្ត​សហការ​ជាមួយ​អ៊ី​ស្រា​អែល ​ដើម្បី​ជម្លៀស​ពលរដ្ឋ​ខ្មែរ ​​១៣១​ នាក់​នៅ​តំបន់​មាន​ហានិភ័យ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​នៅ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​អ៊ីស្រា​អែល​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ១៣១ ​​នាក់​ទៀត ​ដែល​ស្ថិតនៅ​តំបន់​មាន​ហានិភ័យ​នៅឡើយ ក្នុង​ហេតុការណ៍​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៊ីស្រា​អែល និង​ក្រុម​ហា​​ម៉ាស់​នៃ​ប្រទេស​ប៉ា​ឡេ ...

រី សុចាន់
https://www.postkhmer.com/national/2023-10-11-0904-255169.html

លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ឯកភាព​លើសំ​ណើរប​ស់គ​ណបក្ស​ដែល​សុំ​ចូលរួម​ក្នុង​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោប​ល់

លោក​ ឈឹម ផល​វរុណ ប្រធាន​លេខាធិ​ការ​ដ្ឋាន​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោប​ល់បាន​ឱ្យដឹង​ថា គណ​បក្ស​នយោ​បាយ​ចំនួន​ ៣០ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមា​ជិក និង​ជា​ស្ថាប​និក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោប​ល់ ត្រូវ​បាន ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-10-10-1610-255150.html

ទឹកប្រាក់​កម្ពុជា​រកបាន​ពី​ការនាំចេញ​ទំនិញ​ទៅ​កូរ៉េ​ កើនឡើង​ជាង ២០%

ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង នៅក្នុង​រយៈពេល ​៨ ​ខែ ​ដើមឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប​ជិត ៥០៤ ​លាន​ដុល្លារ​ ធ្លាក់ចុះ​ជាង ៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ប៉ុន្តែ​សម្រាប់​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​គឺ​ហក់​ឡើង​ជិត ២១ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-10-10-0858-255134.html

SERC កំពុងដំណើរការ​ពិនិត្យ​ពាក្យស្នើសុំ​របស់ CAMGSM Plc

និយតករ​មូល​ប​ត្រ​កម្ពុជា​(SERC) កំពុង​ដំណើរ​ការពិនិត្យ​លើ​ពាក្យស្នើសុំ​របស់​ក្រុមហ៊ុន CAMGSM Plc ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​នាំ​មុខ​គេ​គ្រប់គ្រង​ដោយ​វិ​និ​យោ​គិ​ន​ក្នុង​ស្រុកលើ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល ​(​សញ្ញា​​បណ្ណ​និរន្តរភាព​) សម្រាប់​វិ​និ​​យោគិន ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-10-10-0916-255133.html

ទីផ្សារ​ចិន​នឹង​ក្លាយជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជានា​ពេលខាងមុខ

រយៈពេល​ជិត​​ ២​​ ឆ្នាំ​ហើយ ដែល​កម្ពុជា និង​ចិន បាន​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី (CCFTA)​ ជា​ផ្លូវ​ការដែល​បានចាប់ផ្តើម​កាលពីដើម​ខែមករា ឆ្នាំ ២០២២ ដែល​ត្រូវបាន​គេ​សង្កេត​ថា​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ជុំវិញ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​លំហូរ​នៃ​កា​រវិ​និ​យោគ​ពី​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នានា​មក ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-10-10-0933-255132.html

វិស័យ​ទេសចរណ៍​សៀមរាប​រំពឹង​មាន​ភាពល្អប្រសើរ​ឡើងវិញ​ បន្ទាប់ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី បើកទទួល​ជើងហោះហើរ​

ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេស​​ចរណ៍​ខេត្តសៀមរាប រំពឹងថា​វត្តមាន​ព្រ​លាន​យន្តហោះ​សៀមរាប​អង្គរ​ថ្មី​ដែល​គ្រោង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ដើមខែ​ធ្នូ ខាងមុខ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេស​​ចរ​អន្តរជាតិ​ឱ្យធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទបុរាណ​ក្នុង​ខេត្តសៀមរាប​កាន់​តែ​ច្រើន​ឡើងវិញ ខណៈ​ភ្ញៀវ​បរទេស​មក ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-10-10-1103-255138.html

រដ្ឋសភា​អនុម័ត​សេចក្ដីព្រាងច្បាប់​បង្កើតរ​ដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​

នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​១ នីតិកាល​ទី ៧ សមាជិក​រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​ដែលជា​សំណើ​របស់​រាជរដ្ឋាភិបាល ដោយ​សំឡេងគាំទ្រ​ចំនួន ​១០១ ​សំឡេង​នៃ​សមា​​ជិ​ក​សភា​ដែលមាន​វត្តមាន​។​ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-10-10-1010-255140.html

សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសម្រេចដោះលែងសកម្មជនដីធ្លីពីរនាក់នៅខេត្តកោះកុង

សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសបានសម្រេចឱ្យដោះលែងសកម្មជនដីធ្លីពីររូបនៅក្រៅឃុំ​បណ្តោះអាសន្នដាក់ក្រោមការត្រួតពិនិត្យផ្លូវតុលាការពីបទញុះញង់ និងបរិហារកេរ្តិ៍​ ​ពាក់ព័ន្ធនឹងរឿងទំនាស់​ដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តកោះកុង។ ...

ឃួន ណារីម​
https://khmer.cambojanews.com/appeal-court-in-preah-sihanouk-province-decided-to-release-two-land-activists-from-koh-kong-province/

ពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានីភ្នំពេញ បារម្ភពីការបណ្តេញចេញ

តំណាងសហគមន៍បឹងត្របែក អ្នកស្រី ហួរ សៀកលន ដែលកំពុងអង្គុយនៅក្នុងផ្ទះរៀបចំ​ចិត​បន្លែ​សម្រាប់ធ្វើម្ហូបដោយទឹកមុខក្រៀមក្រំបានប្រាប់ ខេមបូចា ថា ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ មិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ ទោះបីជាមានការសន្យាពី​អាជ្ញាធរថា​នឹង​ផ្តល់បណ្ណ​កម្មសិទ្ធិស្របច្បាប់​បន្ទាប់​ពី​បោះ​ឆ្នោតជាតិរួច។ ...

រ៉ាន់ ស្រីដែត
https://khmer.cambojanews.com/residents-of-some-poor-communities-in-phnom-penh-worried-about-evictions/

បណ្ដាញសហគមន៍ព្រៃឡង់រកឃើញ​បទល្មើសកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង៣០ហិកតា

 បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ បាន​ប្រទះ​ឃើញបទល្មើសជាច្រើនករណី ក្នុងនោះករណីរកាប់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិចំនួន៣ទីតាំង​ចំនួន​​ជាង៣០ហិកតា ចាប់​ពីថ្ងៃទី១ដល់៤ ខែតុលា ឆ្នាំ២០២៣ រយៈពេល៣យប់៤ថ្ងៃ។ ...

ពក ពន្លឺ
https://khmer.cambojanews.com/prey-lang-community-network-finds-illegal-invasion-more-than-35-hectares/

ក្រសួងៈ ពុំមាន​ករណី​ឈូស​ធ្វើ​ផ្លូវ​ថ្មី​ចូល​តំបន់​ព្រៃ​ឡង់​ទេ​

បន្ទាប់ពី​មានការ​​ផ្សព្វផ្សាយ​ថា មាន​ជន​មិន​ស្គាល់មុខ​បាន​ឈូសឆាយ​ផ្លូវ​ចូលក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដើម្បី​សម្រួល​ដល់​ការកាប់​ឈើ​ខុសច្បាប់​មក ក្រសួងបរិស្ថាន​បាន​បំភ្លឺ​ជូន​សាធារណជន​ថា ពុំ​មានការ​ឈូសឆាយ​ផ្លូវ​ថ្មី​ទេ ខណៈ​ក្រសួង​កំពុង​ចាត់វិធានការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ជុំវិញ​ការកាប់​ឈើ​ខុសច្បាប់​។​ ...

សុខ រក្សា
https://www.postkhmer.com/national/2023-10-10-0926-255135.html

​កម្ពុជា​-​ថៃ​ សន្យា​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​ជាមួយ​គ្នា​

​កម្ពុជា​-​ថៃ​ ប្តេជ្ញា​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​រវាង​ប្រទេស​ជិតខាង​អាស៊ាន​ទាំង​ ២​ ពិសេស​ជំរុញ​ការ​ទូទាត់​ឆ្លង​ដែន​ សំដៅ​លើកកម្ពស់​ពាណិជ្ជកម្ម​ ទេសចរណ៍​ និង​វិនិយោគ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-10-09-1018-255102.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

XzPFT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!