ព័ត៌មាន​

អ្នក​ជំនាញ​ស្រូវ​អង្ករ​ចង់​ឲ្យ​សេវា​ធានារ៉ាប់រង​កសិកម្ម​ចេញ​ឲ្យ​បាន​ឆាប់

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជាកំពុង​ជំរុញ​ឲ្យ​មាន​សេវា«ធានា​រ៉ាប់រង​កសិកម្ម» អនុវត្ត​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ចូលរួម​ពង្រីង​វិស័យ​ស្រូវ​អង្ករ ខណៈ​ដែល​តម្លៃ​ស្រូវ​អង្ករ​ធ្លាក់​ចុះ និង​កង្វះ​ទីផ្សារ​នាំចេញ។ ​លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា គួរតែ​មាន​សេវា ...

ជា វណ្ណៈ
http://bit.ly/2hnvcYm

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ

​យោង​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៦​ នេះ បាន​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ដែល​មាន លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន អគ្គ​ស្នងការ​រង​នគរបាលជាតិ លោក ហ៊ូ សាគុណ ជា​អនុ​ប្រធាន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ផៃ ប៊ុនឈឿន និង ...

ប៉ិច សុធារី
http://bit.ly/2hCC42R

លោក កឹម សុខា នឹង​ជួប​លោក ហ៊ុន សែន ស្នើ​កែ​ច្បាប់​បោះឆ្នោត សម្រួល​ពលករ​ចំណាក​ស្រុក​

លោក កឹម សុខា ប្រធាន​ស្ដីទី​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ជា​ដៃគូ​សន្ទនា​បញ្ហា​ប្រទេសជាតិ ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​នឹង​លើក​សំណើ​វិសោធនកម្ម​ចំណុច​ខ្លះ​នៃ​ច្បាប់​បោះឆ្នោត ដើម្បី​ធានា​ឲ្យ​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សេស​សល់ ដែល​ជា​ពលករ​ចំណាក​ស្រុក អាច​ចុះ ...

តាំង វីដា
http://bit.ly/2htB1GF

សង្គម​ស៊ីវិល៖ ការបញ្ចេញ​មតិ​របស់​ពលរដ្ឋ​ហាក់​ដើរ​ថយ​ក្រោយ

ក្រុម​អង្គការ​សង្គម​ស៊ីវិលសហជីពនិង​ប្រជា​សហគមន៍​ដែល​រង​គ្រោះបាន​លើក​ឡើង​ថាការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៦នៅ​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយសារ​មាន​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ដាក់​ពន្ធនាគារ ការ​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម ការ​គាបសង្កត់​ទៅ​លើ​សេរីភាព ...

ប៉ិច សុធារី
http://bit.ly/2gqCPLj

តុលាការ​ក្រុងសាកសួរ​អ្នក​បឹងកក់​ ៣​នាក់​ពាក់ព័ន្ធ​រឿង​ប្រើហិង្សា

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់បាន​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាលនិង​ប្រព័ន្ធ​តុលាការដោះលែង​តំណាង​របស់​ខ្លួន គឺ​អ្នកស្រី​ ទេព វន្នី ឲ្យ​មាន​សេរីភាព​វិញ ខណៈ​ដែល​ប្រជា​សហគមន៍ ៣​នាក់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​នៅ​ក្បែរ​វិមានឯករាជ្យ​កាល​ពី​ឆ្នាំ​២០១៣និង​ស្រប​ពេល​ដែល​មាន​ការ ...

ប៉ិច សុធារី
http://bit.ly/2hr3b0K

គណៈកម្មការ​រដ្ឋសភា​​ស្នើ​ឱ្យ​លោក​ ស៊ុយ សែម មក​ឆ្លើយ​បំភ្លឺ​ជុំវិញ​បញ្ហា​​បូម​ខ្សាច់ និង​​ការ​​រុក​រក​រ៉ែ

គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបានស្នើឱ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមកឆ្លើយបំភ្លឺនៅថ្ងៃទី១៥ ខែធ្នូ ខណៈក្រុមអ្នកភូមិក្នុងខេត្តកោះកុងមានការសង្ស័យលើការអះអាងរបស់រដ្ឋាភិបាលដែលថាខ្លួនបានចេញបម្រាមហាមឃាត់ជាបណ្ដោះអាសន្នមិនឱ្យបូមខ្សាច់នៅទីនោះ។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោក ស៊ុយ សែម នឹងឆ្លើយបំភ្លឺទាក់ទិន “ការបូមខ្សាច់ក្នុងខេត្តកោះកុង និងការរុករករ៉ែ ជាពិសេសអំពើពុករលួយ”។ ...

