បរិស្ថាន និងធនធានធម្មជាតិ

ក្រុមហ៊ុន​ចាក់ដី ​រំលោភ​ឆ្នេរសមុទ្រ​ព្រែកត្រែង មិន​កាយ​ដី​ចេញ បែរ​ជា​ធ្វើ​របង​ថែម

ក្រោយ​ពី​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ខេត្ត​ព្រះសីហនុ​ជាង​មួយ​សប្ដាហ៍​កន្លង​មក​ហើយ​បន្ទាប់ពី​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ ក៏​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នេះ​នៅ ...

វ៉ន ដារ៉ា
https://bit.ly/2Cn7hVw

សកម្មជន​ថា​ ការកាប់​ឈើ​ក្នុង​ព្រៃឡង់ ​នៅ​តែ​បន្ត​កើត​មាន

ក្រុម​បណ្ដាញ​សកម្មជន​ការពារ​ព្រៃឡង់​ ខេត្ត​កំពង់ធំ​កាលពី​ម្សិលមិញ​អះអាង​ថា​ព្រៃឡង់​នៅ​តែ​រង​ការកាប់​ទន្ទ្រាន​​ និង​លួច​ដឹកឈើ​ចេញ​ពី​សំណាក់​ជនល្មើស​អនាធិបតេយ្យ អ្នក​មាន​អំណាច និង​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន ប៉ុន្ដែ​មន្ត្រី​ថា​សកម្មភាព​ទាំងនោះ​មិន​មាន​ជា​លក្ខណៈ​​ទ្រង់ទ្រាយ​ធំ​ទេ​ដោយ ...

សុទ្ធ គឹមសឿន
https://bit.ly/2AgWn23

សកម្មជន​ស្នើ​អង្គការសហប្រជាជាតិ​ពិនិត្យ​មើល​កិច្ចព្រមព្រៀង​ឈើ​រវាង​សហភាព​អឺរ៉ុប​ និង​វៀតណាម​

​សកម្មជន​បរិស្ថាន​ដ៏​លេចធ្លោ​ម្នាក់​ បាន​និយាយ​ប្រាប់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​ ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឈើ​មួយ​ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​សហភាព​អឺរ៉ុប​ និង​វៀតណាម​។​ ...

តាំង វីដា
https://www.khmertimeskh.com/50541573/activist-asks-un-to-review-eu-vietnam-timber-deal/

ការសង់​ទំនប់​ និង​ការប្រែប្រួល​អាកាសធាតុ​ធ្វើឲ្យ​បាត់បង់​ធនធាន​ត្រី

អ្នក​ជំនាញ​បាន​ឲ្យ​ដឹងថា ការសាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ទន្លេមេគង្គ ការប្រែប្រួល​អាកាសធាតុ និង​ការនេសាទ​ហួស​ប្រមាណ​នឹង​ធ្វើឲ្យ​បាត់បង់​ត្រី ២៥ ភាគរយ​នៅ​ត្រឹម​ឆ្នាំ​ ២០២០ ហើយ​វា​នឹង​បន្ត​បាត់បង់​រហូត​ដល់ ៣៩ ​ភាគរយ​នៅ​ឆ្នាំ​ ២០៤០ ប្រសិន​បើ​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​មិន​រួម​គ្នា​ដោះស្រាយ​បញ្ហា​ដែល​កំពុង​តែ​ប្រឈម​ទេ ...

ឃុត សុភចរិយា
https://bit.ly/2J2RPiF

EU​ ធានា​ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​អំពី​ពាណិជ្ជកម្ម​ឈើ​ជាមួយ​ប្រទេស​វៀតណាម​

​សហភាព​អឺរ៉ុប​បាន​ទម្លាក់​ការ​ព្រួយបារម្ភ​របស់​អង្គការ​ផ្នែក​បរិស្ថាន​នៅ​កម្ពុជា​ជា​ច្រើន​ អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឈើ​ ជាមួយ​ប្រទេស​វៀតណាម​ ដោយ​និយាយ​ថា​គម្រោង​នេះ​ គឺ​ដើម្បី​លើកកម្ពស់​ឈើ​ដែល​ប្រមូល​ផល​តាម​ផ្លូវច្បាប់​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​ របស់​សហភាព ...