សេក ឧត្តម និង BEN PAVIOUR
http://www.cambodiadailykhmer.com/35668

ក្រុមហ៊ុន​កូរ៉េ​វិនិយោគ​$១០០​លាន​បង្កើត​រោង​ចក្រ​ដំឡើង​រថយន្ត

ក្រុមហ៊ុន Kolao group របស់​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ពី​ការ​វិនិយោគ​តម្លៃ​១០០​លាន​ដុល្លារ​ក្នុង​ការ​បង្កើត​រោងចក្រ​ដំឡើង​គ្រឿង​យន្ត និង​ផែស្ងួត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បង្កើត​ដោយ​ខ្លួន​ឯង​មួយ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​។ នេះ​បើ​តាម​ប្រធាន​ប្រចាំ​ប្រទេស​របស់ Kolao group​។ ...

ចេង សុខហ័ង
http://bit.ly/2ggNeJF

ចំណូល​របស់​រដ្ឋាករ​ទឹក​កើន​តែ​ប្រាក់​ចំណេញ​ចុះ

​ចំណូល​សរុប​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ (PPWAS)​ ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​នៅ​ក្នុង​ត្រីមាស​ទី​៣ ​ឆ្នាំ​២០១៦ ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ខណៈ​ប្រាក់​ចំណេញ​ធ្លាក់​ចុះ​។ ​នេះ​បើ​តាម​របាយ​ការណ៍​ប្រចាំ​ត្រី​មាស​ដែល ...

Post Staff
http://bit.ly/2h9whm5

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្ដេជ្ញា​នឹង​​ទាក់ទង​អ្នក​វិនិយោគទុន​ថ្មីៗ​មក​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្ដេជ្ញា​ចំពោះ​មុខ​កម្មករ-​កម្មការិនី​ដោយ​បន្ត​ខិតខំ​ទាក់ទង​អ្នក​វិនិយោគទុន​ថ្មីៗ និង​សម្រួល​ពាណិជ្ជកម្ម​ជាមួយ​នឹង​អ្នក​វិនិយោគទុន​ចាស់ៗដើម្បី​ជា​ផល​ប្រយោជន៍​សម្រាប់​កម្មករ​ខ្មែរហើយ​លោក​អំពាវនាវ​កុំ​ឲ្យ​ជឿ​ទៅលើ​ការ​ញុះញង់​របស់​ក្រុម​មួយ​ចំនួន​ដែល​នាំមក​នូវ​ហិង្សា បាត់បង់ ...

មុំ គន្ធា
http://bit.ly/2gHu7cw

គុណភាព​អង្ករ​របស់​កម្ពុជា ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន

​អង្ករ​របស់​កម្ពុជា​គឺ​ស្ថិត​នៅ​ក្នុង​តម្រូវការ​របស់​ពួក​គេ​សម្រាប់​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិនបន្ទាប់​ពី​គណៈប្រតិភូ​នៃ​អ្នក​ជំនាញ​ផ្នែក​វាយ​តម្លៃ​ស្រូវ​អង្ករ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (AQSIQ)​ បាន​ចុះ​មក​អង្កេត​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន​កាល ...

ជា វណ្ណៈ
http://bit.ly/2ggNmZx

ក្រុមហ៊ុន មីនី​បៀ​កម្ពុជា សម្ពោធ​រោងចក្រ​ទី​បី​តម្លៃ ៥០​លាន​ដុល្លារ

ក្រុមហ៊ុនមីនី​បៀ​កម្ពុជាបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រោងចក្រ​ទី​បី​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​ដើម្បី​ពង្រីក​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ទៅ​កាន់​សង្វាក់​ផលិតកម្ម​ក្នុង​រោងចក្រ​ទាំង​មូល។ ការ​ដាក់​ឲ្យ​ដំណើរការ​នេះ​ស្រប​នឹង​ខួប ...

សុខ ចាន់
http://bit.ly/2ggK8W4

អាជ្ញាធរ​ចែក​ដី​ឲ្យ​ពលរដ្ឋ​នៅ​ក្បាលឆាយ ក្រោយ​ការ​តវ៉ា

សាលា​ខេត្ត​ព្រះសីហនុបាន​ចាប់​ផ្តើម​ចុះ​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ជិត ៣០០​គ្រួសារ ដែល​រស់នៅ​អាស្រ័យ​ផល​ជាក់​ស្តែង​នៅ​តំបន់​ហាមឃាត់​ក្បាលឆាយ សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ទៅ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាលដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ទំហំ ៥​ម៉ែត្រ​គុណ​ ២០​ម៉ែត្រ។​ ​ការ​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ ...