តាំង វីដា
https://www.khmertimeskh.com/50541199/eu-reassures-ngos-over-timber-trade-with-vietnam/

គម្រោង​អភិវឌ្ឍ​បឹង​ព្រែក​ទប់​ត្រូវ​បាន​ជំទាស់​

គណបក្ស​យុវជន​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ លើ​ការ​អភិវឌ្ឍ​តំបន់​បឹង​ព្រែក​ទប់​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ បឹង​ព្រែក​ទប់​ជាង​ ១៦​ ហិ​កតា​ត្រូវ​បាន​កំណត់​ថា​ជា​ តំបន់​អភិរក្ស​ទឹកសាប​នៅ​ឆ្នាំ​២០១៦ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50541168/boeng-prek-tup-project-opposed/

សហគមន៍​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ព្រួយបារម្ភ​អំពី​ការ​កាប់​ព្រៃឈើ​

​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​នៅ​ស្រុក​កែវ​សី​ម៉ា​ ខេត្តមណ្ឌលគិរី​ កាលពី​ម្សិលមិញ​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​សកម្មភាព​កាប់​ព្រៃ​ នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ ដែល​ពួក​គេ​អះអាង​ថា​ត្រូវ​បាន​អនុញ្ញាត​ ដោយ​អាជ្ញាធរ​ឃុំ​មួយ​ចំនួន​។​​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50540804/mondulkiri-communities-worried-over-forest-clearing/

ក្រសួង​ព្រាងបញ្ជា​មួយ​ដើម្បី​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​

រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​កំពុង​រៀបចំ​សេចក្តី​ព្រាងបញ្ជា​មួយ​ ដើម្បី​ដាក់តំបន់មួយចំនួនធំ នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ទៅ​ជា​តំបន់​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​ បន្ទាប់​ពី​ភាព​ជោគជ័យ​ដែល​ទទួល​បាន​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​ និង​ក្រុមល្បាត​នៅ​ក្នុង​តំបន់​ដែល​មាន​ស្រាប់​។ ...

មុំ គន្ធា
https://www.khmertimeskh.com/50540828/ministry-drafts-directive-to-save-royal-turtles/

ក្រុម​មន្ត្រី​ប្រទះ​ឃើញ​សត្វ​ព្រៃ​ ៣ ​ប្រភេទ​ក្នុង​ការុង​ចំនួន ​២ ខណៈ​កំពុង​ចុះ​ល្បាត​ តែ​ជន​ល្មើស​គេច​ខ្លួន

ក្រុម​មន្ត្រី​ឧទ្យានុ​រក្សនៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​ខាង​ត្បូង សហ​ការ​ជា​មួយ​កម្លាំង​ប្រដាប់​អាវុធ​ និង​ ប្រជា​សហ​គមន៍​ ស្ទឹង​ព្រាត់ ​​បាន​ប្រទះ​ឃើញ​ឆ្កែ​ប្រមាញ់​មួយ​ក្បាល និង ការុង​ដែល​មាន​ផ្ទុក​សត្វ​ព្រៃ​ ចំនួន ​២ ​ត្រូវ​បាន​គេ​លាក់​ទុក​ចោល​ ខណៈកំពុង ...

ឃុត សុភចរិយា
https://bit.ly/2yrK0z5

អ្នកស្រាវជ្រាវ​ជនជាតិ​ ដា​ណឺ​ម៉ាក ​ម្នាក់​ទទួល​ពានរង្វាន់​ក្នុង​កម្មវិធី ​រក្សា​ព្រៃ​ឡង់​កម្ពុជា

អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ឈ្មោះ Ida Theilade បាន​ទទួល​ពាន​រង្វាន់​ច្នៃប្រ​ឌិត​ពី​សា​កល​វិទ្យា​ល័យ ​Cope​nh​agen ប្រចាំ​ឆ្នាំនេះ​ តាម​រយៈ​ការ​បង្កើត​កម្មវិ​ធី​ស្មា​ត​ហ្វូ​ន(Smartphone) ដែល​ជួយ​ដល់​ការ​ពារ​ការ​​កាប់​បំផ្លាញ​​ព្រៃ​ឈើ ...

សុទ្ធ គឹមសឿន
https://bit.ly/2RRtIr2

អា​ជ្ញា​ធរ​គ្រោង​ផ្ទេរ​ពល​រដ្ឋ ​ប្រមាណ​ ១ ពាន់​គ្រួសារ​ចេញពី​ខ្នង​ភ្នំ​គូលែន បន្ទាប់ពីមាន​ការ​កាប់​រាន​យក​ដីព្រៃ

ក្រសួង​បរិ​ស្ថាន និង​រដ្ឋ​បាល​ខេត្ត​សៀម​រាប​កំពុង​សិក្សា​រួម​គ្នាលើ​គម្រោង​ផ្ទេរ​លំ​នៅ​ឋាន​ពលរដ្ឋ​ប្រ​មាណ​ជិត​១ពាន់គ្រួសារ (ប្រ​មាណ​ ៥០០០​ នាក់)​ ចេញ​ពី​ខ្នង​ភ្នំ​គូ​លែន​ បន្ទាប់ពី​មាន​ករណី​កាប់​រាន​យក​ដីព្រៃ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​រមណីយ​ដ្ឋាន ...

វ៉ន ដារ៉ា
https://bit.ly/2AaAVvO

អាជ្ញាធរ​ និង ​ពល​រដ្ឋ​ខេត្ត​ព្រះ​សីហនុ​ កំពុង​សហការ​គ្នា​ប្រមូល​សំរាម​​នៅ​តាម​ឆ្នេរ

អាជ្ញាធរ​ខេត្ដ​ព្រះសី​ហនុ ​សហ​ការ​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ បាន​ចំណាយ​ពេល​ប្រ​មាណ​ ៥ថ្ងៃ​ ដើម្បី​ប្រ​មូល​សំរាម​ និង​កំប្លោក​ដែល​បាន​អណ្ដែត​មក​ពី​សមុទ្រ​ ពី​​ប្រទេស​ជិត​ខាង​ នៅ​ឆ្នេរ​អូឈើ​ទាលបាន​ប្រមាណ​ ៧៧ ​តោន និង​កំពុង​បន្ដ​ប្រមូល ...

វ៉ន ដារ៉ា
https://bit.ly/2CJeoZm

លោក ស ខេង​ អំ​ពាវ​នាវ​ឲ្យ​ចូល​រួម​ការ​ពារ ​និង ​អភិរក្ស​ធនធាន​ធម្ម​ជាតិ ​និង​សត្វព្រៃ

លោក ​ស​ ​ខេង​ រ​ដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បា​ន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​ស្ដី​ពី​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​ទី​ក្រុង​ឡុង​ដ៍​ នៃ​ចក្រ​ភព​អង់​គ្លេស​កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ​ដោយ​បាន ...

ម៉ិច ដារ៉ា
https://bit.ly/2OWtrED

ក្រុម​អង្គការ​ជាង​ ២០ ​សុំ​ឱ្យ​ EU ​បញ្ឈប់​កិច្ចព្រមព្រៀង​ទិញ​ឈើ​ជាមួយ​វៀតណាម

អង្គការ​សមាគម​ជាតិ​ ​និង​អន្តរជាតិ​ជាង​ ២០ ​ស្ថាប័ន​​បាន​ដាក់​ញត្តិ​ទៅ​សហគមន៍​អឺរ៉ុប​ (EU) ​ដើម្បី​ឱ្យ​បញ្ឈប់​កិច្ចព្រមព្រៀង​ស្ដីពី​ការធ្វើ​អាជីវកម្ម​ឈើ​ (The EUTR and FLEG/T) ​ជាមួយ​វៀតណាម ក្រោយពី​ពួកគេ​រកឃើញ​ថា កិច្ចព្រមព្រៀង​​នេះ​នឹង​ធ្វើឲ្យ​ព្រៃឈើ​កម្ពុជា​ហិនហោច​កាន់តែ​ខ្លាំង​ឡើង​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2PEvqe8

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ថ្ងៃនេះ​ បាន​បញ្ជូន​របាយការណ៍​ទៅ​ក្រសួងបរិស្ថាន​ ដោយ​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ថា​ បាន​ឃុបឃិត​ជាមួយ​អ្នកជំនួញ​ឱ្យ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​ការពារ​។​ ...