ប៉ិច សុធារី
http://bit.ly/2gHz5pK

TBEA ចាប់​អារម្មណ៍​វិស័យ​ថាមពល​កម្ពុជា

​ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​បញ្ជូន ​និង​ចែកចាយ​ថាម​ពល​ឈាន​មុខ​គេ​របស់​ចិន​ កាល​ពី​ពេល​ថ្មីៗនេះ​បាន​ធ្វើ​ទស្សនកិច្ច​​នៅ​កម្ពុជា​ដើម្បី​ស្វែង​រក​ឱកាស​នៅ​ក្នុង​វិស័យ​ថាមពល​ដែល​កំពុង​រីកចម្រើន​យ៉ាង​រហ័ស​របស់​កម្ពុជា​ ក្នុង​នោះ​​រួម​ទាំង ...

ចេង សុខហ័ង
http://bit.ly/2h5jOje

កម្ពុជា​ អះអាង​​ពីការ​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ជាមួយ​ថៃ ​នៅ​ចុង​ឆ្នាំ​តាម​ការ​គ្រោង​ទុក​

ការ​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​កម្ពុជាជាមួយ​ផ្លូវ​រថភ្លើង​ប្រទេស​ថៃ​ នឹង​សម្រេច​បាន​តាម​ការ​គ្រោង​ទុក នៅ​ចុង​ឆ្នាំ​២០១៦។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។ ប៉ុន្តែ​ការងារ​ស្ដារ​ផ្លូវដែក​ចាស់​ទ្រុឌទ្រោម ពី​ខេត្ត​ភាគ​ខាង​ជើង​មក​ភ្នំពេញ ​មិន​ទាន់​ត្រូវ​បាន​ស្ដារ ...

ជា វណ្ណៈ
http://bit.ly/2gmtKXh

ការ​សង់​ទំនប់​នៅ​ឡាវ​​កំពុង​ប៉ះពាល់​ដល់​ខ្មែរ

សហគមន៍​ព្រះរំកិល​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់​បាន​និង​កំពុង​តែ​ទទួល​រង​ផលប៉ះពាល់​​ពី​សំណង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ដោយ​បង្ក​ឲ្យ​គុណភាព​ទឹក​ប្រែប្រួល​បំផ្លាញ​ត្រីផ្សោត និង​វិស័យ​ទេសចរណ៍​ហើយ​ពួកគេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ការ​ដែល​កម្ពុជា​ឯកភាព​​ឲ្យ​ឡាវ ...

ផាក់ ស៊ាងលី
http://bit.ly/2h8IR5h

សមត្ថកិច្ច​ចាប់​មនុស្ស ៤ នាក់​ក្នុង​ក្រុម​ដែល​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ

មនុស្ស​បួន​នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ហុងសុភាព​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​ប្រាសាទ​ព្រះវិហារ​ និង​រឹបអូស​ឈើ​ប្រមាណ ៥០០ មែត្រ​គុប។ នេះ​បើ​យោង​តាម​របាយការណ៍​កិច្ចសហប្រតិបតិ្តការ​រវាង​ក្រុម​មន្ត្រី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ...

ម៉ិច ដារ៉ា
http://bit.ly/2hmHY8p

ក្រសួង​បរិស្ថាន ជ្រើសរើស​មន្ត្រី​ឧទ្យានុរក្ស​ថ្មី​ចំនួន ៣០០​នាក់​បន្ថែម

ក្រសួង​បរិស្ថាន បាន​ប្រកាស​ជ្រើសរើស​មន្ត្រី​ឧទ្យានុរក្ស​ថ្មី​ចំនួន ៣០០​នាក់​បន្ថែម​ទៀត សម្រាប់​បម្រើ​ការងារ​នៅ​មន្ទីរ​បរិស្ថាន​រាជធានី-​ខេត្តក្នុង​ឆ្នាំ​២០១៧ដើម្បី​បំពេញ​កង្វះ​ខាត​មន្ត្រី​ឧទ្យានុរក្ស​នៅ​តាម​គោលដៅ​នៃ​តំបន់​ការពារ​ធនធាន​ធម្មជាតិ ដែល​ករណី​នេះ សកម្មជន​ការពារ​ព្រៃ​ឈើ និង​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​ក្រសួង​កែ​លម្អ ...