ឃួន ណារីម
https://www.khmertimeskh.com/50539403/prey-lang-community-network-seeks-government-intervention/

​ផលិតកម្ម​កាក​សំណល់​បន្ត​កើនឡើង​

​ក្រសួងបរិស្ថាន​ និង​ទេសចរណ៍​បាន​បញ្ជាក់​សារ​ជា​ថ្មី​ នូវ​ការ​អំពាវនាវ​ឱ្យ​រោងចក្រ​ ភោជនីយដ្ឋាន​ និង​ទីផ្សារ​ដោះស្រាយ​ការ​ចោល​កាក​សំណល់​ឱ្យ​បាន​ត្រឹមត្រូវ​ ដោយសារ​បរិមាណ​កាក​សំណល់​នៅ​កម្ពុជា​បន្ត​កើនឡើង​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50539241/waste-production-continues-to-rise/

សត្វ​ខ្ទីង​នៅ​ភ្នំ​តាម៉ៅ ​កើត​បាន​កូន​មួយទៀត បន្ទាប់ពី​នាំ​បា​ពី​ប្រទេស​បារាំង​មក​បង្កាត់

មេខ្ទីង​នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ​បាន​កើត​កូនឈ្មោល​ ១ ​ក្បាល​ទៀត បន្ទាប់ពី​ត្រូវ​បាន​នាំ​មកពី​ភូមិភាគ​ឦសាន​នៃ​កម្ពុជា​កាលពី​ ៧ ​ឆ្នាំ​មុន​ដើម្បី​បង្កាត់​ពូជ​ជាមួយ​ខ្ទីង​ឈ្មោល​នាំ​មក​ពី​សួនសត្វ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​សម្រាប់​កម្មវិធី​បង្កាត់​ពូជ​សត្វព្រៃ​នៃ​ឧទ្យាន សួន ...

ឃុត សុភចរិយា
https://bit.ly/2O85DOM

ក្រ​សួង​ជំ​រុញ​ឲ្យ​រៀប​ចំ​​សណ្ដាប់​​ធ្នាប់​ ដើ​ម្បី​ទាក់​ទាញ​ទេស​ចរ

ឆ្នេរ​សមុទ្រ​ខេត្ត ​ព្រះ​សី​ហ​នុ ដែល​ជាប់​ចំ​ណា​ត់​ថ្នា​​ក់​​ជា​ឆ្នេរ​ស្រស់​ស្អាត​បំ​ផុត​រប​ស់​ពិ​ភព​លោក​រយៈ​ពេល​ប៉ុ​ន្មាន​ឆ្នាំ​ជាប់​ៗ​គ្នា​ត្រូវ​បាន​គេ​មើល​​​ឃើញ​ថា​ កំ​ពុង​ទទួល ...

ហ៊ឹន ពិសី
https://bit.ly/2DNTHN8

ជនជាតិ​វៀតណាម​ ៣០០ ​ខ្នង​ផ្ទះ​សុខចិត្ត​ឡើង​គោក តែ​អ្នក​ខ្លះ​ស្ទាក់ស្ទើរ

​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​បឹង​ទន្លេសាប​ប្រមាណ​ ៣០០ ​ខ្នង​ផ្ទះ​បាន​យល់ព្រម​ផ្លាស់ទី​ទៅ​រស់នៅ​លើ​ដីគោក​បណ្តោះអាសន្ន​ ខណៈ​មួយ​ចំនួន​នៅ​ស្ទាក់ស្ទើរ បន្ទាប់ពី​អាជ្ញាធរ​សាលា​ខេត្ត​កំពង់ឆ្នាំង​ដាក់​កំហិត​ឲ្យ​ចេញ​ឲ្យ​អស់​នៅ​ឆ្នាំ​ក្រោយ​។ ...