ប៉ិច សុធារី
http://bit.ly/2gmmpXP

សមត្ថកិច្ច​​ខេត្ត​ពោធិ៍សាត់ បង្ក្រាប​បទ​ល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​ទន្លេសាប

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ពោធិ៍សាត់បាន​បើក​យុទ្ធនាការ​មួយ​សបា្តហ៍ក្នុង​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាបចាប់​ពី​ចំណុច​កំពង់​ហ្លួងក្នុង​ស្រុក​ក្រគរទៅ​ដល់​ព្រំ​ប្រទល់​ខេត្ត​កំពង់ឆ្នាំងដោយ​បាន​រឹបអូស និង​កាប់​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជា​ច្រើន ...

ប៉ិច សុធារី
http://bit.ly/2gX6NKW

ការ​ពិភាក្សា​ពី​ភាព​ត្រឹមត្រូវ​នៃ​រោងចក្រ​រក​ចំណុច​រួម​មិន​ឃើញ

នៅក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​អំពី​ការ​ទទួល​យក​មគ្គុទេ្ទសក៍​ស្តីពី «ការ​ពិនិត្យ​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​រោងចក្រ​វាយនភ័ណ្ឌ​កាត់ដេរ​ និង​ស្បែក​ជើង​នៅ​កម្ពុជា» ដែល​ស្នើ​ឡើង​ដោយ​អង្គការ​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កាត់ដេរ​បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​មូលដ្ឋាន​រួម​គ្នា​ពី​មុន ...

Ananth Baliga
http://bit.ly/2h4Q7S4

អាជ្ញាធរ​ព្រមាន​ដល់​អ្នក​មក​តាំង​លំនៅ​ក្នុង​ឧទ្យាន​ជាតិ

រដ្ឋបាល​ខេត្ត​កំពត​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​ប្រជាពលដ្ឋ​ដែល​តាំង​លំនៅ​ខុស​ច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ចាកចេញ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ច្បាប់។ ...

សែន ដាវីត
http://bit.ly/2hfaFIa

បក្ស​ប្រឆាំង​​ហៅ​លោក ម៉ម​ ប៊ុន​ហេង ​ទៅ​សួរ​នៅ​រដ្ឋសភា

សមាជិកសភា​គណបក្ស​ប្រឆាំង ​បាន​ចេញ​លិខិត​ស្នើ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ​លោក ម៉ម ប៊ុនហេង ចូល​ទៅ​សភា​ដើម្បី​សាកសួរ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​ ជុំវិញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ ដែល​ស្ថិត​នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង ពាក់ព័ន្ធ​ទៅនឹង​ការ​បាត់​ជំនួយ​របស់​មូល​និធិសកល​.Global Fund ការ ...

មាស សុខជា
http://bit.ly/2hfQLsv

ការភ្ជាប់​ផ្លូវដែក​ទៅ ក្នុងPPSEZ នឹង​ធ្វើឡើង​ឆាប់​ៗ

រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​​ប្ដេជ្ញា​ថា នឹង​ពង្រឹង​ឡើង​វិញ​​គម្រោង​ដែល​​គ្មាន​សកម្មភាព​​​រយៈ​ពេលយូរ​​មក​ហើយ​ក្នុង​ការ​ត​ភ្ជាប់​ផ្លូវដែក​របស់​កម្ពុជា​​ជា​មួយ​​តំបន់​សេដ្ឋកិច្ច​ពិសេស​​ដែល​អភិវឌ្ឍ​ ...

Kali Kotoski
http://bit.ly/2h3LVjq

ធនាគារ​ជាតិ ឲ្យ​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្ដល់​ឥណទាន​លើក​កម្ពស់​ប្រាក់​រៀល

ធនាគារ​ជាតិ​ នៃ​កម្ពុជា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សបា្តហ៍​មុន​បាន​ចេញ​ប្រកាស​ជំរុញ​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ពាណិជ្ជ ក្នុង​ការ​ផ្តល់​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ​បន្ថែម​ទៀត​ទៅ​កាន់​ប្រជាជន​កម្ពុជា​ ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង ...

សុខ ចាន់
http://bit.ly/2h4KhA8

ប្រមុខ​រដ្ឋាភិបាល ស្នើ​ឲ្យ​ម្ចាស់​ផ្ទះ​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​

ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ដល់​ម្ចាស់​ផ្ទះ​ជួល​សម្រាប់​កម្មករ​និយោជិក​ទាំង​អស់​កុំ​ដំឡើង​ថ្លៃ​ផ្ទះ​របស់​ខ្លួន​ខណៈ​ដែល​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ថ្មី​នឹង​ចាប់​ផ្តើម​អនុវត្ត​ចាប់ពី​ខែ​មករា ​ក្រោយ​នេះ​ទៅ។​ នៅ​​ក្នុង​ពិធី ...

មុំ គន្ធា
http://bit.ly/2h9VX15

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DvXwW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!