ម៉ិច ដារ៉ា
https://bit.ly/2QrkC2R

​ប្រទេស​កម្ពុជា​បាន​ចោទប្រកាន់​វៀតណាម​អំពី​ការ​លួច​បន្លំ​ជា​ប្រព័ន្ធ​

​ប្រទេស​កម្ពុជា​បាន​ស្នើ​ឱ្យ​ប៉ូ​លី​ស​អន្តរជាតិ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​របស់​ខ្លួន​ ដែល​ថា​ប្រទេស​វៀតណាម​បាន​ទទួល​លិខិតអនុញ្ញាត​ក្លែងបន្លំ​ម្តង​ហើយ​ម្តងទៀត​ សម្រាប់​ឈើ​ប្រណីត​ជិត​ផុត​ពូជ​ ដែល​ត្រូវ​បាន​ហាមឃាត់​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​។​ ...

David Boyle
https://www.voanews.com/a/cambodia-logging-vietnam/4595854.html

អាជ្ញាធរ​ខេត្ត ​កោះកុង​ ចុះ​ទប់ស្កាត់​ការកាប់​រាន​ព្រៃ​កោងកាង

គណៈកម្មការ​ចម្រុះ​ខេត្ត​កោះកុង​កំពុង​បន្ត​ចុះ​ស្រាវជ្រាវ​លើ​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃកោងកាង​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ប្រើប្រាស់​ច្រើន​យ៉ាង​ដង​ពែង បន្ទាប់ពី​ក្រុម​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ធ្វើការ​ផ្សព្វផ្សាយ​ថា ការកាប់​ទន្ទ្រាន​ដី​ព្រៃ​កោងកាង​ក្នុង​តំបន់​ការពារ​ខាង​លើ​នេះ​គឺ​មាន ...

ឃុត សុភចរិយា
https://bit.ly/2IAhgYC

​ប្រទេស​អា​ល្លឺ​ម៉​ង់​ប្តេជ្ញា​ផ្តល់​ថវិកា​ដល់​គណៈកម្មការ​ទន្លេមេគង្គ​

​គណៈកម្មាធិការ​ទន្លេមេគង្គ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​បាន​សន្យា​ផ្តល់​ថវិកា​ប្រមាណ​ ៤.៦​ លាន​ដុល្លារ​ដល់​គណៈកម្មាធិការ​ទន្លេមេគង្គ​ ដើម្បី​បង្កើន​ការ​ពិភាក្សា​ និង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​រៀបចំ​ផែនការ​ធនធាន​ឆ្លង​ដែន​ជាមួយ​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ​ និង​វៀតណាម ...

ប៉ិច សុធារី
https://www.khmertimeskh.com/50538812/germany-commits-to-mrc-funding/

មេឃុំ និង ​មេភូមិ​​កំពង់​ចាម ដែល​តំណាង​ពលរដ្ឋ ​នឹង​​ស្នើ​ដក​​មន្ដ្រី​ដែន​​ជម្រក​​សត្វព្រៃ ​ព្រៃ​ឡង់ និង ​មន្ដ្រី​បរិ​ស្ថាន

មេឃុំនិង​មេភូមិ​តំណាង​ពល​រដ្ឋ​នៅ​ឃុំ​​ កំពង់​ចាម ​ស្រុក​សំបូរ ​ខេត្ដ​ក្រចេះ​ចំនួន ​១២៩៤​ នាក់​ នឹង​ស្នើ​ដក​លោក ​ញ៉ែម វិសាល មន្ដ្រី​​បរិស្ថាន​ទទួល​បន្ទុក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ​និង ​មន្ដ្រី​បរិ​ស្ថាន​មួយ​ចំនួន​ នៅ​ក្នុង​ពេល​​កិច្ច​ប្រជុំ​អន្ដរ ...

វ៉ន ដារ៉ា
https://bit.ly/2IxqwN6

​អភិបាលខេត្ត​មណ្ឌល​គី​រី​ដោះស្រាយ​ការ​កាប់​ឈើ​

​លោក​ ស្វាយ​ ​សំ​អ៊ា​ង​ អភិបាលខេត្ត​មណ្ឌលគិរី​បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ​មើល​ក្រុមហ៊ុន​ឯកជន​ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ជិត​តំបន់​ព្រៃ​ការពារ​កាលពី​ថ្ងៃអាទិត្យ​ បន្ទាប់​ពី​មានការ​រិះគន់​ពី​ លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចំពោះ​ការ​មិន​ទប់ស្កាត់​ការ​កាប់​ឈើ​ខុសច្បាប់ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50538673/mondulkiri-governor-tackles-logging/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9k6nv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!